-
អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធី នៃការធ្វើសវនកម្មពន្ធដារ និងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធី នៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ និង សៀវភៅណែនាំស្តីពី ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ដោយមានអ្នកចូលរួមផ្ទាល់ជាង ៨៥០នាក់ និងតាមប្រព័ន្ធអនឡាញ ប្រមាណជាង ៥០០នាក់ ។ ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា ជាគោលការណ៍ចម្បង អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស គោលនយោបាយពន្ធដារ បានសម្រួល និងលើកកម្ពស់បន្ថែមទៀត នូវបរិយាកាសធុរកិច្ចជូនដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ និងឈានទៅបន្តទាក់ទាញបន្ថែមទៀត នូវវិនិយោគិនបរទេសឱ្យចូលមកប្រទេសកម្ពុជា ។ មួយវិញទៀត អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលផ្តោតលើការកែទម្រង់និងការពង្រឹងអភិបាលកិច្ចល្អ និងដើម្បីចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់វិស័យឯកជន ព្រមទាំងបន្តពង្រឹងសមត្ថភាពការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធ ។ ឯកឧត្តមអគ្គនាយកពន្ធដារ បានបន្តថា ការរៀបចំនូវសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ…
-
អភិបាលខេត្តស្ទឹងត្រែង៖ ផ្តើមចេញពីយើងទាំងអស់គ្នា សូមចូលរួមដាំដើមឈើ

ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋសូមចាប់ដៃដាំដើមឈើ។ឯកឧត្តមបន្តថា ដាំដើមឈើផ្តើមចេញពីយើងទាំងអស់គ្នា។ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្ការស្ថានភាពគ្រោះថ្នាក់ផ្សេងៗ ពីការបម្រែបម្រួលអាកាសធាតុ និងផ្តល់នូវភាពបៃតង។យើងត្រូវនាំគ្នាចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើគ្រប់រូបភាព ។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងថ្លែងដូចនេះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ នៅអនុវិទ្យាល័យព្រះបាទ នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងក្រោមវត្តមានចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ។ឯកឧត្តម សរ សុពុត្រា បន្តថា យើងទាំងអស់គ្នា ត្រូវបន្តអនុវត្តគោលការណ៍”គូស្វាមីភរិយាថ្មី១គូ ដាំដើមឈើ១ដើម “និង”ប្រជាពលរដ្ឋមួយរូបដាំដើមឈើ១ដើម “។ ក្នុងព្រឹត្តិការណ៍នេះដែរ មន្ទីរកសិកម្មដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ជាសេនាធិការ បានបណ្តុះកូនឈើចម្រុះចំនួន១១ ០០០ដើម ក្នុងនោះមាន កូនគ្រញូងចំនួន៤០០០ដើម កូនដើមក្ងោកចំនួន៣៥០០ដើម កូនឈើបេងចំនួន២ ៥០០ដើម កូនឈើធ្នង់ចំនួន៣០០ដើម នាងនួន៣៥០ដើម កូនព្រីងចំនួន ៣០០ដើម និងលឿងរាជចំនួន៥០ដើម សម្រាប់ដាំនិងចែកចាយជូនប្រជាពលរដ្ឋ មន្ទីរ ស្ថាប័នផ្សេងៗទៀតយកទៅដាំតាមទីសាធារណៈ សួនច្បារ វត្តអារាម និង សាលារៀន…
-
អាជ្ញាធរ និងមន្ទីរជំនាញខេត្តបន្ទាយមានជ័យ គិតគូរដោះស្រាយទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់

បន្ទាយមានជ័យ៖មន្ទីរធនធានទឹក និងឧតុនិយម បានកាយប្រឡាយបង្ហូរទឹកចូលអាងស្តុកដើម្បីផលិតទឹកស្អាតជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលជាក្រុងនៅជាប់ព្រំដែនកម្ពុជា-ថៃ។ លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរធនធានទឹក តំណាងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ក្នុងកិច្ចប្រជុំនៅសាលាក្រុងប៉ោយប៉ែតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ថា ទំនប់អូរខៃដន ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងកាត់បន្ថយគ្រោះទឹកជំនន់ខេត្តបន្ទាយមានជ័យ ។អូរខៃដនជាប្រភពស្តុកទឹកដ៏សំខាន់សម្រាប់ផលិតទឹកស្អាតប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតទាំងមូល ប៉ុន្តែវាត្រូវការចាំបាច់យកទឹកពីបណ្ដាប្រភពទឹកផ្សេងៗទៀត ទើបធានាបានទឹកផលិតទឹកស្អាតសម្រាប់ប្រើប្រាស់មាននិរន្តរភាព។លោករំពឹងថា ក្រោយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងកាត់បន្ថយគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យសាងសង់រួចរាល់នាពេលខាងមុខនឹងបំពេញឱ្យសេចក្តីត្រូវការទឹកស្អាតនេះបាន។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងកិច្ចប្រជុំនេះថា របាយទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់។ទឹកមានត្រឹមតែពី២០ទៅ៦០ភាគរយនៃចំណុះទឹកអាងឬអូរដែលជាប្រភពទឹកធម្មជាតិ។ដូច្នេះដំណោះស្រាយចំពោះមុខ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកនិងអាជ្ញាធរបានអន្តរាគមន៍កាយប្រឡាយនាំទឹកពីប្រភពប៉ែកខាងលើចូលទៅក្នុងអូរខៃដនដែលអាងស្ដុកទឹកទុកសម្រាប់ផលិតទឹកស្អាត។ ទាក់ទងនឹងសំណង់ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងកាត់បន្ថយគ្រោះទឹកជំនន់ខេត្តបន្ទាយមានជ័យដែលជាគម្រោងរបស់រាជរដ្ឋាភិបាល,លោកអភិបាលខេត្តបានលើកឡើងថា គម្រោងនេះមិនត្រឹមជួយកាត់បន្ថយគ្រោះទឹកជំនន់ប៉ុណ្ណោះទេ តែថែមទាំង ជាបណ្ដាញប្រភពដ៏មានសក្ដានុពលក្នុងការផ្ដល់ទឹកសម្រាប់ប្រើប្រាស់ផងដែរ។ លោកស្នើដល់ក្រមហ៊ុនផលិតទឹកស្អាតក្រុងប៉ោយប៉ែត ក៏ដូចជាទូទាំងខេត្តចូលរួមអនុវត្តគម្រោងដូចបានលើកមកក្នុងកិច្ចប្រជុំ។ សូមជម្រាបថា ក្រុងប៉ោយប៉ែតមានប្រជាជនចំនួន៣០ម៉ឺននាក់ដោយប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនកុកអានតែមួយប៉ុណ្ណោះ។ក្រុមហ៊ុននេះពឹងផ្អែកលើប្រភពទឹកអូរខៃដនតែមួយ។ ជាបន្តបន្ទាប់អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាត ត្រូវស្វែងរកប្រភពទឹកផ្សេងទៀតដូចជា ជីកស្រះឬ ជីកអណ្ដូងជាដើម ត្រៀមបង្ការកង្វះទឹកប្រើប្រាស់ ។គិតចាប់ពីដើមរដូវវស្សាមកដល់ថ្ងៃទី២៤ ខែកក្កដា ខេត្តបន្ទាយមានជ័យ មានទឹកភ្លៀងធ្លាក់រាយប៉ាយច្រើន ឬតិចតាមតំបន់ ហើយក៏ពុំទាន់មានជំនន់ទឹកភ្លៀងនៅឡើយដែរ៕ ដោយ៖ គៀន ច័ន្ទហ៊ីន
-
គណៈកម្មាការ ចាប់ផ្តើមបើកកំណែសន្លឹកកិច្ចការលើវិញ្ញាសារសេររបស់បេក្ខជនលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា

ភ្នំពេញ៖ គណៈកម្មាការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបើកកំណែសន្លឹកកិច្ចការលើវិញ្ញាសារសេររបស់បេក្ខជនលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ។ ដំណើរការកំណែវិញ្ញាសាសរសេរលើកទី១ ធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ផ្អែកលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) រយៈពេល ៤ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-២០-២១ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ ។ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សានៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ និងក្រុមអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ។ ឯកឧត្តម ង៉ឺយ ធឿន អនុប្រធានអនុគណៈកម្មការកំណែសន្លឹកកិច្ចការ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាសំរាប់ដំណើរការកែនេះ សមាសភាពចូលរួមកែនេះ ជាគរុនិស្សិតដែលកំពុងរៀននៅឆ្នាំទី៣ កម្រិតអនុវិទ្យាល័យ និងបឋម ចំនួន ២៤៦នាក់ ដែលនិងកែលើវិញ្ញាចំនួន ៩៥០បន្ទប់…
-
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំមួយរូប ប្រគេនទៀនព្រះវស្សាដល់វត្តចំនួនបួន

កំពង់ធំ៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកាលពីថ្ងៃទី២១ ខែកក្កដា បាននាំទៀនព្រះវស្សានិងទេយ្យយកទៅប្រគេនដល់ព្រះសង្ឃនៅវត្តចំនួនបួន នៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំដែលនឹងគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស។ វត្តទាំងបួន មាន វត្តជាំបឹង វត្តទំនប់ វត្តសុខាវណ្ណារាមហៅវត្តភូមិថ្មីនិងវត្តធ្នួសតាព្រហ្ម វត្តទទួលបានទៀនព្រះវស្សា អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យកសាងមួយចំនួន៕ដោយ៖ប៊ុនរដ្ឋា
-
ជួយបង្រៀនជនជាតិដើមភាគតិច កែច្នៃរពាក់ ការផលិតម្សៅរំដេង និងការបង្កើតផែនការគម្រូអាជីវកម្ម

កំពង់ធំ៖នៅខេត្តកំពង់ធំអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD )បានបើកវគ្គបណ្តុះបណ្តាល កែច្នៃសិប្បកម្មរពាក់ ផលអនុផលព្រៃឈើ ការផលិតម្សៅរំដេង និងការបង្កើតផែនការគម្រូអាជីវកម្ម ដល់តំណាងកសិករក្នុងតំបន់គោលដៅជាជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ ក្រុមស្រ្ដីកែច្នៃ សហគមន៍នេសាទនិងសហគមន៍កសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល នៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៤។ សកម្មភាពនេះដោយមានការគាំទ្រថវិកាពីSDC/Ireland នៃគម្រោង “ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច”។ លោក នាង ថៃ មន្ត្រីបច្ចេកទេសទីផ្សារបានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ផ្ដល់ការយល់ដឹងស្ដីពីផែនការគម្រូអាជីវកម្ម(CANVAS)ដល់អ្នកចូលរួម។លោកបន្តថា ច្រវាត់តម្លៃលើគម្រូអាជីវកម្ម គឺជាវិធីសាស្ត្រមួយដែលអាចពិនិត្យ មើលពីប្រព័ន្ធដំណើរការតាមទស្សនៈវិស័យជាសាកល។ ការពង្រីកមើលទៅលើផ្នែកតភ្ជាប់ណាមួយនៃខ្សែច្រវ៉ាក់ បង្ហាញ ពីគម្រូអាជីវកម្មផ្សេងៗគ្នារបស់អ្នកចូលរួម។ គម្រូផែនការអាជីវកម្ម អនុញ្ញាតិឱ្យយើងអាចពិនិត្យបានកាន់តែកៀកទៅលើ កំណត់ជាក់លាក់ណាមួយនៅក្នុងខ្សែច្រវាក តាមរយៈការសង្កេតពីគ្រប់ជ្រុងទាំងអស់។ វគ្គបណ្ដុះបណ្ដាលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដាដោយមានអ្នកចូលរួមចំនួន១៥នាក់ ,បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD )មានចំនួនប្រាំនាក់( ស្រី៤នាក់) និងគ្រូឧទ្ទេសមួយនាក់៕ដោយ៖ប៊ុនរដ្ឋា
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្វាគមន៍វិស័យឯកជនក្នុងការចូលរួមរាល់គំនិតដើម្បីកសាង និងអភិវឌ្ឍកម្ពុជា ឱ្យឆ្ពោះទៅមុខស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧

ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងនាម ក្រសួងសូមស្វាគមន៍វិស័យឯកជនក្នុងការចូលរួមរាល់គំនិត ដើម្បីកសាង និងអភិវឌ្ឍកម្ពុជាឱ្យឆ្ពោះទៅមុខស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ( ក្រុម “ឌ”) ជាមួយផ្នែកឯកជនកាលពីព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ក្រៅពីច្បាប់ផ្សេងៗ ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ត្រូវរៀបចំបន្ថែម ដើម្បីធ្វើឱ្យការបំពេញការងារទាំងវិស័យសាធារណៈ និងវិស័យឯកជន មានភាពងាយស្រួល ក្នុងគោលដៅធ្វើយ៉ាងណាធានាបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការធានាបាននូវនិរន្តរភាពចំណូល ប្រជាពលរដ្ឋមានការងារធ្វើ និងការរស់នៅប្រកបដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការធានាបាននូវភាពងាយស្រួលសម្រាប់ជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាផ្សេងៗតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនឡើយ ។ ដោយឡែកក្រៅពីការងារចុះបញ្ជីដីបង្ហើយ និងបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ក្រសួងក៏មានគោលដៅក្នុងការរៀបចំទីក្រុងឱ្យក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅ…
-
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា បានអញ្ជើញជួបសំណេះសំណាលនិងជូនអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៦០គ្រួសារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ក្នុងឱកាសនោះក៏មានការដាំកូនឈើប្រណិតមួយចំនួននៅក្នុងទីធ្លាទីបញ្ជាការដ្ឋានផងដែរ។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលមានមេបញ្ជាការឧត្តមសេនីយ៍ត្រី អ៊ុំ សុភា តែងតែយកចិត្តទុកដាក់នាំយកនូវអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី មកចែកជូនអតីតយុទ្ធជនពលី ពិការ និងគ្រួសាររងគ្រោះជួបការលំបាកបានទាន់ពេលវេលា។ យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំងមានចំនួន៣ ៨៨៥នាក់។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣ ដល់ខែមិថុនាឆ្នាំ២០២៤ សមាគមបានជូនអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ច័ន្ទមុន្នី ជូនដល់អតីតយុទ្ធជនពិការ ជួបការលំបាក ពលី មរណៈ គ្រួសារកងទ័ព ប្រជាពលរដ្ឋ ជួបការលំបាកមានជំងឺ ជួបគ្រោះមហន្តរាយនានាចំនួន៣៨ លើកស្មើនឹង ៣៥១គ្រួសារ ។ងំណោយរួមមាន អង្ករ…
-
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើងចំពោះជនរងគ្រោះដោយសារធាតុញៀន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះជនរងគ្រោះដោយសារធាតុញៀន នៅពេលគាត់បានធ្វើសមាហរណកម្មទៅសង្គមជាតិវិញ ត្រូវជួយផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តគាត់ឲ្យផ្តាច់ពីសារធាតុញៀននេះ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ដែលកំពុងស្នាក់នៅទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន ៧៨៩នាក់ ស្រី ៧៨នាក់ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បន្តថា បញ្ហាដែលកើតមានក្នុងសង្គមជាតិ និងក្រុមគ្រួសារ ដោយឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនរំពឹងឲ្យកូនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរបស់សង្គមជាតិ ប៉ុន្តែបើក្មួយៗដើរខុសផ្លូវនាំឲ្យមានមហន្តរាយដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផងដែរ ព្រោះគ្រឿងញៀននេះបានបំផ្លាញសុខភាពធ្ងន់ធ្ងរ ធ្វើឲ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តបាត់បង់ទាំងស្រុងដែលបណ្តាលឱ្យបុគ្គលនោះក្លាយជាជនមានវិបល្លាសស្មារតី ដែលឈានទៅដល់ការប្រើ អំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កគ្រោះថ្នាក់ចរាចរណ៍ អុកឡុកដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសារធារណៈ បាត់បង់នូវអនាគត និងឱកាសការងារ បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ ប្រជាជនក្នុងមូលដ្ឋានធ្វើឱ្យបាត់បង់នូវធនធានមនុស្សក្នុងសង្គម និងក្លាយជាបន្ទុករបស់រដ្ឋាភិបាលទៀតផង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្ហាត់បង្រៀនក្បាច់ហាត់ប្រាណដល់បងប្អូននៅក្នុងមជ្ឈមណ្ឌល ដើម្បីឲ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញចូលរួមអគារសិក្សា និងសមិទ្ធផលនានាស្ថិតនៅវត្តត្រើយកោះ

កំពត៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញចូលរួមអគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ស្មើនឹង១០បន្ទប់និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ជូនសាលាបឋមសិក្សា ហ៊ុន សែន វត្តត្រើយកោះ ក្រុងកំពត ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍ក្នុងឱកាសនេះថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចាត់ទុកប្រជាពលរដ្ឋជាកែវភ្នែក ជាបេះដូង ជាម្ចាស់ប្រទេស ។ប្រមុខរាជរដ្ឋាភិបាលតែងតែខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេស និងជួយសង្គ្រោះប្រជាជន ខណៈដែលក្រុមអ្នកជ្រុលនិយម តែងតែប្រឆាំងរារាំង មិនចង់ឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជាមានភាពរីកចច្រើន។ ឯកឧត្តមបន្តថា ក្នុងនាមពលរដ្ឋជាម្ចាស់ប្រទេស សិស្សានុសិស្ស យុវជនខ្មែរជំនាន់ក្រោយ ត្រូវមានស្មារតីសាមគ្គីគ្នា ចេះជួយគ្នា លើកទឹកចិត្តគ្នា គ្រាលំបាក ឬពេលមានអាសន្ន ហើយបោះបង់នូវវប្បធម៌ជាន់ពន្លិកគ្នាឯង។ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនចូលរួម និងជួយធ្វើជាកញ្ចក់…