Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា

    ក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា

    ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា នៅវិមានសន្តិភាព លោក ហ្វូជីតា រីយូជី (Fujita Ryoji )នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានជម្រាបជូនសម្ដេចធិបតីអំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅព្រះជាណាចក្រកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកន្លងមកនិងបានស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។សម្ដេចធិបតីបានស្វាគមន៍ភ្លាមៗចំពោះគំនិតផ្តួចផ្តើមនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនលោក Fujita Ryoji និងគណៈប្រតិភូ នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។សម្ដេចធិបតី ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជាពីរជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ…

  • មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី ៖ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន មានបុគ្គលជាមេខ្យល់ក្រោមរូបភាពមនុស្សធម៌ ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ក្នុងការស្នើសុំដីធ្លី

    មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី ៖ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន មានបុគ្គលជាមេខ្យល់ក្រោមរូបភាពមនុស្សធម៌ ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ក្នុងការស្នើសុំដីធ្លី

    ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ឱ្យដឹងថា មានបុគ្គលមួយចំនួន ក្រោមលេសធ្វើទង្វើមនុស្សធម៌ បាននិងកំពុងដើរប្រមូលស្នាមមេដៃ រៀបចំឯកសារ និងឈរឈ្មោះធ្វើជាអ្នកតំណាងឱ្យគ្រួសារប្រជាពលរដ្ឋដើម្បី ដាក់ពាក្យស្នើសុំដីធ្លីពីអាជ្ញាធរមានសមត្ថកិច្ច ឬពីរាជរដ្ឋាភិបាល ដោយលើកហេតុផលថា គ្រួសារទាំងនោះ ជាគ្រួសារក្រីក្រ និងគ្មានដីធ្លី សម្រាប់សាងសង់លំនៅឋាន ក៏ដូចជាបង្កបង្កើនផល ។ បុគ្គលជាមេខ្យល់ទាំងនោះ តែងធ្វើការរ៉ៃអង្គាស ឬដាក់លក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលចូលរួមដាក់ពាក្យសុំដីបង់ប្រាក់ទៅឱ្យពួកគេ ដោយអះអាងថាយកទៅធ្វើសោហ៊ុយ “រត់ការ” ដើម្បីស្នើសុំដីពីអាជ្ញាធរមានសមត្ថកិច្ច ។ មន្រ្តីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា ការស្នើសុំបែបនេះ គឺខុសទាំងស្រុងនឹងលក្ខខណ្ឌនិងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានអនុញ្ញាត ហើយធ្វើឱ្យប៉ះពាល់ដល់បំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលក្រីក្រនិងត្រូវការដីពិតប្រាកដ ។ ក្នុងន័យនេះ ដើម្បីទទួលបានដីពិតប្រាកដ និងដើម្បីចៀសវាងចាញ់ការបោកប្រាស់ពីសំណាក់ជនខិលខូច គ្រួសារដែលក្រីក្រ ឬដែលគ្មានឬខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យដោយផ្ទាល់នៅសាលាឃុំ សង្កាត់ ដើម្បីស្នើសុំដីតាមលក្ខខណ្ឌនិងនីតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច ដែលអនុវត្តដោយរដ្ឋបាលឃុំ សង្កាត់ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជនដែលបានចាប់ផ្តើមនិង/ឬកំពុងធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីដាក់លិខិតស្នើសុំដីរដ្ឋ គប្បីបញ្ឈប់ជាបន្ទាន់ ព្រោះទង្វើទាំងនេះ មិនត្រឹមតែជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់នយោបាយដ៏ត្រឹមត្រូវ និងចេតនាដ៏ល្អរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ…

  • កាអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្ស ប្រកប​ដោយចំណេះដឹង សុខភាពល្អ មានសីលធម៌ គុណធម៌ និង​ចរិយា​ធម៌ល្អ

    កាអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្ស ប្រកប​ដោយចំណេះដឹង សុខភាពល្អ មានសីលធម៌ គុណធម៌ និង​ចរិយា​ធម៌ល្អ

    ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន​ប្រសាសន៍ថា ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវ​មូលធន​មនុស្ស​ប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងដូច្នេះ​កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជា​អធិបតី នៃពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម​ក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ ចំនួន ៦៣០ អង្គ/នាក់ នាបរិវេណ​វត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានី​ភ្នំពេញ ដោយមានការ​និមន្ត និងអញ្ជើញចូលរួមពីសំណាក់​គណៈ​សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំ​ក្រសួងធម្មការ និងសាសនា។ ជាមួយការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមកម្មវិធីអប់រំនោះដោយជោគជ័យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការបើក​វគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំ​ដោយព្រះសិរីកោសល សុំ សុខា បានចូលរួម​ចំណែក​ដល់ការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការជម្រះ​នូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងផ្តល់នូវក្តីមេត្តាធម៌ ដែលជា​ផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព…

  • រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារ និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មជាដើម

    រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារ និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មជាដើម

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពខ្ពស់ដល់​ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ និងកំពុងលើកកម្ពស់​កិច្ចសម្រួល ពាណិជ្ជកម្មជាដើម ។នេះជាការបញ្ជាក់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាក្នុង​វេទិកាធុរកិច្ចកម្ពុជា-បារាំងលើក​ទី២កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកែទម្រង់​ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំ និងអនុវត្ត​នីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីដោះស្រាយកង្វល់របស់​វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការ​វាយតម្លៃពន្ធឡើងវិញ ។សម្តេចធិបតីបន្តថា យើងបាន​ធ្វើការយ៉ាងជិតស្និទ្ធិ និងពិគ្រោះយោបល់ជាមួយវិស័យ​ឯកជនក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារទាំងនេះ ដើម្បីបង្កើន​​ប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពរដ្ឋបាលសារពើពន្ធ។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏កំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម​តាមរយៈការ​កាត់បន្ថយថ្លៃ ឡូជីស្ទីក(Logistic) និងដឹកជញ្ជូន ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window ) និងការបំពេញបែបបទគយមុនពេល​ទំនិញមកដល់ (Pre –arrival processing) ជាដើម ៕ដោយ៖វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចជាតិនៅតែមានភាពធន់ ជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចជាតិនៅតែមានភាពធន់ ជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ

    ភ្នំពេញ៖សេដ្ឋកិច្ចជាតិនៅតែមានភាពធន់ ដោយសម្រេចបាន​អត្រា​កំណើនប្រមាណ ៥ភាគរយ នៅឆ្នាំ២០២៣ ជាមួយនឹង​ការ​​ព្យាករកំណើនសេដ្ឋកិច្ច ៦ភាគរយនៅឆ្នាំ២០២៤ ហើយ​បានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាធុរកិច្ច​កម្ពុជា-បារាំង លើកទី២ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា នៅក្នុងបរិបទនៃភាពមិន​ប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃ​សេដ្ឋកិច្ច​សកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្ត​នយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាម​នៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា , សេដ្ឋកិច្ច​​កម្ពុជា នៅតែមានភាពធន់ ដោយសម្រេចបាន​អត្រាកំណើនប្រមាណ ៥ភាគរយ​នៅឆ្នាំ២០២៣ ជាមួយនឹង​ការព្យាករកំណើនសេដ្ឋកិច្ច ៦ភាគរយ នៅឆ្នាំ២០២៤។ សម្តេចធិបតី បានបន្តថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាព​ធន់នេះ បានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគ​ដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់​នៅតំបន់អាស៊ីអាគ្នេយ៍ ខណៈនៅក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជា តែងស្ថិតនៅក្នុង​ប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួល​បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ។ សម្ដេចនាយករដ្ឋមន្ដ្រីបន្តថា កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេច​ក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការ​ទទួល​បដិសណ្ឋារកិច្ច…

  • ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជួបអតិថិជនបុរី វីអាយភី គម្រោង​ខេត្តព្រះសីហនុដោះស្រាយបញ្ហាដែលនៅសេសសល់

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជួបអតិថិជនបុរី វីអាយភី គម្រោង​ខេត្តព្រះសីហនុដោះស្រាយបញ្ហាដែលនៅសេសសល់

    ព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយអតិថិជនរបស់បុរី វីអាយភី​(VIP) គម្រោងខេត្តព្រះសីហនុដើម្បីស្វែងយល់អំពីបញ្ហាដែល​នៅសេសសល់ និងបន្តសម្របសម្រួលដោះស្រាយបញ្ចប់ជូន​ពួកគាត់ ។ ក្នុងជំនួបនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ការជួបជុំ​គ្នា​នាពេលនេះ ដើម្បីឱ្យប្រជាពលរដ្ឋជាអតិថិជនរបស់បុរី VIP គម្រោងខេត្តព្រះសីហនុ លើកឡើងពីសំណូមពរនិងតម្រូវការ​ផ្សេងៗដែលនៅសេសសល់ ដើម្បីក្រសួងមានវិធានការបន្ត​សម្រប​សម្រួលដោះស្រាយបញ្ចប់បញ្ហាទាំងនោះជូន។ ឯកឧត្តមបន្តថា ជារួមករណីបុរីVIP គម្រោងខេត្តព្រះសីហនុ​នេះ យើងបានដោះ​ស្រាយចប់សព្វគ្រប់រួចរាល់ហើយ និងបាន​ទទួលគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល ដោយសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឯកភាព​ជាគោលការណ៍តាមការសម្របសម្រួលរវាងម្ចាស់បុរី រវាង​ម្ចាស់បំណុល និងរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ជាលទ្ធផល សម្រាប់អ្នកដែលបានបង់ប្រាក់ ១០០ភាគរយ រួចហើយទៅបុរីនោះ រាជរដ្ឋាភិបាលនឹង​រៀប​ចំផ្ទេរបណ្ណកម្មសិទ្ធិពីបុរីជូន ហើយអតិថិជនបុរី VIP គម្រោង​ខេត្តព្រះសីហនុ ភាគច្រើនបានទៅបំពេញបែបបទ​នៅក្រសួង ដែលបែបបទទាំងនោះបានតម្កល់ទុកនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ រួចហើយ។ ដូច្នេះនៅសល់តែការផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់ប៉ុណ្ណោះ ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទៅដល់ ២០៦,៤១លានដុល្លារក្នុងរយៈពេល​ប្រាំខែ​ដើមឆ្នាំ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទៅដល់ ២០៦,៤១លានដុល្លារក្នុងរយៈពេល​ប្រាំខែ​ដើមឆ្នាំ

    ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសបារាំង គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុង​ចំណោមបណ្តាប្រទេសមកពីអឺរ៉ុប ខណៈទំហំពាណិជ្ជ​កម្ម​ទ្វេភាគី មានទៅដល់២០៦,៤១លានដុល្លារអាមេរិក ក្នុងរយៈ​ពេលប្រាំខែដើមឆ្នាំ២០២៤ ។ពាណិជ្ជកម្មទ្វេភាគីបាន​កើន​ឡើង​ជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១លាន​ដុល្លារ ក្នុងឆ្នាំ២០២៣ ។ ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២កាលព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ​នូវការ​ជឿជាក់ថា ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យ​របស់កម្ពុជា ធុរជនបារាំង នឹងអាចមើលឃើញពីកាលានុវត្តន៍​ភាព​ដ៏ធំទូលាយ​នៅទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់​កម្ពុជា» ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់​កំណើន​សេដ្ឋកិច្ច ប្រកបដោយចីរភាព នៅកម្ពុជា ហើយតាម​រយៈការ​បើកនូវ​វេទិការធុរកិច្ចរវាងកម្ពុជា និងបារាំងនាពេលនេះ ក៏រំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែរីកធំធាត់បន្ថែមទៀត ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ទៀតថា រាជរដ្ឋា​ភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាពរបស់វិនិយោ​គិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប្រចាំនូវ​បញ្ហា​ប្រឈមដែលវិនិយោគិនលើកឡើង…

  • កម្ពុជានិងសហភាពទូរគមនាគមន៍អន្តរជាតិ ប្រារព្ធបើកកម្មវិធីភាព​ជាដៃគូសម្រាប់ការតភ្ជាប់

    កម្ពុជានិងសហភាពទូរគមនាគមន៍អន្តរជាតិ ប្រារព្ធបើកកម្មវិធីភាព​ជាដៃគូសម្រាប់ការតភ្ជាប់

    ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃប្រទេស​កម្ពុជានិងសហភាពទូរគមនាគមន៍អន្តរជាតិនៅថ្ងៃចន្ទទី៨ ខែកក្កដា ឆ្នាំ២០២៤​បានប្រារព្ធ​បើកកម្មវិធី​ភាពជាដៃគូ​សម្រាប់ការតភ្ជាប់ (Partner2Connect – P2C) ដោយមាន​ការចូលរួមពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍, លោកស្រី ណូ ស៊ូលីណា អាប់ឌុលឡាស​(Nur Sulyna Abdullah) ប្រធានផ្នែកគោលនយោបាយ​និងយុទ្ធសាស្ត្រនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) លោក ម៉ាសាណូរី កុនដូ (Masanori Kondo )អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) លោកស្រី អាត្សូកូ អូគូដា(Atsuko Okuda) ប្រធានប្រចាំតំបន់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន សាកលវិទ្យាល័យ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀត។ កម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ ឬ P2C បង្កើតឡើង​ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក្នុងគោល​បំណងដើម្បី លើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលជាសកល តាមរយៈការដាក់ចេញនូវការប្តេជ្ញា (Pledges) សរុបចំនួន ៨៣៣ ដែលប្រទេស កម្ពុជា បានដាក់ចេញការប្តេជ្ញាចំនួន ១១ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ P2C ជាវេទិការួមសម្រាប់បណ្តាប្រទេសជាសមាជិក…

  • សម្ដេចនាយករដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង​ប៉ារីសនាដើមឆ្នាំនេះ បាននាំមកនូវលទ្ធផល​ផ្លែផ្កាជាច្រើន

    សម្ដេចនាយករដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង​ប៉ារីសនាដើមឆ្នាំនេះ បាននាំមកនូវលទ្ធផល​ផ្លែផ្កាជាច្រើន

    ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២​កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ទីក្រុង​ប៉ារីសនាដើមឆ្នាំនេះ បាននាំមកនូវលទ្ធផល​ផ្លែផ្កាជាច្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបន្តថា លទ្ធផលដ៏សំខាន់មួយ គឺការព្រមព្រៀងដំឡើងកម្រិត នៃ​ទំនាក់​ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ សំដៅសម្រេចបាន​ភាព​ជាដៃគូយុទ្ធសាស្រ្ត ដែលគោលដៅនេះ នឹងធ្វើឱ្យ​ទំនាក់​ទំនង​រវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ចាប់ពីកិច្ចសហការកិច្ចការនយោបាយ រហូតដល់កិច្ចសហការ​កិច្ចការសេដ្ឋកិច្ច ។ សម្តេចធិបតី ក៏បានរំលេចឱ្យឃើញថា តាមរយៈភ្នាក់ការ​អភិវឌ្ឍន៍បារាំង , បារាំងបានផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា លើវិស័យ​អាទិភាពចំនួនបី មាន៖ ទឹកស្អាត ថាមពល និងការ​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់សរុប ២១៥លានអឺរ៉ូ ឬប្រហែល ២៣៥លានដុល្លារអាមេរិក។ជំនួយនេះបានគាំទ្រ​ដល់ការវិនិយោគរបស់កម្ពុជា ទៅជាសេដ្ឋកិច្ចរីកលូតលាស់​ប្រកបដោយចីរភាព បរិយាបន្ន ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកបន្ថែមថា វេទិកាធុរកិច្ច​បារាំង-កម្ពុជា លើកទី១ បានធ្វើនៅទីក្រុងប៉ារីស ក្នុងអំឡុង​ពេល​នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេច​ទៅកាន់​សាធារណរដ្ឋបារាំង កាលពីខែមករាកន្លងទៅ…

  • កម្ពុជា និងបារាំងបានផ្លាស់ប្តូរអនុស្សរណៈយោគយល់​គ្នាចំនួនពីរលើវិស័យពាណិជ្ជកម្ម និងអប់រំ សុខាភិបាល

    កម្ពុជា និងបារាំងបានផ្លាស់ប្តូរអនុស្សរណៈយោគយល់​គ្នាចំនួនពីរលើវិស័យពាណិជ្ជកម្ម និងអប់រំ សុខាភិបាល

    ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ក្នុងពិធីបើកវេទិកាក៏មានពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការ​ពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយ​ភាសាបារាំង ។អនុស្សរណៈ យោគយល់គ្នា ទាំងពីរ រួមមាន៖១. សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ រវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។២. សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈសុខាភិបាល ។ វេទិកាធុរកិច្ច បារាំង-កម្ពុជា លើកទី២នេះ មានវិនិយោគិន ចូលរួមចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗ ចំនួន ១៤៦ ក្រុមហ៊ុន ៕ដោយ៖វណ្ណលុក