-
មន្ទីរអភិវឌ្ឍន៍ជនបទប្រជុំបូកសរុបលទ្ធលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត

បន្ទាយមានជ័យ៖មន្ទីរអភិវឌ្ឍន៍ជនបទក្នុងសប្ដាហ៍នេះបានប្រជុំបូកលទ្ធលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ក្រោមវត្តមានឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ ត្រីមាសទី២កន្លងទៅមន្ទីរអភិវឌ្ឍន៍ជនបទបានធ្វើសកម្មភាពផ្ដោតសំខាន់ក្នុងការលើកកម្ពស់អនាម័យ បរិស្ថានរស់នៅ ពិសេសជំរុញកែប្រែទម្លាប់របស់អ្នកនៅជនបទឱ្យចេះប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាត។ជាមួយនេះក៏មានការកសាងនូវផ្លូវ លំជនបទតាមបណ្ដាស្រុក ក្រុង ក្នុងខេត្ត។ ជាទិសដៅអនុវត្តបន្តរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីមន្ទីរអភិវឌ្ឍជនបទ ទាំងអស់ត្រូវខិតខំបន្តអនុវត្តនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១។អាទិភាពគន្លឹះចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕ ដោយ៖ គៀន ច័ន្ទហ៊ីន
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើនៅតំបន់ត្រពាំងបាញ់ចាម

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា បានដឹកនាំកងកម្លាំងចម្រុះទៅត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ ពីសណាក់ក្រុមជនល្មើសមួយចំនួននៅក្នុងភូមិសាស្ត្រតំបន់ត្រពាំងបាញ់ចាមក្នុងសហគមន៍ក្បាលដូនក្រី នៃឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ លោក លី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំប្រចាំការនៅតំបន់ព្រៃឡង់ បានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះមានឈ្មោះហៅថា តំបន់ជាំរឹម និងតំបន់ត្រពាំងបាញ់ចាម ស្ថិតក្នុងព្រៃសហគមន៍ក្បាលដូនក្រី ដែលមានផ្ទៃដីជាង ១៣ ហិកតា នៅពីរទីតាំង ។ផ្ទៃដីជាង១៣ហិកតា ជាផ្ទៃដីកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេលកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចុះមកបង្រ្កាប។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិដោយសារជនល្មើសមួយចំនួន និងបានណែនាំដល់មន្ត្រីជំនាញដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឱ្យបាននូវផ្ទៃដីដែលបានប្រមូលយកពីជនល្មើសឱ្យបានគង់វង្សនិងត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយគ្មានការលើកលែងឡើយ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ ប្រេងឥន្ធនៈ ភេសជ្ជៈ អាវភ្លៀង តង់កៅស៊ូ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក…
-
ប្រធានសាខាពន្ធដារ៖ ការបង់ពន្ធ ជាការរួមចំណែកអភិវឌ្ឍប្រទេសនិងផ្ដល់ផលប្រយោជន៍ចំពោះសង្គមនិងខ្លួនឯង

កំពង់ធំ៖ លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់ធំបានបញ្ជាក់ថា ការបង់ពន្ធគឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសនិងផ្ដល់ផលប្រយោជន៍ចំពោះសង្គមជាតិនិងខ្លួនឯង។លោកថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីពន្ធលើប្រាក់បៀវត្ស ជូនក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កាលពព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសាខាពន្ធដារខេត្តកំពង់ធំ។ លោក ជឹម សុវណ្ណ បន្តថា អត្ថប្រយោជន៍នៃការបង់ពន្ធ គឺសម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគារសាធារណៈផ្សេងៗ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាជន។ ការការពារ សណ្ដាប់ធ្នាប់សន្តិសុខ និងធានានូវសេវាសាធារណៈទាំងឡាយសម្រាប់បម្រើប្រជាពលរដ្ឋក្នុងសហគមន៍។ ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តន៍ជន។ ការផ្ដល់សេវាវិស័យអប់រំ វិស័យសុខាភិបាល សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ គាំពារសង្គម ឧបត្ថម្ភគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។បង្កើតថវិកាបម្រុងសម្រាប់ការពារគ្រោះអាសន្ន វិបត្តិសេដ្ឋកិច្ចផ្សេងៗ សុខុមាលភាព និងលើកកម្ពស់សមត្ថភាពសង្គម ។កាត់បន្ថយជំនួយនិងកម្ចីបរទេស ជាដើម។ បើតាមលោកប្រធានសាខាគយខេត្តបញ្ជាក់ កម្ពុជាបានកំណត់យកនូវការបង់ពន្ធអាករចំនួន១៣ប្រភេទរួមមាន៖ ១.ពន្ធលើប្រាក់ចំណូល, ២.ពន្ធលើប្រាក់បៀវត្ស, ៣.ពន្ធលើតម្លៃបន្ថែម,៤.អាករពិសេស, ៥.អាករសម្រាប់បំភ្លឺសាធារណៈ, ៦.អាករលើការស្នាក់នៅ, ៧.ពន្ធប៉ាតង់,…
-
សមិទ្ធផលនៅវត្តលោមព្រលឹង ដែលមានអាយុជិត២០០ ឆ្នាំ ត្រូវបានសម្ពោធឆ្លង

សៀមរាប៖សមទ្ធិផលនានាដែលកសាងនៅវត្តលោមព្រលឹង ជាវត្តបុរាណមានអាយុកាលជិត២០០ឆ្នាំនៅភូមិសន្ទៃ ឃុំ ដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានសម្ពោធ ឆ្លងកាលកាលពីថ្ងៃព្រហស្បតិ៍ក្រោមការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អាជ្ញាធរដែនដីពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយយ៉ាង ច្រើន កុះករ។ សមិទ្ធផលដែលសម្ពោធឆ្លងមានខ្លោងទ្វារវត្តដ៏ស្កឹមស្កៃចំនួនពីរ, ការជួសជុលកែលំអរព្រះវិហារថ្មី ,ការជាវដីដើម្បីកសាង សាលាបឋមសិក្សាលោមព្រលឹង,ការចាក់ដីពង្រីកទីធ្លា ។ បើតាមថេរដីការបស់ព្រះគ្រូចរណធម្មោ វិន ថៃ ព្រះគ្រូចៅ អធិការវត្តលោមព្រលឹងឱ្យដឹងថា វត្តលោមព្រលឹងត្រូវបាន កសាងឡើងនៅឆ្នាំ១៨២៥ដែលមកដល់បច្ចុប្បន្នមាន អាយុ កាល១៩៩ឆ្នាំហើយ។បច្ចុប្បន្នវត្តមានព្រះសង្ឃគង់ នៅចំនួន ៣២អង្គ ក្នុងនេះភិក្ខុ ប្រាំពីរអង្គ ,សាមណេរ ២៥អង្គ ។វត្តមាន រចនាសម្ព័ន្ធចៅអធិការ គ្រូសូធ្យស្តាំ ឆ្វេង ត្រឹមត្រូវតាមច្បាប់។វត្តក៏មានសាលាពុទ្ធិកសិក្សា ដែលបានចាប់បើកឱ្យសិក្សារៀន សូត្រនៅក្នុងឆ្នាំនេះផងដែរ។ ចំពោះសមទ្ធិផលនានាដែលសម្ពោធឆ្លងបានចំណាយថវិកាចំនួន១៣៦ ៦១២ ដុល្លារអាមេរិក ។ព្រះគ្រូ ចរណធម្មោ វិន ថៃ បន្តថា សមិទ្ធិផលទាំងនេះបានមកពីការខិតខំរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជាអ្នកឧបត្ថម្ភហើយ ព្រមទាំងមានការផ្តួចផ្តើម…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រមជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា បានប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវ «ពានមាសឧកញ៉ា» របស់សមាគម ដែលជាពានដ៏វិចិត្រ ល្អឯក និងមានអត្ថន័យយ៉ាងធំធេងសម្រាប់សមាគម សក្តិសមទៅនឹងបាវចនា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងថ្នាក់ដឹកនាំ-សមាជិកនៃសមាគមឧកញ៉ាកម្ពុជា…
-
ផ្នូរមួយសពពីរ៖ លីសុង-កញ្ចនា (Video Inside)

-
សហភាពសិទ្ធិកម្មករកម្ពុជា ដាក់លិខិតនៅក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្នើឱ្យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) កែតម្រូវខ្លឹមសារ នៃរបាយការណ៍របស់ខ្លួនឡើងវិញ

(ភ្នំពេញ)៖ លោក គឹម ចាន់សំណាង ប្រធានសភាពសិទ្ធិកម្មករកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះថា សហភាពសិទ្ធិកម្មករកម្ពុជា-CCWR បានដឹកនាំ ថ្នាក់ដឹកនាំសហជីពតាមមូលដ្ឋានរោងចក្រ សហគ្រាស តំណាងឲ្យសមាជិក សមាជិកាជាកម្មករនិយោជិតជាង ៩ម៉ឺននាក់ ដាក់លិខិត នៅក្រសួងមហាផ្ទៃ ដើម្បីគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់”សង់ត្រាល់”ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែបរាជរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន និងបានចេញរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីស្ថានភាពសេរីភាពសហជីព ដែលរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ស្ថេរភាពការងារនិងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ។ លោក គឹម ចាន់សំណាង បញ្ជាក់ថា សង់ត្រាល់ បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ ត្រាល់ បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់…
-
ស្រូវ ១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង ៤០០ហិកតា ត្រូវបានសត្វ ដង្កូវហ្វូងស៊ីត្រួយស្ទើរទាំងស្រុង នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ដំណាំស្រូវប្រមាណជា ១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង ៤០០ហិកតា ត្រូវបានសត្វដង្កូវហ្វូងស៊ីត្រួយស្រូវស្ទើរអស់ទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីបាញ់ថ្នាំកញ្ចាត់ដង្កូវ ដំណាំស្រូវ និងលូតលាស់ធម្មតា ដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានពេលចុះពិនិត្យស្ថានភាពស្រូវ នៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវ និងនាំយកថ្នាំបាញ់សម្លាប់ដង្កូវ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤នេះ លោក គង់ គា បានឱ្យដឹងថា៖ ករណី នៃការផ្ទុះដង្កូវហ្វូងចង្រៃ រីករាលដាលស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករនេះ លោក បានណែនាំទៅមន្ត្រីកសិកម្មប្រចាំខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវដែលដង្កូវហ្វូងស៊ីជាប្រចាំ ដើម្បីស្រង់ស្ថិតិ ឬទិន្នន័យ ដែលរងផលប៉ះពាល់បន្ថែមទៀត បញ្ជូនទៅក្រុមការងារជំនាញពិនិត្យ និងងាយស្រួលរកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ជូនប្រជាកសិករនៅតំបន់នោះ។ អំឡុងពេលចុះពិនិត្យនោះ ក្រុមការងារជំនាញកសិកម្មបានយកថ្នាំបាញ់សម្លាប់ដង្កូវហ្វូងចំនួន ២ប្រភេទ ឈ្មោះ ថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាព ជីថ្នាំកសិកម្មជូនប្រជាកសិករ ដើម្បីបាញ់សម្លាប់ដង្កូវហ្វូង…
-
ក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់សិក្សារៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ ការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ គឺ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤ ។ ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ ក្នុងក្របខណ្ឌជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ បានគិតគូរ និងរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង៖ (១).ពិភាក្សាអំពីបទពិសោធនៃការអនុវត្តល្អៗ សម្រាប់ការរៀបចំ និងការអនុវត្តកិច្ចការអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណ: រួមទាំងការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណ:នៅគ្រប់កម្រិតអភិបាលកិច្ចទាំងអស់ (២).ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និងការធ្វើនវានុវត្តន៍ បច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិការងារនៅក្នុងវិស័យសាធារណ: (៣).ពិភាក្សាអំពីវឌ្ឍនភាពនៃការងារអាទិភាពកំណែទម្រង់រដ្ឋបាលសាធារណ: នាពេលបច្ចុប្បន្ន…
-
រាជរដ្ឋាភិបាលកម្ពុជាសម្រេចចូលរួមជាមួយបារាំងក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមជាមួយប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពី ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថាសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នាផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជាចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួបជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមចូលរួមអបអរសាទរចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងសូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងការសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿនកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាជាពិសេសបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពុំមានការដាក់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាឡើយ។ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានបញ្ជាក់ថា ការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះការចូលរួម…