Category: ព័ត៌មានជាតិ

  • ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន

    ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រ និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី រវាង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចាត់ទុកថាជាការឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជន បក្ស និងរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម ក្នុងបុព្វហេតុជាតិ…

  • អ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ២៩៥នាក់ ទទួលបានប័ណ្ណសមធម៌ (ប. ស. ស)ដើម្បី អាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា

    អ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ២៩៥នាក់ ទទួលបានប័ណ្ណសមធម៌ (ប. ស. ស)ដើម្បី អាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្លល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា៖ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង ១ខែ ពួកគាត់អាចបើកបាន ៣ដងក្នុង ១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស)នេះ ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជូនពួកគាត់ថែមទៀត។ លោក ពូ ម៉ៅ ឆន…

  • ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បន្តចុះពិនិត្យការផ្ទុះរាលដាលរុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់នៅស្រុកបី ក្នុងខេត្តព្រៃវែង

    ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បន្តចុះពិនិត្យការផ្ទុះរាលដាលរុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់នៅស្រុកបី ក្នុងខេត្តព្រៃវែង

    នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្រ្តីជំនាញបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវពីសំណាក់រុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ នៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អភិបាលរងខេត្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ។ ឯកឧត្តមប្រតិភូររាជរដ្ឋាភិបាល បានលើកឡើងថា ការបន្តចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាត និងបំផ្លាញដំណាំស្រូវពីរុយស ដង្កូវមូរស្លឹក និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃទាំងនោះ និងនាំយកដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់រុយស និងដង្កូវមូរស្លឹកជូនប្រជាពលរដ្ឋដែលស្រូវរបស់ពួកគាត់រងការបំផ្លាញពីពពួកសមាសភាពចង្រៃទាំងនោះ និងផ្ដល់បច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស ដែលអាចកម្ចាត់សមាសភាពចង្រៃជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវរុយស និងដង្កូវមូរស្លឹកនៅឡើយ។ ជាក់ស្តែងបញ្ហារុយស និងដង្កូវមូរស្លឹកបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់នៅខេត្តព្រៃវែង ជាពិសេសនៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំជាច្រើនហិកតា។ ឯកឧត្តមបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ រុយស និងដង្កូវមូរស្លឹកអាចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករមិនខាន។ ឯកឧត្តមបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយស…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖កម្ពុជា-វៀតណាមបន្តជំរុញ​កិច្ចសហប្រតិបត្តិការលើមិត្តភាព ទំនាក់ទំនងល្អ​រវាងប្រទេស​ទាំងពីរ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖កម្ពុជា-វៀតណាមបន្តជំរុញ​កិច្ចសហប្រតិបត្តិការលើមិត្តភាព ទំនាក់ទំនងល្អ​រវាងប្រទេស​ទាំងពីរ

    ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម ជួបពិភាក្សាការងារជាមួយឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅសណ្ឋាគារសូហ្វីតែលកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៤។​ នៅក្នុងឱកាសនោះដែរ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាមបានកោតសរសើរចំពោះ ការអភិវឌ្ឍរបស់កម្ពុជា មានការរីក​ចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងពេល​បច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមក៏បានអបអរ សាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួល​បានជោគជ័យយ៉ាងត្រចះ ត្រចង់ នៃការ បោះឆ្នោតកន្លងមកនេះ ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អនិង ទំនាក់ទងប្រវត្តិ សាស្ត្រដែលបាន​ប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាព គ្នាល្អ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ មានប្រសាសន៍ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍ចំពោះដំណើរ…

  • កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ

    កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព នា​ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស​ទាំងពីរ ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាមបាននាំនូវ​ការផ្តាំ​ផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ផាម មិញជិញ នាយក​រដ្ឋមន្ត្រី​វៀតណាមនិងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណ​រដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចធិបតីផងដែរ។ ក្នុងជំនួបពិភាក្សានេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ រួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យ​ទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត ,(២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជា​ដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវ​សកម្មភាព​សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន, (៣) កិច្ចសហ​ប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយ​បន្តពង្រឹងកិច្ច​សហ​ប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវ​សន្តិភាព ស្ថិរភាព…

  • សម្បត្តិធម្មជាតិកម្ពុជា មិនត្រឹមតែទាក់ទាញទេសចរបរទេសនៅក្រៅស្រុកនោះទេ ថែមទាំងទេសចរបរទេសនៅក្នុងស្រុកថែមទៀត

    សម្បត្តិធម្មជាតិកម្ពុជា មិនត្រឹមតែទាក់ទាញទេសចរបរទេសនៅក្រៅស្រុកនោះទេ ថែមទាំងទេសចរបរទេសនៅក្នុងស្រុកថែមទៀត

    (ភ្នំពេញ)៖ តំបន់ប្រាសាទអង្គរ និងតំបន់វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្ត ដទៃទៀតបានកំពុងទាក់ទាញអ្នកទេសចរណ៍មកពីគ្រប់ទីកន្លែងនៅលើពិភពលោកមកទស្សនា មិនថាជារដូវណា ខែណានោះទេ។ ក្រៅពីអ្នកទេសចរណ៍បរទេសនៅក្រៅស្រុក ជនបរទេសនៅក្នុងប្រទេសក៏ពេញចិត្តដើរកម្សាន្ត ដើម្បីទស្សនាតំបន់តំបន់វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត និងទេសចរណ៍ នានានៅទូទាំងប្រទេស។ ឯកឧត្តម Dominic Williams ឯកឧអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើឡើងលើឡើងក្នុងបណ្តាញសង្គមកាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ថា លោកបានជិះរថយន្តក្រុង ពីភ្នំពេញទៅសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តទេសចរណ៍ ទៅទីនោះជាមួយមិត្តភ័ក្តដែលធ្លាប់រៀនជាមួយគ្នា នៅសាកលវិទ្យាល័យ ដែលបានមកទស្សនាប្រទេសកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ឯកឧត្តម មិនពាក់អាវធំ មិនញ៉ាំនំសាន់វិចនៅការិយាល័យនោះទេ មិនបានជិះឡានទូតទេ មិនបានទៅធ្វើការទេ ប៉ុន្ទែឯកឧត្តម បានស្លៀកខោខ្លី ញ៉ាំម្ហូបខ្មែរនៅតាមភោជនីយដ្ឋាន ជិះឡានក្រុង និងម៉ូតូកង់បី និងសប្បាយរីករាយ ក្នុងដំណើរកម្សាន្តនៅចុងសប្តាហ៍នេះ។ សូមបញ្ជាក់ថា វត្តមានភ្ញៀវទេសចរក្នុងខេត្តសៀមរាបកំពុងមានការរីកចម្រើន និងធ្វើឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ បានបង្កើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឱ្យទូលំទូលាយ និងបង្កើនជើងហោះហើរទាំងនៅក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់កម្ពុជាកាន់តែច្រើន ។…

  • សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើប្រធានរដ្ឋវៀតណាម ជំរុញនិងសម្រួលធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មឆ្លងដែនកម្ពុជា និងវៀតណាម សម្រេចបាននូវគោលដៅលើសពី ១០ពាន់លានដុល្លារ

    សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើប្រធានរដ្ឋវៀតណាម ជំរុញនិងសម្រួលធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មឆ្លងដែនកម្ពុជា និងវៀតណាម សម្រេចបាននូវគោលដៅលើសពី ១០ពាន់លានដុល្លារ

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម តូ ឡឹម ( To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមប្រធានាធិបតីវៀតណាម បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងភាពជាដៃគូដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ដែលបានស្តែងឱ្យឃើញនូវភាពធន់ រឹងមាំ និងយូរអង្វែង ផ្អែកលើការជឿទុកចិត្តគ្នា សំដៅជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ ។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក តូ ឡឹម ជាមួយជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងនាំមកផលប្រយោជន៍ថ្មីៗបន្ថែមទៀត ដល់ប្រជាជននិងប្រទេសទំាងពីរ។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរជូន ឯកឧត្តម តូ ឡឹម ដែលទទួលបានការតែងតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។…

  • ធនាគារ វីង ចុះ MOU ជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់ការទូទាត់បែបឌីជីថលទំនើប ប្រកបដោយប្រសិទ្ធភាព

    ធនាគារ វីង ចុះ MOU ជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់ការទូទាត់បែបឌីជីថលទំនើប ប្រកបដោយប្រសិទ្ធភាព

    (ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថលដ៏ទំនើបរបស់ធនាគារ វីង សម្រាប់ការបង់ថ្លៃកម្រៃសេវាសាធារណៈ ក៏ដូចជាលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា ដែលពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានឱ្យដឹងថា ភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលនេះ គឺគូសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្ត ក្នងការជំរុញនវានុវត្តន៍ ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយថែមទៀត នៅទូទាំងប្រទេសកម្ពុជា ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ«ពន្លកបៃតង» បានបណ្ដុះគំនិត ពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ«ពន្លកបៃតង» បានបណ្ដុះគំនិត ពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិព័រណ៍«ពន្លកបៃតង» ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ធ្វើឡើងនៅកម្ពុជាជាលើកដំបូង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រហូតមកទល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចែកកូនឈើជូនប្រជាពលរដ្ឋទៅដាំបាន ចំនួនជាង ៩២ ម៉ឺនដើម ។ ឯកឧត្តមមានប្រសាសន៍ថា នេះជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។ បើតាមប្រសាសន៍ឯកឧត្តម គឺឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានី ខេត្ត ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន ១០លានដើម ក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន…

  • សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើការរួមគ្នាជារឿងសំខាន់ ពិសេស ការបន្តកិច្ច​សហប្រតិបត្តិការរវាងប្រទេសជិតខាង ដើម្បីជំរុញកិច្ចសហការល្អបន្តទៀត

    សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើការរួមគ្នាជារឿងសំខាន់ ពិសេស ការបន្តកិច្ច​សហប្រតិបត្តិការរវាងប្រទេសជិតខាង ដើម្បីជំរុញកិច្ចសហការល្អបន្តទៀត

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សភាពការណ៍​ពិភព​លោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជា​រឿង​សំខាន់ ជាពិសេស ការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង​ទាំង​៣ ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នក​ជិតខាងល្អបន្តទៀត ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់​ដូច្នេះ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសទទួលជួប​សវនាការជា​មួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម មកកាន់ កម្ពុជា និងបានអបអរ​សាទរជាថ្មីចំពោះការតែងតាំងឯកឧត្តម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំង​ពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម ។ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិង​ជិត​ស្និទ្ធិ​រវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាព​ជាអ្នកជិត​ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង»។ ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេច…