Category: ព័ត៌មានជាតិ

  • សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ប្រារព្ធ ខួប១ឆ្នាំ ជាមួយនិងការអំពាវនាឱ្យមានការគាំទ្រផលិតលផលក្នុងស្រុក

    សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ប្រារព្ធ ខួប១ឆ្នាំ ជាមួយនិងការអំពាវនាឱ្យមានការគាំទ្រផលិតលផលក្នុងស្រុក

    (ភ្នំពេញ)៖ សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN របស់ក្រុមហ៊ុន KHMER HOUSEHOLD & HEALTHCARE ដែលជាផលិតផលសាប៊ូសរីរាង្គដំបូងគេមួយរបស់កម្ពុជា បានរៀបចំពិធីជប់លៀងអបអរសាទរ ខួប១ឆ្នាំ របស់ខ្លួនជាមួយនិងការអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ ងាកមកជួយគាំទ្រផលិតផល ដែលផលិតឡើងនៅក្នុងស្រុក ដើម្បីជំរុញឱ្យមានការរីកចំរើន ចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ ពិធីជប់លៀង អបអរសាទរនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធីបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដោយមានការចូលរួមពី នាយកប្រតិបត្តិក្រុម ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន IG Trading Group ក្រុមការងារ បុគ្គលិក និងដៃគូអាជីកម្មជាច្រើនរូប ។ លោក សាង ប៉េងគឺ នាយកប្រតិបត្តិក្រុមហ៊ុន KHMER HOUSEHOLD & HEALTHCARE បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគអស់រយៈពេល១០ ឆ្នាំមកហើយ ដោយមានម្ចាស់ភាគហ៊ុន ៥រូបក្នុងនោះខ្មែរ ៤រូប និងជនជាតិកូរ៉េមួយរួប ជាមួយនិងការបង្កើតសាប៊ូក្លិននេះឡើង ។…

  • សម្តេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់

    សម្តេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់

    (ភ្នំពេញ)៖ ព្រះពុទ្ធសាសនានៅកម្ពុជា ជាសាសនារបស់រដ្ឋ មានការរីក​ចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គ​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបន្ត ដឹកនាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព របស់កម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីស្រោចស្រប់ព្រះសុគន្ធវារី ប្រគេនគោរម្យងារ និង ប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ ដែលបានរៀបចំឡើង នៅវត្តនន្ទមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និង ជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា…

  • បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានរួមចំណែកផ្ដល់ភាពកក់ក្ដៅ ផ្នែកសេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី

    បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានរួមចំណែកផ្ដល់ភាពកក់ក្ដៅ ផ្នែកសេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី

    (ព្រៃវែង)៖ បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ២០០០នាក់ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ស សុខា នាឱកាសនោះ រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួតក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម…

  • លោកជំទាវ ពុំ ចន្ទីនី៖ សាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ មានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ ក្នុងសកម្មភាព ជួយជនរងគ្រោះ និងងាយរងគ្រោះ

    លោកជំទាវ ពុំ ចន្ទីនី៖ សាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ មានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ ក្នុងសកម្មភាព ជួយជនរងគ្រោះ និងងាយរងគ្រោះ

    (ពោធិ៍សាត់)៖ ក្រោមការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តពោធិ៍សាត់ ដែលបានតម្រង់ទិស បំពេញការងារស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងមានសកម្មភាពជាប់ក្នុងការជួយជនរងគ្រោះ និងងាយរងគ្រោះ ហើយសាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ គឺជាសាខាដែលមានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយស និងកែសម្រួសតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់អណត្តិទី៥ ។ ឯកឧត្តម ខូយ រីដា បន្តប្តេជ្ញា ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសក្នុងជួរគណៈកម្មាធិការសាខា ឱ្យអនុវត្តឱ្យបានល្អប្រសើរនូវតួនាទីភារកិច្ច ធានាសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១- ២០៣0 ។ លោកជំទាវ ពុំ ចន្ទីនី បានកោតសរសើរ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានជួយឧបត្ថម្ភគាំទ្រ…

  • ជប៉ុន ប្រគល់ម៉ាស៊ីន និងឧបករណ៍ពិសោធន៍សំណង់ ដល់ក្រសួង​រៀបចំដែនដី ដើម្បីរួមចំណែកធានាសុវត្ថិភាពសំណង់ និងការរស់នៅរបស់ពល​រដ្ឋកម្ពុជា

    ជប៉ុន ប្រគល់ម៉ាស៊ីន និងឧបករណ៍ពិសោធន៍សំណង់ ដល់ក្រសួង​រៀបចំដែនដី ដើម្បីរួមចំណែកធានាសុវត្ថិភាពសំណង់ និងការរស់នៅរបស់ពល​រដ្ឋកម្ពុជា

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់នូវម៉ាស៊ីន និងឧបករណ៍សម្រាប់ពិសោធន៍សម្ភារៈសំណង់ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានចាប់ផ្ដើមដាក់ធ្វើប្រតិបត្តិការនៅមន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីធានាដល់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងរួមចំណែកធានាឱ្យបាននូវសុវត្ថិភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ក៏បានលើកឡើងថា នាឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនបានសហការគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការតាក់តែងច្បាប់ស្ដីពីសំណង់ បន្ទាប់ពីច្បាប់ស្ដីពីសំណង់បានធ្វើវិសោធនកម្ម និងចូលជាធរមានក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មក ហើយជប៉ុនក៏នឹងបន្ដគាំទ្រសហការជាមួយកម្ពុជាទៅថ្ងៃអនាគត ។ ម៉ាស៊ីន និងឧបករណ៍ពិសោធន៍សំណង់ដែលត្រូវបានប្រគល់ជូននាពេលនេះ ជាផ្នែកសំខាន់មួយនៃមូលធនសង្គម ដែលនឹងរួមចំណែកដល់ការធានាឱ្យបាននូវសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា កម្ពុជាបានឈានដល់ឱកាសមួយដែលអាចកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រជាជនមានជីវភាពល្អប្រសើរ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយក្នុងនោះក៏មានចំណែកចូលរួមជ្រោមជ្រែងរបស់ជប៉ុនផងដែរ ។ ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរនៃការស្ដារ និងកសាងប្រទេសជាតិឡើងវិញ ។ កម្ពុជាត្រូវការការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ ពិសេសលើវិស័យដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា។…

  • អនុស្សរណៈនៃការយោគយល់គ្នារវាងសហគ្រិនខ្មែរ សមាគមអ្នកផលិតចំណីអាហារកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តកោះកុង និង អង្គការ iDE Cambodia ក្នុងការអនុវត្តកិច្ចការងារទាក់ទងនឹងគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”

    អនុស្សរណៈនៃការយោគយល់គ្នារវាងសហគ្រិនខ្មែរ សមាគមអ្នកផលិតចំណីអាហារកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តកោះកុង និង អង្គការ iDE Cambodia ក្នុងការអនុវត្តកិច្ចការងារទាក់ទងនឹងគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”

    ភ្នំពេញ៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យរស់រវើកនៅកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមអ្នកផលិតអាហារកម្ពុជា (CFMA) សមាគមសហគ្រិនស្ដ្រីកម្ពុជាខេត្តកោះកុង (CWEA) និងអង្គការ iDE Cambodia។ កិច្ចសហការនេះ បង្ហាញ ពីការចាប់ផ្តើមនៃគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព” ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរ។ គម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពធន់នឹង អាកាសធាតុ និងនិរន្តរភាពនៃធនធានជលផលសមុទ្រនៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ផ្តោតលើខេត្តជាប់មាត់សមុទ្រចំនួនបួននៃប្រទេសកម្ពុជាគឺ ខេត្តកំពតខេត្តកែប ខេត្តកោះកុង និង ខេត្តព្រះសីហនុ ក្នុងគោលបំណងកែប្រែការធ្លាក់ចុះយ៉ាងគំហុកនៃធនធានជលផលសមុទ្រដែលនេសាទបាន ជំរុញការធ្វើ វារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាព និង ធ្វើឲ្យប្រសើរឡើង នូវផែសហគមន៍ ឬទីតាំងសម្រាប់ ប្រមូលជលផលសមុទ្រ ដើម្បីកែលម្អគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ។ គម្រោងនេះ រំពឹងថា ប្រមាណ៤០% នៃការនេសាទនៅតំបន់ឆ្នេរសមុទ្រនឹងត្រូវបានកែលម្អឲ្យបានប្រសើរឡើងវិញ ប្រែក្លាយទៅជាការ នេសាទ ដែលមានផលិតភាព និងនិរន្តរភាពជាងមុន រួមចំណែកយ៉ាងសំខាន់ ដល់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ…

  • សម្តេចតេជោប្តេជ្ញាថែរក្សាសន្តិភាព ក្នុងទិវាប្រារព្ធខួបគណបក្សប្រជាជនកម្ពុជា លើកទី៧៣ឆ្នាំ (Video Inside)

    សម្តេចតេជោប្តេជ្ញាថែរក្សាសន្តិភាព ក្នុងទិវាប្រារព្ធខួបគណបក្សប្រជាជនកម្ពុជា លើកទី៧៣ឆ្នាំ (Video Inside)

    គណបក្សប្រជាជនកម្ពុជា បានធ្វើខួបលើកទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ ជាមួយការប្តេជ្ញាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ស្ថិតស្ថិរចិរកាល។ គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតដំបូងថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ដែលមានឈ្មោះពេលនោះហៅថា «បក្សប្រជាជនបដិវត្តខ្មែរ» បានធ្វើការប្រមូលផ្តុំកម្លាំងមហាសាមគ្គីជាតិ និងធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំៗ រាប់មិនអស់។ អប្សរាណិតមានសេចក្តីរាយការណ៍ជុំវិញខួបលើកទី៧៣ឆ្នាំនេះ

  • ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ទទួលបានពានរង្វាន់មាស Monde Selection ឆ្នាំ2024

    ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ទទួលបានពានរង្វាន់មាស Monde Selection ឆ្នាំ2024

    កាលពីថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ដែលលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានផ្តល់នូវពានរង្វាន់មាស Monde Selection ឆ្នាំ2024 នាទីក្រុងវីយ៉ែន សាធារណរដ្ឋអូទ្រីស។ ការផ្តល់ជូននិងនិតីវិធីពិនិត្យវិនិច្ឆ័យដ៏ស្វិតស្វាញនេះ ប្រព្រឹត្តិស្របទៅតាមស្ដង់ដាប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក បន្ទាប់ពីផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយនេះទើបតែបានចាប់ផ្ដើមបោះជំហាននៅលើទីផ្សារត្រឹមតែរយៈពេលប្រាំបីខែប៉ុណ្ណោះនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។ ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមួយនេះសរបញ្ជាក់ឲ្យឃើញពីគុណភាពដ៏ប្រណិតល្អអស្ចារ្យ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការរក្សាគុណភាពកម្រិតខ្ពស់បំផុតនៅក្នុងសង្វាក់ផលិតកម្ម រសជាតិដ៏ឆ្ងាញ់ពិសា និងប្រសិទ្ធភាពរបស់ផលិតផល។ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram)  សម្បូរទៅដោយគ្រឿងផ្សុំពិសេសៗជាច្រើនមុខដូចជាវីតាមីន B3, B5, B6, និង B12 ព្រមទាំងមានជីងកូ ប៊ីឡូបា (Ginkgo Biloba) ដែលល្អបំផុតក្នុងការជំនួយដល់សមត្ថភាពមុខងារខួរក្បាលផ្សេងៗ។ ភេសជ្ជៈប៉ូវកម្លាំង Powaram បង្កើនថាមពល ជំនួយខួរក្បាលអារម្មណ៏ស្រស់ស្រាយ និងជំនួយស្មារតីដើម្បីទទួលយកអានុភាពឆ្ពោះទៅជោគជ័យ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេមសន្យាថានឹងបន្តការអភិវឌ្ឈទាំងគុណភាពនិងរសជាតិឱ្យកាន់តែល្អបន្ថែមទៀតដើម្បីផ្តល់ជូននូវភេសជ្ជៈកម្រិតស្តង់ដាពិភពលោកជូនប្រជាជនកម្ពុជា។

  • ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបត្ថម្ភថវិកាបន្ថែមបី​ពាន់​ដុល្លារ ជួយកសាងស្ពានព្រៃក្រាំងបន្ត

    ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបត្ថម្ភថវិកាបន្ថែមបី​ពាន់​ដុល្លារ ជួយកសាងស្ពានព្រៃក្រាំងបន្ត

    កំពង់ឆ្នាំង៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាង​សង់ស្ពាន ព្រៃក្រាំងស្ថិត ក្នុងភូមិបាញ់ឆ្គោល  ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន  ទេសរដ្ឋមន្ត្រី បាន​កោតសសើរ​ដល់កិច្ចខិតខំប្រឹងប្រែង​របស់អាជ្ញាធរភូមិ ឃុំ ស្រុក ដែលបានខិតខំកៀងគរ​សប្បុរសជនមកកសាងស្ពានមួយ​កន្លែង​នេះ​រហូតសម្រេច៩៥ភាគរយ។ ថ្ងៃនេះដែរឯកឧត្តមបាន​ឧបត្ថម្ភថវិកាបន្ថែមចំនួនបីពាន់ដុល្លារ ហើយនៅខ្វះខាត​ប៉ុន្មានឯកឧត្តមនឹង ប្រគល់បំពេញបន្ថែមសម្រាប់ការ​កសាងស្ពាននេះឱ្យរួចរាល់នៅពេលខាងមុខនេះ។ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានថ្លែងអំណរគុណ​ដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានជួយ​ឧបត្ថម្ភ​ទឹកប្រាក់ជាបន្តបន្ទាប់។លោកក៏ថ្លែង​អំណរគុណ​​ដល់ឯកឧត្តម  សឹង សំណាង មេបញ្ជាការកងទ័ពជើង​អាកាសព្រមទាំងសប្បុរសជននានាដែលបាន​ឧបត្ថម្ភ​ក្នុង​រយៈការកន្លងមក។ ស្ពានព្រៃក្រាំង មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ​ក្នុងឃុំជ្រៃបាក់ ឃុំរលាប្អៀរ ក៏ដូចជាប្រជាពលរដ្ឋ​ក្នុងស្រុករលាប្អៀរ​ ក៏ដូចជាប្រជាពលរដ្ឋនៅ​ឃុំ ស្រុកដទៃ ដោយជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិ​ផលផ្សេងៗ។ ស្ពាននេះបានបាក់ដាច់រយៈពេល​ពីរឆ្នាំ​​មកហើយដោយសារទឹកជំនន់៕ដោយ៖សុខ គឹមសៀន

  • ប្រតិបត្តិការសាកល្បងតាមផ្លូវគោកនៃប្រទេសមហាអនុតំបន់មេគង្គ គុនមិញ មកកម្ពុជា

    ប្រតិបត្តិការសាកល្បងតាមផ្លូវគោកនៃប្រទេសមហាអនុតំបន់មេគង្គ គុនមិញ មកកម្ពុជា

    បន្ទាយមានជ័យ៖ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹក​អ្នកដំណើរនៃប្រតិភូប្រទេសមហាអនុតំបន់មេគង្គ(GMS: Greater Mekong Subregion))ដែលចេញដំណើរពីទីក្រុង​គុនមិញនៃខេត្តយូណាន ប្រទេសចិនដោយឆ្លងកាត់ប្រទេស​ឡាវ ប្រទេសថៃ រួចឆ្លងចូលមកកម្ពុជាតាមច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់ ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ដោយជោគជ័យ​កាលពីព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ គណៈប្រតិភូមានចំនួន៥២នាក់ ដែលភាគច្រើនជនជាតិចិន និង ឡាវ ភូមា ថៃ កម្ពុជា វៀតណាម ព្រមទាំងបុគ្គលិក​អន្តរជាតិ​​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានធ្វើដំណើរតាម​រថយន្តជាច្រើនគ្រឿង។ កម្មវិធីនេះមានឈ្មោះថា :”ប្រតិបត្តិការសាកល្បងពីទីក្រុងគុន​មិញមករាជធានីភ្នំពេញនៃកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គដំណាក់កាលប្រមូលផលដំបូង ” ។ជាកម្មវិធីដែលរៀបចំឡើងដោយធនាគារ​អភិវឌ្ឍន៍អាស៊ី។ នៅច្រកស្ទឹងបត់ គណៈប្រតិភូនេះត្រូវបានទទួលបដិ​សណ្ឋារ​កិច្ច​យ៉ាងរាក់ទាក់ និងកក់ក្តៅដោយលោក ង៉ោ ម៉េង ជ្រួន អភិបាលរង ខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារ​ណការ និងដឹកជញ្ជូនខេត្ត លោកវរសេនីយ៍ ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ក្បួននេះបាន​បន្ត​ដំណើរ​តាមផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃដដែលឆ្ពោះមកកាន់រាជធានីភ្នំពេញ៕ ដោយ៖ឃិន គន្ធា