-
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ត្រូវបានបញ្ចប់ ដោយនវានុវត្តន៍ករវ័យក្មេងរួមគ្នាបង្កើតដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ

(សៀមរាប)៖ កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទបញ្ចប់នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងពិធីប្រគល់រង្វាន់ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+៣ ដើម្បីសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញ មួយសប្តាហ៍។ ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» សិស្សានុសិស្សបានចូលរួមក្នុងសិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការបង្កើតគម្រោង ធ្វើពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីប្រគល់រង្វាន់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “ក្មួយៗបានបង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូល នៃសហគមន៍អាស៊ាន+៣ ។” ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា…
-
សម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនពន្យល់គណនីឈ្មោះ “Chhoem Sakada” ដែលបង្ហោះផ្សាយពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលទៅខមិនពន្យល់គណនីឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុខមិននាព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៤ ថា ពុកបានបកស្រាយអស់ ២ម៉ោង សង្ឃឹមថា កូនយល់។ ទឹកដីកម្ពុជា មិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើង ក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាម និងឡាវ ក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការរបស់យើង ប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញ នូវការពន្យល់របស់ពុក កូននិងកាន់តែយល់ ។ សម្ដេចតេជោ បានលើកឡើងថា ពុកទើបត្រឡប់មកពីវៀតណាមល្ងាចម៉ិញនេះ (26/7/2024) ដែលម្សឹលម៉ិញនេះ ពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាម សុំឲ្យភាគីវៀតណាម បន្ថែមការលក់ភ្លើងឲ្យយើង ដោយដំឡើងពី ២៥០មេហ្រ្គាវ៉ាត់ ដល់ ៤០០មេហ្រ្គាវ៉ាត់ ដែលភាគីវៀតណាម…
-
វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្ម និងជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព

(ភ្នំពេញ)៖ វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្ម និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ខណៈរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ពង្រឹងការស្រាវជ្រាវ និងបរិវត្តកម្មឌីជីថល ដែលជាកាលានុវត្តភាពថ្មី ក្នុងការបង្កើនប្រសិទ្ធភាព និងផលិតភាពឱ្យកាន់តែប្រសើរឡើង ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា រៀបចំឡើងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានឯកឧត្តម សុខុម ភគវន្តមុនី (សុខុម ភ.គ.វន្តមុនី) អនុប្រធានអចិន្រ្តៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងជារដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងសិក្ខាកាមដែលមកពីបណ្តារាជធានី-ខេត្តទាំង២៥ ជាមន្រ្តីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានជំនាញវិជ្ជាជីវៈលើវិស័យវិស្វកម្ម និងជំនាញពាក់ព័ន្ធសរុប ២៥០នាក់ ។ ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅខាងលើ គណៈវិស្វករកម្ពុជា មានផែនការយុទ្ធសាស្រ្ត ៥ចំណុច គឺ៖ ទី១- ផ្សព្វផ្សាយ និងចុះបញ្ជីវិស្វករដែលមានបំណង…
-
បេក្ខជនជាង ៤ពាន់នាក់បន្តប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនបឋមសិក្សាលើវិញ្ញាសារ សេរលើកទី២ នៅសប្តាហ៍ទី២ ខែសីហា

(ភ្នំពេញ)៖ ក្នុងចំណោមបេក្ខជនជិត ៤ម៉ឺននាក់ ដែលបានចូលរួមប្រឡងប្រជែងលើវិញ្ញាសារសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានៅទូទាំងប្រទេស ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា មានតែបក្ខជនចំនួន ៤៣២១នាក់ ក្នុងនោះស្រីមានចំនួន ២៨២៦នាក់ បានជាប់បន្ត ទៅប្រឡងលើកទី២ លើវិញ្ញាសារសរសេរ ដែលជាការប្រឡងលើកចុងក្រោយដែលនិងចម្រាញ់យកតែ ១៣៤៧នាក់ ។ កំណែលើសន្លឹកកិច្ចការវិញ្ញាសារសរសេររបស់បេក្ខជនប្រឡងគ្រូបឋមសិក្សា លើកទី១ បានបញ្ចប់នៅម៉ោងប្រមាណជាង៩ យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ទៅតាមការគ្រោងទុក ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង បានអញ្ចើញចុះត្រួតពិនិត្យទៅលើការងារ កំណែវិញ្ញាសា បូកសរុបពិន្ទុ ក៏ដូចលទ្ធផលប្រឡងប្រជែងរបស់បេក្ខជន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ឈរលើគោល ការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ជាមួយគ្នានេះ កិច្ចការងារទាំងនេះក៏មានការ ចូលឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ…
-
អត្តពលិកកម្ពុជាលើកទង់ជាតិកម្ពុជាបង្ហាញពិភពលោក ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤

ប៉ារីស៖ អត្តពលិកកម្ពុជាបើកទូកតាមដងទន្លេ Seine ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤។ យោងតាមប្រភពពីផេកហ្វេសបុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានឱ្យដឹងថា កាសែតបារាំង Le Figaro បានដាក់រូបថតមួយសន្លឹកនិយាយពីគណប្រតិភូកម្ពុជា ដោយថែមទាំងបានអត្ថាធិប្បាយពីទូករបស់កីឡាករកម្ពុជាថា “Petit mais Joli មានន័យថា តូចតែល្អស្រស់”។ កម្ពុជាបញ្ជូនអត្តពលិក៣រូប ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស តាមរយៈការទទួលបានសិទ្ធិអនុគ្រោះ ក្នុងនាមជាប្រទេសនៃចលនាអូឡាំពិក។ អត្តពលិកកម្ពុជា ៣រូប មានហែលទឹក២រូប និងអត្តពលកម្មមួយរូប រួមជាមួយប្រតិភូ១៣រូប ផ្សេងទៀតក៏មានវត្តមានក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣៣ ក្នុងប្រទេសបារាំងនេះដែរ។សូមបញ្ជាក់ថា អូឡាំពិកប៉ារីសឆ្នាំ២០២៤ ដែលមានអត្តពលិកសរុប ១០,៧១៤រូបមកពី ២០៦ប្រទេសជុំវិញពិភពលោក ចូលរួមប្រជែងមេដាយក្នុង ៣២កីឡា លើ ៣២៩វិញ្ញាសា នឹងចាប់ផ្តើមប្រកួត និង ពិធីបើកផ្លូវការកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មន្រ្តីជំនាញខេត្តកែបជំរុញឱ្យដាំដើមក្ងោកបន្ថែម ខណៈផ្កាក្ងោក ទាក់ទាញទេសចរខ្លាំង

កែប៖អ្នកដំណើរឬភ្ញៀវទេសចរទាំងឡាយដែលធ្វើដំណើរឆ្លង កាត់ឬមកកម្សាន្តខេត្តកែប តែងតែចាប់អាម្មណ៍ខ្លាំងនឹងដើមក្ងោក។ពិសេសនៅខែដែលដើមក្ងោកចេញផ្កា។ភ្ញៀវទាំងឡាយក៏តែងតែ ថតផ្តិតយកទិដ្ឋភាពទាំងនេះទុកជាអនុស្សាវរីយ និងប្រើប្រាស់លើបណ្ដាញសង្គម។ តាមការប៉ាន់ស្មានដោយអ្នកជំនាញដើម ក្ងោកនៅទឹកដីខេត្តកែបមានប្រមាណជាងមួយសែនដើម។ ខណៈ ដើមក្ងោកហាក់បីដូចជារុក្ខជាតិបញ្ជាក់អត្តសញ្ញាណរបស់ ខេត្តកែបនោះ មន្ត្រីជំនាញបានជំរុញដល់មន្ទីរ អង្គភាព ស្ថានប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋបន្តដាំដើមក្ងោកបន្ថែមដើម្បីបង្កើនសោភណ បង្កើតភាពបៃតងផង និងដើម្បីទាក់ទាញទេសចរផង។លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានឱ្យដឹងថា ផ្អែកតាមចក្ខុវិស័យរបស់ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តនឹងធ្វើឱ្យក្រុងកែបក្លាយជាក្រុងធម្មជាតិ។ជាគោលដៅទេសចរណ៍បៃតង។លោកបានបន្ថែមថា កែបជាខេត្តដែលមានដើមក្ងោកច្រើនជាងគេនៅទូទាំងប្រទេស ។កែបបានក្លាយជាទីក្រុងផ្កាក្ងោកដែលមានសម្រស់ឆើតឆាយ និងបាន ទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកទស្សនានៅរដូវក្ងោកផ្កា ចន្លោះ ខែមីនា ដល់ ខែសីហា។លោកបន្តថា ដើមក្ងោករាប់រយដើមបាន ដាំបន្ថែម នៅតាមដងផ្លូវនានា ក្នុងរដូវវស្សាឆ្នាំនេះ។ លោកប្រធានមន្ទីរបានបន្តថា ចំពោះដើមឈើលម្អ ក្រៅពីបាន ដាំដើមក្ងោកទៅ រដ្ឋបាលខេត្តក៏បានដាំដើមលឿងរាជ ភួងម៉ាឡៃ និងប្រភេទដើមផ្កាសាគូរ៉ា ដើម្បីធ្វើឱ្យមានផ្កា ចម្រុះពណ៌នៅរដូវផ្ការីក។លោកបានលើកទឹកចិត្ត ដល់មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមចូលរួមដាំ និងអភិរក្សធនធាន មានស្រាប់ ពិសេសព្រៃឈើតំបន់ឧទ្យានជាតិកែប។ គួររំលឹកថា ក្រសួងទេសចរណ៍បានដាក់ចេញនូវសៀវភៅផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប…
-
អាជ្ញាធរស្រុកទឹកឈូតុបតែងរមណីយដ្ឋានភ្នំស តាមរយៈការដាំកូនឈើបន្ថែម

កំពត៖អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុជវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋដាំដើមត្របែកព្រៃចំនួន៥០០ដើមបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំសដែលទើបង្កើតថ្មី។រដ្ឋបាលស្រុកបានអះអាងថា សកម្មភាពនេះដើម្បីស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសកែលម្អសោភណភាពនិងបង្កើតទេសភាពបៃតងដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានរំលឹកពីប្រវត្តិភ្នំស។ភ្នំសមានប្រវត្តិជាយូរលង់ណាស់មកហើយ ទីនេះមានភ្នំពីរ។ នៅពេលដែលឡើងដល់កំពូលភ្នំ គេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ក្រុងកំពត ក៏ដូចជាទេសភាពស្រែចម្ការនិងជួរភ្នំនៅជុំវិញតំបន់នោះ ។ពិសេសសម្រស់ពេលថ្ងៃរះ និងពេលថ្ងៃលិច។ បន្ថែមពី ភ្នំសជាកន្លែងសក្ការៈបូជា និងជាទីប្រតិបត្តិធម៌តាមបែបសាសនាផងដែរ ។ពលរដ្ឋតែងតែទៅបន់ស្រន់ បួងសួងសុំសេចក្តីសុខ និងជឿថាកន្លែងនោះមានបារមីស័ក្តិសិទ្ធ។ ដោយឃើញសក្តានុពលដូច្នេះហើយទើបរដ្ឋបាលស្រុកផ្តួចផ្តើមរៀបចំបង្កើតភ្នំសឱ្យក្លាយជាតំបន់រមណីយដ្ឋានថ្មីមួយ។ទន្ទឹមនេះក៏ដើម្បីបង្កើតធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ទើបរដ្ឋបាលខេត្តរៀបចំកម្មវិធីដាំដើមត្របែកព្រៃ និងដើមក្ងោកបន្ថែម។ ក្រុមយុវជនដែលចូលរួមដាំដើមឈើបានបង្ហាញភាពសប្បាយរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលស្រុកក្នុងការរៀបចំតំបន់ភ្នំសឱ្យទៅជារមណីយដ្ឋានដ៏ទាក់ទាញ ពីព្រោះភ្នំស នៅជិតក្រុង។ផ្លូវងាយស្រួលធ្វើដំណើរ និងមានទេសភាព ស្អាត។ បរិយាកាសល្អ។ពួកគេចង់ឱ្យពលរដ្ឋក្នុងមូលដ្ឋានចូលរួមធ្វើអនាម័យ បង្កើតបរិស្ថានល្អនិង ចូលរួមដាំដើមឈើ ថែរក្សាដើមឈើឱ្យលូតលាស់ល្អ ។ តាមការបញ្ជាក់ ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកទឹកឈូ បានបើកធ្វើយុទ្ធនាការដាំដើមឈើប្រណិត និងដើមឈើលម្អ បានចំនួន៥.០០០ដើមហើយ ។ក្នុងនោះមាននៅអមតាមដងផ្លូវទៅរមណីយដ្ឋានទឹកឈូ ផ្លូវទៅទំបន់ប្រទាក់ក្រឡា ផ្លូវមកកាន់តំបន់ភ្នំស និងដាំដើមត្របែកព្រៃនៅជម្រាលភ្នំស ដែលជាលើកទី៣នៅព្រឹកនេះ ៕អត្ថបទនិងរូបភាព៖ សិលា…
-
កំពង់ធំ៖ទីបញ្ជាការស្រាលក្នុងតំបន់ព្រៃឡង់ ទប់ស្កាត់បានការកាប់ទន្ទ្រានព្រៃឈើដោយខុសច្បាប់

កំពង់ធំ៖កម្លាំងចម្រុះនៅទីបញ្ជាការស្រាលដែលប្រចាំការក្នុងតំបន់ព្រៃឡង់ បានការពារ ទប់ស្កាត់ និងគ្រប់គ្រងមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិពីរបស់ជនល្មើសបាន១០០ភាគរយ បន្ទាប់ពីមានបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ គុណសម្បត្តិនិងស្នាដៃនេះត្រូវបានរំលេចឱ្យឃើញក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងទាំងបី,មន្ត្រីជំនាញនៃស្ថាប័នបរិស្ថាន អញ្ជើញត្រួតពិនិត្យលទ្ធផលសម្រេចបានរបស់កម្លាំងចម្រុះ និងសួរសុខទុក្ខកម្លាំងចម្រុះដែលកំពុងតែប្រតិបត្តិតួនាទីសំខាន់ ក្នុងកិច្ចការពារបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រតំបន់វាលធំ ស្ថិតក្នុងតំបន់ព្រៃឡង់ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក ណុប ឆៃយ៉ា មន្ត្រីបរិស្ថានខេត្តកំពង់ធំបានឱ្យដឹងថា តំបន់ដែលមានការកាប់បំផ្លាញ ឈ្មោះហៅថាតំបន់វាលធំ ក្នុងតំបន់ព្រៃឡង់។កន្លងមកមានការកាប់បំផ្លាញលើផ្ទៃដីប្រមាណ៩ហិកតា មុនពេលកងកម្លាំងចម្រុះចុះមកការពារ។ចំណែកការកាប់បំផ្លាញជាថ្មី គឺពុំមាននោះឡើយរួមទាំងបានគ្រប់គ្រងបានទាំងស្រុងផងដែរ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ ជាមួយនឹងការកោតសរសើរ ការលើកទឹកចិត្តបន្ថែម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីពាក់ព័ន្ធត្រូវបន្តរួមគ្នាគ្រប់គ្រងឱ្យបាននូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់និងស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។បន្តសកម្មភាពការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ៕ដោយ៖ ប៊ុន រដ្ឋា
-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចតេជោប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ។ ក្នុងសារលិខិត មានខ្លឹមសាដូចខាងក្រោម៖ ដោយ ៖ វណ្ណលុក
-
នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចតេជោប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ។ ក្នុងសារលិខិត មានខ្លឹមសាដូចខាងក្រោម៖ ដោយ ៖ វណ្ណលុក