-
ក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៤ ការនាំចេញស្វាយចន្ទីកែច្នៃ បានចំនួន ៨៨តោន ថយចុះរហូតដល់ ៨៧ភាគរយ

(ភ្នំពេញ)៖ បើគិតក្នុងរយៈពេល ៦ខែនៃដើមឆ្នាំ២០២៤នេះការនាំចេញស្វាយចន្ទីកែច្នៃទៅលក់កាន់ទីផ្សារក្រៅប្រទេសឃើញថា បានចំនួន ៨៨តោន ថយចុះប្រមាណ ៨៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ការថយចុះនេះដែរត្រូវបាន មន្រ្តីនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទពន្យល់ប្រាប់នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះថាដោយសារផ្តើមចេញពីការប្រែប្រួលអាកាសធាតុ ដែលមានសភាពក្តៅហួតហែងនាកន្លងមក ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានជុំវិញបញ្ហានេះលោក ជំទាវ អ៊ឹម រចនាបានឱ្យដឹងដែរថា”ការថយចុះនៃបរិមាណនាំចេញនេះអាចមានមតិសាធារណៈជនមួយចំនួនបង្ហាញពីការព្រួយបារម្ភ ដែលនាំឱ្យជះផលអាក្រក់ណាមួយដល់ការដាំដើមស្វាយចន្ទីនៅកម្ពុជា ។ មន្រ្តីអ្នកនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ការប្រមួលទិន្នផលស្វាយចន្ទីនាឆ្នាំនេះយើងទទួលបានទិន្នផលទាប បន្តិច ដូចនេះដែរបានធ្វើឱ្យកសិករ តែអ្នកកែច្នៃបានទទួលផលកម្រៃខ្ពស់ដោយសារតែកង្វះទីផ្សារធ្វើឱ្យតម្លៃហក់ឡើងថ្លៃជាងមុន។ លោកជំទាវ អ៊ឹម រចនាបានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖ ”នាឆ្នាំនេះដោយសារតែការប្រែប្រួលអាកាសធាតុមិនត្រឹមតែជះផលអាក្រក់ដល់ដំណាំស្វាយចន្ទីទេ ពោលគឺដាំណាំគ្រប់មុខក៏ជួបប្រទះការរងគ្រោះ និងធ្លាក់ចុះទិន្នន័យដូចគ្នា” ។ ដោយសារការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ឡើង ក្រសួងនឹងធ្វើការជ្រើសរើសពូជស្វាយន្ទីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហើយអាចហុចទិន្នផលខ្ពស់ដល់កសិករដាំដុះជំនួសវិញ ។ លើសពីនេះក្រសួងនឹងទាក់ទាញអតិថិជនទាំងក្នុងនិងក្រៅប្រទេសជួយ ទិញគ្រាប់ស្វាយចន្ទីកាន់តែច្រើនឡើងដែលផ្តល់ផលចំណេញដល់ប្រជាកសិករ និងក្រុមហ៊ុនដែលវិនិយោគលើគ្រាប់ស្វាយចន្ទី។ មន្រ្តីនាំពាក្យរូបនេះ បញ្ជាក់ថា ៖ បើទោះបីគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានការថយចុះពិតមែនតែសម្រាប់ទីផ្សារពុំមានថយចុះទេ ហើយតម្លៃទៀតសោតក៏បានខ្ពស់ជាងមុនផងដែរ ។ សូមរំលឹកថា សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ ២,៣៨លានហិកតា ។ ក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង៣លាន ២សែនហិកតា ។ ក្រៅពីនេះដំណាំផ្លែចន្ទីមានជិត…
-
តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្តេជ្ញាជំរុញការវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១កក្កដា លោក តាំង សិទ្ធី (Sith Tee Tan) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីដំណើរការនៃការរៀបចំការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន តាមរយៈការសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងអំពី ដំណើរការនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ក៏ដូចជាផែនការសកម្មភាពនានាផងដែរ។ បន្ថែមលើនេះ លោក តាំង សិទ្ធី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីសក្តានុពល និងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាង វិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលី ជាពិសេសលើការវិនិយោគ ក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម…
-
សម្ដេចតេជោ ហ៊ុន សែន ៖ ការអភិវឌ្ឍធនធានមនុស្ស នឹងនៅតែជាវិស័យអាទិភាព ចម្បងគ្រប់ដំណាក់កាលសម្រាប់ប្រទេសកម្ពុជា

(ភ្នំពេញ)៖ ការអភិវឌ្ឍធនធានមនុស្ស នឹងនៅតែជាវិស័យ អាទិភាពចម្បងគ្រប់ដំណាក់កាល សម្រាប់ប្រទេសកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍ទៅសាធារណរដ្ឋឆេក និងជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយ នឹងនិស្សិតជ័យលាភីអាហារូបករណ៍ ដែលសម្ដេចចាត់ទុកដូចជាកូនៗ ជាចៅៗ មុននឹងត្រូវចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋឆេក និងជប៉ុន ទាំង ៤០រូប។ សម្តេច មានប្រសាសន៍បន្តថា សម្តេចពិតជាមានមោទនភាពណាស់ចំពោះមរតកដ៏ធំ ដែលសម្តេច បានខិតខំតស៊ូ និងលះបង់កម្លាំងកាយចិត្ត អស់រយៈជាង ៤៥ឆ្នាំ គិតតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា រួចបន្តខិតខំកសាង និងថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជាពិសេស គឺការសម្រេចបាននូវការការអភិវឌ្ឍធនធានមនុស្សដែលជាការតាំងចិត្តរបស់សម្តេច។ សម្ដេចតេជោ បានលើកឡើងថា ក្នុងដំណាក់កាលដែលសម្ដេច ជារដ្ឋមន្រ្តីក្រសួងការបរទេស និងនាយករដ្ឋមន្ត្រី ទាំងសកម្មភាពនៅក្នុងប្រទេសនិងបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចតែងតែស្វះស្វែងអំពាវនាវរកអាហារូបករណ៍ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា បានចេញទៅបន្តការសិក្សានៅក្រៅប្រទេស ងអាហារូបករណ៍នៅក្រៅប្រទេស…
-
ផ្ទះមនុស្សធម៌ទី២០ និងទី២១ របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់ពលរដ្ឋនៅស្រុកកោះសូទិន

កំពង់ធំ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្ត ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម បានអញ្ជើញនិងនិមន្តចូលរួមប្រគល់ផ្ទះមនុស្សធម៌ ទី២០ និងទី២១របស់សាខាកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លចំនួនពីរគ្រួសាររស់នៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មការសាខាក៏បាននាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់គ្រួសារដែលចូលរួមធ្វើជាសាក្សីចំនួន២៦ គ្រួសារនូវឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕ដោយ៖លី ពៅ
-
អភិបាលខេត្តបន្ទាយមានជ័យរំលឹកដល់រដ្ឋបាលក្រុង ស្រុក ត្រូវប្រើប្រាស់កញ្ចប់ថវិកាឱ្យចំគោលដៅ

បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំយុទ្ធសាស្ត្រនិងកញ្ចប់ថវិកាឆ្នាំ២០២៥របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នៅបន្ទប់ប្រជុំសាលាខេត្តឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំរដ្ឋបាលក្រុងស្រុក ត្រូវប្រើប្រាស់កញ្ចប់ថវិកាចំគោលដៅអភិវឌ្ឍមូលដ្ឋាន។ ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យបន្តថា ចំណូលថវិការដ្ឋបាលខេត្តសម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ត្រូវគិតពីប្រភពចំណូលដែលស្ថិតក្រោមការគ្រប់គ្រង និងប្រមូលផ្ទាល់រួម មានចំណូលបានពីថវិកាជាតិ និងចំណូលពីប្រភពផ្សេងៗ ស្របតាមនីតិវីធី។ ម្យ៉ាង រដ្ឋបាលស្រុកក្រុង ដែលមានប្រភពចំណូលត្រូវរៀបចំដាក់ចេញវិធានការសម្រាប់ ពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលថវិការបស់រដ្ឋបាលនីមួយៗ។ ឯកឧត្តមអភិបាលខេត្តបានស្នើដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ត្រូវរៀបចំគម្រោងចំណូល ចំណាយ និងត្រូវខិតខំពង្រឹងនិងជំរុញការប្រមូលចំណូល ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយផ្អែកលើមូលដ្ឋានប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ដែលបានកំណត់ដោយច្បាប់ស្តីពីរបបហិរញ្ញវត្ថុ។ត្រូវប្រើប្រាស់កញ្ចប់ថវិកាឱ្យអស់លទ្ធភាពនិងចំគោលដៅ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
អភិបាលស្រុកស្ទោង អញ្ជើញចូលរួមសម្ពោធសមិទ្ធផលបឋមសិក្សានាងនយ

កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានអញ្ជើញចូលរួមសម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានានៅបឋមសិក្សានាងនយ ក្នុងភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវជំរុញនិងលើកទឹកចិត្តកូនចៅ ឱ្យបានបន្តសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ហើយជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីងាយស្រួលក្នុងការចូលរួមកសាងសេដ្ឋកិច្ចសង្គម ក៏ដូចជាគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណារក្រោម ក៏ដូចជាស្រុកស្ទោងទាំងមូល សូមកុំចាញ់បោកមេខ្យល់ និងពួកឆ្លៀតឱកាស ដែលបាន ញុះញង់បំផុសបំផុលក្នុងការ កាត់ឆ្វៀលនិងចេញប្លង់កម្មសិទ្ធិប្លង់រឹងជូនប្រជាពលរដ្ឋដែលផ្ទុយនឹងគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីរដ្ឋនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ដីតំបន់បី ជាជម្រកត្រី និងជីវ:ចម្រុះនៅជុំវិញបឹងទន្លេសាប។ សូមជម្រាបថា សាលាបឋមសក្សានាងនយ មានសិស្សសរុប១៦២នាក់ (ស្រី៧៧នាក់) លោកគ្រូអ្នកគ្រូ៦នាក់ (ស្រី០៥នាក់)។ ក្នុងឱកាសនេះគណៈអធិបតីក៏ចូលរួមថវិកាបុណ្យផ្កាចំនួន៩១៥,០០០រៀលផងដែរ៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋមន្ត្រីប្រតិភូ ៖ដើម្បីគ្រប់គ្រងល្បែងស៊ីសងមានប្រសិទ្ធិភាព លុះត្រាតែបើកមួយបង្ក្រាបមួយ បើកមួយបិទមួយ

កំពង់ស្ពឺ៖រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជួន សុវណ្ណ បានផ្តល់ការណែនាំដល់រដ្ឋបាលខេត្តនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺថាដើម្បីគ្រប់គ្រងល្បែងស៊ីសងនៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ ,អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ក្រុង ស្រុក ត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ។ ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាលើការងារទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម ជួន សុវណ្ណ បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាទៅតាមបណ្តារាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យអនុវត្តឱ្យខានតែបាននូវបញ្ហាបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងបញ្ចប់សុពលភាពអាជ្ញាបណ្ណល្បែងនៅឆ្នាំ២០២៦នៅទូទាំងប្រទេស ដោយមិនបន្តសុពលភាពនិងមិនឱ្យមានការបង្កើតថ្មីនោះទេ។នៅទូទាំងរាជធានី ខេត្តកន្លងមកទីតាំងល្បែងមានរហូត ៦ ១១៣កន្លែង។តែក្រោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទីតាំងទាំងនោះក៏ត្រូវបានផ្អាកនិងបិទជាស្ថាពរ។ ឯកឧត្តមបានរំឭកដល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការងើបឡើងវិញនូវល្បែងស៊ីសងគ្រប់ប្រភេទទាំងល្បែងមានអាជ្ញាបណ្ណនិងគ្មានអាជ្ញាបណ្ណនៅតាមមូលដ្ឋាន ។លោកថា វាគ្មានអ្វីពិបាកក្នុងការគ្រប់គ្រងនិងទប់ស្កាត់នោះទេ។សំខាន់អាជ្ញាធរនិងសមត្ថកិច្ចពិសេសមន្ត្រីនគរបាលយុត្តិធម៌មានការតាំងចិត្តឬអត់?និងមិនមានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍តែប៉ុណ្ណោះ។ និយាយជារួមគឺបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ ។បើយើងមិនអនុវត្តវិធានការនេះទេយូរទៅជំងឺនឹងមានភាពស៊ាំទៅនឹងថ្នាំ ។យូរៗទៅវានឹងក្លាយជាជំងឺមហារីកពិបាកព្យាបាលណាស់ ៕ដោយ៖ ម៉ុន សំអាត
-
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ៖ដើម្បីគ្រប់គ្រងល្បែងស៊ីសងមានប្រសិទ្ធិភាព លុះត្រាតែបើកមួយបង្ក្រាបមួយ បើកមួយបិទមួយ

កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានផ្តល់ការណែនាំដល់រដ្ឋបាលខេត្តនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺថាដើម្បីគ្រប់គ្រងល្បែងស៊ីសងនៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ក្រុង ស្រុក ត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ។ ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាលើការងារទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម ជួន សុវណ្ណ បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាទៅតាមបណ្តារាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យអនុវត្តឱ្យខានតែបាននូវបញ្ហាបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងបញ្ចប់សុពលភាពអាជ្ញាបណ្ណល្បែងនៅឆ្នាំ២០២៦នៅទូទាំងប្រទេស ដោយមិនបន្តសុពលភាពនិងមិនឱ្យមានការបង្កើតថ្មីនោះទេ។នៅទូទាំងរាជធានី ខេត្តកន្លងមកទីតាំងល្បែងមានរហូត ៦ ១១៣កន្លែង។តែក្រោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទីតាំងទាំងនោះក៏ត្រូវបានផ្អាកនិងបិទជាស្ថាពរ។ ឯកឧត្តមបានរំឭកដល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការងើបឡើងវិញនូវល្បែងស៊ីសងគ្រប់ប្រភេទទាំងល្បែងមានអាជ្ញាបណ្ណនិងគ្មានអាជ្ញាបណ្ណនៅតាមមូលដ្ឋាន ។លោកថា វាគ្មានអ្វីពិបាកក្នុងការគ្រប់គ្រងនិងទប់ស្កាត់នោះទេ។សំខាន់អាជ្ញាធរនិងសមត្ថកិច្ចពិសេសមន្ត្រីនគរបាលយុត្តិធម៌មានការតាំងចិត្តឬអត់?និងមិនមានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍តែប៉ុណ្ណោះ។ និយាយជារួមគឺបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ ។បើយើងមិនអនុវត្តវិធានការនេះទេយូរទៅជំងឺនឹងមានភាពស៊ាំទៅនឹងថ្នាំ ។យូរៗទៅវានឹងក្លាយជាជំងឺមហារីកពិបាកព្យាបាលណាស់ ៕ដោយ៖ ម៉ុន សំអាត
-
មន្រ្តីដៃគូអប់រំ ជម្រាបថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យអំពីស្ថានភាពសិក្សារបស់សិស្សនៅតំបន់ព្រំដែន

បន្ទាយមានជ័យ៖មន្រ្តីអង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំនៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤បានជួបជាមួយលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ។ក្នុងជំនួបនេះបានផ្តោតទៅលើការសិក្សារបស់សិស្សនៅតំបន់ព្រំដែនដែលពុំមានលទ្ធភាពរៀនសូត្រ។ លោក ឡុង សេដ្ឋា នាយកមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ(BFT)ដែលជាដៃគូមន្ទីរអប់រំខេត្តបានលើកយកករណីស្ថានភាពសិក្សានៅអនុវិទ្យាល័យភ្នំដងរែកនៃឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ព្រំដែនមានអត្រាសិស្ស បោះបង់ការសិក្សាពាក់កណ្ដាលទី និងឈប់រៀនមានការកើនឡើង ដោយសារកត្តាជីវភាពក្រុមគ្រួសារ និងដល់អាយុធ្វើពលកម្មបានជំរុញឱ្យពួកគេធ្វើចំណាកស្រុក។ លោកបន្តថា ប៊ី អេហ្វ ធី បានចូលរួមជាមួយគណៈកម្មការ និងលោកនាយក អនុវិទ្យាល័យភ្នំដងរែកជួយទំនុកបម្រុងសិស្សពុំមានលទ្ធភាពរៀនសូត្រឱ្យពួកគេបានចូលសាលាវិញ ដោយឱ្យឪពុកម្ដាយ អាណាព្យាបាលសហការផ្ដល់ឱកាសដល់សិស្សខ្វះខាតទាំងនោះរៀនចប់ត្រឹមថ្នាក់ទី១២បានប្រឡងជាប់បាក់ឌុប ឬបានបញ្ចប់កម្រិតសិក្សាទុតិយភូមិ ដើម្បីងាយស្រួលក្នុងការរកទីផ្សារការងារ។ ម៉្យាងអាចបន្តការសិក្សាឬសិក្សាជំនាញវិជ្ជាជិវៈ។ លោកនាយកប៊ី អេហ្វ ធី ក៏បានបង្ហាញពីផែនការបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សអស់ទាំងនោះបានមកស្នាក់នៅ និងរៀនសូត្រ ជាមួយការឧបត្ថម្ភអាហារបីពេលសមរម្យ ផ្ដល់សម្ភារៈសិក្សាមួយចំនួនថែមទៀតនិងឧបត្ថម្ភគ្រូបង្រៀនផងដែរ ។ទន្ទឹមនឹងនេះ BFTក៏បន្តជួយសិស្សមានជីវភាពខ្វះខាតបន្តសិក្សាទៅមុខទៀតឬជួយឱ្យទៅបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈសម្រាប់ពួកគេទៀតផង។ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តបានគាំទ្រផែនការជួយទំនុកបម្រុងសិស្សគ្មានលទ្ធភាពសិក្សានៅតំបន់ព្រំដែននេះ ដ្បិតជាការចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំ។មួយវិញទៀតសកម្មភាពចូលរួមជួយដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សា ក៏ជាផ្នែកមួយបង្កើតធនធានមនុស្ស ,កាត់បន្ថយចំណាកស្រុករបស់សិស្សក៏ដូចជានិរន្តរភាពសិស្ស និងកាត់បន្ថយអត្រាបោះបង់ការរៀនសូត្រ ។ លោក យឹម សំណាង បានសំណូមពរដល់BFT បន្តជួយទៅដល់សិស្សដែលគ្មានលទ្ធភាពសិក្សានៅតាមកម្រិតសិក្សានានាទូទាំងខេត្តកាន់តែល្អប្រសើរថែមទៀត។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យ មានសាលារៀនជាង៥០០សាលារៀន៕ដោយ៖…
-
ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត ថ្នាក់ដឹកនាំយោធា និងមន្ត្រីរាជការ

កំពង់ធំ៖ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលទើបចូលកាន់តំណែង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និងមន្ត្រីរាជការនៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ក្នុងជំនួបជាលើកដំបូងនិងកក់ក្តៅស្និទ្ធស្នាលឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំបន្តពង្រឹងអនុវត្តការងារឱ្យបានល្អប្រសើរ ។បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង។ រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណាជំរុញខេត្តកំពង់ធំឱ្យមានការការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ គោលការណ៍ចំនួនបីដែលឯកឧត្តមអភិបាលខេត្តយកចិត្តទុកដាក់និងណែនាំឱ្យអនុវត្ត គឺ ១.រួមគ្នាការពារធនធានធម្មជាតិ និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ដល់មន្ត្រីពាក់ព័ន្ធបទល្មើសក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ២.បន្តនិរន្តរភាពរដ្ឋបាល និរន្តរភាពការងារពង្រឹងបន្ថែមដល់មន្ត្រីជំនាញ។ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ និងទី៣.សូមដកខ្លួនជាប្រញាល់កុំពាក់ព័ន្ធរាល់បទល្មើសផ្សេងៗ។ក្នុងអាណត្តិរបស់លោក គឺតាំងចិត្តមិនឱ្យមានការពាក់ព័ន្ធ ទៅនឹងរឿងបទល្មើសក្នុងខេត្តកំពង់ធំនោះឡើយ៕ដោយ៖ប៊ុនរដ្ឋា