Category: ព័ត៌មានជាតិ

  • សម្ដេចតេជោ ហ៊ុន សែន ស្នើរអភិបាលខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋ កូរ៉េ ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេស កម្ពុជាឱ្យបានច្រើន

    សម្ដេចតេជោ ហ៊ុន សែន ស្នើរអភិបាលខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋ កូរ៉េ ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេស កម្ពុជាឱ្យបានច្រើន

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើរអភិបាលខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម តាមរយៈកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសំណើរនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ខេត្តឃ្យុងសាងបុកដូ និងខេត្តសៀមរាប បានសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល១៨ឆ្នាំទៅហើយនោះ គឺជាការជំរុញឱ្យឃើញជាក់ស្តែងនូវលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្តនៃការភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-កូរ៉េ នាពេលនោះ ដែលបន្តរីកចម្រើនយ៉ាងខ្លាំងមកដល់ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ និងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងជាច្រើនទៀតនាពេលបច្ចុប្បន្ននេះ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានរំលឹកថា ឯកឧត្តម ធ្លាប់បានជួប…

  • ជំនន់ទឹកស្ទឹងសង្កែជន់ឡើងខ្ពស់ រដ្ឋបាលខេត្តបាត់ដំបង​អំពាវនាវឱ្យប្រុងប្រយ័ត្ន

    ជំនន់ទឹកស្ទឹងសង្កែជន់ឡើងខ្ពស់ រដ្ឋបាលខេត្តបាត់ដំបង​អំពាវនាវឱ្យប្រុងប្រយ័ត្ន

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្តាស្រុកនានាជាប់នៅតាមបណ្តោយស្ទឹងសង្កែ ទាំងផ្នែកខាងលើនិងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្ននិង​ត្រៀមទុកជាមុនពីហានិភ័យដែលអាចកើត​ឡើងជាយថាហេតុ​ណាមួយ ខណៈទឹកស្ទឹងសង្កែកំពុងតែហក់ឡើងខ្ពស់ ហើយបង្កឱ្យមានផល​ប៉ះពាល់ខ្លះៗដោយលិចលង់តំបន់មួយចំនួន ក្នុងខេត្ត។ គិតត្រឹមវេលាម៉ោង១១ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ជំនន់ជា​លើកទី២នៃទឹកស្ទឹងសង្កែស្ថិតនៅចំណុចគល់​ស្ពានសម្ដេចតេជោ បានហក់ឡើងដល់កម្ពស់ ១៣.៧០ម៉ែត្រដែលនេះគឺជាកម្រិតកម្ពស់​ទឹកត្រូវមានការប្រុងប្រយ័ត្ន។កម្រិតទឹកដែលអាជ្ញាធរខេត្តបាត់​ដំបងត្រូវប្រកាសអាសន្ន គឺស្ថានភាពទឹកដែលមានកម្ពស់ ១៤,៥០ម៉ែត្រ។ ខណៈនេះទឹកស្ទឹងសង្កែ បានហូរតាមលូ ចូលទៅផ្នែកទំនាបខ្លះ ក្នុងក្រុងបាត់ដំបង បណ្ដាលឱ្យតំបន់ផ្សារបឹងឈូកនិងតំបន់​​មួយ​​ចំនួន​ទៀតរងការលិចលង់ខ្លះៗ។ក្រៅពីក្រុងបាត់ដំបង តំបន់ជាប់មាត់ស្ទឹងសង្កែ ផ្នែកខាងលើក្នុងភូមិសាស្រ្តស្រុកបាណន់ ។ពិសេសផ្នែកខាងក្រោមនៃស្រុកឯកភ្នំ ដែលជាស្រុកទំនាបជាងគេ បានរងការលិចលង់ តាមដងផ្លូវ ផ្ទះសម្បែង សាលារៀន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមបណ្តាឃុំនានា មួយចំនួនក្នុងស្រុក។ មុនជំនន់ទឹកស្ទឹងសង្កែជន់ហក់ឡើង រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ពាក់ព័ន្ធ​ជាប់ស្ទឹងសង្កែ នៃស្រុកសំឡូត បាណន៎ សង្កែ ក្រុងបាត់ដំបង និង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងសង្កែហក់ឡើងខ្ពស់បណ្ដាលឱ្យតំបន់មួយចំនួននៅក្នុងក្រុងបាត់ដំបង និងក្នុងភូមិសាស្រ្តស្រុកជាប់​ស្ទឹងសង្កែ​កំពុងទទួលរងនូវការលិចលង់ ជាបន្តបន្ទាប់។ ពាក់ព័ន្ធពីស្ថានភាពជំនន់ទឹកភ្លៀងនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចេញសេចក្ដីជូនដំណឹងស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀង ក្នុងខេត្តដោយបានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធនិងក្រើនរំលឹកអំពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តបានក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងខេត្តពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងសង្កែនិងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់ នូវ…

  • អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

    អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

    (ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះ បញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ។ ឯកឧត្តមអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេស សកម្មភាពមនុស្សធម៌របស់គណប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។ ក្នុងឱកាសនៃជំនួបនេះដែរ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បិទវគ្កអប់រំនយោបាយរបស់គណបក្ស វគ្គទី១ ជូនសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បិទវគ្កអប់រំនយោបាយរបស់គណបក្ស វគ្គទី១ ជូនសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្កអប់រំនយោបាយរបស់គណបក្ស វគ្គទី១ ជូនសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ។ ពិធីនេះប្រព្រឹត្តនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ព្រមទាំងសិក្ខាកាមដែលជាសមាជិក សមាជិកា គណបក្សក្រសួងមុខងារសាធារណៈ ចំនួន ២៧៩នាក់។ ក្នុងពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ គណៈឃោនាអប់រំគណៈកម្មាធិការកណ្តាលគណបក្សក្រសួងមុខងារសាធារណៈ និងគ្រូឧទ្ទេសនាមទាំង៥ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គនយោបាយ លើកដំបូងនេះឡើង និងបានប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានលើកឡើងថា តាំងពីចាប់កំណើតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ ខ្ជាប់នូវគោលបំណងរបស់ខ្លួនដោយឥតងាករេ គឺផ្សារភ្ជាប់ និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ស្របតាមពាក្យស្លោក «គណបក្សប្រជាជនជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន»។ ជាមួយគ្នានេះ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏តែងតែក្រើនរំលឹកដាស់តឿនជាប្រចាំថា ប្រជាជន ជាកត្តាកំណត់ក្នុងការតស៊ូរំដោះជាតិ ការកសាង ការពារប្រទេស…

  • អង្គការសំអាតទន្លេ សមុទ្រ-ROC បញ្ជូនទូកកំចាត់សំរាមទៅសំអាតព្រែកជីកហ្វូណនតេជោស្ថិតនៅក្នុង ភូមិព្រែកតាកែវ ខេត្តកណ្តាល

    អង្គការសំអាតទន្លេ សមុទ្រ-ROC បញ្ជូនទូកកំចាត់សំរាមទៅសំអាតព្រែកជីកហ្វូណនតេជោស្ថិតនៅក្នុង ភូមិព្រែកតាកែវ ខេត្តកណ្តាល

    (ខេត្តកណ្ដាល)៖ គិតមកដល់ត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលម៉ិញនេះសំរាមជាង១៨៩០ តោនត្រូវបានប្រមូលចេញពី ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ សំរាមទាំងអស់ត្រូវបានញែកតាមប្រភេទ ដើម្បីបំលែងជាថាមពល និង ផលិតជាស៊ីម៉ង់។ នេះជាជោគជ័យមួយដ៏ធំធេងក្នុងការចូលរួមថែរក្សាអនាម័យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជីវៈចម្រុះក្នុងទឹក លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង លើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសក្នុងនាមប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ កម្ពុជា បានបង្ហាញពីភាពទទួលខុសត្រូវលើការគ្រប់គ្រងសំរាមមិនឲ្យមានក្នុងទន្លេទាំងអស់របស់យើង។នេះបើតាមការឱ្យដឹងពីសំណាក់ លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ។ លោក នូ សុវណ្ណបានឱ្យដឹងបន្ថែមថា ដើម្បីបង្ហាញការចូលរួមពេញទំហឹងក្នុងថែរក្សាអានាម័ យប្រភពទឹកធម្មជាតិទាំងអស់ អង្គការសំអាតទន្លេ សមុទ្រ បាននឹងកំពុងត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាម រយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងសំរាមឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកដ៏ កហ្វូណនតេជោត្រូវបានសាងសង់រួច។ លោកក៏បានបញ្ជាក់ឱ្យដឹងដែរថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់ ស្កាត់ការចោលបំពុលដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួមពេញលេញពីប្រជាពលរដ្ឋ ម្ចាស់ជំនួយ និង មានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។…

  • ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ នយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹង និងមានមោទនភាពចំពោះសុខសន្តិភាព

    ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ នយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹង និងមានមោទនភាពចំពោះសុខសន្តិភាព

    (ភ្នំពេញ)៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ គឺជាមេរៀនដ៏សំខាន់មួយដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹង និងមានមោទនភាពចំពោះសុខសន្តិភាព ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ ។ នេះជាការលើកឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី“នយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា” ជូនដល់សមាជិក សមាជិកា យុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ វគ្គអប់រំនេះ ត្រូវទទួលបានកិត្តិយសពី ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម សរុបចំនួន១៥៧នាក់ ស្រី ២៦នាក់។ ឯកឧត្តម ហាវ…

  • សាលាភូមិន្ទរដ្ឋបាល រៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១»

    សាលាភូមិន្ទរដ្ឋបាល រៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១»

    (ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១» កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់លើការបង្កើតព្រឹត្តិបត្រនៃសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះមានការអញ្ញើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់ គណៈកម្មការនិពន្ធនាយក ក្រុមប្រឹក្សានិពន្ធ ក្រុមការងារបច្ចេកទេស គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៤ សរុបប្រមាណ ១៥០អង្គ/នាក់។ ព្រឹត្តិបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការអាន និងស្រាវជ្រាវ ដើម្បីបង្កើនពុទ្ធិជូនដល់សិស្សមន្ត្រី កម្មសិក្សាការី និងសាធារណជន តាមរយៈការសិក្សាស្រាវជ្រាវ និងនិពន្ធ ដោយអ្នកនិពន្ធប្រកបដោយគុណវុឌ្ឍិ។ ពិធីនេះបានផ្តោតសំខាន់ទៅលើប្រធានចំនួន៥ រួមមាន៖ ១) គោលនយោបាយសាធារណៈនិងបញ្ហាប្រឈមក្នុងសតវត្សទី២១…

  • រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែនបានឡើងដល់ចំណុចដែលប្រុងប្រយ័ត្ន

    រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែនបានឡើងដល់ចំណុចដែលប្រុងប្រយ័ត្ន
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កំណើននៃអ្នកបញ្ញវ័ន្តបង្ហាញពីក្តីសង្ឃឹមនាពេលអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កំណើននៃអ្នកបញ្ញវ័ន្តបង្ហាញពីក្តីសង្ឃឹមនាពេលអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្តីរីករាយដែលបានមើលឃើញថា កម្ពុជាមានអ្នកបញ្ញវ័ន្តដែលប្រកបដោយគំនិតច្នៃប្រឌិតកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជា ប្រកបដោយសក្តានុពល មានវឌ្ឍនភាពឆ្ពោះទៅរកត្រើយសុភមង្គល ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា និងមានជីវភាពល្អប្រសើរ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសជ័យលាភី និង ប្រគល់ពានរង្វាន់ត្នោតមាសឆ្នាំ២០២៤ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុមហ៊ុនខនហ្វីរេល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថានេះមិនគ្រាន់តែជាកម្មវិធីប្រកាសជ័យលាភីនិងប្រគល់ពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការជួបជុំនៃសហគមន៍អ្នកបញ្ញវ័ន្ត ដែលទើបតែងើបឡើងវិលត្រឡប់មកវិញសម្រាប់សង្គមជាតិកម្ពុជា បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាពនិងស្ថិរភាពនយោបាយពេញលេញទូទាំងប្រទេស ។ ឯកឧត្តមបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម នៃក្រុមហ៊ុនខនហ្វីរេល និងក្រុមការងារទាំងអស់ដែលបានបង្កើតនូវកម្មវិធីនេះ ដោយអនុញ្ញាតឱ្យអ្នកបញ្ញវ័ន្តជំនាន់ក្រោយមានឱកាសអាចបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវ ចង់ដឹង ចង់ឃើញ និងប្រែក្លាយអ្វីដែលមានស្រាប់ទៅជាផលិតផលថ្មីមួយទៀត។ ឯកឧត្តម បានយកនូវគំនិតដ៏ល្អប្រពៃនេះផ្សារភ្ជាប់ទៅនឹងការរៀបចំដែនដី នគរូបនីយកម្ម…

  • សាលាក្រុងកំពង់ឆ្នាំងទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដាដល់គ្រប់​ក្រុមហ៊ុនស្រាបៀរទាំងអស់ទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្ម

    សាលាក្រុងកំពង់ឆ្នាំងទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដាដល់គ្រប់​ក្រុមហ៊ុនស្រាបៀរទាំងអស់ទម្លាក់ផ្លាកផ្សាយពាណិជ្ជកម្ម

    កំពង់ឆ្នាំង៖សាលាក្រុងកំពង់ឆ្នាំងបានទុកពេលវេលាចុងក្រោយដល់​គ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរ ក្នុងក្រុងកំពង់ឆ្នាំង​ទាំងអស់​ទម្លាក់​ផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាត្រឹមថ្ងៃទី៣១ខែកក្កដា ។នេះបើយោងតាមស្មារតី​នៃកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៤។ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដាបានបញ្ជាក់ថា សាលាក្រុងបានប្រជុំជាមួយ​​​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀរទាំងអស់ដែលបានលើកផ្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវនានាពិសេសនៅតាមផ្លូវជាតិលេខ ៥ត្រូវរុះរើផ្លាក របស់ខ្លួនឱ្យរួចរាល់ក្នុង​រយៈពេលមួយសប្តាហ៍។បើមិនអនុវត្តទេចាប់ពីថ្ងៃទី១ ខែសីហាទៅ​សាលា​ក្រុងនឹងមានវិធានការឱ្យម្ចាស់​ក្រុមហ៊ុនទទួលខុសត្រូវដោយ​ខ្លួនឯង។ អភិបាលរងក្រុងកំពង់ឆ្នាំងក៏បានបន្តថា ក្រុមហ៊ុនអាចបិទផ្សាយពាណិ​ជ្ជ​កម្មជាភេសជ្ជៈដូចជាទឹកក្រូចឬទឹកផ្លែឈើបាន ប៉ុន្តែ​មិនអនុញ្ញាតឱ្យ​ផ្សាយពាណិជ្ជកម្មស្រាបៀរនោះទេ ។ សូមជម្រាប​ថា កន្លងមកថ្មីៗនេះផ្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ​នៅខេត្ត ក្រុង មួយចំនួនត្រូវបាន​ទម្លាក់ចេញ៕ ដោយ៖សុខ គឹមសៀន