-
ប្រធានអង្គភាពអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យដើម្បីសម្រេចក្តីសុបិនដ៏ធំមួយ

បាត់ដំបង៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីធ្វើឱ្យសម្រេចនូវក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមបន្តថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុត និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងរស់នៅក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេចនោះ គឺមានតែរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយគត់។នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរបានផ្តល់នូវសេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលរហូតមក និងដើម្បីធ្វើឱ្យសម្រេចនូវគោលដៅនេះ។ ឯកឧត្តមបន្តថា ការដ្ឋានមួយក្នុងចំណោមការដ្ឋានដ៏សំខាន់បំផុតដែលមិនអាចមើលរំលងបានគឺការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ និងប្រសិទ្ធភាព នៃការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានថ្លែងនូវការកោតសរសើរដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានសហការជាមួយនិងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីបង្កើតឱ្យមានវគ្គបណ្តុះបណ្តាល« ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ »នេះឡើងដើម្បីពង្រឹងនូវប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យចំណុះក្រោមរដ្ឋបាលខេត្ត។ ឯកឧត្តម ប៉ែន បូណា បានថ្លែងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី « ប្រសិទ្ធភាពនៃ ការងារព័ត៌មាន និងនាំពាក្យ » នៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
-
អង្គភាពប្រឆាំងអំពើពុករលួយកោតសរសើរអភិបាលខេត្តកំពតចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

(កំពត)៖ អង្គភាពប្រឆាំងអំពើពុករលួយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពត ដែលបានខិតខំដោះស្រាយដោយមិនមានការរារែក និងផ្អែកលើមូលដ្ឋានច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងខេត្ត ជាបន្ត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយក៍បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើរពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជូន ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែដោះស្រាយរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ មិនថាមានឬក្រ ឋានៈតូចឬធំ ហើយការដោះស្រាយលើសំណុំរឿងមួយចំនួនគឺមានភាពល្អប្រសើជាងប្រព័ន្ធតុលាការ។ ជាមួយគ្នានេះដែរ ឯក ឧត្តម ក៏បានវាយតម្លៃខ្ពស់នូវគុណសម្បត្តិរបស់ឯកឧត្តមអភិបាលខេត្ត កំពតគឺជាអភិបាលខេត្តដំបូងបង្អស់មានភាពក្លាហានប្រឈមក្នុងការដោះស្រាយទំនាស់ដីធ្លីដែលជាបញ្ហាស្មុគស្មាញ ហើយធ្វើការដោះស្រាយដោយមិនមានការរារែក និងគេចវេះ។ លោកស្រី អ៊ូ សុីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ…
-
ក្រសួងព័ត៌មានសូមអំពាវនាវដល់សាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មាន មានវិធានការតាមនីតិវិធីច្បាប់

-
កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលការហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរងនាយសេនាធិការតំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៤។ វគ្គនេះបានប្រារព្ធកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល៩១ថ្ងៃ ដោយមានសិក្ខាកាមចូលរួម៨០នាក់ និងគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងអ្នកបម្រើការចំនួន១០នាក់ ។ ឧត្ដមសេនីយ៍ទោ សុក រីនណា កោតសរសើរនូវកិច្ចការដែលសម្រេចបានជោគជ័យ របស់នាយទាហានទាំងអស់ និងបានផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាមយកចិត្តទុកដាក់បង្រៀន រៀនសូត្រតាមកម្មវិធី និងខ្លឹមសារមេរៀន គោរពវិន័យសាលាក្នុងពេលរៀនសូត្រ ព្រមទាំងមានការសាមគ្គីភាពល្អ រវាងគ្នានឹងគ្នា រវាងសិក្ខាកាម និងយោធាចារ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងឱកាសនេះឧត្ដមសេនីយ៍ឯកពៅ ហេង បានឧបត្ថម្ភជាថវិកានិងឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភ ជាអង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវសម្រាប់ផ្គត់ផ្គង់ដល់រោងបាយប្រចាំថ្ងៃសិក្ខាកាម ៕ ដោយ ប៊ុន រដ្ឋា
-
ពិធីដង្ហែព្រះបរមអដ្ឋិធាតុ សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យកទៅតម្កល់នៅទីព្រះចុល្លាមុនីចេតិយ វត្តអារញ្ញសាគរ

សៀមរាប៖ ព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈ មកពីបណ្តាវត្តអារាមនានាក្នុងខេត្ត រួមជាមួយពុទ្ធបរិស័ទ ទាំងជិតឆ្ងាយ បាននិមន្ត និងអញ្ជើញចូលរួមដង្ហែព្រះបរមអដ្ឋិធាតុ (មួយចំណែកតូច) សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយដើម្បីយកទៅតម្កល់ នៅទីព្រះចុល្លាមុនីចេតិយវត្តអារញ្ញសាគរ នៃភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ ពិធីដង្ហែដែលប្រព្រឹត្តទៅដោយថ្មើជើងនិងរថយន្ត ដែលប្រព្រឹត្តធ្វើនៅដើមសប្ដាហ៍នេះ បានផ្តើមចាប់ពីវត្តពោធិ៍បន្ទាយជ័យ ឆ្ពោះទៅវត្តអារញ្ញសាគរ។ ក្នុងនាមសិស្សគណ និងក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តសៀមរាប ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត ព្រះគ្រូវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅធិការវត្តអារញ្ញសាគរ និង លោក ពិន ប្រាកដ អភិបាលរងខេត្ត រួមជាមួយព្រះថេរានុត្ថេរៈនិងប្រជាពុទ្ឋបរិស័ទបានបូជាផ្កាកម្រងអុជទៀនធូប សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។ ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ មានថេរដីកាថា ការដង្ហែនាំយកព្រះបរមអដ្ឋិធាតុ មួយចំណែកតូចរបស់…
-
អភិបាលខេត្តទើបចូលកាន់តំណែងថ្មីទិញម៉ូតូ និងសម្ភារៈ ជូនដល់កម្លាំងចម្រុះបង្រ្កាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បន្ទាប់ពីប្រកាសចូលកាន់តំណែងកាលពីពេលថ្មីៗកន្លងទៅនេះ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានប្តេជ្ញាចិត្តយ៉ាងមុះមុត ក្នុងកិច្ចការពារទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានសម្រេចចិត្តយកថវិកាផ្ទាល់ខ្លួនទិញម៉ូតូ១៤គ្រឿង ប្រគល់ជូនដល់កងកម្លាំងចម្រុះ សម្រាប់បង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងប្រេងសាំង ១. ៤០០លីត្រ ព្រមទាំងភេសជ្ជៈ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។ ការសម្រេចចិត្តរបស់ឯកឧត្តម អភិបាលខេត្តកំពង់ធំក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារបង្រ្កាបបទល្មើសនាសប្ដាហ៍នេះ បន្ទាប់សំណូមពរឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងគោលបំណងបម្រើក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្រាបបទល្មើសឱ្យទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បញ្ជាក់ពីលទ្ធផលសកម្មភាពការងាររយៈពេល៧៥ថ្ងៃ ក្នុងការបង្រ្កាបបទល្មើស គឺទទួលបានលទ្ធផលជោគជ័យ ដោយបានគ្រប់គ្រងផ្ទៃដីមកវិញជាង១.៣០០ហិកតា ស្រាវជ្រាវមុខសញ្ញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងថា ភាពជោគជ័យនេះ គឺដោយសារកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហការគ្នាបានល្អ និងបន្តសកម្មភាពដូចភ្លៀងរលឹម។ ឯកឧត្តម នួន ផារ័ត្ន បានគាំទ្រការអនុវត្តនូវវិធានការ ការពារទប់ស្កាត់…
-
តំណាងរដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តទាំងប្រាំមួយនៅឃុំចំណាលើ

កំពង់ធំ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន ព្រមទាំងបរិក្ខា បច្ច័យមួយចំនួនមកវេរប្រគេនព្រះសង្ឃចំនួនប្រាំមួយវត្ត ដែលគង់ចាំព្រះវស្សានៅក្នុងឃុំចំណាលើ ។ ទូលប្រគេននិងជម្រាបព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែ នឹករលឹក គិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា។ ជាពិសេសឯកឧត្តមបានកសាងនូវផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ដែលជាចំណងដៃដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សទៅសាលារៀនមានការងាយស្រួលប្រកបដោយសុវត្ថិភាព។ វត្តទាំងប្រាំមួយដែលទទួលទៀនព្រះវស្សានិងទេយ្យទានមាន ១.វត្តសោភ័ណរង្សី(ហៅវត្តខ្មាក់,២.វត្តប្រាសាទស្វាយជ្រុំបរមសុខា(ហៅវត្តប្រាសាទស្វាយជ្រុំ),៣.វត្តព្រះជ័យហង្សា(ហៅវត្តល្ហុង),៤.វត្តប្រាសាទបីសិរីសោភ័ណ(ហៅវត្តប្រាសាទបី)៥.វត្តមុនីសូរិយា(ហៅវត្តក្ដីស្រង៉ែ)និង៦.វត្តអំពិលរលើង (ហៅវត្តអំពិលរលើង) ៕ដោយ៖ប៊ុន រដ្ឋា
-
កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នាសាលប្រជុំសាលាខេត្ត។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០១ របស់ក្រុមប្រឹក្សាខេត្ត,២- ពិនិត្យ និងអនុម័ត ដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤និង៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខេត្ត៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកែប

កែប៖ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបាន កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកែប នាសាលប្រជុំរបស់សាលាខេត្ត។ ក្នុងពិធីនេះលោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែបបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកែបទាំងអស់។ ឯកឧត្តមបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍ និងវឌ្ឍនភាពការងាររបស់ក្រសួងផែនការ ដែលសម្រេចបាននាអំឡុងពេលជាង១១ខែកន្លងមកនេះ ព្រមទាំងបានផ្ដល់នូវអនុសាសន៍តម្រង់ទិសដល់មន្ទីរផែនការ ដើម្បីបន្តសម្រេចបាននូវលទ្ធផលការងារនាពេលខាងមុខឱ្យកាន់តែល្អប្រសើរថែមទៀត៕ដោយ៖ សិលា សារិន
-
ខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ចលនាប្រឆាំងជ្រុលនិយម នៅកម្ពុជា (Video Inside)

ក្រុមធ្វើនយោបាយនៅក្រៅប្រទេស បន្តការចិញ្ចឹមគំនិតទុច្ចរឹត ដើម្បីបំផ្លាញកម្ពុជា ដែលកំពុងមានសន្តិភាព។ មនុស្សជំនិតរបស់ សម រង្ស៊ី ឈ្មោះ ប៉ែន វ៉ាណូ នៅក្នុងប្រទេសបារាំង បានប្រកាសបង្កើត «ក្រុមសាធារណរដ្ឋខ្មែរទី២» ដែលការបង្កើតនោះ ត្រូវបានគេចាត់ទុកស្មើនឹងការបង្កើតរដ្ឋាភិបាលនិរទេសមួយ។ អប្សរាណិតមានបទអត្ថាធិប្បាយមួយ ក្រោមចំណងជើងថា «ខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ ទប់ស្កាត់ចលនាប្រឆាំងជ្រុលនិយមនៅកម្ពុជា»