-
អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត

អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
-
“អង្គភាពច្រកចេញចូលតែមួយ” នៃរដ្ឋបាលខេត្តបាត់ដំបង នឹងមានអគារថ្មី នៅចុងឆ្នាំនេះ

បាត់ដំបង៖ អង្គភាពច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលខេត្តបាត់ដំបងនឹងមានអគារថ្មីសន្លាងនៅចុងឆ្នាំនេះ។ អគារនេះនឹងជំនួសអគារចាស់ដែលមានសភាពទ្រុឌទ្រោមដោយសាងសង់នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។ ពិធីបើកការដ្ឋានសាងសង់អគារថ្មី បានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ ប្រាប់ទូរទស្សន៍អប្សរា ,មន្ត្រីជំនាញទទួលការសាងសង់បានឱ្យដឹងថា អគារថ្មីរបស់អង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្ត មានបណ្តាយ២៥ម៉ែត្រ គុណនឹងទទឹង១០ម៉ែត្រ ,,កម្ពស់ពីរជាន់ស្មើនឹងកម្ពស់ប្រវែង ១៦,៣០ម៉ែត្រ។ ក្នុងនោះមានកន្លែងរង់ចាំ,បន្ទប់ការិយាល័យចំនួន១០បន្ទប់,មានសាលប្រជុំតូច ចំនួនមួយ ដែលអាចផ្ទុកមនុស្សប្រជុំបានចំនួន១២-១៥នាក់ និងមានសាលប្រជុំធំចំនួនមួយ ដែលអាចផ្ទុកមនុស្សប្រជុំបានចំនួន ៧០-៨០នាក់។ រយៈពេលក្នុងការសាងសង់គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ សូមជម្រាបថានៅក្នុងឆ្នាំ២០២៣កន្លងទៅអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តបាត់ដំបង បានបម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តលើវិស័យសំខាន់ៗជាច្រើនបានប្រមាណជាងប្រាំម៉ឺនសេវា។ ខណៈប្រាំខែនៅដើមឆ្នាំ២០២៤នេះ បានផ្តល់និងបម្រើសេវាបានជាងពីរម៉ឺនសេវារួចមកហើយ។ អង្គភាពច្រកចេញ-ចូលតែមួយ ខេត្តបាត់ដំបង គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យ ដែលរួមបញ្ចូលទាំងសេវារដ្ឋបាល ដែលកំពុងផ្តល់ ដោយរដ្ឋបាលខេត្ត និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរអង្គភាពជំនាញនានាក្នុងខេត្ត នៅកន្លែងតែមួយ។ អង្គភាពនេះក៏មានតួនាទីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត តាមនីតិវិធីសាមញ្ញ ប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យ និង អាចជឿទុកចិត្តបាន។ ក្នុងចង្កោមសេវារដ្ឋបាលដែលត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន១៤វិស័យដូចជាការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារការថតចម្លង), ការងាររដ្ឋបាល, វិស័យសុខាភិបាល,ទេសចរណ៍,សាធារណការ និងដឹកជញ្ជូន, វប្បធម៌…
-
គណៈប្រតិភូក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអញ្ជើញចូលរួម”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព”នៅប្រទេសថៃ

បន្ទាយមានជ័យ៖គណៈប្រតិភូក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអាណត្តិទី៤ ដឹកនាំដោយលោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញទៅចូលរួម”សន្និសីទភាពជាអ្នកដឹកនាំ ស្តីពីគ្រួសារសន្តិភាព” នៅខេត្តនគរាជសីមា ព្រះរាជាណាចក្រថៃឡង់ ។សន្និសីទរៀបចំឡើងដោយអង្គការ UPF ឥណ្ឌូចិនដែលមានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៤។ លោក សុវណ្ណ សុភា បាននិយាយថា ដោយមានការសម្របសម្រួលពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការផ្តួចផ្តើមរៀបចំឡើងដោយអង្គការUPF ឥណ្ឌូចិននិងលោក ហាជីមិ សៃតុ (Hajime Saito)អនុប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសជប៉ុន ទើបគណៈប្រតិភូធ្វើដំណើរទៅចូលរួមបាន។ សូមជម្រាបថា គណៈប្រតិភូទៅចូលរួមនេះធ្វើដំណើររថយន្តទេសចរណ៍ដែលមានចំងាយប្រមាណជាង២១៨គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យ៕ ដោយ៖ ឃិន គន្ធា
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយទៅប្រគល់ជូនកងកម្លាំងចម្រុះ ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំក្នុងសប្ដាហ៍នេះនាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ប្រគល់ជូនកងកម្លាំងចម្រុះ ដែលកំពុងសហប្រតិបត្តិការក្នុងភារកិច្ចគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ពីរគោលដៅស្ថិតនៅក្នុងតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ។គោលដៅទី១ នៅតំបន់អូរឃ្មង និងគោលដៅទី២ នៅតំបន់ឃុំសុចិត្រ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អ ចូលរួមក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល៤៥ថ្ងៃកន្លងទៅនេះទទួលបានជោគជ័យគួរជាទីមោទនៈដោយគ្មានការកាប់បំផ្លាញជាថ្មី។ដោយឡែកចំពោះការកាប់ទន្ទ្រានក្នុងរយៈពេលកន្លងទៅកងកម្លាំងចម្រុះ និងសមត្ថកិច្ចជំនាញបាននឹងកំពុងបន្តគ្រប់គ្រង និងស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ នៅក្នុងឱកាសនេះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ប្រេងឥន្ធនៈ សម្ភារៈសម្រាប់បម្រើឲ្យវិទ្យុទាក់ទង និងតង់កៅស៊ូតូច ធំ សម្រាប់ធ្វើជម្រកស្នាក់នៅបណ្តោះអាសន្ន ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៕ដោយ៖ប៊ុន រដ្ឋា
-
សកម្មភាពទន្រ្ទានព្រៃដោយខុសច្បាប់នៅព្រៃឡង់ បានស្ងប់ស្ងាត់បន្ទាប់ពីដាក់កម្លាំងចម្រុះទប់ស្កាត់

កំពង់ធំ៖សកម្មភាពលួចកាប់ទន្ទ្រានដីព្រៃឈើធ្វើជាកម្មសិទ្ធដោយក្រុមជនល្មើសក្នុងភូមិសាស្ត្រព្រៃឡង់នៅតំបន់អូររកាយស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានស្ងប់ស្ងាត់មកវិញបន្ទាប់ពីរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តគណៈកម្មការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដាក់កម្លាំងចម្រុះទៅបង្រ្កាប។ ទោះបីជាទំហំនៃការលបលួចកាប់ទន្រ្ទានមានទំហំមិនធំប៉ុន្មានក៏ដោយ ក៏ប៉ុន្តែប្រសិនមិនមានការទប់ស្កាត់ទាន់ពេលទេទំហំនៃការកាប់ទន្រ្ទានដោយខុសច្បាប់នឹងមានស្ថានភាពអាក្រក់ដូចករណីកើតឡើងនៅខេត្តដទៃដូចជាខេត្តពោធិសាត់ ខេត្តស្ទឹងត្រែងជាដើម។ លោក គង់ វ៉ាន់ មន្ត្រីបរិស្ថានខេត្តប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់អូរឃ្មង និងត្រពាំងប្រើសបានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះឈ្មោះហៅថា តំបន់អូររកាយ ស្ថិតនៅក្នុងឃុំសុចិត ស្រុកសណ្ដាន់ ដែលមានផ្ទៃដីប្រមាណជាង១០ហិកតា។ ក្នុងនោះផ្ទៃដីដែលការកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេលកងកម្លាំងចម្រុះមិនទាន់មកបំពេញបេសកកម្មនាពេលកន្លងទៅប្រមាណជាងប្រាំមួយហិកតា។ ចំពោះផ្ទៃដីជាងបួនហិកតាទៀត ជាផ្ទៃដីដែលបានកាប់ទន្ទ្រានចាស់ ។ លោកបន្ថែមថា ការកាប់ទន្ទ្រាននាពេលកន្លងទៅជនល្មើសតែងប្រព្រឹត្តនៅពេលយប់ ក្នុងពេលដែលកម្លាំងបរិស្ថានមានគ្នាតិចលំបាកក្នុងការធ្វើសកម្មភាពត្រួតពិនិត្យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ព្រៃឡង់កាលពីថ្ងៃទី១៨ ខែមិថុនាបានកោតសរសើរដល់កម្លាំងចម្រុះប្រចាំការទប់ស្កាត់នៅទៅនោះ។ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ លោកសោកស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិរបស់ជនល្មើស ជាមួយនឹងការសោកស្តាយ លោកក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធរួមជាមួយកងកម្លាំងចម្រុះត្រូវគ្រប់គ្រងឲ្យបានល្អនូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ដែលបានប្រមូលមកវិញ និងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ដោយពុំមានការលើកលែង។ នៅកម្ពុជា បន្ទាប់ពីរដូវវស្សាបានបញ្ចប់ សកម្មភាពកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធបានផ្ទុះឡើងនៅតំបន់ព្រៃជ្រៅ តំបន់លំបាកក្នុងការធ្វើដំណើរ បង្កដោយជនខិលខូចមួយចំនួនកៀរគរប្រជាជនឱ្យចូលរួមតាមរយៈការបោកប្រាស់ចែកជាដីធ្លី…
-
ខេត្តបាត់ដំបងរម្លឹកពីវីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជន

បាត់ដំបង៖មន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តបាត់ដំបងបានរំលឹកពីវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងអតីតយុទ្ធជន ចំពោះជាតិមាតុភូមិនិងប្រជាជនតាមរយៈការបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិឲ្យរួចចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការនាំមកវិញនូវសុខសន្តិភាពដ៏ពេញលេញ។ រំលេចឱ្យឃើញពីឧបការគុណនេះបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសមន្ទីរសង្គមកិច្ចរួមជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា” ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤” ។ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា ការប្រារព្ធទិវាអតីតយុទ្ធជននេះ ដើម្បីផ្សព្វផ្សាយដល់ប្រជាជននៅទូទាំងប្រទេសនិយាយជារួមនិងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយល់ដឹងកាន់ច្បាស់និងកាន់តែទូលំទូលាយអំពីវិរភាពនៃអតីតយុទ្ធជនកម្ពុជា ។តាមរយៈការផ្សព្វផ្សាយនេះនឹងបំផុសនូវចលនាចូលរួមគាំទ្រឲ្យកាន់តែផុលផុសដល់អតីតយុទ្ធជនក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គមនិងជំរុញនូវស្មារតីស្នេហាជាតិ ក្នុងស្រទាប់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធ។ លោកប្រធានមន្ទីរបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជន តាមរយៈការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងការគិតគូរដោះស្រាយជីវភាព ទាំងសម្ភារៈ ទាំងថវិកា។ បច្ចុប្បន្នខេត្តបាត់ដំបងមានអតីតយុទ្ធជនចំនួន១៤ ០១៦នាក់ ។ក្នុងនោះបានចុះឈ្មោះចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តចំនួន១១ ៦៩៩នាក់និងអ្នកក្នុងបន្ទុកចំនួន ១៩ ៤៣៩នាក់។ពួកគេស្ថិតនៅក្រោមការគ្រប់គ្រង របស់ សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបងដោយទទួលរបបគោលនយោបាយពីរដ្ឋ។ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសមន្រ្តីនគរបាលប៉ុស្តិ៍ត្រូវតាមដាននិងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលពេលវេលា និងគ្រប់កាលៈទេសៈ…
-
ម្ចាស់ទូកចម្លងនៅស្រុកប្រាសាទសំបូរ ទទួលការណែនាំបន្ថែមពីរដ្ឋបាលខេត្តបន្ទាប់ពីសិស្សម្នាក់បាត់បង់ជីវិត

កំពង់ធំ៖ម្ចាស់អាជីវកម្មទូកដ នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានទទួលការដាស់តឿនបន្ថែមទៀតពីអភិបាលខេត្តកំពង់ធំ បន្ទាប់ពីទូកចម្លងនៅទីនេះបានជួបឧបទ្ទវហេតុលិចទូកនៅពេលឆ្លងស្ទឹងបណ្ដាលឱ្យក្មេងប្រុសជំទង់ម្នាក់បាត់បង់ជីវិត។ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំក្រុមការងារថ្នាក់ខេត្ត លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងលោកមេឃុំបានចុះពិនិត្យទីតាំងទូកដចម្លងដែលបានជួបនូវរឿងរ៉ាវអាក្រក់កាលពីថ្ងៃទី៨ ខែមិថុនា បានបណ្ដាលឱ្យសិស្សសាលាអនុវិទ្យាល័យឈូកម្នាក់ឈ្មោះ អ៊ីន សុភ័ក្រ អាយុ ១៣ឆ្នាំរៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ បាត់បង់ជីវិត ។ នៅទីនោះឯកឧត្តម ងួន រតនៈ បានជួបជាមួយនឹងក្មួយៗជាសិស្សានុសិស្ស ។លោកបានណែនាំដល់ក្មួយៗ ថាត្រូវតែមានការប្រុងប្រយ័ត្ននៅពេលឡើងទូក មិនត្រូវប្រឡែងគ្នានៅលើទូក ។ត្រូវពាក់អាវពោងសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។សូមឱ្យក្មួយៗត្រូវរៀនហែលទឹកឱ្យបានគ្រប់ៗគ្នា។ សំដៅទៅលើអ្នកទទួលខុសត្រូវឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជីវកម្មទូកដត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពជាចាំបាច់ ។ ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់ទូកឱ្យបានជាប្រចាំ ហើយប្រសិនបើមានបងប្អូនប្រជាពលរដ្ឋមិនពាក់អាវពោងសុវត្ថិភាពគឺមិនត្រូវឱ្យគាត់ឆ្លងឡើយ។ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង និងថែក្សាទូកឱ្យបានច្បាស់លាស់ ។គណៈកម្មការត្រូវមានភារកិច្ចត្រួតពិនិត្យដំណើរការអាជីវកម្ម និងត្រួតពិនិត្យលើកិច្ចសន្យារបស់ម្ចាស់អាជីវកម្មទាំងអស់ និងត្រួតពិនិត្យការថែរក្សាជួសជុលទូកផងដែរ។ ឯកឧត្តមបានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សត្រូវឆ្លងស្ទឹងជារៀងរាល់ថ្ងៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ទូកដមួយគ្រឿងដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស…
-
កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាល

(ខេត្តក្រចេះ)៖ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះ ដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ ។ កោះនេះមានបណ្តោយប្រមាណ ៤.៥ គ.ម ពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ គ.ម និងអមដងផ្លូវសម្បូរទៅដោយដើមក្រូចថ្លុង ដែលមានរស់ជាតិផ្អែមពីធម្មជាតិពិតៗ នៅចំកណ្តាលកោះមានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង/វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល សហគមន៍អេកូទេសចរណ៍ធម្មជាតិ បង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការ អុកស្វាមអង់គ្លេស ។ សកម្មភាពទេសចរ ៖ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ…
-
ក្រសួងអធិការកិច្ច និង វិទ្យាសា្ថនខុងជឺ នៃ រាជបណ្ឌិត្យសភាកម្ពុជា នឹងរួមចំណែកកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក WANG FENG និងលោក តាំង ម៉េងឆុង សហនាយកនៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង អធិការកិច្ច ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកសហនាយក មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ជាពិសេសការបណ្តុះបណ្តាលភាសាចិនជូនដល់មន្រ្តីរាជការចាប់តាំងពីឆ្នាំ២០១៧ រហូតមក ដែលភាសាចិនជាភាសាពេញនិយមសម្រាប់ប្រាស្រ័យទាក់ទងទីពីរនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្ម រចនាសម្ព័ន្ធរបស់ក្រសួង និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពី « ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលថ្ងៃទី២៤…
-
កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lee Hsien Loong បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានបញ្ជាក់ដូច្នេះក្នុងជំនួបពិភាក្សាការងារ នៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល…