Category: ព័ត៌មានជាតិ

  • កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ

    កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ

    (ភ្នំពេញ)៖ កម្ពុជា នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអរគុណ ដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុក របស់សម្ដេចធិបតី បន្ទាប់ពីសម្ដេច បានបង្ហាះសារទាក់ទងនឹងករណី នៃបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះឱ្យបានម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។ ក្រោយពីបានបង្ហោះសារនេះមក សម្ដេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara បានបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលសម្ដេចផ្ទាល់ ពិនិត្យឃើញថា យោបល់របស់ Vongchan Reaksmeidara នេះ មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស…

  • សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត​អាណត្តិ​ទី៣លើកទី១

    សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត​អាណត្តិ​ទី៣លើកទី១

    បន្ទាយមានជ័យ៖ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម​ខេត្តអាណត្តិទី៣ លើកទី១នៅសាលប្រជុំសាលាខេត្តក្រោមវត្ត​មានឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជ​កម្ម។ ការបោះឆ្នោតនេះមានបេក្ខជន២០នាក់ត្រូវបានបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តដោយជ្រើសយកសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តតែ ១៤នាក់ ។ក្នុងនោះបោះជ្រើសរើសប្រធានមួយរូប និងអនុប្រធានប្រាំពីររូប ។តាម​​រយៈ​ការបោះឆ្នោតឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានក្លាយជា​ប្រធានថ្មីសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យអាណត្តិទី៣ លើកទី១។ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ដែលបានក្លាយជាប្រធានសភាពាណិជ្ជ​កម្មខេត្តអាណត្តិទី៣ បានប្ដេជ្ញាចិត្តដឹកនាំ សភាពាណិជ្ជកម្ម​ខេត្តបន្ទាយ​មានជ័យឱ្យទទួលបានជោគជ័យលើវិស័យ​ពាណិជ្ជកម្ម និងការពារថែរក្សាសុខសន្តិភាព ។ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានណែ​នាំដល់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យត្រូវបង្កើន​ការ​បណ្ដុះ​បណ្ដាលជំនាញបែបធ្វើអាជីវកម្ម និងជំនាញបចេ្ចកវិទ្យា ។ទន្ទឹមការងារបណ្ដុះបណ្ដាលនេះដែរខិតខំស្វះស្វែង​រកដៃគូ​វិនិយោគ​ឬពាណិជ្ជកម្ម នៅក្នុងនិងក្រៅប្រទេស។ ជាពិសេស​បង្កើនទំនាក់ទំនងសហប្រតិបត្តិការល្អ រវាងដៃគូ​ធ្វើពាណិជ្ជកម្ម​អន្តរជាតិ សំដៅជំរុញការនាំចេញនូវកសិផលនិងផលិតផល​ក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេស ។ចំណែកឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជ​កម្មកម្ពុជា បានផ្ដាំផ្ញើរទៅដល់សភាពាណិជ្ជកម្មខេត្តបន្ទាយ​មានជ័យ អាណត្ត្តិទី៣លើកទី១ នេះ ថាដើម្បីឱ្យការងារ​ពាណិជ្ជកម្មឆ្ពោះទៅមុខដោយរលូន សំខាន់ចេះយោគ​យល់អធ្យាស្រ័យគ្នា ។ដាច់ខាតកុំខ្វែងគំនិតនឹងគ្នា។ពិសេសកុំមានទំនាស់ផ្ទៃក្នុង ។ ចេះធ្វើការ រួមគ្នាយ៉ាងមុត​ស្រួចលើការធ្វើពាណិជ្ជកម្ម គឺជារឿងសំខាន់៕ដោយ៖ គៀនច័ន្ទហ៊ីន

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្ត ចំនួន ៨រូប

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្ត ចំនួន ៨រូប

    (ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជាអភិបាលខេត្ត ចំនួន ៨រូប ។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលបានឡាយព្រះហស្សលេខានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ការផ្ទេរមុខតំណែងអភិបាលខេត្តរួមមាន៖ ១. ឯកឧត្ដម គួច ចំរើន មកជាអភិបាលខេត្តកណ្ដាល, ២. ឯកឧត្ដម វ៊ី សំណាង មកជាអភិបាលខេត្តតាកែវ, ៣. ឯកឧត្ដម ជាម ច័ន្ទសោភ័ណ មកជាអភិបាលខេត្តកំពង់ស្ពឺ និង៤. ឯកឧត្ដម ប៉ែន សុសល្យ មកជាអភិបាលខេត្តត្បូងឃ្មុំ ។ ចំពោះការតែងតាំងមុខតំណែងជាអភិបាលខេត្តថ្មីរួមមាន៖ ៥. ឯកឧត្ដម ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ, ៦. ឯកឧត្ដម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្ដរមានជ័យ, ៧. ឯកឧត្ដម នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ និង ៨. ឯកឧត្ដម…

  • សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយ

    សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយ

    (សៀមរាប)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ រយៈពេល ១ថ្ងៃ នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសមភាពថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសន្និបាតនេះ គឺបូកសរុប និងវាយតម្លៃលើ លទ្ធផលការងាររបស់ គ.ជ.ប ក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បើទោះបីជាការបោះឆ្នោតទាំងនេះ ទទួលបានលទ្ធផលជោគជ័យយ៉ាងណាក៏ដោយ ក៏ គ.ជ.ប យល់ឃើញថា នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវតែចូលរួមចំណែកដោះស្រាយ ដោយត្រូវស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានា…

  • គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍របស់ប្រជាជន (Video Inside)

    គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍របស់ប្រជាជន (Video Inside)

    ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ សប្តាហ៍នេះ គឺជាថ្ងៃគម្រប់ខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ តើគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតមកបានធ្វើអ្វីខ្លះ ក្នុងការជួយប្រជាជនខ្មែរលើទឹកដីមាតុភូមិអង្គរនេះ។ សូមទស្សនាបទវិចារណកថារបស់អប្សរាណិត

  • រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់​ដើម្បី​គាំទ្រ​គម្រោងព្រែកជីហ្វូណនតេជោ

    រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់​ដើម្បី​គាំទ្រ​គម្រោងព្រែកជីហ្វូណនតេជោ

    កំពត៖អាជ្ញាធរខេត្តកំពតរួមជាមួយក្រុមបាល់ទាត់តារាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពនៅដើមខែកក្កដា ឆ្នាំ២០២៤​ខាងមុខ។ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ នឹងធ្វើឡើងនៅខេត្តដែលគម្រោងព្រែកជីហ្វូណនតេជោ ឆ្លងកាត់ ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពត និងខេត្ត​កែប។ ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់​តារាកម្ពុជា ដែល​ដឹកនាំដោយលោក គី សុផល អ្នកសម្រប​សម្រួលក្រុមបាល់ទាត់តារាកម្ពុជាលោក ឈិន ឈឿន គ្រូបង្វឹកក្រុមចូលជួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារ។ តាមកម្មវិធីការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពត ជាមួយក្រុមកីឡា​បាល់​ទាត់តារាកម្ពុជា នឹងធ្វើ​ឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងបរិវេណកីឡដ្ឋានខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បានបង្ហាញការគាំទ្រចំពោះក្រុមកីឡាបាល់​ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមាន​ព្រឹត្តិការណ៍ នៃការ​ប្រកួត​បាល់ទាត់មិត្តភាពរវាង​ថ្នាក់ដឹកនាំខេត្តកំពត និងក្រុម​កីឡា​បាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោង​ព្រែកជីក​ហ្វូណនតេជោ របស់រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតពិតជាមាន​សំណាង​ខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ ហើយខេត្តមានស្រុកចំនួន៣ដែលគម្រោងព្រែក​ជីកដ៏មានសារៈសំខាន់នេះឆ្លងកាត់ គឺមានស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និង​ស្រុកកំពង់ត្រាច។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋនៅទូទាំងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានគាំទ្រ​យ៉ាង​ពេញទំហឹងចំពោះ​គម្រោង​ព្រែកជីកហ្វូណនតេជោរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលនឹង​បើកការដ្ឋាន​ស្ថាបនានៅថ្ងៃទី៥…

  • យុទ្ធនាការ “ផ្ទះមួយខ្នង ដាំដើមឈើមួយដើម”នៅខេត្ត​បាត់ដំបង នឹងចាប់នៅថ្ងៃទី១១ ខែកក្កដា

    យុទ្ធនាការ “ផ្ទះមួយខ្នង ដាំដើមឈើមួយដើម”នៅខេត្ត​បាត់ដំបង នឹងចាប់នៅថ្ងៃទី១១ ខែកក្កដា

    បាត់ដំបង៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដើមឈើ​ចម្រុះចំនួន ២៥.០០០ដើម នឹងត្រូវដាំនៅក្នុងក្រុង​បាត់ដំបង ក្រោមយុទ្ធនាការបង្កើតភាពបៃតងរបស់​រដ្ឋបាល​ខេត្ត ។យុទ្ធនាការដែលមានឈ្មោះថា “ផ្ទះមួយខ្នង ដាំ​ដើមឈើមួយដើម”បានធ្វើ​បន្ទាប់​ពី ពិធី”រុក្ខទិវា”ថ្ងៃទី៩ ខែកក្កដា ប្រព្រឹត្តទៅនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃ​ឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះ​ករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។ មុនដល់ថ្ងៃដាំដើមឈើព្រមៗគ្នាក្នុងក្រុងបាត់ដំបង​ដែលបានកំណត់ទុករួចមកហើយនោះ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម សុខ លូ​ កាលពីថ្ងៃទី២៣ ខែមិថុនា បាននាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជន រៀបចំជីក​រណ្ដៅ​នៅ​តាម​មុខផ្ទះ តាមដងផ្លូវសំខាន់ៗ ក្នុងក្រុងបាត់ដំបងសម្រាប់ត្រៀមបើក​យុទ្ធនាការ”ផ្ទះមួយខ្នង ដើមឈើមួយដើម” ។ ពិធី​ជីក​រណ្ដៅផ្លូវការ​បានរៀបចំនៅមុខផ្សារណាត់ក្រុងបាត់ដំបង ដែលជាទីចាប់ផ្តើមនៃយុទ្ធនាការពីទីនោះផងដែរ។ឯកឧត្តម សុខ លូ បញ្ជាក់ថា យុទ្ធនា​ការនេះនឹងចាប់ផ្តើមព្រមៗគ្នានៅ​ថ្ងៃទី១១ ខែកក្កដាទាំងនៅក្នុងក្រុងបាត់ដំបងនិងតាមបណ្តា​ទីប្រជុំជន​ស្រុក​ទាំង១៣នៃខេត្តបាត់ដំបង។ដោយឡែក​សម្រាប់នៅក្រុងបាត់ដំបង រដ្ឋបាលខេត្តបានត្រៀមរួចជាស្រេច​នូវដើមឈើចំនួន២៥ ០០០ដើមសម្រាប់ដាំនៅថ្ងៃនោះ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថាៈ”ផ្ទះមួយខ្នង ដាំដើមឈើមួយដើម”ក្នុងក្រុងបាត់​ដំបង នឹងកាន់តែបង្កើនសម្រស់ស្រស់ស្អាតឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ផ្តល់នូវភាពទាក់ទាញដល់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ…

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាំកូនឈើព្រៃលិចលើដីតំបន់៣ ដែល​ជនល្មើសលួចកាប់រានទន្រ្ទាន

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាំកូនឈើព្រៃលិចលើដីតំបន់៣ ដែល​ជនល្មើសលួចកាប់រានទន្រ្ទាន

    កំពង់ឆ្នាំង៖កូនឈើព្រៃលិចទឹកចំនួន២.៣០០ដើមត្រូវបាន​រៀប​ចំដាំកាលព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ក្នុង​ភូមិ​សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដោយមានការអញ្ជើញចូល​រួមផ្ទាល់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីជលផល មន្ទីរកសិកម្មខេត្ត អង្គការជាដៃគូ ប្រជាពលរដ្ឋ​និងសិស្សានុសិស្ស។ការដាំរុក្ខជាតិនេះដែរលើផ្ទៃដី ដែល​ជនល្មើសបានកាប់ទន្ទ្រានដោយខុសច្បាប់នាពេលកន្លង​ទៅ។ លោក សាន់ យូ អភិបាលរងខេត្តអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ក្នុងឱកាសនេះថា ខេត្តមាន​ស្រុកចំនួនបី មានផ្ទៃដី​ជាវាលទំនាបជាប់បឹងនិងដៃទន្លេសាប ។ក្នុងនោះមាន ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌​ដែលមាន​វិសាល​​ភាពផ្ទៃ​ដីព្រៃលិចទឹកជាងពីរម៉ឺនហិកតាកន្លងទៅ​មានជនខិលខូចលួចកាប់រាន ទន្ទ្រានយកដីធ្វើស្រែ ជាកម្មសិទ្ធិ ។លោកបន្តថា ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងតឹងរ៉ឹងរបស់​ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេច​ដកផ្ទៃដីទាំង​នោះត្រឡប់មកវិញ។ការចូលរួមដាំកូនឈើ​ព្រៃលិច​ទឹកនៅថ្ងៃនេះគឺជាការចូលរួមចំណែកស្ដារឡើងវិញ​នូវព្រៃលិចទឹកដែលបានបាត់បង់ដោយជនខិលខូចទន្ទ្រានយកកន្លងមក។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង​នេសាទខេត្ត​កំពង់ឆ្នាំងបានលើកឡើងពីសារៈសំខាន់របស់​ព្រៃលិចទឹក។ជាជម្រក​ត្រីពងកូន ជម្រករបស់ត្រី ជម្រកចំណី។វាជាជម្រកសត្វស្លាប សត្វល្មូន និងសត្វច្រើនប្រភេទទៀត។ ព្រៃលិចទឹកក៏ជា​ប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ក៏ជាសក្ដានុពលទេសចរណ៍របស់សហគមន៍មូលដ្ឋាន  ប្រសិន​បើ​រៀបចំឱ្យ​បានត្រឹម​ត្រូវជាក់ស្ដែងដូចជា នៅខេត្តបាត់ដំបង ខេត្តសៀមរាបជាដើម។ លោក ងិន ហ៊ុន បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូម​ជួយថែរក្សាព្រៃលិចទឹកដែលបានដាំនាថ្ងៃនេះ ឱ្យបានគង់វង្ស ហាម​ចូលកាប់ទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់ ៣ ព្រោះមន្ត្រី​ជំនាញ​បានបោះបង្គោលកំណត់រួចហើយ ប្រសិនបើជនណា​នៅតែហ៊ាន​បំពាននឹងទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖សុខ គឹមសៀន

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿង ស្រី ស៊ីណា

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿង ស្រី ស៊ីណា

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងស្រី ស៊ីណា ដើម្បី​ធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុង​សំណុំរឿង​ទាំងពីរខាងលើ។នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤នេះ។សេចក្តីប្រកាសព័ត៌មានចំនួនបីទំព័រ បានគូសបញ្ជាក់ថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជន​នូវចំណុច​សំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវ​ប្រព្រឹត្ត​ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការ​អនុវត្ត​ច្បាប់ចំពោះករណីនេះ ដូចខាងក្រោម ៖ ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបាន​អនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។ ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំ​រឿង​ពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម…

  • មន្រ្តីយោធាជាន់ខ្ពស់អញ្ជើញចូលរួមបុណ្យផ្កាសាមគ្គី និង​ពុទ្ធាភិសេកពុទ្ធបដិមាកម្ពស់១២ម៉ែត្រនៅវត្តអង្គភ្នំតូច

    មន្រ្តីយោធាជាន់ខ្ពស់អញ្ជើញចូលរួមបុណ្យផ្កាសាមគ្គី និង​ពុទ្ធាភិសេកពុទ្ធបដិមាកម្ពស់១២ម៉ែត្រនៅវត្តអង្គភ្នំតូច

    កំពត៖ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកស្រី ហ៊ឹម ច្រឹប តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារៈ​បច្ចេក​ទេសនៃក្រសួងការពារជាតិបានអញ្ជើញនៅ​ក្នុងពិធី​បុណ្យផ្ការស្មីសាមគ្គី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាកម្ពស់១២ ម៉ែត្រ​នៅវត្តអង្គ​ភ្នំតូច ឃុំអង្គភ្នំតូចស្រុកអង្គរជ័យ ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៤ ។ ពុទ្ធបដិមាកម្ពស់ ១២ ម៉ែត្រដែលប្រារព្ធពិធីពុទ្ធាភិសេកបាន​ស្ថាបនារួចរាល់កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ ដែល​ចំណាយថវិកា​ចំនួន២១ ១០០ដុល្លា ជាថវិការបស់ឧត្តម​សេនីយឯក មាសប៊ុន ឡី អគ្គនាយករងសម្ភារ: បច្ចេកទេស​នៃក្រសួងការពារជាតិនិងជា ទីប្រក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈ​កម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះ​ជើងវត្ត និងសប្បុរសជនជិតឆ្ងាយ។ មានប្រសាសន៍ក្នុងឱកាសនេះឧត្តមសេនីយ៍ឯកមាស ប៊ុនឡី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​ជូនដល់​ពុទ្ធ​បរិស័ទទាំងអស់ដែលបានចូលរួម​នាពេលនេះ។លោកបានរំលេចពីតម្លៃនៃសន្តិភាពដែលកម្ពុជា​បាននិងកំពុងទទួលនាពេលនេះ និងសូមឱ្យចូល​រួម​ថែរក្សា ការពារសន្តិភាពឱ្យបាន៕ ដោយ៖…