-
សប្បុរសជនផ្តល់រថយន្តមួយគ្រឿង និងម៉ូតូប្រាំពីរគ្រឿងដល់ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសម្រាប់បំពេញការងារ

កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សប្បុរសជនចំនួន១២នាក់បានរួបរួមគ្នាបរិច្ចាគថវិកាទិញរថយន្តមួយគ្រឿងនិងម៉ូតូប្រាំពីរគ្រឿងផ្តល់ ជូនទី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ក្នុងពិធីប្រគល់ និងទទួល ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងនាមមេបញ្ជាការ លោក នឹងយកសម្ភារ: និងមធ្យោបាយនេះទៅប្រើប្រាស់ក្នុងកិច្ច ប្រតិបត្តិការល្បាត ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យស្របទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព និងអនុសាសន៍ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវការពារ ចំពោះ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ៕ដោយ៖ម៉ុន សំអាត
-
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៩

បន្ទាយមានជ័យ៖ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានជំរុញដល់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបន្តផ្ដល់សេវាសុខាភិបាលឱ្យបានល្អដល់អ្នកជំងឺ ដែលជាការបង្កើនជំនឿជាក់ពីប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់វិស័យសុខាភិបាល។ការលើកឡើងនេះក្នុងឱកាសប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៩។ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនាមន្ទីរសុខាភិបាលបានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្រលើកទី១៩ដោយមានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងសមាជិកសមាជិកាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយមានជ័យទូទាំងខេត្ត។លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអះអាងថាការប្រារព្ធទិវានេះឡើងដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមពីវេជ្ជសាស្ត្រថ្មីៗក្នុងសម័យបច្ចេកវិទ្យាទំនើប តាមរយៈ ការផ្ដល់បទពិសោធន៍ឬបទបង្ហាញពីលោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស។ជាមួយគ្នានេះលោកក៏បានដាស់តឿនដល់គ្រូពេទ្យទាំងអស់ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ។ ចំណែកលោកសាស្ត្រាចារ្យ ស្រួ យីហោ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជាបានជំរុញដល់មណ្ឌលសុខភាព មន្ទីរពេទ្យ និងសេវាសុខភិបាលឯកជនត្រូវខិតខំយកចិត្តទុកដាក់លើការផ្ដល់សេវាខាភិបាលឱ្យបានល្អប្រសើរទ្វេឡើងឬការពិនិត្យព្យាបាលអ្នកជំងឺមានគុណភាព ស័ក្តិសិទ្ធភាព។សំខាន់បំផុតក្នងនាមជាគ្រូពេទ្យ ដំបូងគឺជួយពិនិត្យព្យាបាលអ្នកជំងឺជាមុនសិន កុំទាន់និយាយរឿងថ្លៃសេវា ដែលសកម្មភាពទាំងអស់នេះបានផ្ដល់ទំនុកចិត្តនិងការជឿជាក់ពីប្រជាពលរដ្ឋលើការផ្ដល់សេវាសុខាភិបាលរបស់យើងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រហើយក៏ជាការលើកកម្ពស់វិស័យសុខាភិបាលផងដែរ ។ លោកវេជ្ជបណ្ឌិតឯកទេស គៀត ម៉េងហ៊ាង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យសេវាសុខាភិបាលមាន៦០០កន្លែង កំពុងដំណើរការពិនិត្យនិងព្យាបាលជំងឺ៕ដោយ៖គៀន ច័ន្ទហ៊ីន
-
សិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ ស្តីពីការលើកកំពស់សុវត្តិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកធ្វើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើឱ្យអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុង ដែលចែងអំពីសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ គ្រាដែលការសិក្សាបានរកឃើញថា កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ទទួលរងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារមានប្រមាណជាង ៦៧ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលកើតមានលើកម្មករនិយោជិតគ្រប់វិស័យ។ ថ្លែងក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អអំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានស្នើសុំដល់សមាគមរោងចក្រនានា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពណែនាំ និងឈានទៅកំណត់ឱ្យរោងចក្រ ដែលជាសមាជិកសមាគម ឬគម្រោងរបស់ខ្លួន និងអ្នកបញ្ជាទិញ ឱ្យធ្វើការបង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ និងសកម្មភាពនានាឱ្យបានទៀងទាត់ ក៏ដូចជាផ្តល់ការគាំទ្របច្ចេកទេសសមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវគោលនយោបាយ និងសកម្មភាពរបស់ពួកគេ ដែលធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរ។ លោក គឹម បញ្ញា បន្តថា យោងតាមការអង្កេតក្នុងឆ្នាំ២០២២ បានបង្ហាញថា កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ហើយទទួលរងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារមានប្រមាណជាង ៦៧ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលកើតមានលើកម្មករនិយោជិតគ្រប់វិស័យ។ ការអង្កេតមួយទៀតក្នុងឆ្នាំ២០១៧ ដែលធ្វើទៅលើរោងចក្រចំនួន២៣៣នៅកម្ពុជា ក៏បានរកឃើញដែរថា…
-
គណៈកម្មការទន្លេមេគង្គ និង យូសេដ ប្រកាសភាពជាដៃ គូដើម្បីពង្រឹងការគ្រប់គ្រងអាងទន្លេមេគង្គ

ភ្នំពេញ៖ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ អន្តរជាតិ ហៅកាត់ថា យូសេដ (USAID) បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយជាមួយគណៈកម្មការ ទន្លេមេគង្គ (MRC) ដើម្បីផ្តល់ជំនួយរហូតដល់ ៥ លាន ដុល្លារអាមេរិក សម្រាប់ភាពជាដៃគូថ្មីនៃអាងទន្លេមេគង្គ។ ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងនៅលេខាធិការដ្ឋាន MRC បង្ហាញពីកិច្ចបន្តគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ច សហការឆ្លងដែន និងការគ្រប់គ្រងទឹក ក៏ដូចជាធនធាន ពាក់ព័ន្ធផ្សេងទៀត ដែលរួមចំណែកដល់ការសម្រេចបាននូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេរបស់ MRC ។ យោងតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មការទន្លេមេគង្គថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យ MRC នូវការបង្កើន ធនធានយ៉ាងសំខាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអភិវឌ្ឍន៍នៅក្នុងយុទ្ធសាស្ត្រអាទិភាពរបស់ MRC។ យុទ្ធសាស្រ្តនេះផ្តល់ ជំនួយបច្ចេកទេសដល់ប្រទេសជាសមាជិករបស់ MRC រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការប្រមូល និងប្រើប្រាស់ ទិន្នន័យសម្រាប់ការសម្រេចចិត្តដែលផ្អែកលើព័ត៌មានគ្រប់គ្រាន់។ កិច្ចព្រមព្រៀងនេះក៏បានរួមបញ្ជូលភាគីពាក់ព័ន្ធនានា ដូចជាសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាដែល…
-
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធមីទ្ទីងខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

កំពង់ឆ្នាំង ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២៤)នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមន្រ្តី សមាជិកសមាជិកាគណបក្សយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គូសបញ្ជាក់ពីប្រវត្តិ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ។ចំណែកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តាំផ្ញើ ដល់សមាជិកបក្សទាំងអស់ សូមគោរពឱ្យបាននូវលក្ខន្តិកៈ និងគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានទិសដៅតែមួយដូចគ្នា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជនដើម្បីសុខសន្តិភាព ស្ថិរភាពនិងសេក្តីសុខរបស់ប្រជាជន។ តំណាងអង្គមិទ្ទីងបានប្តេជ្ញាចិត្ត ប្រឆាំងដាច់ខាតរាល់ទង្វើអមិត្តមួយចំនួនដែលព្យាយាមចិញ្ចឹមចិត្តផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបាះឆ្នោតដែលចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋនិងបានប្រកាសគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគាំទ្រគម្រោងព្រែកជីកព្រែកហ្វូណន តេជោ៕ដោយ៖សុខ គឹមសៀន
-
មន្ទីរពេទ្យ អ៉ីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានចាប់ដៃគ្នាលើភាពជាដែគូក្នុងការពង្រឹងវិស័យអប់រំ និងវិស័យសុខាភិបាល

ភ្នំពេញ៖ មន្ទីរពេទ្យ អ៉ីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ ដើម្បីបង្កើតភាពជាដៃគូសហការដែលផ្តោតលើការលើកកម្ពស់ និងការរីកចម្រើនទៅវិញទៅមកក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចសហការនេះគឺជាសមត្ថផលមួយយ៉ាងសំខាន់សម្រាប់ស្ថាប័នទាំងពីរ ដើម្បីរួមគ្នាពង្រីកឱកាស និងលើកកម្ពស់សេវាកម្មជូនដល់សហគមន៍ទាំងមូល។ គោលបំណងចម្បងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតទំនាក់ទំនងមួយដែលស៊ីសង្វាក់គ្នា ក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដដ៏ទូលំទូលាយ ចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងចូលរួមក្នុងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម រួមគ្នាដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមប្រឹក្សាភិបាល សមាជិកបុគ្គលិក និងសហគមន៍ឲ្យកាន់តែទូលំទូលាយនៃស្ថាប័នទាំងពីរ។ ភាពជាដៃគូរវាង មន្ទីរពេទ្យ អ៉ីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានគោលដៅលើកកម្ពស់គុណភាពនៃការអប់រំ និងសេវាថែទាំសុខភាព ជាចំណែកមួយដល់ការថែទាំសុខុមាលភាពទូទៅក្នុងសង្គម និងជំរុញឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យទាំងពីរ។ កិច្ចសហការនេះនឹងបង្កើតផលវជ្ជមានដែលមានឥទ្ធិពលក្នុងការរួមបញ្ចូលឧត្តមភាពផ្នែកអប់រំជាមួយនឹងការជឿនលឿនផ្នែកថែទាំសុខភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ ភាពជាដៃគូយុទ្ធសាស្ត្រនេះ ធានាថាបុគ្គលិកនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើប

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយម ដែលប្រទេសបារាំងចង់សហការរៀបចំវេទិកាជំនួញលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅកម្ពុជា ដែលអាចនឹងមានការចូលរួមច្រើនពីបណ្តាប្រទេសនានា ផ្អែកលើបទពិសោធន៍កម្ពុជាលើការរៀបចំវេទិកាអន្តរជាតិកន្លងមក ជាពិសេសសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង និងសមិទ្ធផលជាច្រើនដែលសម្រេចបានជាមួយគ្នា។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វេទិកានេះ ជាឱកាសដែលកម្ពុជាអាចពន្យល់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មរបស់ខ្លួន ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ការជំរុញការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ការបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម និងមានការងារធ្វើពេញមួយឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម អំពីគោលនយោបាយអាទិភាព ដែលបាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតក្នុងទ្រង់ទ្រាយធំ ទុនផលិតទាប មានស្ថិរភាពតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព។ ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើបថ្មីនេះ។…
-
អភិបាលស្រុកប្រាសាទសំបូរ ចូលរួមដាំកូនឈើប្រណិតចំនួន ១.៣០០ដើមនៅបរិវេណវត្តសម្បូរណ៍

កំពង់ធំ៖លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមដាំកូនឈើចំនួន១.៣០០ដើមក្នុងបរិវេណវត្តសម្បូរណ៍ ស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ។ លោកអភិបាលស្រុកប្រាសាទសំបូរបានរំលឹកដល់ក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ព្រៃឈើព្រោះព្រៃឈើគឺជាជីវិត។ ត្រូវចេះសម្អាតបរិស្ថាន និងជាពិសេសក្មួយៗត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ចៀសវាងអំពើអបាយមុខ ដូចជាបងតូចបងធំ លេងល្បែងស៊ីសង និងសេពគ្រឿងញៀនជាដើម៕ ដោយ៖ ប៊ុន រដ្ឋា
-
រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

កំពង់ធំ៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក ទូច សុខា អភិបាលរងខេត្តឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងសួនស្ទឹងសែន ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការងខេត្តកំពង់ធំបានបង្ហាញអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤ ដោយបានផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ខ្លឹមសារអប់រំអំពីគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមគោលដៅងាយរងគ្រោះ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ ក្រុមហ៊ុន រោងចក្រ សាលារៀន និងបញ្ជ្រាបតាមរយៈគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ១.២៦៤លើក មនុស្សចូលរួមសរុប៦២២.៣៤០ នាក់ (ស្រី ៤២២.១៧៦ នាក់ )។ ក្នុងឱកាសនោះលោក ទូច សុខា អភិបាលរងខេត្តកំពង់ធំបានក្រើនរំលឹកថា យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន ។គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។…
-
មន្ត្រីកសិកម្មនិងរដ្ឋបាលខេត្តស្វាយរៀងចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងនៅស្រុករមាសហែក

ស្វាយរៀង៖ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញស្រូវរបស់កសិករនៅស្រុករមាសហែក ។ក្នុងសកម្មភាពនេះក៏បានធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ក្នុងទប់ស្កាត់កុំឱ្យរីករាលដាលបន្តទៀត។ លោក សរ សុដានី បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុករមាសហែកថា មានដង្កូវហ្វូងបំផ្លាញស្រូវរបស់កសិករនៅឃុំអំពិល និងឃុំត្រស់លើផ្ទៃដី២៨២ហិកតាក្នុងស្រុករមាសហែក, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានចាត់ឱ្យឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម ,ចំណែកឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានចាត់រូបលោកឱ្យពិនិត្យអន្តរាគមន៍ជាបន្ទាន់ លោកអភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់ថាសម្រាប់ខេត្តស្វាយរៀងផលប៉ះពាល់នៃការរាតត្បាតដង្កូវហ្វូងស៊ីស្រូវ ទើបតែមាននៅក្នុងស្រុករមាសហែកចំនួនពីរឃុំប៉ុណ្ណោះ ។ឯស្រុក ក្រុងផ្សេងៗទៀត មិនទាន់មានករណីនេះផ្ទុះកើតឡើងនោះទេ ។តែទោះជាយ៉ាងណាអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់កុំឱ្យដង្កូវហ្វូងនេះរាលដាលបន្ថែមទៀត។ ឯកឧត្តម គឹម សុន បានរំលឹកដល់ប្រជាកសិករឃុំអំពិល និងឃុំត្រស់ ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឱ្យបានញឹកញាប់។ប្រសិនបើកសិករជួបប្រទះនឹងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។ តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…