Category: ព័ត៌មានជាតិ

  • អ្នកភូមិបាញ់ឆ្គោលត្រេកអរ ខណៈស្ពានព្រៃក្រាំង​សាង​សង់ជិតរួចរាល់

    អ្នកភូមិបាញ់ឆ្គោលត្រេកអរ ខណៈស្ពានព្រៃក្រាំង​សាង​សង់ជិតរួចរាល់

    កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាញ់ឆ្គោល (បាញ់ឆ្គូល )ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផ្ទាល់ ក៏ដូចជា​អ្នកធ្វើដំណើរឆ្លងកាត់កំពុងតែមានសេចក្តីត្រេកអរ ខណៈស្ពានដ៏សំខាន់ក្នុងមូលដ្ឋានមួយនេះបានចេញជារូបរាង ហើយជាស្ពានដែលរឹងមាំជាងមុន ។ការលំបាកដែលមាន​រយៈ​ពេលជាងពីរឆ្នាំមកនេះ នឹងជំនួសវិញដោយស្ពានបេតុង ដែលកើតចេញពីការរួមគ្នារបស់ប្រជាពលរដ្ឋ និងការជួយឧ​បត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្តពិសេសឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍​វិស័យកសិកម្មនិងជនបទ។ គិតមកដល់ចុងខែមិថុនានេះស្ពាន”ស្ពានព្រៃក្រាំង” ស្ថិតនៅ​ក្នុងភូមិបាញ់ឆ្គោលដែល​សាងសង់ឡើងដោយបេតុងសម្រេច​បានប្រមាណ៩០ភាគរយហើយ។ស្ពានបេតុង​ថ្មីនេះមាន​បណ្តោយប្រវែង២១ម៉ែត្រ ទទឹង៤,១០ម៉ែត្រ និងកម្ពស់៦​ម៉ែត្រ។ពីដើមឡើយនៅទីនេះមានស្ពានឈើតូចល្មម តែបានបាក់ខូចខាតដោយសារទឹកជំនន់ហូរបុកផ្ដាច់ មិនអាចធ្វើដំណើរបាន​អស់រយៈពេលជាងពីឆ្នាំមកហើយ។ លោក សំ សំណាង មេភូមិបាញ់ឆ្គោលបានបញ្ជាក់ថាស្ពាន​បេតុងនេះកើតឡើងពីការខិតខំប្រឹងប្រែងជួយជ្រោមជ្រែងពីសំណាក់​ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារ​អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងកម្លាំងសាមគ្គីរបស់​ប្រជា​ពលរដ្ឋ។លោកបន្តថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា​ក្រុមជាងបាន​ចាក់ប្លង់សេស្ពានមួយសន្លឹកនេះរួចរាល់។ទន្ទឹមនឹងនេះលោកមេភូមិបាញ់​ឆ្គោល អំពាវនាវប្រជាពលរដ្ឋ​ទូទៅដែល​ប្រើប្រាស់ស្ពាននេះ សូមចូលរួមថែរក្សាឱ្យបាន​ឋិតថេរ​យូរអង្វែង។ ប្រជាពលរដ្ឋក្នុងភូមិបាញ់ឆ្គោលបានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេកចំពោះសមិទ្ធផលថ្មីនេះ  ព្រោះជាប្រយោជន៍​យ៉ាងសំខាន់សម្រាប់ឆ្លងកាត់ប្រកបការងារកសិកម្មនិងសម្រួលការឆ្លងកាត់ដឹកកសិផល និងធ្វើដំណើរបានយ៉ាងងាយស្រួល និងឆាប់​រហ័ស ។តំណាងប្រជាពលរដ្ឋមួយរូបបាន​​ថ្លែងអំណរ​គុណជូន​ចំពោះសប្បុរសជន និងថ្នាក់ទឹកនាំខេត្តកំពង់ឆ្នាំងដែល​បានជួយឧបត្ថម្ភ​កសាងស្ពានតាំងពីចាប់ផ្ដើមដំបូងជា​ដំណាក់កាលៗ ដែលលោកតែងតែគិតគូរ ពីសុខទុក្ខប្រជា​ពលរដ្ឋដែលជួបផលលំបាក ដោយមិនប្រកាន់នូវនិន្នាកា​រ​នយោ​បាយ ឬពូជសាសន៍អ្វីឡើយ ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ពិសេសអរគុណចំពោះ​ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ដែលលោកបានឧបត្ថម្ភការ​សាងសង់ឱ្យចប់សព្វគ្រប់៕ដោយ៖សុខ គឹមសៀន

  • រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២៤នាសាលប្រជុំសាលាខេត្ត​បាន​ប្រារព្ធទិវា​អន្តរ​ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រោម​ប្រធាន​បទ “សុខភាពដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព”​ក្រោម​អធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍​ឯក ឡាយ គឹមលី អគ្គលេខាធិការរង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ។ ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានឡើងអានសារ​លិខិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជាដែលបានបង្ហាញពី​ការ​ប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿង​ញៀនដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជាមួយនឹងពាក្យស្លោក “ ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅ​របស់​យើង ”។សារបញ្ជាក់ថា កម្ពុជានៅតែ​ប្រឈម​ទៅនឹង​បញ្ហា​គ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់​សង្គមមនុស្សជាតិទាំងមូល។ ឯកឧត្តមអភិបាលបន្តដោយរំលឹកថា ជាមួយនេះ គណៈកម្មាធិ​ការ​ត្រួតពិនិត្យគ្រឿង ញៀនខេត្តបន្ទាយមានជ័យ ត្រូវបន្ត​យកចិត្ត​ទុកដាក់លុបបំបាត់ឱ្យបានទាំងស្រុងនូវរាល់ បទល្មើស ជួញដូរ ប្រើ ប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្ត ទីសប្បាយ​ដ្ឋាននានា ក្នុង ដែន សមត្ថកិច្ច របស់ខ្លួនមុនដំណាច់​ឆ្នាំ​២០២៤ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបាន​ដាច់ខាតនូវ កុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅ​ពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ…

  • ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្តើរ និងកម្រាលជុំវិញដំបូលទទឹករបស់ប្រាសាទនាគព័ន្ធ

    ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្តើរ និងកម្រាលជុំវិញដំបូលទទឹករបស់ប្រាសាទនាគព័ន្ធ

    ភ្នំពេញ៖ចាប់ពីខែឧសភាមក ក្រុមអ្នកបច្ចេកទេសនាយកដ្ឋាន​អភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបាន​អនុវត្ត​គម្រោងជួសជុលជណ្ដើរ និងកម្រាល ជុំវិញដំបូលទ​បង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទ​នាគព័ន្ធ ដែល​រងការខូចខាតធ្ងន់ធ្ងរ ឱ្យប្រសើរឡើងវិញ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះបានអប្សរាជាតិអប្សរា​បានឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែ​ឧសភា ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការងារសំខាន់ៗមួយ​ចំនួន​ដូចជា ការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះ​ខាងកើត និងកម្រាល​ជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាល​ជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុល​ជណ្តើរខាង​កើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរ​ទឹកខាងលិច។ លោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបាន​បញ្ជាក់ថា បច្ចុប្បន្នជណ្ដើរ មានការបាក់ស្រុត ដោយ​សារកត្តាអាយុ​កាល រុក្ខជាតិដុះចាក់ចូលគ្រឹះ ធ្វើឱ្យរចនាសម្ព័ន្ធសំណង់រងការពុកផុយ ។ទឹកដែលហូរនាំដីខ្សាច់ខាងក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ជាហេតុធ្វើឱ្យជណ្តើរ​បាត់លំនឹង។ ចំណែកឯ កម្រាលវិញ ក៏មានទឹកហូរលិចពី​លើកម្រាល​ចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។ លោក សារិទ្ធ បញ្ជាក់ទៀតថាវិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌទ្រោម​ខ្លាំងតែប៉ុណ្ណោះ។ បន្ទាប់ត្រូវជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំ​ជណ្តើរ និងកម្រាលឡើងវិញ។ តាមឯកសារបង្ហាញថា ប្រាសាទនាគព័ន្ធ ត្រូវបានសាង​សង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ…

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដាក់ទោសឈ្មោះ ស្រី ស៊ីណា ម៉ឺងម៉ាត់បំផុត និងស្នើសុំដាក់ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវដែលមិនអាចលើកលែងទោស ឬបន្ធូបន្ថយទោសបាន

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដាក់ទោសឈ្មោះ ស្រី ស៊ីណា ម៉ឺងម៉ាត់បំផុត និងស្នើសុំដាក់ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវដែលមិនអាចលើកលែងទោស ឬបន្ធូបន្ថយទោសបាន

    (ភ្នំពេញ)៖ ចំពោះមុខឃាតកម្មដ៏សាហាវដែលបានផ្តាច់ជីវិតមនុស្សដល់ទៅ ២នាក់ និងបង្ករបួសមនុស្សពីរនាក់ផ្សេងទៀតពិតណាស់ច្បាប់នឹងដាក់ទោសយ៉ាងម៉ឺងម៉ាត់បំផុត មិនអាចឱ្យរួចខ្លួនជាដាច់ខាត ហើយក៏គ្មានការបន្ទូបន្ថយក្នុងទម្រង់ណាមួយឡើយ ។ ជាមួយគ្នានេះក្រសួងនឹងសុំស្នើសុំដាក់ឈ្មោះស្រី ស៊ីណាទៅក្នុងបញ្ជីឈ្មោះទណ្ឌិតដែលជាឧក្រិដ្ឋជនសាហាវមិនអាចស្នើសុំ បន្ធូរ បន្ថយ និងលើកលែងទោសបានឡើយ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ បញ្ជាក់ក្នុង សន្នីសីទសារព័ត៌មានរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ បានថ្លែងថាក្នុងនាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្ម ការជាតិដើម្បីវាយតម្លៃ ដើម្បីពិនិត្យ ឈ្មោះ ទណ្ឌិតបន្ធូរបន្ថយទោស និងលើកលែងទោសនឹងស្នើ សុំគណៈកម្មការដាក់ឈ្មោះស្រី ស៊ីណា ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលយកការស្នើសុំការបន្ធូរបន្ថយ និងលើកលែង ទោសនិងលើកលែងទោសបានឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី បានញ្ជាក់ដែរថាក្នុងសំណុំរឿងមួយនេះតំណាងអយ្យការសាលាដំបូងរាជធានីភ្នំ បានសម្រេចធ្វើការបំបែកសំណុំរឿងនេះជា២ដើម្បីផ្តន្ទាទោសជននេះ(ស្រី ស៊ីណា)ឱ្យទទួលទោសដល់អតិប្បរមា ដែលសំណុំរឿងនីមួយៗ នឹងត្រូវរងនឹងការផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់១៥ ឆ្នាំ។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំតុលាការ ៖ ទី១ គឺកុំបញ្ចូលសំណុំ រឿងនេះទៅជាសំណុំរឿងតែមួយ ទី២ស្នើសុំទៅតុលាការគ្រ ប់ជាន់ថ្នាក់សូមកុំអនុវត្តវិធាន ស្រូបទោស ដោយយកវិធានការបូកទោសវិញដើម្បីឱ្យជននេះទទួលទោសច្រើនឆ្នាំពោលគឺប្រមាណ៣០ឆ្នាំឡើងទៅ។…

  • ទីភ្នាក់ងារជាតិមុខរបរ និងការងារ បន្តរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៥៤កន្លែង ដល់យុវជន

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ បន្តរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៥៤កន្លែង ដល់យុវជន

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុប ៤៥៤ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។ ក្រុមហ៊ុនធំៗទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជោគជ័យ ហ្វាយនែន ភីអិលស៊ី, ហ្វ័រវើដ ខេម អ៊ិនធើណេសិនណល អ៊ិនវេសមេន, ធនាគារសហគ្រាសធន់តូច និងមធ្យមកម្ពុជា ម.ក, លី ហួរ ផេ ប្រូ ភីអិលស៊ី, ណាហ្គាវើលដ៍, និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។ លោកស្រី ជូន រតនា…

  • ទិវាការងារនៅថ្ងៃស្អែក៖ឱកាស​ការងារសម្រាប់យុវជន​ជាង៤០០កន្លែង

    ទិវាការងារនៅថ្ងៃស្អែក៖ឱកាស​ការងារសម្រាប់យុវជន​ជាង៤០០កន្លែង

    ភ្នំពេញ៖ក្រុមហ៊ុនធំៗចំនួនប្រាំពីរសហការជាមួយទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៤ កន្លែង សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែង​រកការងារ នៅក្នុងវេទិកា​ការងារចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នឹងមានឱកាសជួប​ផ្ទាល់​ជា​មួយតំណាងក្រុមហ៊ុន និងដាក់ពាក្យសម្ភាសភ្លាមៗ​តែម្តង! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យ​បានដែរ។ក្រុមហ៊ុនធំៗចំនួនប្រាំពីរដែល​ចូល​រួមក្នុង​វេទិកា​ការងារនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុជោគជ័យ ហ្វាយនែន ភីអិលស៊ី, ហ្វ័រវើដ ខេម អ៊ិនធើណេសិនណល អ៊ិនវេសមេន, ធនាគារសហគ្រាសធន់តូច និងមធ្យម​កម្ពុជា ម.ក, លី ហួរ ផេ ប្រូ ភីអិលស៊ី, ណាហ្គាវើលដ៍, និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ…

  • អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យឃ្លុំរក្សាទុកព្រៃលិចទឹក​តំបន់​២និងចាត់វិធានការច្បាប់ដល់អ្នកកាន់កាប់និងបន្តទន្ទ្រានដីតំបន់៣

    អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យឃ្លុំរក្សាទុកព្រៃលិចទឹក​តំបន់​២និងចាត់វិធានការច្បាប់ដល់អ្នកកាន់កាប់និងបន្តទន្ទ្រានដីតំបន់៣

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់​បទបញ្ជាឱ្យឃ្លុំរក្សាទុកព្រៃលិចទឹកតំបន់២ និង​អនុវត្តវិធានការច្បាប់ ចំពោះអ្នកដែលនៅតែបន្តបំពាន​ទន្រ្ទានកាន់កាប់ដីតំបន់៣ដោយមិនត្រូវលើកលែងដល់អ្នកដែលល្មើសហួស​បន្ទាត់ក្រហមទៀត​ឡើយ ។លោកថា ត្រូវតែ​មានចំណាត់ការច្បាប់ជាដាច់ខាត។ ក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់ពីការបន្តទន្រ្ទានកាន់កាប់ដីរដ្ឋក្នុងតំបន់ដែនព្រៃលិចទឹក នៃ ស្រុកទាំង៤នៅជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបញ្ជាក់​ថា អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធនៅជុំវិញតំបន់បឹង​ទន្លេ​សាប ត្រូវតែពង្រឹងការទប់ស្កាត់ ការកាប់បំផ្លាញ​ព្រៃលិចទឹកនៅតំបន់២ និង​អនុវត្តឱ្យខាងតែបាននូវវិធាន​ការច្បាប់ឱ្យបានម៉ឺងមាត់ចំពោះអ្នកដែលនៅតែបន្តទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់​​៣។ ស្រុកទាំងបួនដែលនៅជាប់នឹងបឹងទន្លេសាបមាន ស្រុកមោង​ឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។បទបញ្ជារបស់​ឯកឧត្តមអភិបាលខេត្តបានធ្វើឡើងបន្ទាប់ពី ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញផ្ទៃដី ជាងមួយ​ពាន់​ហិកតា ស្ថិក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានជនខិលខូចនៅតែបន្តចូលទៅទន្រ្ទានកាន់កាប់ជាបន្តបន្ទាប់ហួសព្រំប្រទល់ ដែលត្រូវបាន​កំណត់ និងសម្រេចរួច។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានសង្កត់ធ្ងន់ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់​បានចាត់​ទុកការទន្រ្ទាប់កាន់​កាប់ដីព្រៃលិចទឹកដោយខុសច្បាប់កើត​មានឡើងសារជាថ្មីនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ មច្ឆជាតិ ជីវៈចម្រុះ និងជាពិសេស​ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប ទាំងមូលទៀតផង។ តំបន់បឹងទន្លេសាប ចែកចេញជា ៣តំបន់ ។គឺ៖តំបន់១ជា​តំបន់ភូមិឋានរបស់ប្រជាពលរដ្ឋអាចចុះបញ្ជីដីធ្លីនិងផ្តល់បណ្ណកម្មសិទ្ធិជូន​ប្រជាពលរដ្ឋបាន។តំបន់២.ជាតំបន់ទ្រនាប់ស្ថិត​នៅ​ចន្លោះតំបន់១ និងតំបន់៣ ដែលតំបន់នេះ រដ្ឋអាចអនុញ្ញាត​ផ្តល់សិទ្ធិប្រើប្រាស់…

  • អភិបាលខេត្តកំពង់ចាមចុះពិនិត្យករណីសត្វដង្កូវហ្វូងបំផ្លាញស្រូវនៅស្រុកចំការលើ

    អភិបាលខេត្តកំពង់ចាមចុះពិនិត្យករណីសត្វដង្កូវហ្វូងបំផ្លាញស្រូវនៅស្រុកចំការលើ

    កំពង់ចាម៖បន្ទាប់ពីចុះពិនិត្យរៀបចំទីតាំងប្រារព្ធទិវា “មច្ឆាជាតិ១ កក្កដា” ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម និងឯកឧត្ត អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារ​បន្តចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវ​របស់ប្រជាកសិករ ដែលទទួលរងការយាយីដោយសត្វដង្កូវហ្វូងស្ថិតនៅភូមិទួលប៉ែន​ ឃុំតាអុង​ និងភូមិ​ជយោត្បូង​ ឃុំជយោ​ ស្រុកចំការលើ។ ក្នុងសកម្មភាពកាលពីថ្ងៃទី២៥ ខែមិថុនា ក្រោយពិនិត្យ​ឃើញ​ថា ស្រែស្រូវរបស់ប្រជាកសិករជាច្រើនហិកតាបានទ​ទួលរងការ​យាយីដោយសត្វដង្កូវ ឯកឧត្តម អ៊ុន ចាន់ដា និង តំណាង​ក្រសួង​កសិកម្ម បានចាត់ឱ្យ​មន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់​សត្វដង្កូវឱ្យ​អស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សហការ​ជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើល​តំបន់ផ្សេង ក្រែងមានករណីនេះកើតឡើងដូចគ្នា ដើម្បីមាន​វិធានការឱ្យបានទាន់ពេលវេលា៕ដោយ៖លី ពៅ

  • ក្រសួងកសិកម្មបង្ហាញវីដេអូ «សំណង់ជម្រកត្រីសិប្បនិម្មិត ៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» ដែលចាក់បញ្ចាំងក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី១៣

    ក្រសួងកសិកម្មបង្ហាញវីដេអូ «សំណង់ជម្រកត្រីសិប្បនិម្មិត ៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» ដែលចាក់បញ្ចាំងក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី១៣

    (ភ្នំពេញ)៖ ខ្សែវីដេអូផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវចាក់បញ្ចាំងនៅក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី១៣ ដែលរៀបចំធ្វើនៅសាលសន្និសីទចតុម្មុខនៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ខ្សែវីដេអូនេះផងដែរមានរយៈពេល៥នាទី វីដេអូ ស្ដីពី «សំណង់ជម្រកត្រីសិប្បនិម្មិត៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» ដោយបាននាំអ្នកទស្សនាទៅកាន់កោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីឈ្វេងយល់អំពីកិច្ចការងារអភិរក្សធនធានជលផលបាតសមុទ្រ អនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC តាមរយៈការទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតនៅក្នុងតំបន់នេះ។ពិធីនេះក៏នឹងមានការចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៤ថានេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំយកវីដេអូស្ដីពីលទ្ធផលនៃការងាររបស់ខ្លួន ចូលរួមចាក់បញ្ចាំងជូនដល់សាធារណជនទស្សនា។ បន្ថែមពីលើការចាក់បញ្ចាំងនារាត្រីថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នឹងអញ្ជើញចូលរួមជាអធិបតី បើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • គិតត្រឹមឆ្នាំ២០២៤ សមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលកើនឡើង ១២០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ១៤៨ហិចតា

    គិតត្រឹមឆ្នាំ២០២៤ សមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលកើនឡើង ១២០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ១៤៨ហិចតា

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤នេះ កសិករថ្មីចំនួន២៥គ្រួសារផ្សេងទៀតបានស្ម័គ្រចិត្តចូលរួមធ្វើស្រូវមិត្តក្រៀលដែលធ្វើឱ្យសមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលកើនឡើង ១២០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ១៤៨ហិចតា។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងរដូវកាលដាំដុះថ្មីនេះ ក្រុមការងារគម្រោងស្រូវមិត្ដក្រៀលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជានិងគណៈកម្មការសហគមន៍ស្រូវមិត្តក្រៀល បានបញ្ចប់ការផ្សព្វផ្សាយនិងជ្រើសរើសកសិករថ្មីនៅភូមិគោលដៅចំនួន០៤ភូមិដែលមានទីតាំងជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ជាលទ្ធផលមានកសិករថ្មីចំនួន២៥គ្រួសារបានស្ម័គ្រចិត្តចូលរួមជាសមាជិកថ្មីនៃសហគមន៍ស្រូវមិត្តក្រៀលដោយបញ្ចូលដីស្រែរបស់ខ្លួនចំនួន៤៥ហិចតាអនុវត្តការដាំដុះតាមគោលការណ៏ស្រូវមិត្តក្រៀល។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាដើម្បីជាសក្ខីភាពកសិករទាំង២៥គ្រួសារនេះបានចុះកិច្ចសន្យាជាមួយគម្រោងដើម្បីធ្វើការបេ្តជ្ញាចិត្តអនុវត្តការដំាដុះតាមគោលការណ៍ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីរបស់់តំបន់ដីសើម ពង្រីកទីជម្រករកចំណីដែរមានសុវត្ថភាពសំរាប់សត្វក្រៀលនារដូវកាលមិនបន្តពូជនៅតំបន់ទេសភាពអន្លង់ព្រីង ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ អ្នកស្រី ឆេង សុវណ្ណា ដែលជាប្រធានក្រុមនៃសហគមន៍ស្រូវមិត្ដក្រៀលភូមិអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា៖ កសិករភាគច្រើនដែលរស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងបានចាប់អារម្មណ៍និងចូលរួមជាមួយសមាជិកសហគមន៍ស្រូវមិត្ដក្រៀលដោយយល់ច្បាស់អំពីអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីគម្រោងនិងសារៈសំខាន់នៃការចូលរួមអភិរក្សសត្វក្រៀលសម្រាប់សហគមន៍របស់ពួកគាត់ទាំងមូល។ គួរបញ្ចាក់ផងដែរថា កសិករជាសមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលត្រូវស្ម័គ្រចិត្តអនុវត្តលក្ខខ័ណ្ឌទាំង១២នៃគោលការណ៍ស្រូវមិត្កក្រៀលដែលមានចែងក្នុងកិច្ចសន្យាដែលបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។ កសិករដែលអនុវត្តតាមគោលការណ៍បានត្រឹមត្រូវ និងទទួលបានការគាំទ្របច្ចេកទេសដំាដុះ ជីសរីរាង្គ ពូជស្រូវនិងគម្រោងទទួលទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារ៕ ដោយ ៖ ម៉ាដេប៉ូ