-
សម្តេចធិបតី លើកទឹកចិត្តឱ្យសមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករជួបការលំបាក និងមានវ័យចាស់

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២កក្កដា សម្តេចធិបតី លើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករ ជួបការលំបាក និងមានវ័យចាស់ ។ នៅក្នុងជំនួបនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគោរពរាយការណ៍ជូន សម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងារ របស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១). ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២). ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត (ការផ្តល់ឈាម) សេវាជំនួយផ្នែកច្បាប់…
-
មន្ត្រីជំនាញ៤៥រូបមកចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»

ភ្នំពេញ៖មន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុង ក្នុងរមណីយដ្ឋានអង្គរមន្ទីររៀបចំដែនដី ខេត្តសៀមរាប តំណាងរដ្ឋបាល និងក្រុមប្រឹក្សាខេត្តសៀមរាបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនិងអាជ្ញាធរ ដែនដីពាក់ព័ន្ធចំនួន៤៥រូបបានមកចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងកិច្ចការពារបេតិកភណ្ឌ» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៤នៅខេត្តសៀមរាបដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម ឡុង កុសល អគ្គនាយករងតំណាងឱ្យឯកឧត្តមបណ្ឌិត ហង់ ពៅអគ្គនាយក អាជ្ញាធរជាតិអប្សរាបានអញ្ជើញជាអធិបតី ក្នុងពិធីនេះនិងឧទេ្ទសនាមដោយលោក Etienne Clementមេធាវីអន្តរជាតិឯកទេសខាងបេតិកភណ្ឌវប្បធម៌។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌវប្បធម៌ ពីការប៉ះពាល់នានា ព្រមទាំងការប្រើច្បាប់ជាតិ អន្តរជាតិ ដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ពីការបំផ្លាញដោយមនុស្ស ដោយអាយុកាល និងដោយគ្រោះធម្មជាតិជាដើម។ កម្មវិធីនេះ ក៏ជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ ការផ្តល់ឱ្យសិក្ខាកាម ថ្នាក់ដឹកនាំមកពីស្ថាប័នគ្រប់គ្រងបេតិកភណ្ឌ ដើម្បីស្វែងយល់ពីគោលបំណង មាតិកា និងការបន្ថែមនូវអនុសញ្ញាអន្តរជាតិសំខាន់ៗ រួមនឹងគោលការណ៍ច្បាប់ជាតិ ដែលជាទម្រង់ស្របច្បាប់សម្រាប់កិច្ចការពារសម្បត្តិបេតិកភណ្ឌក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីៗក្នុងទម្រង់ច្បាប់ការពារបេតិកភណ្ឌ ដែលឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌផងដែរ៕ដោយ៖ម៉ាដេប៉ូ
-
មន្ត្រីក្រសួងឧស្សាហកម្មសង្ឃឹមថា ផលិតផលកម្ពុជានឹងជំនួសផលិតផលនាំចូលពីបរទេសបានច្រើន

ភ្នំពេញ៖ បើធនធានមនុស្សកម្ពូជាទទួលបានបទពិសោធន៍ច្រើនលើបច្ចេកវិទ្យា និងនវានុវត្តន៍ នោះឧស្សាកម្ម បែបវិទ្យាខ្មែរនឹងរីកចម្រើនជាលំដាប់ ជាហេតុអោយផលិតផលកម្ពុជាមានការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ ភ្នំពេញ៖ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ នាយក APO កម្ពុជា និងជា រដ្ឋលេខាធិការ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យា មិនអាចប៉ាន់ស្មានបានទេ ធនធានមនុស្សត្រូវតែបន្តរៀន ដើម្បីផលិតផល មានគុណមាន និងមានប្រាក់ឈ្នួលខ្ពស់។ ការលើកឡើងនេះ ធ្វើឡើង ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធប្រាក់ឈ្នួលភ្ជាប់ផលិតភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមាន ប្រទេសប្រមាណជា២០ចូលរួម ចែករំលែកបទពិសោធន៍ នៅសណ្ឋាគារ Puolo Wai នាថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤។ វគ្គបណ្តុះនេះ រំពឹងទុកថា នឹងលើកទឹកចិត្តដល់ភាពស្អិតរមួតនៅក្នុងក្រុម និងអ្នកចូលរួម ចែករំលែកបទពិសោធន៍ដែលបានអនុវត្តក្នុងប្រទេសដទៃ ពិសេសស្វែងយល់ពីគំនិតផលិតភាព គោលការណ៍ និងមូលហេតុដែលវាសំខាន់នៅក្នុងអង្គការ។ សិក្ខាកាមនឹងយល់អំពីទស្សនវិស័យផ្សេងៗគ្នានៃផលិតភាពពីរបៀបដែលវាត្រូវបានរួមបញ្ចូលទៅក្នុងក្របខ័ណ្ឌផលិតភាព និងប្រព័ន្ធប្រាក់ឈ្នួលសម្រាប់និរន្តរភាពនៃការប្រកួតប្រជែងគ្នា។ ស្វែងយល់អំពីវិធីសាស្រ្តដែលមានរចនាសម្ព័ន្ធនៃការទទួលយក PLWS ដោយកម្មវិធីសិក្សាករណី។ តាមរយៈការយល់ដឹងអំពីគោលការណ៍ស្នូលទាំងនេះ អ្នកចូលរួមនឹងត្រូវបានរៀបចំដើម្បីបង្កើតប្រព័ន្ធប្រាក់ឈ្នួលដែលអាចបត់បែនបាន និងឆ្លើយតបដែលស្របតាមការអនុវត្តរបស់អង្គការ និងលក្ខខណ្ឌសេដ្ឋកិច្ចរបស់ពួកគេ។…
-
ស្ពានខ្ពស់ជាងគេនៅកម្ពុជាគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនាឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១ ខែកក្កដានេះបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ(PK000+000 – PK១៩៨+៥១៨) សម្រេចបានជារួម ៨៨,៣៨ភាគរយហើយ គិតត្រឹមដំណាច់ខែមិថុនាកន្លងទៅនេះ។ដោយឡែកស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនាឆ្នាំ២០២៥ ខាងមុខ។ ការដ្ឋានផ្លូវជាតិលេខ១០ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ប្រភពដដែលបន្តថា វឌ្ឍនភាពនេះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦ភាគរយ,ការងារស្ពានសម្រេចបាន ៩៣,២៣ភាគរយ, ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០ភាគរយ (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ,ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤ភាគរយ។ ក្រសួងសាធារណការបានរំលឹកថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជាធិបតីពិធី ទិវាមច្ឆាជាតិ

-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ!

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ តែត្រូវមានការវាស់វែង។នៅកម្ពុជាបច្ចុប្បន្ន គ្រប់តួអង្គទាំងអស់ ទាំងប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋនិងឯកជន ដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងគោលការណ៍សុចរិតភាព សុទ្ធសឹងរួមចំណែក ក្នុងការលើក កម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងចូលរួមយ៉ាងសកម្មក្នុងការលើកតម្កើងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែង អ្នកសារព័ត៌មានចំនួនប្រមាណ៨០ភាគរយ ក្នុងចំណោមអ្នកដែលបានចូលរួមសរុបក្នុងការស្ទង់មតិឆ្នាំ២០២៤ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព និងដោយឯករាជ្យភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានលើកឡើងយ៉ាងដូច្នេះសម្រាប់ជាការឆ្លើយតបទៅនឹងមតិមួយចំនួនតូចដែលបានបង្ហាញក្តីបារម្ភអំពីការធ្លាក់ចុះនូវសារព័ត៌មានឯករាជ្យ។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានពន្យល់បន្ថែមថា ទិន្នន័យឆ្នាំ២០២៣របស់ក្រសួងព័ត៌មានបានបង្ហាញថា កម្ពុជាសព្វថ្ងៃមានអង្គភាពសារព័ត៌មានចំនួនជាងពីរពាន់អង្គភាព ហើយមានអ្នកសារព័ត៌មានចំនួនប្រមាណមួយម៉ឺននាក់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។ សកម្មភាពទាំងនេះ បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាការទទួលព័ត៌មានរបស់ប្រជាជននៅទូទៅប្រទេស ប្រកបដោយគុណភាពនិងសុវត្ថិភាព សម្រាប់ផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ចំណេះដឹងសម្បូរបែបលើគ្រប់វិស័យក្នុងសង្គម ស្របតាមតម្រូវការប្រចាំថ្ងៃ និងគាំទ្រដល់ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការលើកកម្ពស់ជីវភាពរស់នៅបានកាន់តែប្រសើរ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ក្រសួងព័ត៌មានបានចេញផ្សាយ «របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ក្រោយពីក្រសួងបានចំណាយពេលវេលាក្នុងការសិក្សាយ៉ាងម៉ត់ចត់…
-
ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់សាងសង់បានពាក់កណ្ដាលផែនការ

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន ៥៥,៨៣ភាគរយ និងផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រសម្រេចបាន ៤១,៨១ភាគរយគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ គួរជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ គម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ៕ដោយ៖ដេប៉ូ
-
ចូលរួមបរិច្ចាគឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស

កំពត៖បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេនខេត្តកំពតបានបង្ហាញនូវក្តីសប្បាយរីករាយ ក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យ ព្រោះពួកគេយល់ថា ការបរិច្ចាគឈាមអាចជួយសង្គ្រោះជីវិតមនុស្ស។ ខណៈដែលមន្ត្រីជំនាញលើកទឹកចិត្តថា ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ។ក្នុងមួយឆ្នាំបុរសអាចផ្តល់ឈាមបានបួនដង។ចំណែកស្ត្រីបានបីដង។ នៅចុងសប្ដាហ៍នេះនារោងចក្ររបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេនខេត្តកំពត បានរៀបចំកម្មវិធីបរិច្ចាគឈាមលើកទី៥ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត។បុគ្គលិកក្រុមហ៊ុន ដែលមកបរិច្ចាគឈាមបានបង្ហាញក្តីរីករាយដោយសារពួកគេបានរួមចំណែកធ្វើសកម្មភាពមនុស្សធម៌មួយ ដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្ស ។ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាមដើម្បីចែករំលែកក្តីស្រឡាញ់ និងចូលរួមជួយសង្គ្រោះជីវិតមនុស្ស។ ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកខេត្តកំពត លោក សេង ម៉ារ៉ាឌី បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ដោយសារមុននឹងបរិច្ចាគ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យ និងពិគ្រោះសុខភាពយ៉ាងដិតដល់ ដើម្បីធានាថា អ្នកមកបរិច្ចាគគ្មានបញ្ហាសុខភាព។ លោកបានបន្តថា បច្ចុប្បន្ននៅមន្ទីរពេទ្យត្រូវការឈាមច្រើន ដើម្បីយកទៅសង្គ្រោះជីវិតអ្នកជំងឺ ដែលបាត់បង់ឈាមច្រើន ដូចជាគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺវះកាត់ជាដើម។ លោកថាការចូលរួមបរិច្ចាគរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ជាគំរូដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ។ បើតាមការបញ្ជាក់របស់គ្រូពេទ្យជំនាញថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ។ប៉ុន្តែផ្ទុយទៅវិញវាជួយឱ្យអ្នកបរិច្ចាគមានសុខភាពកាន់តែល្អទៅថ្ងៃមុខ។តាមរយៈនៃការបរិច្ចាគឈាមនេះដែរ ក្រុមគ្រូពេទ្យនឹងយកឈាមទៅធ្វើតេស្តស្វែងរកជំងឺសំខាន់ៗចំនួន៥មុខ ហើយលទ្ធផលនឹងផ្តល់ជូនដល់អ្នកបរិច្ចាគវិញនៅពេលក្រោយ៕ដោយ៖ សិលា សារិន
-
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បញ្ជាឱ្យស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងនៃការបំផ្លាញធនធានធម្មជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

កំពង់ធំ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ បានដាក់បទបញ្ជាដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីស្ថាប័នជំនាញ និងឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ត្រូវដឹកនាំឱ្យស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងនៃការបំផ្លាញធនធានធម្មជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ បទបញ្ជានេះបានបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នៅសាលាស្រុកសណ្ដាន់ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកងរាយការណ៍ពីសកម្មភាពក្រុមការងារចុះមូលដ្ឋានស្រុក សណ្ដាន់ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ ពិសេសនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដោយបានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្រ្ទានជាថ្មី ហើយផ្ទៃដីដែលជនល្មើសបានកាប់ទន្ទ្រានរួច កងកម្លាំងចម្រុះដែលមានស្ថាប័នជំនាញពាក់ព័ន្ធកំពុងគ្រប់គ្រង និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ។ ឯកឧត្ត ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កោតសរសើរ កងកម្លាំងចម្រុះ ដែលលទ្ធផលទទួលបានល្អ និងដាក់បទបញ្ជាឱ្យការពារទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ព្រមទាំងត្រូវវែកមុខរកជនល្មើស ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ទោះបីមានបុណ្យសក្តិ និងអំណាចប៉ុណ្ណាក៏ដោយ ដើម្បីចាត់ការតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ។លោកក៏ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំការដាំដើមឈើនៅលើដី ដែលបានកាប់ទន្ទ្រានដោយខុសច្បាប់កន្លងមក…
-
អាជីវករលក់ផ្លែឈើក្នុងខេត្តកំពតរីករាយ ព្រោះកំពុងមានទីផ្សារ

កំពត៖ ផ្លែឈើជាច្រើនមុខដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូប ដែលជាផលិតផលក្នុងខេត្តកំពុងមានទីផ្សារល្អ ។ផល្លានុផលទាំងនេះមានភ្ញៀវទេសចរជាតិ អន្តរជាតិទិញផ្ទាល់នៅកន្លែងផង និងនាំចេញទៅកាន់បណ្ដាខេត្តនានាផង។សកម្មភាពរស់រវើកនេះត្រូវបានអ្នកលក់ដូរមើលឃើញថា អាស្រ័យដោយសារការអភិវឌ្ឍខេត្តបង្កើតការទាក់ទាញ និងការជំរុញការដាំដុះពីថ្នាក់ដឹកនាំខេត្តផង។ ប្រាប់ទូរទស្សន៍អប្សរាក្រុមអាជីវករផ្លែឈើក្នុងក្រុងកំពតបានបញ្ជាក់ថា ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តស្អាតៗ បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកសម្រាកកម្សាន្តកាន់តែច្រើន ហើយបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ដាច់ជាងមុន។ ក្រុមអាជីវករបានបន្តថា ពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ ក្នុងមួយថ្ងៃលក់បានប្រមាណតែមួយតោន ទៅ ពីតោនតែប៉ុណ្ណោះទាំងលក់រាយ និងលក់ដុំសម្រាប់ផ្លែទុរេនកំពត តែក្រោយខេត្តកំពតមានសមិទ្ធផលទេសចរណ៍ច្រើនកន្លែង ពិសេសរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ពួកគាត់អាចលក់បានក្នុងមួយថ្ងៃពីបីទៅបួយតោន។ ចំណែកឯអាជីវករដែលលក់ផ្លែទុរេននៅតំបន់ត្រីសេះសមុទ្របាញ់ទឹកបានប្រាប់ថា កាលពីមុនក្នុងមួយថ្ងៃលក់បានពី១០ ទៅ ២០គីឡូប៉ុណ្ណោះ តែសព្វថ្ងៃលក់បានចន្លោះពី៤០ ទៅ ៥០គីឡូសម្រាប់ថ្ងៃចុងសប្តាហ៍។រាល់ការលក់ដូរគឺពួកគាត់បង្ហាញពីភាពស្មោះត្រង់អំពីប្រភពនៃផ្លែឈើ ហើយរក្សាតម្លៃនៅសមរម្យទៅតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពត ដែលតម្រូវឱ្យអាជីវករទាំងអស់ប្រើប្រាស់ភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត។ ចំណែកក្រុមអាជីវករលក់ផ្លែដូងក្រអូប នៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ឯណោះវិញនិយាយថា បច្ចុប្បន្នការលក់ដូររបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ។កាលពីមុនខេត្តកំពតមិនទាន់មានកន្លែងកម្សាន្ត និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ក្នុងមួយថ្ងៃពួកគាត់លក់ដូងបានប្រមាណតែ៥០ ទៅ ៦០ផ្លែប៉ុណ្ណោះ តែឥឡូវខេត្តមានភ្ញៀវមកលេងកម្សាន្តច្រើន ពួកគាត់អាចលក់បានចន្លោះពី ១០០ផ្លែ ទៅ…