Category: ព័ត៌មានជាតិ

  • អភិបាលខេត្តបន្ទាយមានជ័យ ចាត់ក្រុមការងារទៅ​សង្រ្គោះ​ផ្លូវមួយខ្សែនៅសង្កាត់ព្រះពន្លា និងសង្កាត់កោះពងសត្វ

    អភិបាលខេត្តបន្ទាយមានជ័យ ចាត់ក្រុមការងារទៅ​សង្រ្គោះ​ផ្លូវមួយខ្សែនៅសង្កាត់ព្រះពន្លា និងសង្កាត់កោះពងសត្វ

    បន្ទាយមានជ័យ៖ផ្លូវមួយខ្សែប្រវែងជាងមួយគីឡូម៉ែត្រដែល​ធ្លាប់រងគ្រោះដោយសារទឹកជំនន់ និងជួបការលំបាកនៅ​ក្នុងរដូវវស្សា ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំ​ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងក្រុមការងារកាល​ពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤​បាននាំយកគ្រឿងចក្រ​និង​ចាក់ថ្មក្រាលជាបណ្ដោះអាសន្នដើម្បី​សម្រួលការ​ធ្វើ​ដំណើររបស់​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុ​សិស្ស ។កំណាត់​ផ្លូវនេះចាប់ពីចំណុចភូមិទទង់ សង្កាត់ព្រះពន្លា ទៅកាន់សង្កាត់​កោះពងសត្វ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ផ្លូវមួយខ្សែដែលមានប្រវែងជាងបួនគីឡូម៉ែត្រនេះ នឹងត្រូវ​ដំណើរការ​គម្រោងនៅក្នុងឆ្នាំក្រោយដែលជាគម្រោង​ផ្លូវបេតុង។បច្ចុប្បន្នលោកក៏បានសុំការយោគយល់ពីបងប្អូន​ប្រជាពលរដ្ឋ ដោយ​សារ​តែស្ថានភាពលំបាកនៃផ្លូវនេះ។តែចំពោះមុខឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាដើម្បីយកបំណែកថ្មមកក្រាល​ជាបណ្តោះ​អាសន្នសិនដើម្បី​សម្រួលដល់ការធ្វើដំណើរ។ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅសង្កាត់កោះពងសត្វ​ក៏អាចធ្វើ​ដំណើរ​តាមផ្លូវមួយខ្សែទៀតដោយឆ្លងកាត់​ទៅសង្កាត់ភ្នៀត។ សូមជម្រាបថា ផ្លូវមួយខ្សែនេះជាផ្លូវមួយដ៏សំខាន់សម្រាប់​ប្រជាពលរដ្ឋធ្វើដំណើរនិងសម្រួលដល់ការរស់នៅ។​កន្លងទៅប្រជា​ពលរដ្ឋ​ក៏បានស្នើសុំអាជ្ញាធរឱ្យធ្វើផ្លូវនេះ។អាជ្ញាធរក៏​បានលើកគម្រោងដើម្បីស្ថាបនា។ប៉ុន្តែមុន​នឹងផ្លូវត្រូវបានសាងសង់​ដោយមើលឃើញ​អំពីការលំបាក​របស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុំ រាត្រី ក៏បានចាត់ក្រុមការងារ​យកគ្រឿងចក្រមក​ក្រាលថ្មដើម្បីសម្រួលការធ្វើជា​បណ្ដោះអាសន្នសិនក្នុងរដូវវស្សានេះ៕ដោយ៖ឃិន គន្ធា

  • សារមន្ទីរជាតិរៀបចំពិធីទទួលវត្ថុបុរាណខ្មែរចំនួន ១៤មុខពីសារមន្ទីរ Metropolitan Museum របស់អាមេរិក ដែលបានប្រគល់មកឱ្យកម្ពុជាវិញ

    សារមន្ទីរជាតិរៀបចំពិធីទទួលវត្ថុបុរាណខ្មែរចំនួន ១៤មុខពីសារមន្ទីរ Metropolitan Museum របស់អាមេរិក ដែលបានប្រគល់មកឱ្យកម្ពុជាវិញ

    (ភ្នំពេញ)៖ ក្រោយការត្រឡប់មកវិញ នៃវត្ថុបុរាណខ្មែរដ៏មានតម្លៃ នារសៀល ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់ -ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យ (ការប្រមូលផ្សំ ទុក) របស់សារមន្ទីរ Metropolitan Museum ហៅកាត់ ថាMET នៃសាហរដ្ឋ អាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្រសួងវប្បធម៌បានឱ្យដឹងថាក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយ ចំនួន ដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុង ឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុង សារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ MET ទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន ១១ផ្សេងទៀត ក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ គួរបញ្ជាក់ដែរថាវត្ថុបុរាណ ខ្មែរចំនួន១៤រូប បានបញ្ជូន ពីសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។ក្រសួងវប្បធម៌…

  • នាយករដ្ឋមន្ត្រី ស្នើក្រសួងអប់រំឱ្យពង្រឹងអក្សរសាស្ត្រជាតិ ខ្លាំងជាងភាសាបរទេស នៅថ្នាក់បឋម

    នាយករដ្ឋមន្ត្រី ស្នើក្រសួងអប់រំឱ្យពង្រឹងអក្សរសាស្ត្រជាតិ ខ្លាំងជាងភាសាបរទេស នៅថ្នាក់បឋម

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងឆ្លើយតបទៅនឹងការពង្រឹងវិស័យអប់រំថ្នាក់មូលដ្ឋាន ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់ផែនការតាមសាលា ពង្រឹងសិស្សនៅថ្នាក់បឋមសិក្សា ឱ្យចេះអាន ចេះសរសេរអក្សរសាស្ត្រជាតិ និងពង្រឹង គណិតវិទ្យាឱ្យខ្លាំងជាងភាសាបរទេស។ សម្ដេចធិបតី បានថ្លែងថា ដើម្បីឱ្យសិស្សចេះអានអក្សរ និងចេះបូកដកលេខបាន ថ្នាក់បឋមសិក្សា សូមកុំដាក់បញ្ចូលភាសាបរទេស ច្រើនជាងភាសាខ្មែរ និងគណិតវិទ្យា ចាំដល់អនុវិទ្យាល័យ ទើបបង្កើនម៉ោង ភាសាបរទេស ដើម្បីឱ្យសិស្ស មានមូលដ្ឋាន ចំណេះដឹងភាសាជាតិច្បាស់លាស់។ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើយើងថ្នាក់ទី១២ សរសេរអក្សរខ្មែរអត់ត្រង់ជួរផង សរសេរម៉េច បើថ្នាក់ទី១២ អត់ចេះគុណលេខបូកលេខផង អាងអី សម័យឥឡូវ គេប្រើកុំព្យូទ័រ គេប្រើកាល់គូឡេទ័រហើយ បើមិនចេះបូកលេខទេ ចប់ហើយ ជឿខ្ញុំទៅ អាងកុំព្យូទ័រ កាល់គូឡេទ័រហ្នឹង មិនធានាគ្រប់ពេលទេ ៕…

  • ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម

    ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសម​ជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់​ការអនុវត្ត​សាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB) នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការ​រួមគ្នា​កន្លងមក លើការអភិវឌ្ឍវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍សម្រាប់​ប្រជាជនកម្ពុជា។ ក្រសួងកសិកម្មបាននិងកំពុងជំរុញគោលនយោបាយ​កសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាព​សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែល​អាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដែលជាជំនួយការជិតស្និទ្ធរបស់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធ​កម្ម​កសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។ ដើម្បីសម្រេចការងារនេះបាន ក្រសួងត្រូវការការ​សហ​ការ​​ចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេស​ទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម និងជីវភាពប្រជាកសិករ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • វត្ថុបុរាណ ខ្មែរចំនួន ១៤រូប បានបញ្ជូន ពីសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤

    វត្ថុបុរាណ ខ្មែរចំនួន ១៤រូប បានបញ្ជូន ពីសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (ME) នៅសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ ។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ៖ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់កម្ពុជា ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។ ក្រសួងវប្បធម៌បានឱ្យដឹងដែរថា៖ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អ ឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃ បដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ…

  • ត្រដេវវិចទួល ចាស់បុរាណថាវាដេកផ្ងារយកជើងច្រោងឡើងលើ ព្រោះខ្លាចក្រែងមេឃរលំសង្កត់

    ត្រដេវវិចទួល ចាស់បុរាណថាវាដេកផ្ងារយកជើងច្រោងឡើងលើ ព្រោះខ្លាចក្រែងមេឃរលំសង្កត់

    (ភ្នំពេញ)៖ ត្រដេវវិចទួល គឺជាបក្សីមួយប្រភេទដែលជនជាតិខ្មែរបានស្គាល់ និងពិសេសការស្រែកយំរបស់វាលាន់លឺគ្រលួច(ដេវៗវិចៗ)គួរជាទីជាប់ចិត្តនៃសត្វស្លាបមួយប្រភេទនេះ។តាមពាក្យបោរាណាចារ្យតែងបាននិយាយតៗគ្នាថាសត្វប្រភេទនេះ វាដេកផ្ងារយកជើងច្រោងឡើងលើ ព្រោះខ្លាចក្រែងមេឃរលំសង្កត់លើ ។ គួរបញ្ជាក់ថាសត្វត្រដេវវិចមានបីប្រភេទ ត្រដេវវិចទួល ត្រដេវវិចទន្លេ និងត្រដេវវិចក្បាលប្រផេះ ។ បក្សីប្រភេទនេះវាតែងចេះថែរក្សាស៊ុតរបស់វាដោយប្រយ័ត្នជាបំផុត ដោយខ្លាចសត្រូវរំខាន ឬយាយីដោយប្រការណាមួយ ។ លោក ឈឿន សុជាតិ ជាមន្រ្តីឧទ្យានុរក្ស និង ជាអ្នកថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវ ប្រាប់ថាសត្វត្រដេវិចទួលនេះគេឃើញវាមានរស់នៅតំបន់នេះច្រើនគួរសមដែរ។ពួកវាជារឿយៗគេតែងលឺស្រែកយំរកញីឈ្មោល ឬការពារសំបុកវា។ លោកបានបញ្ជាក់ថា សំរាប់តំបន់ការពារទេសភាពបឹងព្រែកល្ពៅតែងឃើញពួកវាមានវត្តមានច្រើនក្នុងអំឡុងខែធ្នូដោយវាបន្តស្នាក់នៅនឹងរកចំណីដល់ខែសីហាទើបវាបំលាស់ទីចេញទៅកាន់តំបន់ផ្សេងទៀត ។ យោងតាម សៀវភៅសត្វស្លាបកម្ពុជាបានឱ្យដឹងថាសត្វត្រដេវវិច ស្ថិតនៅក្នុងប្រភេទរងគ្រោះតិចតួច។ ជាទូទៅសត្វស្លាបប្រភេទនេះមានកម្ពស់ប្រមាណពី ៣១.៥ ទៅ ៣៥ស.ម ពេលពេញវ័យ នោះក្បាល និងផ្នែកទ្រូងខាងលើពណ៍ខ្មៅ ត្រចៀកស ស្បែកមុខពណ៍ខ្មៅ ជើងលឿង ស្លាបពណ៍ត្នោតខ្ចី ចំពុះពណ៌ក្រហម និងចុងមានពណ៍ខ្មៅ។ មិនទាន់ពេញវ័យ:ក្បាលពណ៍ក្រម៉ៅ ក ស្បែកមុខ និងទ្រូងពណ៍លឿងស្រាល។ ទីជម្រករបស់នៅតាមមាត់បឹង តំបន់ព្រៃល្បោះ ត្រពាំង មាត់ស្ទឹង តំបន់ដីសើម និងតំបន់កសិកម្ម។…

  • ថ្នាក់ដឹកនាំមិនដែលភ្លេច យោធិននៃកងរាជអាវុធហត្ថ​ចូល​និវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ

    ថ្នាក់ដឹកនាំមិនដែលភ្លេច យោធិននៃកងរាជអាវុធហត្ថ​ចូល​និវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ

    បន្ទាយមានជ័យ៖ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយ​យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និងគ្រួសារពលី-មរណៈ ឯកឧត្តម​បានរំឭកពីភាព​អង់​អាច​ក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះ​បង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ​រហូត​ដល់ទទួលបាននូវសុខសន្តិភាពពេញលេញ។ ក្នុងពិធីដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកង​រាជ​អាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) ដែល​ប្រារព្ធនៅសាលប្រជុំនៃអគារសេនាធិការដ្ឋានកង​រាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣ ខែកក្កដា​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី​សំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន​ដែល​ចូលរួម។ ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំពុំដែលភ្លេចពលិកម្មប្រកបដោយ​ស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជា​ពលរដ្ឋ​យើង​នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ ។បងប្អូន​បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គម ធានាឱ្យមាន​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយក​ឣំណោយរបស់នាយឧត្តមសេនីយ៍ សៅ សុខា ចែកជូនដល់​យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និងគ្រួសារពលី-មរណៈ ទាំង៨១ នាក់…

  • សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យមានវិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ កុំឱ្យគ្រឿងញៀនជ្រៀតចូលសាលារៀន

    សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យមានវិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់ កុំឱ្យគ្រឿងញៀនជ្រៀតចូលសាលារៀន

    បាត់ដំបង៖ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅ​ក្នុង​សាលារៀន គឺជាគ្រោះមហន្តរាយធំណាស់​សម្រាប់អនាគត​កូនចៅ​ជំនាន់​​​ក្រោយ។ខណៈសិស្សានុសិស្ស គឺជាមុខសញ្ញា​ធំក្នុង​ការវាយលុករបស់គ្រឿងញៀន។នេះជាការកត់សម្គាល់​និង​ក្រើន​រំលឹក​របស់​សម្ដេចក្រឡាហោម ស ខេង តំណាងរាស្រ្ត​មណ្ឌលខេត្តបាត់ដំបងនិងជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធអគារសិក្សាមួយខ្នងនិងសមិទ្ធផលនានានៅអនុវិទ្យាល័យឈើទាល ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តើមចេញពីការកត់សម្គាល់នេះ សម្ដេចក្រឡាហោមស ខេង បានណែនាំដល់អាជ្ញាធរ​មូល​ដ្ឋាន សមត្ថកិច្ចកងកម្លាំង លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស​ ត្រូវចូល​រួមជំរុញឱ្យមានវិធាន​ម៉ឺងម៉ាត់នូវក្នុងការទប់ស្កាត់កុំឱ្យគ្រឿង​ញៀនរីករាលដាលចូលទៅក្នុងសាលារៀន ។ សម្ដេចក្រឡាហោមថា​ត្រូវមានយន្តការជាក់​លាក់ជាប់ជា​ប្រចាំក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន​ដើម្បីធានាឱ្យបានសន្តិសុខសុវត្ថិភាពសង្គម។ ទាក់ទងនឹងវិស័យអប់រំ សម្ដេចក្រឡាហោម ស ខេង បាន​រំលេចថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការ​កំណែ​ទម្រង់ស៊ីជម្រៅលើគុណភាពនៃការអប់រំបណ្ដុះបណ្ដាល សំដៅធានាឱ្យបាននូវធនធានមនុស្សប្រកបដោយ​គុណ​ភាពខ្ពស់ដើម្បីរួមចំណែកក្នុងការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយ​ចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ ព្រមទាំងមានលទ្ធភាពការងារខ្ពស់ដែល​ជាកត្តាកំណត់ នូវ សមត្ថភាព ក្នុងការអភិវឌ្ឍ និងការប្រកួត​ប្រជែងប្រកបដោយចីរភាព៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

  • ជនក្បត់ជាតិតពូជ ៣ជំនាន់ចេញមុខប្រឆាំងផលប្រយោជន៍ជាតិជាថ្មីម្តងទៀត (Video Inside)

    ជនក្បត់ជាតិតពូជ ៣ជំនាន់ចេញមុខប្រឆាំងផលប្រយោជន៍ជាតិជាថ្មីម្តងទៀត (Video Inside)

    មេខ្លោងក្បត់ជាតិបីជំនាន់ បានលេចមុខប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនសាជាថ្មី ដែលម្តងនេះប្រឆាំងនឹងកម្មវិធី CoolApp ដែលកូនខ្មែររស់នៅក្នុងស្រុក បានបង្កើតជាលើកដំបូង ខណៈរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកត្តាបច្ចេកវិទ្យា ជាអទិភាពគន្លឹះមួយ ក្នុងចំណោមអទិភាពគន្លឹះទាំងឡាយ។ សូមទស្សនាបទអត្ថាធិប្បាយរបស់កម្មវិធីអប្សរាណិត

  • ទូតម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

    ទូតម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

    ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី២ កក្កដា ២០២៤ ឯកឧត្តម Shaharuddin Bin Onn  ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Shaharuddin Bin Onn បានជម្រាបជូនសម្តេចធិបតីអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri…