-
អភិបាលខេត្តបាត់ដំបងជួបពិភាក្សាការងារជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសខេត្ត

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអន្តរក្រសួង ដែល ដឹកនាំដោយឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនា យករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមាសភាពនៃ ក្រុម ចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសថ្មី។ ក្នុងជំនួបកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤នាសាល ប្រជុំសាលាខេត្តបានផ្តោតសំខាន់លើការបង្ហាញនូវក្រុម ការងារអន្តរក្រសួងនៃក្រុមចម្រុះអធិការកិច្ចហត្ថពលកម្ម បរទេសថ្មី ដែលមានសមាសភាពមន្ត្រីមកពីនាយកដ្ឋាន ជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជននៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ,នាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃអគ្គនាយកដ្ឋានការងារ មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានសមាសភាព ចំនួន១១រូប ក្នុងនេះមាន ប្រធាន(មួយរូប),អនុប្រធាន(បួនរូប) និងសមាជិក(ប្រាំមួយរូប)។ ក្នុងឱកាសនេះក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសក៏បានធ្វើរបាយការណ៍បង្ហាញពីវឌ្ឍនភាពការងារនាពេលកន្លង ទៅ។ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលខេត្ត បាត់ដំបង បានរំលេចពីលទ្ធផលការងារគ្រប់គ្រងហត្ថពលកម្ម បរទេស សម្រេចបានក្នុងឆ្នាំកន្លងទៅ។ដោយឡែកក្នុង ឆ្នាំ២០២៤នេះ មន្ទីរបានផ្តល់ការអនុញ្ញាតប្រើប្រាស់ហត្ថ ពលកម្មបរទេស(កូតា) ដល់សហគ្រាសសរុបចំនួន ៥៣សហគ្រាស។ចំនួនសំណើសរុប ៥៩សំណើនិង ចំនួន…
-
ឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តកណ្តាល ពាក់ព័ន្ធផលិតនិងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់

(ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ជនសង្ស័យម្នាក់ ដែលផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។ ប្រភពខាងលើដែលបញ្ចេញឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ចំណាត់ការនេះ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ រួមមាន អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល កងកម្លាំងជំនាញស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វ៉ាន់ថា ហៅជាង សំ ដែលបានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញជលផល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ម៉ា ដេប៉ូ
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិ មាតុភូមិ ចំនួន ៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបហណ្ឌិត បានថ្លែងអំណរគុណ ចំពោះសមានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ដែលបានផ្តល់ជំនួយ មនុស្សធម៌ផ្តោតលើការជីកអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ និង ស្រុកចន្ទ្រា ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣,៧៥០០ ដុល្លារអាមេរិក។ ក្នុងនោះបានសាងសង់រួចរាល់ជាស្ថាពរចំនួន ១៧។…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ជូនបេក្ខជនចំនួន ៥,៩៤១នាក់

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញក្នុងពិធីកាត់វិញ្ញាសានៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ ការប្រឡងប្រជែងនារសៀលនេះ មានការបែងចែកចេញជា ២វេន៖ វេនទី១ មានបេក្ខជនសរុបចំនួន ៥,៩៤១នាក់(ស្រី ៤,៥៥១នាក់) មកពីរាជធានីភ្នំពេញ និងខេត្ត ចំនួន៣ គឺខេត្តប៉ៃលិន, ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ ១៤៩បន្ទប់។ វេនទី២ មានបេក្ខជនសរុបចំនួន ៦,៤៦៧នាក់(ស្រី ៤,៩៣១នាក់) មកពីបណ្តាខេត្ត ចំនួន៣ គឺខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង ដោយប្រើប្រាស់ ១៥១បន្ទប់ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤

ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន” និង“ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា” និងការធ្វើបច្ចុប្បន្នភាពការងារក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងអស់ និងមន្រ្តីពាក់ព័ន្ធ។ ចាន់ វិចិត្រ
-
វិនិយោគិនបរទេសបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញឡានអគ្គិសនីដ៏ទំនើបដំបូងនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនចិនបានចាយទុនយ៉ាងច្រើនបើកដំណើរការអគារតាំងពិព័រណ៌ DENZA HARMONY CITYMALL SHOWROOM មានទីតាំងនៅទល់មុខផ្សារទំនើបស៊ីតធីម៉ល អូឡាំពិក ជាទីតាំងនៅចំកណ្ដាលតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ។ នេះជាហាងនៅបរទេសដំបូងបង្អស់របស់ម៉ាកយីហោ Denza ដែលនឹងផ្តល់នូវបទពិសោធន៍រថយន្តប្រណិតថ្មីដល់អតិថិជននៅកម្ពុជា ជាមួយភាពឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថាន។ អាន. លោក យៀក ឈិនហួយ នាយកប្រចាំតំបន់ផ្នែកអាជីវកម្មក្រុមហ៊ុនលក់រថយន្ត BYD Asia Pacific បានមានប្រសាសន៍ថា ពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីសម្រាប់ម៉ាកយីហោ Denza នៅកម្ពុជា។ លោកនាយកបន្ថែមថា នាពេលអនាគត យើងនឹងបន្តប្រើប្រាស់ការច្នៃប្រឌិតថ្មី ជាកម្លាំងជំរុញប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជា នូវផលិតផលមានគុណភាពខ្ពស់បំផុត និងសេវាកម្មដែលយកចិត្តទុកដាក់បំផុត ជំរុញសន្ទុះអភិវឌ្ឍន៍ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា និងរួមចំណែកដល់ការសម្រេចបាននូវការធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី កុង ឃុន អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia បានបញ្ជាក់ថា យើងនឹងរក្សានូវស្តង់ដារខ្ពស់ជានិច្ចរបស់ Denza មានដូចជារៀបចំកម្មវិធីបើកសាកល្បងរថយន្តផ្សេងៗ, ផ្តល់សេវាកម្មក្រោយពេលលក់ដែលមានគុណភាពខ្ពស់ និងបន្តកែលម្អបទពិសោធន៍នៃការទិញរថយន្ត ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើនអាចយល់ និងទទួលបានបទពិសោធន៍ពីភាពទាក់ទាញពិសេសរបស់រថយន្ត Denza។ លោកស្រី…
-
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ព័ត៌មានផ្សាយថារកឃើញបំណែកឧទ្ធម្ភាគចក្រ គឺក្លែងក្លាយ

អ្នកនាំពាក្យក្រសួងការពារជាតិ ថា ក្រុម MMO គឺផ្តល់ព័ត៌មានក្លែងក្លាយទេ ខណៈមនុស្ស២នាក់ទៀតរកមិនទាន់ឃើញនៅឡើយទេ។ ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់លើបណ្តាញសង្គម Facebook របស់ខ្លួនថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។ ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..📣 រកឃើញបំណែក ឧទ្ធម្ភាគចក្រ ហើយ នៅថ្ងៃទី១៤នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះគឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ។ នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងពិធីអបអរសាទរខួបលើកទី៣១ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) សំណូមពរ ដល់ប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួនដទៃទៀត កុំផ្សាយខុសពីការពិត លើសពីអ្វីដែលក្រសួងការពារជាតិ និង រាជរដ្ឋាភិបាលប្រកាស។ ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ អាចបណ្តាលមកពីអាកាសធាតុមិនអំណោយផល ខណៈកាត់តំបន់នោះ…
-
ដង្កូវហ្វូងបំផ្លាញស្រូវកសិករ ១៨ខេត្តជាង២ម៉ឺនហិកតា និងរុយស ចំនួន ៥ខេត្ត បង្កផលប៉ះពាល់ស្រូវកសិករ ប្រមាណ ៥ម៉ឺនហិកតា

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃដូចជា ដង្កូវហ្វូង ដោយក្នុងនេះដង្កូវហ្វូងបំផ្លាញស្រូវកសិករចំនួន១៨ ខេត្ត ប្រមាណជាង២ម៉ឺនហិកតានិងសម្រាប់ រុយសវិញមានចំនួន ៥ខេត្ត ក្នុងប្រទេសកម្ពុជា ដែលផលប៉ះពាល់មាន ជាង៥ម៉ឺនហិកតា តែការខូចខាតមានទំហំតូចនៅឡើយ ហើយភាគច្រើនគឺនៅខេត្តព្រៃវែងតែម្ដង។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម បានលើកឡើងថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ ឯកឧត្តមប្រតិភូរបន្ថែមថា តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យ។ ថ្លែងក្នុងពេលចុះ ពិនិត្យស្ថានភាព រុយស ស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករនៅ ខេត្ត ព្រៃវែង ឯកឧត្តម ងិន ឆាយបានឱ្យដឹងថា៖ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រោយការវាយលុករបស់សត្វរុយសបំផ្លាញស្រូវកសិករកន្លងមកឃើញថាសភាពការណ៍បានធូរស្រាល ហើយវាក៏ស្ថិតនៅក្នុងស្ថានភាពមួយយើងអាចគ្រប់គ្រងបានហើយ។ លោកបានថ្លែងថា៖ការផ្ទុះនៃសត្វល្អិតចង្រៃ ដង្កូវហ្វូង កាលពីមួយខែកន្លងមកគឺបានបំផ្លាញ និងប៉ះពាល់លើដំណាំស្រូវជាង២ម៉ឺនហិកតា ក្នុងខេត្តចំនួន១៨ ។តាមរយៈការចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ពិសេសតាមការចង្អុលបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មគឺ ឯកឧត្តម ឌិត ទីណារួចមក គិតមកដល់ពេលនេះពុំមានសត្វដង្កូវហ្វូងបំផ្លាញស្រូវធ្ងន់ធ្ងរទៀតទេពោលគឺនៅសល់តែបណ្តាខេត្តមួយចំនួនដែលមានសភាពតិចតួចប៉ុណ្ណោះ។ លោកបានថ្លែងថាសម្រាប់សត្វល្អិតចង្រៃរុយសវិញបានផ្ទុះកើតឡើងប្រមាណ៣សប្តាហ៍មុននេះ…
-
ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម មានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់ ១០០%

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរឌិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូននេះ សម្រេចការកសាងបាន ១០០ភាគរយ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ។ ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បាន និងកំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែបន្ថែម យោងតាមកិច្ចសន្យាសាងសង់ ៕ ដោយ ៖ វណ្ណលុក
-
បេក្ខជនជិត ៤ម៉ឺននាក់ត្រូវបន្តចូលលរួមប្រឡងលើវិញ្ញាសា QCM លើកទី១ នៃការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា

(ភ្នំពេញ)៖ ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ គណៈកម្មការប្រឡងបានធ្វើប្រកាសពីការទទួលពាក្យចាប់ពីថ្ងៃទី២២ ខែមេសា ដល់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ហើយសំរាប់បេក្ខជនដែលបានដាក់ពាក្យស្នើសុំប្រឡងក្នុងប្រព័ន្ធ សរុបចំនួន ៦៧,០១៧នាក់ បេក្ខជនដែលមានសិទ្ធិប្រឡងសរុប ចំនួន ៣៨,១៦៨ នាក់/ស្រ្តីចំនួន ២៨,៤៥៦ នាក់ បេក្ខជនមានពិការភាពចំនួន ១៦៧ នាក់ ។ ក្នុងនោះដែរគណៈកម្មាការប្រឡងបានកំណត់ការសម្រិតសម្រាំងយកប្រមាណ ៤,០៤១នាក់ នៃចំនួនដែលត្រូវជ្រើសរើសមានចំនួន ១,៣៤៧នាក់ ដោយក្នុងនោះ ១.កម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ៣០០ នាក និង២.កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ១០៤៧នាក់។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញកាត់វិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ ពិធីកាត់វិញ្ញាសានេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…