-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចតេជោប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ។ ក្នុងសារលិខិត មានខ្លឹមសាដូចខាងក្រោម៖ ដោយ ៖ វណ្ណលុក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ព្រមទាំងជួបថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពរបស់ ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឺម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម ផាម មិញជីញ…
-
ថវិកាដែលទទួលបានពីយុទ្ធនាការ ជិះម៉ូតូម្នាក់ឯង ២៥ ០០០ គីឡូម៉ែតកើនឡើងដល់ជិត ៥ម៉ឺនដុល្លាអាមេរិកហើយ

យុទ្ធនាការជិះម៉ូតូធំម្នាក់ឯង ពីប្រទេសអាល្លឺម៉ង មកកាន់ប្រទេសកម្ពុជា របស់លោក អ៊ុ ប៊ុនរ៉េត ឆ្លងកាត់ចំនួន ២២ ប្រទេស ក្នុងចម្ងាយផ្លូវ ២៥ ០០០ គីឡូម៉ែត បានកៀរគរថវិកាបានចំនួនជិត ៥ម៉ឺនដុល្លារអាម៉េរិកហើយ។ យុទ្ធនាការនេះគ្រោងចំណាយពេល ជាង៤ខែ (ពីខែកក្កដា ដល់ចុងខែតុលា ឆ្នាំ២០២៤)នេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់បណ្ដាប្រទេសនីមួយៗដែលបានឆ្លងកាត់ ក៏ដូចជាដើម្បីកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណជូនសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ចំពោះការចូលរួមបរិច្ចាគ រួមគ្នារក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីនាំភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ចាន់ វិចិត្រ
-
សហព័ន្ធដំឡូងមីកម្ពុជា ត្រូវបានប្រកាសបង្កើតជាផ្លូវការ

(ភ្នំពេញ)៖ សន្និបាតកំណើតដំបូង នៃសហព័ន្ធដំឡូងមីកម្ពុជា បានដំណើរការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម វ៉ា រុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមប្រមាណ ១២០នាក់ ជាតំណាងមកពីសមាគម សម្ព័ន្ធសមាគមអាជីវកម្ម សមាគមន៍កសិកម្មផលិតដំឡូងមីតាមបណ្តាលខេត្តទាំង១៦ ដែលផលិតដំឡូងមីច្រើនជាងគេនៅកម្ពុជា តំណាងអ្នកប្រមូលទិញដំឡូងមីនៅក្នុងតំបន់ ក្រុមហ៊ុនកែច្នៃដំឡូងមី និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល និងសំភារៈកសិក្ម ព្រមទាំងអង្គការដៃគូរ រួមមាន GIZ , HEKS , CARITAS, ClRD ជាដើម ។ នៅក្នុងឱកាសនេះ ឯកឧត្តម វ៉ា រុនសាន សង្ឃឹមយ៉ាងម៉ត់មាំថា សហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក) បង្កើតឡើង ដើម្បីលើកកម្ពស់វិស័យដំឡូងមីកម្ពុជា សំដៅធ្វើអោយទីផ្សារពីភពលោក គាំទ្រ និងទទួលស្គាល់ថា កម្ពុជា ជាប្រភពផ្គត់ផ្គង់ដំឡូងមីដ៏ធំសំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង និងមាននិរន្តរ៍ភាព ។ ឯកឧត្តមរដ្ឋលេខាធិការ ចាត់ទុកការបង្កើតសហព័ន្ធដំឡូងមីកម្ពុជានេះ នឹងនាំឲ្យដំឡូងមីកម្ពុជា ក្លាយជាវិស័យមួយដ៏សំខាន់ ក្នុងការរួមចំណែកបង្កើនសេដ្ឋកិច្ចគ្រប់តួអង្គ នៃខ្សែច្រវ៉ាក់តម្លៃ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ២វត្ត ក្នុងស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះធាតុបាស្រី ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ និងនៅវត្តពោធិ៍ទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តត្បូងឃុំ ជាច្រើននាក់។ សូមបញ្ជាក់ថា ទេយ្យទានដែលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃ ចំនួន០២វត្តខាងលើ រួមមាន ទៀនចំណាំព្រះវស្សា ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកក្រូច គ្រឿងឧបភោគ បរិភោគ អង្ករ សាដក់ ផនិងថវិកាមួយចំនួន ៕ អត្តបទ និង រូបភាព ៖ ងីម ឆៃហួត
-
ឯកឧត្តម សុខ សូកេន ៖ សិក្ខាលាសា គឺជាវេទកាជួបជុំគ្នា ដើម្បីធ្វើការប្តេជ្ញារួមគ្នា ប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ លោក អ៊ុត វិជិត នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងក្រុមការងារវិស័យឯកជនទាំងអស់ ដែលបានសហការគ្នារៀបចំសិក្ខាសាលា ស្តីពីការស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា “Cambodia Tourism Revival” របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅសណ្ឋាគា សូហ្វីតែល ភ្នំពេញ ភូគីត្រា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម សុខ សូកេន បន្តថា វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកលើសង្គម សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវទេសចរទាំងក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗ នៃតម្រូវការក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឌីជីថល បញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពសាធារណៈជាសកល ដែលតម្រូវឱ្យមានយន្ត ការពិសេសៗ ដែលអាចប្រមូលផ្តុំនិងជំរុញភាពជាដៃគូយ៉ាងជិតស្និតរវាងរដ្ឋនិងឯកជន ដើម្បីឆ្លើយតបទៅ នឹងបញ្ហានានា។ ដើម្បីសម្រេចបានបេសកកម្ម…
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា រួមគ្នាអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន

(ភ្នំពេញ)៖ កម្ពុជាបានយកគោលនយោបាយ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនមកអនុវត្តគឺការងារផ្សព្វផ្សាយអប់រំ ជាទិសដៅអាទិភាព ដែលក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំស្តីពីគ្រឿងញៀន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្តីពីកិច្ចសហការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋានគារ ហៃយ៉ាត ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖គិតមកដល់ពេលនេះមនុស្សប្រមាណ ៦លាននាក់បានទទួលសារនៃការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ។ ក្នុងនេះរាប់ទាំងតួនាទីរបស់ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា ដែលបានចូលរួមផលិតស្បតទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផង ។ ក្រៅពីគ្រឿងញៀនក៏មានសារធាតុផ្សំគ្រឿងញៀនរាប់រយតោនទៀតត្រូវចាប់និងកំទេចចោលដូចគ្នា ។ កាលពីមុនប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលឆ្លងកាត់គ្រឿងញៀន ពុំមែនប្រទេសផលិត ហើយក៏ពុំមែនជាប្រទេសប្រើប្រាស់ច្រើនដែរ ។ ការយល់ដឹងពីគ្រឿងញៀននៅកម្ពុជាមានកម្រិតនៅឡើយក្នុងស្រទាប់ពលរដ្ឋ ។ នៅកម្ពុជាបើតាមរបាយការណ៍គឺការបង្រ្កាបគ្រឿងញៀនក្នុង ១ឆ្នាំៗមានជាង ១ម៉ឺនករណី ហើយការជួញដូរគ្រឿងញៀនក៏មានលក្ខណៈតូចតាចច្រើន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍បង្ហាញថាគ្រឿងញៀនភាគច្រើនឆ្លងចូលមកប្រទេសកម្ពុជាតាមរយៈដីគោក ប្រមាណ ៥៦ភាគរយ តាមផ្លូវទឹក ៨ភាគរយ ផ្លូវអាកាស…
-
អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ២៦វត្តនៅចម្ការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច

កំពង់ធំ៖នៅចម្ការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេច តេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំង បច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃមកពី២៦វត្តកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ វត្តទាំង២៦វត្តមកពីឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ក្នុងនាមជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ាជានិច្ចកាលតែងតែរៀបចំ ទៀន ព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យផ្សេងៗប្រគេនព្រះសង្ឃ និង វត្តអារាម ជារៀងរាល់ឆ្នាំ។ក្នុងឆ្នាំនេះអ្នកឧកញ៉ាទាំងពីរបាន ប្រគេន សរុបដល់ ៤៦វត្ត ។ក្នុងនោះមាន២៦ វត្តសម្រាប់ខេត្តកំពង់ធំ, ១៣វត្តសម្រាប់ខេត្តពោធិ៍សាត់ និងបីវត្តសម្រាប់ខេត្តកណ្ដាល។ សរុបទឹកប្រាក់ ២៥០លានរៀល ៕ដោយ៖ប៊ុន រដ្ឋា