-
ក្រសួងសុខាភិបាល ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ពីការពុល ដោយសារការបរិភោគត្រីក្រពត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសដោយបញ្ជាក់ថានៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ ។ តាមរយៈនេះដែរ ក្រសួងសុខាភិបាលបានធ្វើក្រើនរំលឹក ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្ក ជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមាន ជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ ។ ក្រសួងបានបន្តដោយធ្វើការណែនាំដែរថានៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល រួមមាន៖ ១. ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មាន ទំហំអតិបរមា ៦ស.ម, ២. ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ…
-
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា

(ខេត្តកណ្តាល)៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ចំណេញពេល និង ថ្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និង រំដោះទឹកជំនន់ ជួយពង្រីក និង បង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និង ពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និង ការវិនិយោគ ជាពិសេស ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និង ការកែច្នៃនាំចេញ នៅតាមតំបន់អមព្រែកជីក ។ នេះជាប្រសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីផ្ទេរមុខតំណែង ឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ជំនួស ឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវទៅកាន់តំណែងផ្សេង នាថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី…
-
ក្រសួងអធិការកិច្ច បានសម្របសម្រួល បញ្ចប់វិវាទដីធ្លី មួយកន្លែងនៅជើងភ្នំសំបុក ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងការបញ្ចប់វិវាទជូនគូភាគីដីវិវាទ មានទីតាំងស្ថិតនៅចំណុចកែងជើងភ្នំសំបុក ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ឯកឧត្ដម ហេង សុថា អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ, លោក លោកស្រី តំណាងអភិបាលនៃគណៈអភិបាលស្រុកចិត្របុរី, មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, លោក មេឃុំថ្មគ្រែ លោកស្រី ភួង សុភាព, លោក ភួង យ៉ាលី (ឪពុកលោកស្រី ភួង សុភាព) (ភាគីដើមបណ្តឹង) លោកស្រី លី ទេវី, លោកស្រី លី សម្បត្តិ និងលោក ឯម លីម៉ង់…
-
រាជរដ្ឋាភិបាលកម្ពុជា កំណត់ម៉ោង ៩ និង ០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គោះជួង និងទូងស្គរព្រមៗគ្នា អបអរសាទរពិធីបើកការដ្ឋាន ”ព្រែកជីកហ្វូណនតេជោ”

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ០៩នាទីព្រឹក ត្រូវគោះជួង និងទូងស្គរព្រមៗគ្នា ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាន ”ព្រែកជីកហ្វូណនតេជោ” ។ នេះបើតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលទទួលបាននៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។ នៅក្នុងសារាចរនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រ គម្រោង ព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះ ថ្លែងក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចធិបតី បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈ ដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះ បឋមសិលា បើកការដ្ឋានព្រែកជីកនេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ…
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ១. ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ។ ២. អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ។ ៣. ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ៤.បញ្ហាផ្សេងៗ ។ ខ្លឹមសារពិស្តារ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖
-
សត្វ ស្វិតទេចៅ ដែលទាក់ទងក្នុងរឿងព្រេងនិទានខ្មែរ កំពុងមានវត្តមាន នៅបឹងព្រែកល្ពៅ

(ភ្នំពេញ)៖ សត្វស្វិតទេចៅ ឬភាសា អង់គ្លេស/ ហៅថា”Common lora” ជាប្រភេទសត្វក្នុងរឿងព្រេងនិទានខ្មែរ ដែលតំណាលពីដូនចាស់ម្នាក់នៅទីដាច់ ស្រយាល រស់នៅជាមួយចៅប្រុសម្នាក់។ថ្ងៃមួយចៅប្រុសបានទិញសាច់គោមក ឱ្យយាយដើម្បីប្រឡាក់យកទៅអាំង។ នៅពេលអាំងរួចរាល់សាច់គោ នេះស្វិត រួមតូច ធ្វើឱ្យចៅប្រុសកើតក្តីសៅហ្មងចោទថាជីដូនរបស់ខ្លួនលួចបរិភោគ សាច់គោនោះ ។ ចៅប្រុសខឹងក្រេវក្រោធក៏បានវាយសម្លាប់ដូន ចាស់បាត់បង់ជីវិតទៅ។ ក្រោយមកដូនចាស់បានចាប់ជាតិជាសត្វចាបដូនតា តែងមកស្រែកយំក្បែរផ្ទះរបស់គាត់ដោយមានសំនៀងថា”ស្វិតទេចៅៗ”រហូតចាបនេះគេបានដាក់ឈ្មោះថា សត្វស្វិតទេចៅ រហូតមកដល់បច្ចុប្បន្ន ។ ទាក់ទិនក្នុងរឿងនេះដែរ លោក ឈឿន សុជាតិ ជាមន្រ្តី ឧទ្យានុរក្ស និង ជាអ្នក ថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ បាន ប្រាប់ AMSថា ៖ ចំនួនរបស់សត្វស្វិតទេចៅ មិនច្រើនទេ ។ វារស់នៅទីទៃផ្សេងៗគ្នា ហើយច្រើនមានវត្តមានក្នុង កំឡុងខែកុម្ភៈដល់ខែសីហា ។ លោកបានបញ្ជាក់ប្រាប់ដែរថា”សត្វនេះធ្វើសម្បុកនៅលើមែកឈើ សម្បុកមានទម្រង់ជារង្វង់ អាចមានពងពី២ទៅ៣គ្រប់ ហើយចំណីរបស់វាមាន កូនកណ្តូប ដង្កូវ ជាដើម”។ គួរបញ្ជាក់ថាបើយោងតាមសៀវភៅសត្វស្លាបកម្ពុជាបានឱ្យដឹងថាសត្វស្វិតទេចៅជាប្រភេទសត្វរងគ្រោះតិចតួច ជាទូទៅសត្វស្លាបប្រភេទនេះមានកម្ពស់ប្រមាណជា១២-១៤,៥ ស.ម…
-
ខេត្តរតនគិរី ត្រៀមប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃទី៣០ ខែកក្កដា

រតនគិរី៖រតនគិរីបានសម្រេចនឹងរៀបចំពិធីអបអរសាទរបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំនេះព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្ត ក្រោមវត្តមានឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ អង្គប្រជុំនាពេលនេះបានសម្រេចរៀបចំពិធីអបអរសាទរបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាលនៅសាលមហោស្រពនៃមន្ទីរវប្បធម៌ខេត្តតេនគិរីនាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីសារៈសំខាន់ពីអនាម័យ និងបង្កើនការទទួលបាននូវការលើកកម្ពស់ អនាម័យនៅតាមសហគមន៍ជនបទក្នុងព្រះរាជាណាចក្រកម្ពុជាពិសេសក្នុងភូមិសាស្ត្រខេត្តរតនគិរី ព្រមទាំងទទួលបានចំណេះដឹងពីការអនុវត្តអនាម័យបានល្អត្រឹមត្រូវនិងបទពិសោធន៍ដើម្បីពន្លឿនការងារឈានទៅសម្រេចឱ្យបានការអនុវត្តការលើកកម្ពស់អនាម័យជនបទឱ្យបាន១០0ភាគរយ។ក្នុងកិច្ចប្រជុំឯកឧត្តម ញ៉ែម សំអឿន បានរំលេចថា ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ រួមជាមួយអង្គការនានាក្នុងខេត្ត ជាពិសេសអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្ម លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងនៅសហគមន៍ និងតាមសាលារៀន នៅទីជនបទក្នុងខេត្តរតនគិរី ។តាមរយៈការខិតខំប្រឹងប្រែងរួមគ្នានេះបានធ្វើឱ្យខេត្តរតនគិរី សម្រេចបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលទាំងស្រុងនាឆមាសទី១ ឆ្នាំ២០២៤៕ដោយ៖ គតិ យុត្ត
-
ប្រវត្តិនៃព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃ៥និង៦កក្កដាកាលពី២៧ឆ្នាំមុន (Video Inside)

ព្រឹត្តិការណ៍ថ្ងៃ៥និង៦កក្កដា២៧ឆ្នាំមុននេះ, សង្គ្រាមចុងក្រោយមួយចំអិនកំពិស បានផ្ទុះឡើងនាកណ្តាលរាជធានីភ្នំពេញ។ ថ្ងៃទី៥និង៦កក្កដាឆ្នាំ១៩៩៧ គឺជាការផ្ទុះអាវុធមួយ ដោយសារតែកម្លាំងខ្មែរក្រហមត្រូវបានអតីតកម្លាំងហ្វ៊ុនស៊ិនប៉ិច បានលួចនាំចូលស្ងាត់ៗ មកក្នុងរាជធានី ដើម្បីប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ នូវប្រវត្តិថ្ងៃទី៥និង៦កក្កដាដែលជាប់ពាក់ព័ន្ធកាលពី២៧ឆ្នាំមុននេះ
-
អភិបាលខេត្តកំពង់ធំជំរុញសកម្មភាពការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព

កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំដល់បញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ ដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ត្រូវបន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឱ្យជាប់ជាប្រចាំ ក្នុងការការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានផ្តល់នូវគោលការណ៍សំខាន់ៗ មួយចំនួនក្នុងនោះ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវចាត់តាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប អំពីវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណា ដែលបានឃុបឃិត ចូលរួម និងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។ ត្រូវពង្រឹងតួនាទីភារកិច្ច នៅទីបញ្ជាការស្រាល ក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។ក្តាប់ព័ត៌មានបន្ថែមអំពីចលនាអូសទាញប្រជាពលរដ្ឋ ប្រមូលផ្តុំប្រឆាំងតវ៉ា ដើម្បីមានវិធានការទាន់ពេលវេលា ។ ទីបញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ មានភារកិច្ចបន្តស្រាវជ្រាវរកមុខសញ្ញា ពិសេសអ្នកនៅពីក្រោយខ្នង ដោយសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ចាត់វិធានការដកហូតដីដែលបានរកឃើញពីការទន្ទ្រានខុសច្បាប់ និងដីអាស្រ័យផលខុសច្បាប់ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី។ចំណុចចុងក្រោយគឺរៀបចំយុទ្ធនាការដាំដើមឈើ លើផ្ទៃដីដែលបានរកឃើញដោយការកាប់ទន្ទ្រានខុសច្បាប់នាពេលកន្លងទៅ ៕ដោយ៖ប៊ុន រដ្ឋា
-
មន្ទីរកសិកម្មនិងរដ្ឋបាលស្រុកស្ទោងអន្តរាគមន៍សង្គ្រោះស្រូវជាង១.២០០ហិកតា នៅឃុំសំព្រោជ

កំពង់ធំ៖លោក ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនៅរសៀលថ្ងៃទី៤ ខែកក្កដាបានអន្តរាគមន៍សម្របសម្រួលបញ្ជូនទឹកសង្គ្រោះស្រូវកសិករចំនួនជាង១.២០០ ហិកតា នៅឃុំសំព្រោជ ស្រុកស្ទោង ដែលកំពុងប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។ ក្នុងសកម្មភាពដល់ទីកន្លែងលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងស្នើដល់ជំនាញពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមដានរាល់ស្ថានភាពស្រូវរបស់កសិករដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាវែងនាដើមវស្សាឆ្នាំនេះដែលភ្លៀងមិនទាន់គ្រប់គ្រាន់ដោយអន្តរាគមន៍នាំទឹកពីអាង៣០កញ្ញាឱ្យបានទាន់ពេលវេលា។ ចំណែកលោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្មបានសំណូមពរដល់ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យគ្នា ចំពោះការបែងចែក និងបញ្ជូនទឹកតាមវេននៃប្រឡាយទឹកទៅសង្គ្រោះស្រែមានសភាពយឺតយ៉ាវ ឬមិនទាន់គ្រប់គ្រាន់ទៅតាមស្ថានភាព ពីព្រោះប្រឡាយមេតូចហើយស្ថានភាពបរិមាណស្រែដែលត្រូវសង្គ្រោះមានច្រើនហិកតាដែលត្រូវការពេលវេលា។ ស្របពេលមន្ទីរកសិកម្មនិងរដ្ឋបាលស្រុកយកចិត្តទុកដាក់ជួយសង្រ្គោះស្រូវដើមរដូវ កសិករនៅក្នុងឃុំសំព្រោជបានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ចុះសម្របសម្រួលអន្តរាគមន៍បែងចែកបញ្ជូនទឹកសង្គ្រោះស្រែរបស់គាត់នាពេលនេះ។ សូមជម្រាបថា ដោយសាររដូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវធ្វើឱ្យទឹកភ្លៀងមិនមានគ្រប់គ្រាន់ស្រោចស្រពដល់ស្រូវ ហើយស្រូវដែលត្រូវសង្គ្រោះបឋមនៅពេលនេះមានចំនួនជាង១២០០ហិកតា៕ដោយៈប៊ុន រដ្ឋា