-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលលោកយាយម្នាក់រលាកស្បែកបង្កដោយមេរោគយ៉ាងធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ព្យាបាលលោកយាយ ចាន់ ថុល អាយុ ៧១ឆ្នាំ មានរលាកកោសិការស្បែកយ៉ាង ធ្ងន់ធ្ងរ ឡើងពងបែកដែលបង្កដោយមេរោគ ព្រមទាំងមានជំងឺប្រចាំកាយ ឈឺសន្លាក់ លើសសម្ពាធឈាម និងទឹកនោមផ្អែមផងនោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ពេលនេះ លោកយាយមានអាការៈធូរស្រាលហើយ បានត្រលប់ទៅផ្ទះវិញ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណជាអនេកប្បការជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕ ដោយ ៖ វណ្ណលុក
-
អភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តកម្លាំងសមត្ថកិច្ច ខិតខំបន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើស រក្សាសុខសុវត្ថិភាព ជូនពលរដ្ឋ និងភ្ញៀវទេសចរ

(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថ ក្នុងការពិនិត្យពីការបង្ហាញមុខជនសង្ស័យ ៧នាក់ ក្នុងអំពើចោរកម្ម បង្កភាពអសន្តិសុខ និងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នារសៀលថ្ងៃទី១៩ កក្កដា ២០២៤ ក្រោយការបង្ក្រាបរបស់ កម្លាំងកងរាជអាវុធហត្ថខេត្ត រយៈពេល២ ថ្ងៃ (១៧-១៨កក្កដា២០២៤) កន្លងមក នៅក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ។ ក្នុងចំណោមជនសង្ស័យ ៧នាក់ ក្នុងនោះស្រី ១នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតវត្ថុតាងបទល្មើសជាច្រើនប្រភេទ ក្រោយការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី សេង សុភាព ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការចូលរួមគាំទ្រពីស្ថាប័នអយ្យ និងសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ ។ លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ថា ជនសង្ស័យ ៧នាក់ ក្នុងនោះស្រី ១នាក់ ត្រូវបានឃាត់ខ្លួន ជាមួយនឹងការដកហូតវត្ថុតាងបទល្មើស រួមមាន ៖ ម៉ូតូ…
-
ឯកឧត្តមបណ្ឌិត សម តារា ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ចំនួន ៤វត្តនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ,ឯកឧត្តមប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត,លោកសុច ពិសីអភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន ៤វត្ត នៅស្រុកកំពង់រោទិ៍រួមមានវត្តឬស្សីសាញ់ វត្តមហាវ័នស្ថិតនៅក្នុងឃុំព្រៃធំ វត្តទួលអំពិល វត្តពោធិមង្គលនៅឃុំសំយ៉ោង។ ទេយ្យទានដែល ឯកឧត្តមបណ្ឌិតសម តារានិងលោកជំទាវបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត នៅក្នុងថ្ងៃនេះរួមមាន ៖ ទៀនព្រះវស្សាធំ ១គូ, ទៀនតូច ១គូ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យក្នុងមួយវត្តចំនួន ៤០មុឺនរៀល និងចែកជូនពុទ្ធបរិស័ទដែលបានចូលរួមនូវថវិកាមួយចំនួនដែលសរុបថវិកានៅក្នុងកម្មវិធីចំនួន ២៥៥០ដុល្លារ ៕ នុត នាង
-
ពលរដ្ឋ និងសិស្សានុសិស្ស ជិត ៤០នាក់ ព្រមទាំង យានយន្តជាង ១៥០គ្រឿង ត្រូវបានក្រុមសង្គ្រោះគ្រោះមហន្តរាយវរសេនាតូចលេខ៣៧១ ចុះជួយចម្លងត្រង់ទំនប់បង្ហៀរទឹកអូស្វាយ

(ព្រះវិហារ)៖ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំងយានយន្តជំនេះ ត្រូវបានជួយចម្លងឆ្លងទឹកទំនប់បង្ហៀអូស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយក្រុមសង្គ្រោះគ្រោះមហន្តរាយអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ។ បើតាមរបាយការណ៍ លោកវរសេនីយ៍ត្រី ជី រិទ្ធី មេបញ្ជាការរង ប្រចាំបញ្ជាវរសេនាតូចលេខ៣៧១ បានបញ្ជាក់ថា៖ នៅក្នុងបេសកកម្មនេះ លោកបានដឹកនាំកងកម្លាំងចំនួន ២៨នាក់ ដោយបំពាក់អាវពោង និងសម្ភារៈសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣៥០នាក់ ម៉ូតូជាង ១៥០គ្រឿង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។ លោកថាចំពោះបេសកកម្មនេះ នឹងនៅតែបន្តជួយចម្លងរហូតដល់ទឹកស្រកជាធម្មតាវិញផងដែរ ។ លោកសូមអំពាវនាវដល់បងប្អូនប្រជារដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ពីរគ្រោះទឹកជំនន់ ជៀសវាងការបង្ករគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្សេងៗឡើងជាយថាហេតុ ៕ សួន លីណា
-
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ៖ វិស័យធនាគារឯកជន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤បានអនុញ្ញាតឱ្យលោក សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក (Chief Cambodia Commercial Bank Plc.) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវិនិយោគ ក្នុងវិស័យធនាគារដែលបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ការងារជូនប្រជាពលរដ្ឋនៅកម្ពុជា។ លោក សឿង ម៉ូរ៉ារិ ឱ្យដឹងថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានបង្កើតឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ជាធនាគារឯកទេស ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited (ចុះបញ្ជីនៅ British Virgin Island) និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chief Group ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ នៅទីក្រុងហុងកុង។…
-
ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រគេន ទៀនព្រះវស្សាដល់វត្តចំនួន១១ ក្នុងខេត្តបន្ទាយ មានជ័យ

បន្ទាយមានជ័យ៖ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោកជំទាវអគ្គមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានប្រគេនទៀនព្រះវស្សានិងទេយ្យដល់វត្តចំនួន១១វត្ត នៅខេត្តបន្ទាយមានជ័យកាលពីព្រឹក ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៤ ឱកាសបុណ្យចូលព្រះវស្សា ។ ជាមួយនឹងទៀនព្រះវស្សានិងទេយ្យវត្ថុ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវក៏បានប្រគេននូវគ្រឿងបរិភោគមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកភេសជ្ជៈនិងបច្ច័យមួយចំនួន៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនចំពោះ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ។ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ ។ ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។ នៅក្នុងប្រទេសវៀតណាម…
-
អគ្គស្នងការនគរបាលជាតិៈ បញ្ហាសន្ដិសុខជាតិ គឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់វិស័យផ្សេងៗ

បាត់ដំបងៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានថ្លែងថា បញ្ហាសន្តិសុខជាតិ គឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់វិស័យផ្សេងៗទៀតដើម្បីចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។ នាយឧត្តមសេនីយ៍ ស ថេត ថ្លែងបែបនេះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្នុងពិធីប្រកាសឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចូលកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលចូលនិវត្តន៍។ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់ស្នងការថ្មីត្រូវខិតខំពង្រឹងនូវសមត្ថភាពនគរបាល,ពង្រឹងផែនការងារសន្ដិសុខ,ត្រូវយកចិត្តទុកដាក់ ទៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើស មិនប្រពៃណីនិងល្បែងស៊ីសងគ្រប់ប្រភេទ,បញ្ហាវិវាទដីធ្លី,ការតវ៉ារបស់ប្រជាពលរដ្ឋ,ត្រូវប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឳ្យសកម្ម និងត្រូវជំរុញការអនុវត្ត គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។យកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់កង្វល់របស់ប្រជាពលរដ្ឋ ។ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងដែលទើបតែប្រកាសចូលកាន់តំណែងថ្មីបានប្ដេជ្ញាសហការជាមួយអង្គភាពនានាជាជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តបាត់ដំបង ។ធ្វើជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។លើកកម្ពស់ប្រសិទ្ធភាពការងារ រក្សាសន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់ស្នងការថ្មីត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវពង្រឹងការកសាងអង្គភាព និងអភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តី។ចូលរួមថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន…
-
ខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ចលនាប្រឆាំងជ្រុលនិយម នៅកម្ពុជា (Video Inside)

ក្រុមធ្វើនយោបាយនៅក្រៅប្រទេស បន្តការចិញ្ចឹមគំនិតទុច្ចរឹត ដើម្បីបំផ្លាញកម្ពុជា ដែលកំពុងមានសន្តិភាព។ មនុស្សជំនិតរបស់ សម រង្ស៊ី ឈ្មោះ ប៉ែន វ៉ាណូ នៅក្នុងប្រទេសបារាំង បានប្រកាសបង្កើត «ក្រុមសាធារណរដ្ឋខ្មែរទី២» ដែលការបង្កើតនោះ ត្រូវបានគេចាត់ទុកស្មើនឹងការបង្កើតរដ្ឋាភិបាលនិរទេសមួយ។ អប្សរាណិតមានបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា «ខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយ ទប់ស្កាត់ចលនាប្រឆាំងជ្រុលនិយម នៅកម្ពុជា»
-
សេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងប្រមាណ ៦,៣% ខណៈអតិផរណា មានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះ នៅឆមាសទី១ ឆ្នាំនេះ

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងប្រមាណ ៦,៣% នៅឆមាសទី១ និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%) ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ដោយមានការចូលរួមពីមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាប្រមាណ ៣៣០រូប ។ លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា នៅកម្ពុជា ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី កំពុងត្រូវបានអនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តកើនឡើងប្រមាណ ៦,៣% នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%)។ កំណើននេះ ត្រូវបានគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ ការនាំចេញផលិតផលកាត់ដេរកើន ១៧,២% ការនាំចេញផលិតផលកសិកម្មកើន ៤៧,៨% ខណៈចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១,២%។ ដោយឡែក…