-
ប្រកាសចូលកាន់តំណែងជាអធិការស្រុកកំពង់ត្រាចថ្មី

កំពត៖ លោក ញាន សារី អធិការងស្រុកកំពង់ត្រាចត្រូវបានប្រកាសចូលកាន់តំណែងទៅជាអធិការដ្ឋាន នគបាលស្រុកកំពង់ត្រាច ជំនួសលោក សេង សុគន់ ដែលត្រូវទៅកាន់តំណែងជាអធិការស្រុកដងទង់ ។ក្នុងពិធីដែលបានប្រារព្ធកាលពីថ្ងៃទី២៦ ខែមិថុនា ក៏បានផ្ទេរ តែងតាំងមុខតំណែងមន្ត្រីនគបាលចំនួន១០រូបនៃអធិការដ្ឋាននគបាលស្រុកកំពង់ត្រាច ផងដែរ។ ឧត្តមសេនីយ៍ទោ ម៉ៅ ចាន់ម:ធុរិទ្ធ ស្នងការនគបាលខេត្តកំពតដែលអញ្ជើញចូលរួមបានផ្តាំផ្ញើរដល់អធិការថ្មីត្រូវរក្សាសាមគ្គីភាព ឯកភាពរវាង អធិការនិងអធិការរង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ឱ្យបានល្អប្រសើរ បើមានបញ្ហាអ្វីកើតឡើងត្រូវរកវីធីដោះស្រាយគ្នាទៅវិញទៅមក។ត្រូវគិតគូរដល់សុខទុក្ខ កងកម្លំាងក្រោមឱវាត និងនិវត្តន៍ជនព្រោះពួកគាត់ ក៏ជាអ្នកធ្លាប់បានតស៊ូ ដូចយើងដែរ៕ ដោយ៖ សិលា សារិន
-
រដ្ឋបាលខេត្តបាត់ដំបងប្រកាសតែងតាំង ប្រធាន និងអនុប្រធានថ្មី នៃមន្ទីរពេទ្យបង្អែកខេត្ត

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្ទេរនិងចូលកាន់មុខតំណែង ជាប្រធាន និងអនុប្រធានថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបានប្រារព្ធកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។។ លោក ហាន ឧត្តម ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជំនួស លោក កាក់ សីលា ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង ចំណុះឱ្យរចនាសម្ព័ន្ធមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។លោក កិម សាផាន្នភិរម្យ ក៏ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងក្នុងនោះក៏មានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួនប្រាំពីររូបផងដែរ។ឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រូវខិតខំពង្រឹងនូវសមត្ថភាពនិងក្រមសីលធម៌សេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈរបស់ខ្លួនផ្តល់ជូនសេវាព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពជឿជាក់និងទំនុកចិត្តពីប្រជាពលរដ្ឋ។ ឡើង និងប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)
-
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម១០អដ្ឋិធាតុនៅខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍

កំពង់ធំ៖អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១០អដ្ឋិធាតុ ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំ ដែលបានរុករកឃើញក្នុងដំណាក់កាលទី២៣ ជំហានទី២ នារដូវប្រាំងឆ្នាំ២០២៣- ២០២៤បានធ្វើមាតុភូមិនិវត្តន៍កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ ទទួលផ្លូវការចូលរួមដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តកំពង់ធំ និងលោកវរសេនីយ៍ត្រី ង្វៀន វ៉ាន់ឡុង អនុប្រធានក្រុមការងារឯកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (កា៧២) តំណាងគណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមបខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងពិធីនេះលោកវរសេនីយ៍ត្រី ង្វៀន វ៉ាន់ឡុង បានអរគុណឯកឧត្តមអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី នៅក្នុងខេត្តកំពង់ធំ ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបង្កលក្ខណៈងាយស្រួលក្នុងដំណើរការស្រាវជ្រាវជីករុករកគាស់លើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជាវិលត្រឡប់ទៅជួបជុំសាច់ញាតិក្រុមគ្រួសារនៅប្រទេសវៀតណាមវិញ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកដោយអរគុណកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវឃោរឃៅ ពីពួកឃាតករប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។លោកបានបញ្ជាក់ថា ក្នុងរយៈពេលជាង២០ឆ្នាំនេះ ខេត្តកំពង់ធំ បានសហការជីករុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកំពង់ធំ បានចំនួន ១,១៦៤អដ្ឋិធាតុ…
-
រដ្ឋបាលខេត្តកំពង់ចាម ដុតកម្ទេចគ្រឿងញៀនជាងបីគីឡូក្រាម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ប្រារព្ធនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ក្នុងឱកាសនេះដែរ គ្រឿងញៀនចំនួនជាង៣,៧ គីឡូក្រាមដែលរឹបអូសពីបទល្មើសត្រូវបានដុតកម្ទេចចោល ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់។ឯកឧត្តមបានសង្កត់ធ្ងន់ថា នឹងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះហើយក៏គ្មានការអន្តរាគមន៍បានជាដាច់ខាត ។ ផ្ទុយទៅវិញ ឯកឧត្តមនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើរដល់ប្អូនៗក្មួយៗសិស្សានុសិស្សត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រួសារនិងសង្គមជាតិ៕ដោយ៖លី ពៅ
-
ខេត្តបាត់ដំបងដុតបំផ្លាញគ្រឿងញៀនជាង២០គីឡូក្រាមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

បាត់ដំបង៖ គ្រឿងញៀនជាង២០គីឡូក្រាមដែលរឹបអូសបានពីបទល្មើស ត្រូវបានដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(ថ្ងៃទី២៦មិថុនា)នៅខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នៅបរិវេណមុខអគារសាលាខេត្តចាស់ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបានបញ្ជាក់ថាថ្ងៃនេះគណៈកម្មការ បានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមដីកាសម្រេចរបស់សាលាដំបូងខេត្តដែលមានគ្រឿងញៀនសរុបទម្ងន់ជាង២២គីឡូក្រាម ក្នុងនោះមាន ប្រភេទមេតំហ្វេតាមីន,កេតាមីន,ម្ស៉ៅថ្លាអ៊ិចស្តាស៊ីនិងឧបករណ៍សម្ភារៈសម្រាប់ផលិតការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ឯកឧត្តម សុខ លូ បន្ថែមថា ការប្រារព្ធនូវទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះជាសារដើម្បីដាស់តឿនធ្វើការក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់និងពីការគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន និងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់តាមរយៈការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្លើយតបនិងស្របតាមទស្សនៈវិស័យត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿងញៀន។ ឯកឧត្តមបន្តថា បើទោះបីខេត្តបាត់ដំបងទាំងមូលពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក៏ដោយ។ក៏យើងគ្រប់ៗគ្នាត្រូវតែមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈដើម្បីប្រយុទ្ធនឹងការជួញដូរគ្រឿងញៀននិងកាត់បន្ថយនូវអត្រាអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រិតតិចបំផុតជាអតិបរិមា។លោកបន្តថាដើម្បីសម្រេចឱ្យបាននូវទិសដៅនេះទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់និងអនុវត្ត ៣កុំ ១រាយការណ៍ គឺ “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងនិងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀន៕( អត្ថបទ- រូបភាព៖ អ៊ុក សំអាន…
-
ខេត្តកំពង់ឆ្នាំងដង្កូវហ្វូវបំផ្លាញដំណាំស្រូវដាច់ដោយដុំៗចំនួន១៧៧ ហិកតា នៅក្នុងស្រុកចំនួនប្រាំ

កំពង់ឆ្នាំង៖ដំណាំស្រូវចំនួន១៧៧ហិកតានៃស្រុកចំនួនប្រាំរបស់ខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ដោយសារដង្កូវហ្វូវបំផ្លាញជាលក្ខណៈដាច់ដោយដុំៗ ។នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ ដំណាំស្រូវនៃស្រុកទាំងប្រាំដែលរងការបំផ្លាញដោយដង្កូវហ្វូងមាន ស្រុកបរិបូណ៌ , ស្រុកកំពង់ត្រឡាច ,ស្រុករលាប្អៀរ , ស្រុកសាមគ្គីមានជ័យ និង ស្រុកទឹកផុស។ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានអញ្ជើញពិនិត្យផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងចំនួន ១១ហិកតា នៅឃុំជើងគ្រាវ ស្រុករលាប្អៀរកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងទៀតថា ដោយមានការចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម, អគ្គនាយកដ្ឋានកសិកម្ម ,មន្ទីរកសិកម្មខេត្ត, មន្ត្រីកសិកម្មឃុំ ,អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយណែនាំពីបច្ចេកទេសក្នុងការគ្រប់គ្រងដំណាំស្រូវដល់កសិករផ្ទាល់រហូតមកដល់ពេលនេះបានល្អប្រសើរឡើងវិញហើយចំនួន១៦០ហិកតា។ លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នកសិករទូទាំងខេត្តបានដាំដុះដំណាំស្រូវចំនួន ១០៩ ៩២៦ហិកតា ស្មើនឹង ៨៣.៩១ភាគរយលើផែនការ ១៣១ ០០០ហិកតា។ ដង្កូវហ្វូងមានឈ្មោះវិទ្យាសាស្ត្រ Spodoptera mauritia បានយាយីលើដំណាំស្រូវលើបណ្ដាខេត្តជាច្រើនចាប់តាំងពីសប្ដាហ៍មុន៕ដោយ៖សុខ…
-
ក្រសួងរៀបចំដែនដី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា កម្មវិធីនេះ គឺបានចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាយកាសគ្មានវិវាទ ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម…
-
ក្រសួងព័ត៌មានជូនដំណឹងពី ជនឆបោកតាមប្រព័ន្ធតេឡេក្រាមដោយភ្ជាប់រូបសម្តេចតេជោថា គ្រាន់តែបញ្ចូលលេខផ្ទាល់ខ្លួនទទួលបានថវិកា ចន្លោះពី ៥០០ ទៅ ១៥០០ ដុល្លារ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងព័ត៌មានបានពិនិត្យឃើញថា មានការផ្សព្វផ្សាយតាមប្រព័ន្ធ តេឡេក្រាមអំពីការផ្តល់ជំនួយជាថវិកាដល់ប្រជាជនកម្ពុជាចន្លោះពី ៥០០ដុល្លារ ទៅ ១៥០០ដុល្លារអាម៉េរិក ដោយគ្រាន់តែបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលក្នុងនោះក៏មានភ្ជាប់ការប្រើប្រាស់រូបភាពរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងរូបប្រជាជន ដើម្បីជាការអូសទាញផងដែរ។ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនខិលខូចបានប្រើប្រាស់គេហទំព័រ: joinclaim-now.khmertelegv1.site ដែលបានប្រើប្រាស់បច្ចេកទេសដើម្បីបិទបាំងអត្តសញ្ញាណនិងព័ត៌មានផ្ទាល់ខ្លួន នៅក្នុងគោលបំណងដើម្បី ឆបោក និងបង្កើតឡើងក្នុងគោលដៅទុច្ចរិតដើម្បីលួចយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងប្រៃសណីយ៍ និងអង្គការយូណេស្កូ ប្រកាសឱ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូណេស្កូប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពី លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងលោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមជាតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន មានចំនួនសរុប ប្រមាណជាង ២៨០នាក់។ ការរៀបចំក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺជាការអនុវត្តវិធានការគន្លឹះស្របតាមការចង្អុលបង្ហាញនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលក្នុងនោះពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយខ្លួនជា “ពលរដ្ឋឌីជីថល” ជាសសរស្តម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា ។ ការរៀបចំក្របខណ្ឌនេះធ្វើឡើងក្នុងគោលបំណងរួមមាន 1. ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា ២. ជំរុញការលើកកម្ពស់…
-
ក្នុងខែមិថុនា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹង ចំនួន ៤២ និងមន្រ្តី ២១០នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល

(ភ្នំពេញ)៖ គិតចាប់ពីដើមខែ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការ និង សម្រេចលើពាក្យប្តឹងសរុបចំនួន៤២ ហើយក្នុងនេះមានមន្រ្តី ២១០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល។ យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៣ លើកទី ៣៦ នារសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ៖ ក្នុងខែមិថុនានេះ មានមន្ត្រីចំនួន ២១០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ៩២នាក់ និងមន្ត្រី ១១៨នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។ របាយការណ៍ដដែលនេះបានបញ្ជាក់ឱ្យដឹងដែរថា ៖ ក្នុងខែមិថុនានេះ អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤២ ពាក្យប្តឹង ។ក្រៅពីកិច្ចការងារខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន ១០០គម្រោង របស់ អង្គភាពលទ្ធកម្ម ចំនួន ៣៧អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួន ទៀត…