-
ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា(TYDA)ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាតំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះពិនិត្យ និងព្យាបាលជំងឺច្រើនប្រភេទ ជូនប្រជាពលរដ្ឋជាងបីពាន់នាក់ដោយឥតគិតថ្លៃ នៅក្នុងបរិវេណវិទ្យាល័យព្រះគោ នៃភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្នុងពិធីកាលពីថ្ងៃទី២០ ខែកក្កដា ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន ,អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា ព្រមទាំងថ្នាក់ដឹកនាំសមាគមTYDA ព្រមមន្រ្តីរាជការ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធយ៉ាងច្រើនកុះករ។ នៅខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាងបីពាន់នាក់ សរុប ៤. ៤៤៦ ករណី ក្នុងនោះរួមមាន ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពងក ជំងឺភ្នែក រោគស្រ្តី ពិនិត្យអេកូសាស្រ្ត វះកាត់តូច ជំងឺបេះដូង ជំងឺសើរស្បែក…
-
រដ្ឋលេខាធិការ៖កង្វះសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតែជាបញ្ហាប្រឈម

សៀមរាប៖ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខធិការក្រសួងទេសចរណ៍បានថ្លែងថា កង្វះសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតែជាបញ្ហាប្រឈមមួយក្នុងការផលិតកម្លាំងពលកម្មក្នុងវិស័យមួយនេះ ។ ប៉ុន្តែការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដែលដំណើរការដោយអង្គការជាតិ-អន្តរជាតិ សមាគមឧស្សាហកម្ម ទេសចរណ៍មួយចំនួន បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការផលិតកម្លាំងពលកម្មនេះ។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច វគ្គទី២ដល់យុវជនចំនួន ២០០ នាក់ ដែលរៀបចំដោយក្លឹបទេសចរណ៍ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម បានបន្តថា បច្ចុប្បន្ន មានតែសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដែលដំណើរការដោយអង្គការជាតិ-អន្តរជាតិ សមាគមឧស្សាហកម្ម ទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលកំពុងធ្វើការបណ្តុះបណ្តាលអ្នកជំនាញបានប្រមាណ ១,៥០០ ទៅ ២០០០នាក់ក្នុងមួយឆ្នាំ។ឯកឧត្តមបន្តថា ជាផ្នែកមួយនៃដំណោះស្រាយ ,រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍បង្កើតសាលាជាតិទេសចរណ៍ចំនួនពីរសាលា នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានសមត្ថភាពបណ្តុះបណ្តាល កម្លាំងពលកម្មថ្មីបានប្រមាណ៣៤៥នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅបើតាមការគ្រោងទុក។ ក្នុងន័យនេះ ការចូលរួមរបស់ក្លឹបទេសចរណ៍ខេត្តសៀមរាប គឺបានចូលរួមយ៉ាងសំខាន់ និងសកម្មដល់ការផ្គត់ផ្គង់ជំនាញទេសចរណ៍ក្នុងទីផ្សារការងារបច្ចុប្បន្ន និងការជំរុញតម្រង់ទិសអាជីពដល់យុវជនកម្ពុជាសម្រាប់ថ្ងៃអនាគតផងដែរ។ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC)លោក សែតកៅ ហ្វីលីព បានឱ្យដឹងថា កម្មវិធីបើកវគ្គបណ្តុះបណ្តាល…
-
គ្រប់គ្រឹះស្ថានសាសនានៅខេត្តកំពត បានត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

កំពត៖មកដល់ពេលនេះគ្រប់គ្រឹះស្ថានសាសនានានាទូទាំងខេត្តកំពតដូចជា វត្តអារាម វិហារ សារ៉ាវ ជាដើម បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហាខាងមុខក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា។តាមគម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះមានប្រវែងជាង១៨០គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ។ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពតបានប្រាប់ឱ្យដឹងថា បន្ទាប់ពីបានទទួលការណែនាំពីក្រសួងធម្មការ និងសាសនា និងរដ្ឋបាលខេត្តកំពត,មន្ទីរបានធ្វើការផ្សព្វផ្សាយដល់គ្រឹះស្ថានសាសនា ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀតឲ្យត្រៀមលក្ខណៈ ចូលរួមអបអរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា វេលាម៉ោង ៩ និង៩នាទីព្រឹក ។គ្រប់វត្តអារាម វិហារសាសនាទាំងអស់ ត្រូវចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាតបរិស្ថានទីធ្លាតាមគ្រឹះស្ថាន សាសនានីមួយៗឱ្យបានស្អាតនិងត្រូវវាយរគាំង ទូងស្គរ ទះប៉ោត គោះត្រដោកជាដើម។ល។ ដើម្បីបន្លឺសំឡេង អបអរសាទរ ។លោកបានបន្តថា មកដល់ថ្ងៃនេះ គ្រប់ គ្រឹះស្ថានសាសនាទាំងអស់ ពិសេសតាមវត្តអារាម បានត្រៀមរៀបចំរួចរាល់ហើយ។ ចំណែក…
-
ធនាគារកណ្តាលកម្ពុជា និងទីម័រខាងកើត ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ

(ភ្នំពេញ)៖ ធនាគារកណ្តាលកម្ពុជា និងទីម័រខាងកើត ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បទពិសោធន៍និងចំណេះដឹងលើការងារ បច្ចេកទេស ជាដើម ។ នេះបើយោងតាមសឹេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ កិច្ចប្រជុំទ្វេភាគីនេះ គឺជាកិច្ចប្រជុំលើកដំបូងរវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រ ខាងកើត ដែលបានបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុង គោលដៅរួមចំណែកអភិវឌ្ឍវិស័យ ធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការល្អប្រសើរ ថ្នាក់ដឹកនាំ នៃធនាគារកណ្តាលទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ លើស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តនៃវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេស…
-
របាយការណ៍របស់ក្រុមហ៊ុនVisa សង្កេតឃើញការឆបោកតាមប្រព័ន្ធអនឡាញទូទាំងសកលលោក ហាក់មានការកើនឡើង ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវករ ពិសេសប្រភេទ Ransomware ឬ ការវិនិយោគឆបោក (Pig butchering) ជាដើម

ក្រុមហ៊ុន Visa នៅក្នុងរបាយការណ៍ការស្តីពីការគំរាមកំហែង និទាឃរដូវ ឆ្នាំ ២០២៤ របស់ខ្លួន រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែងនិទាឃរដូវឆ្នាំ ២០២៤ (the Spring 2024 Edition ) របស់ខ្លួន ដោយបានរៀបរាប់លម្អិតអំពីការគំរាមកំហែងលើប្រព័ន្ធទូទាត់ ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវកទូទាំងសកលោក។ របាយការណ៍សាកលនេះបង្ហាញពីនិន្នាការកើនឡើងនៃឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណិតដែលពួកគេមានការរៀបចំខ្ពស់ និងមានលក្ខណៈស្មុគស្មាញ ដោយផ្តោតលើចំណុចដែលងាយរងគ្រោះបំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់៖ នោះគឺ កត្តាមុនុស្ស។ Visa Cambodia Risk Forum លោក Paul Fabara ប្រធាននាយកផ្នែកហានិភ័យ និងសេវាកម្មអតិថិជន (Chief Risk and Client Services Officer) របស់ក្រុមហ៊ុន Visa បានលើកឡើងថា៖ “ជាមួយការប្រើប្រាស់បញ្ញាសប្បនិមិ្មត (Generative AI) និងបច្ចេកវិទ្យាទំនើបៗ កំពុងតែមានការរីកចម្រើន…
-
ឯកឧត្តម ចាយ បូរិន ៖ សមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសតែងតាំងរចនាសម្ព័នគណកម្មាធិការក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន ប្រធានគណកម្មាធិការក្រសួងធម្មការនិងសាសនា បានណែនាំឲ្យថ្នាក់ដឹកនាំ សមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក នៃគណៈកម្មាធិការគណបក្សក្រសួង ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីកកត់សម្គាល់ដែលគណបក្សនិងរាជរដ្ឋាភិបាលប្រគល់ជូន ។ ឯកឧត្តមប្រធាន លើកឡើងថា បន្ទាប់ពីទួលបានរចនាសម្ព័ន្ធរួច សូមគណៈកម្មាធិការគណបក្សមូលដ្ឋាននិងប្រធានសាខាបក្ស ត្រូវពិនិត្យនិងវាយតម្លៃ តួនាទីនិងភារកិច្ចរបស់សមាជិកបក្សនីមួយៗឡើងវិញ និងពង្រឹងការបំពេញតួនាទីភារកិច្ច ឱ្យកាន់តែសកម្មថែមទៀត ត្រូវមានរបៀបរបការប្រជុំអោយទៀងទាត់ ត្រូវពង្រឹងរបៀបរបបការងាររបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម ចាយ បូរិន ក៏បានជម្រុញដល់សមាជិកទាំងអស់ ត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ នៅគ្រប់អង្គការចាត់តាំងបក្ស ដែលបង្កបរិយាកាសសុខដុមនីយកម្មនៅគ្រប់លំដាប់ថ្នាក់ របស់ក្រសួង ។ ឯកឧត្តមប្រធាន សូមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ចូលរួមឱ្យបានផុសផុល គ្រប់ៗគ្នាដើម្បីត្រៀមរៀបចំកម្មវិធីទូងស្គរ ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី “គ្រប់ដំណាក់កាលទាំងអស់ គឺដើម្បីធានាថាមិនឱ្យមានការបែកធ្លាយវិញ្ញាសា ជាដាច់ខាត”

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងពិធីកាត់វិញ្ញាសាជានិមិត្តរូបថា “លោកគ្រូ អ្នកគ្រូ ជាអ្នកតាក់តែងវិញ្ញាសា បានអញ្ជើញមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ៦ព្រឹក ដោយចាប់ផ្តើមធ្វើការតាក់តែងវិញ្ញាសា វេលាម៉ោង៦ និង៣០នាទី។ គិតត្រឹមម៉ោងប្រមាណ ៨ព្រឹក ជម្រើសវិញ្ញាសាត្រូវបានរៀបចំរួចរាល់យ៉ាងហោចណាស់ ១៤៥សំណួរ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជ្រើសរើស ១០០សំណួរ ជាប្រធានវិញ្ញាសា និងចុះហត្ថលេខាលើប្រធានវិញ្ញាសានោះ។” ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា “គ្រប់ដំណាក់កាលទាំងអស់ គឺដើម្បីធានាថាមិនឱ្យមានការបែកធ្លាយវិញ្ញាសា ជាដាច់ខាត”។សូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងទទួលបានលទ្ធផលជាទីគាប់ចិត្តគ្រប់ៗគ្នា។ ប្រសាសន៍លើកឡើង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញក្នុងពិធីកាត់វិញ្ញាសានៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា វេនទី៥។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ គួរបញ្ជាក់ថា ថ្ងៃនេះបេក្ខជន ៨,២៩៩នាក់ មកពីបណ្តាខេត្តចំនួន៤ ក្នុងនោះមានខេត្តកំពង់ចាម,…
-
ឯកឧត្តម ឃួង ស្រេង ៖ ជាឃោសនិកមួយរូបត្រូវស្វែងយល់ និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងថា ក្នុងនាមជាឃោសនិកមួយរូប ត្រូវស្វែងយល់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ,ញុះញុង វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិពិសេសក្នុងបរិបទDigitalនេះ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមចំនួន ១៣៣នាក់ ។ ឯកឧត្តម ក៏បានបញ្ជាក់ ពីការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ៩ខែ ដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល ។ ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់ មានចំណេះដឹង និងមានការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៍ ៕ ដោយ ៖ ហេង សម្បត្តិ
-
សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក

ភ្នំពេញ៖ សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូ ដើម្បីគាំទ្រផលិតផល ក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ដោយផ្អែកលើភាពជោគជ័យនៃឆ្នាំមុនៗពិព័រណ៍ផលិតផលខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលនិងអាជីវកម្មក្នុងស្រុក។ ស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក រួមមានគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍នឹងត្រូវដាក់តាំងបង្ហាញរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤ នៅផ្សារម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរអតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ការសហការជាមួយផ្សារម៉ាក្រូកម្ពុជាជាជំហានដ៏សំខាន់មួយទៀតក្នុងការឆ្ពោះទៅរកអតិថិជនកាន់តែទូលំទូលាយសម្រាប់ផលិតផលក្នុងស្រុក។ ភាពជាដៃគូថ្មីនេះជាការរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកតាមរយៈការពង្រីកម៉ាកយីហោក្នុងស្រុកនិងទីផ្សារអន្តរជាតិ។ សហគ្រិនខ្មែរមានមោទនភាពក្នុងការដើរតួជាកម្លាំងកាតាលីករនៅពីក្រោយគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ លោកស្រី អាណាតា ថាឡាងឌី ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនម៉ាក្រូកម្ពុជា បានមានប្រសាសន៍ថា យើងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកអោយរឹងមាំដើម្បីគាំទ្រសហគមន៍របស់យើងនិងពង្រឹងពួកគាត់អោយកាន់តែមានប្រសិទ្ធភាព។យើងមានបំណងផ្តល់អាទិភាពជូនដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយរួមជាមួយនឹងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មអោយមានគុណភាពស្តង់ដារខ្ពស់ ទាំងផលិតផល និង ការវេចខ្ចប់ មានទំនុកចិត្ត និង មានការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។ កន្លងមកនេះយើងបានធ្វើការពង្រឹងដល់អ្នកផ្គត់ផ្គង់ប្រភេទផលិតផលស្រស់ចំនួន54និងអ្នកផ្គត់ផ្គង់ផលិតផលស្ងួតចំនួន ១៥ រួចមកហើយ នៅទូទាំង ១៧ ខេត្ត ក្នុងប្រទេសកម្ពុជា។ ពិព័រណ៍ផលិតផលខ្មែរមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេតែជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងសហគ្រិនខ្មែរនិងផ្សារម៉ាក្រូកម្ពុជាក្នុងការលើកកម្ពស់និរន្តរភាព ការជម្រុញបន្ងែមដល់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក…
-
៦ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញកសិផលសម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆ្នាំ២០២៣

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងពីវិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ ។ ១. ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។ ២. ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់, ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់…