Category: ព័ត៌មានជាតិ

  • ឯកឧត្តម ប៉ែន បូណា ៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

    ឯកឧត្តម ប៉ែន បូណា ៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

    ភ្នំពេញៈឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ(ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ សូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។ មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ…

  • រដ្ឋបាលព្រៃឈើដាក់ពាក្យបណ្តឹង ប្ដឹងរកជនល្មើសលួចកាប់ទន្ទ្រានយកដីរដ្ឋ ដីព្រៃអង់តែនជាង ២០ហិកតាធ្វើជាកម្មសិទ្ធ

    រដ្ឋបាលព្រៃឈើដាក់ពាក្យបណ្តឹង ប្ដឹងរកជនល្មើសលួចកាប់ទន្ទ្រានយកដីរដ្ឋ ដីព្រៃអង់តែនជាង ២០ហិកតាធ្វើជាកម្មសិទ្ធ

    កំពង់ធំ៖ ដីព្រៃអង់តែន ដែលជាសម្បត្តិធនធានធម្មជាតិ របស់ខេត្តកំពង់ធំ ត្រូវបានជនល្មើសរុករានទន្រ្ទានលួចចូលកាប់ឆ្កាយកដីធ្វើជា កម្មសិទ្ធប្រមាណជាង២០ហិកតា មុនពេលកម្លាំងចម្រុះការពារធនធានធម្មជាតិ ចុះប៉េសសកម្មត្រូវបានកន្លងមក បច្ចុប្បន្ន កម្លាំងចម្រុះបានការពារនិងគ្រប់គ្រង និងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួចហើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបន្តដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើ នៅចំណុចអូរអាចម៍ជ្រូក តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ លោក មល់ វណ្ណា មន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំការនៅតំបន់ព្រៃអង់តែន បានអគុណកម្លាំងចម្រុះ និងអង្គភាពស្ថាប័នពាក់ព័ន្ឋ ដែលបានរួមគ្នាការពារទប់ស្កាត់ការពារ បង្រ្កាបបទល្មើសធនធានធម្មជាតិ ខណៈកន្លងមកជនល្មើសមានគ្នាជាក្រុម តែងតែឆ្លៀតឳកាស លួចចូលកាប់ទន្រ្ទានព្រៃឈើ ក៏ដូចជាលួចកាន់កាប់រដ្ឋព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ ពេលខណៈអាចនិងមានអំពើហឹង្សា ប្រើប្រាស់កាំបិត និងផ្គាក់ រួមទាំងអាវុធផ្សេងៗ ដើម្បីគំរាមគំហែងដល់សមត្ថកិច្ចជំនាញមេព្រៃ ឬបរិស្ថានដោយឥតខ្លាចញញើតច្បាប់នោះឡើយ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាមន្ត្រីជំនាញសហការជាមួយកងកម្លាំងចម្រុះ រូមជាមួយអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋាន ស្រាវជ្រាវរកមុខសញ្ញាជនល្មើសបន្ថែម ចាត់វិធានការការពារទប់ស្កាត់មិនឱ្យមានការលួចកាប់ទន្ទ្រានជាថ្មីទៀត…

  • ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ទទួលជួបសម្តែងការគួរសមពីប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា

    ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ទទួលជួបសម្តែងការគួរសមពីប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា

    (ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia – ERIA) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានទទួលស្គាល់ពីផលប៉ះពាល់នៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សលើខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបានផ្លាស់ប្តូរទស្សនៈលើវិស័យដែលកម្ពុជា និង ERIA អាចធ្វើការជាមួយគ្នាក្នុងបរិបទនេះ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី តាមរយៈវេទិកាអាស៊ាន ដូចជាពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចក្រា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស។ ឯកឧត្តម គង់ ភោគ បានគូសបញ្ជាក់អំពីការត្រៀមខ្លួនដ៏ល្អរបស់ ERIA ក្នុងការចូលរួមទាំងក្នុងវិស័យសាធារណៈ និងឯកជននៅក្នុងប្រទេសកម្ពុជា លើកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។…

  • រដ្ឋលេខាធិការក្រសួងការបរទេស ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា

    រដ្ឋលេខាធិការក្រសួងការបរទេស ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា

    (ភ្នំពេញ)៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានសហការជាមួយមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំ «កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមប្រមាណជាង៤០រូប ដែលជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត និងវិស័យឯកជនមួយចំនួន នៅកម្ពុជា។ ឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាកិច្ចពិភាក្សាតុមូលនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីសារសំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការពិភាក្សាបានផ្តោតសំខាន់លើ (១) ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ ព្រមទាំងបញ្ហាប្រឈមនានា (២) យុទ្ធសាស្ត្រវិនិយោគរបស់កម្ពុជាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង (iii) ការពិនិត្យលើករណីសិក្សាពីប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់ចំណុចខ្លាំង និងកាលានុវត្តភាពក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ…

  • គម្រោងស្តារប្រឡាយមេស្តៅកោង ប្រវែងជាងបួនគីឡូម៉ែត្រ សម្រេចបានជិតពាក់កណ្ដាលផែនការ

    គម្រោងស្តារប្រឡាយមេស្តៅកោង ប្រវែងជាងបួនគីឡូម៉ែត្រ សម្រេចបានជិតពាក់កណ្ដាលផែនការ

    ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុង​ដំណើរ​ការស្តារប្រឡាយមេស្តៅកោង នៅ​ឃុំ​ស្តៅកោង​ ស្រុកបាភ្នំ ខេត្តព្រៃវែងដែលមានប្រវែងជាង៤,៦គីឡូ​ម៉ែត្រ​និងសំណង់សិល្បការ្យជាច្រើនទៀត ។ គម្រោងស្តារប្រឡាយមេស្តៅកោងគ្របដណ្ដប់លើឃុំចំនួនពីរនៃស្រុកបាភ្នំខេត្តព្រៃវែង។មន្រ្តីក្រសួងធនធានទឹក​និង​ឧតុនិយម បានឱ្យដឹងថា ការងារសំខាន់ៗ របស់គម្រោង​មានដូចជា ស្តារប្រឡាយមេប្រវែង ៤៦៥០ម៉ែត្រនិងសំណង់​សិល្បការ្យចំនួន ១៤កន្លែង។គិតមកដល់ថ្ងៃទី២ ខែកក្កដា វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេស្តៅកោងសម្រេចបាន ប្រមាណ៤៥ភាគរយនៃផែនការ។គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៨០ហិកតា និងរដូវប្រាំង​ចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២០គ្រួសារ។ នៅថ្ងៃទី២ ខែកក្កដាលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន​វិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំមន្ត្រី ជំនាញនាយកដ្ឋាននិងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តព្រៃវែងអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេ ស្តៅកោង។ក្នុងឱកាសនេះលោកប្រធាននាយកដ្ឋានបានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុក ដាក់លើ​គុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋាន​បច្ចេកទេស៕ដោយ៖មុនី

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាលសិស្សនគរបាលជ័យលាភីនៅសាលានគរបាលជាតិភូមិភាគ២

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាលសិស្សនគរបាលជ័យលាភីនៅសាលានគរបាលជាតិភូមិភាគ២

    (កំពង់ចាម)៖ អគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ គឺជាសមិទ្ធផលថ្មីៗបន្ថែមទៀត នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាមួយគ្នា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្សនគរបាលជ័យលាភី នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងថា សមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ រួមមាន អគារសាលសហសិក្សាកម្ពស់ ១ជាន់ ១ខ្នង ទទឹង ១៣.៥០ម៉ែត្រ បណ្តោយ៤៥ម៉ែត្រ ដំបូលប្រក់ក្បឿង ដោយបំពាក់ម៉ាស៊ីនLED ខ្នាតធំចំនួន ១គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន ១២គ្រឿង ឧបករណ៍បំពងសំឡេង តុ កៅអី វាំងននក្នុងសាលសហសិក្សា បន្ទប់ទឹក ផ្លូវនិងសួនច្បារអមជុំវិញបរិវេណអគារ ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនក្នុងតម្លៃទឹកប្រាក់ជាង ២៧៥ ០០០ដុល្លារអាម៉េរិក ។ សមិទ្ធផលទាំងនេះ…

  • ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

    ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

    ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអមដំណើរ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ឯកឧត្តមអភិបាលខេត្តកណ្ដាលនិងក្រុមការងារជំនាញ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ចុះពិនិត្យទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែសីហាខាងមុខអមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ផង។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ៕ដោយ៖មុនី

  • ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ៖ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនូវគ្រោះថ្នាក់

    ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ៖ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនូវគ្រោះថ្នាក់

    (ភ្នំពេញ)៖ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍លើកឡើងថា នៅ៦ខែដើមឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងម៉ឹងម៉ាត់ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ រក្សាបានសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ។ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើស បើមានបទល្មើសកើតហើយ ទើបយើងបង្ក្រាប វាមិនល្អជាងការបង្ការ ទប់ស្កាត់ជាមុននោះទេ។ ដើម្បីឱ្យប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ រក្សាបានសន្តិសុខ។ សន្តិសុខ សណ្តាប់ធ្នាប់ផ្តើមចេញបុគ្គលខ្លួនឯង បើបុគ្គលខ្លួនឯង មានសន្តិសុខ អាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ មានសន្តិសុខ នោះប្រទេសជាតិទាំងមូលក៏មានសន្តិសុខពេញបរិបូរណ៍ដែរ។ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសម្រេចប្រចាំឆ្នាំ២០២៣…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យ និងផ្សព្វផ្សាយពីការកម្ចាត់ «រុយស» ក្រោយផ្ទុះ រាតត្បាតស៊ីស្រូវប្រជាកសិករនៅខេត្តចំនួន៣នៅតាមព្រំដែនកម្ពុជា-វៀតណាម

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យ និងផ្សព្វផ្សាយពីការកម្ចាត់ «រុយស» ក្រោយផ្ទុះ រាតត្បាតស៊ីស្រូវប្រជាកសិករនៅខេត្តចំនួន៣នៅតាមព្រំដែនកម្ពុជា-វៀតណាម

    (ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះនៃសត្វរុយសកំពុងលុកលុយស៊ីដំណាំស្រូវប្រជាកសិករចំនួន៣ខេត្ត គឺខេត្តព្រៃវែង ស្វាយរៀង និងតាកែវ ដែលនៅជាប់ព្រំដែនកម្ពុជា វៀតណាមរួចមកមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្តព្រៃវែង ចុះពិនិត្យវាយតម្លៃ និងប្រើដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់ «រុយស» ដែលបំផ្លាញដំណាំស្រូវប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ក្នុងខេត្តព្រៃវែង ។ បើយោងតាមប្រភពពីក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះថា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានដឹកនាំក្រុមការងារចុះពិនិត្យនិងផ្សព្វផ្សាដំណាំស្រូវក្នុងពិធីនេះបានផ្តាំផ្ញើដល់មន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការយកចិត្តទុកដាក់វាយតម្លៃពីផលប៉ះពាល់ និងណែនាំបច្ចេកទេសក្នុងការគ្រប់គ្រង «រុយស» ដើម្បីជួយសង្គ្រោះស្រូវជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាមួយគ្នានេះឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋ ធ្វើការតាមដានពពួកសត្វរុយសឱ្យបានជាប់ជាប្រចាំ ប្រសិនបើប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្មខេត្ត ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។ គួរបញ្ជាក់ថាវដ្ដជីវិតរបស់ «រុយស» មានរយៈពេល១៧-២៤ថ្ងៃ ដែល «រុយស» ១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ «រុយស» នោះ បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ជាពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែពណ៌លឿង និងរួញ…

  • រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញបើកការដ្ឋានកែលំអផ្លូវលំជនបទមួយខ្សែដែលសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី

    រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញបើកការដ្ឋានកែលំអផ្លូវលំជនបទមួយខ្សែដែលសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី

    ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជនបទ​​កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញ​បើកការ ដ្ឋានកែលម្អផ្លូវជនបទមួយខ្សែ ប្រវែង ១៧០០ម៉ែត្រ ទទឹង៥ម៉ែត្រដោយសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មី(stabilizer) ស្ថិតនៅភូមិ ត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ ទាក់ទងនឹងការដ្ឋាននេះឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការកែលម្អផ្លូវល្បាយក្រួសដោយប្រើប្រាស់ សាកល្បងនូវ​បច្ចេកវិទ្យាពង្រឹងគុណភាពដីល្បាយក្រួស(Stabilizer)នេះគឺជាគម្រោងសាកល្បងប្រើប្រាស់ទឹកថ្នាំលាយជាមួយដីល្បាយក្រួស ដើម្បីបង្កើនភាពធន់ ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុក​ដែលកាន់តែក្រខ្សត់ទៅៗ និងមានតម្លៃថ្លៃផងដែរ។ ការជ្រើស​រើសយកបច្ចេកវិទ្យាថ្មីនេះ ក៏ជាការខិតខំប្រឹងប្រែង​ក្នុងការពង្រឹង និងបង្កើនគុណភាពផ្លូវឱ្យកាន់តែរឹងមាំ និងមានភាពធន់ដែលជាការចូលរួមចំណែកអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាយុទ្ធសាស្រ្តពង្រឹងគុណភាព ៧០ភាគរយ និងពង្រីកបន្ថែម ៣០ភាគរយ។ បន្ទាប់ពីពិធីបើកការដ្ឋានរួច ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេស​ទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ពីរខ្សែ និងស្ពានមួយកន្លែង ។ក្នុងនេះ៖ខ្សែផ្លូវទី១ ជាផ្លូវក្រាល​កៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជា​ប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១២,៤ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ ផ្លូវនេះតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី ២៩…