-
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បើកដាក់ឱ្យដំណើរការជើងហោះហើរជាអន្តរជាតិលើកដំបូងពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង កូឡាឡាំពួរ

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២៤បានប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការសម្ពោធដាក់ឱ្យដំណើរការជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានអបអរសាទរជាមួយនឹងការសម្តែងសិល្បៈដ៏រំភើបអស្ចារ្យនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ នាព្រឹកនេះដើម្បីផ្តល់ជូនអ្នកដំណើរនូវអនុស្សាវរីយ៍នៃការធ្វើដំណើររបស់ពួកគាត់។ ជើងហោះហើរនេះបានចាកចេញនៅវេលាម៉ោង ១២.២៥ នាទីថ្ងៃត្រង់ និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ នៅវេលាម៉ោង ៣.១៥ នាទីល្ងាច អមជាមួយនឹងការបាញ់ទឹកទទួលស្វាគមន៍នៅពេលអញ្ជើញមកដល់។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់កម្ពុជា និងជាចំណែកមួយនៃអាស៊ាន ការបើកសម្ពោធដាក់ឱ្យដំណើរការនេះប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរទិវាអាស៊ានលើកទី ៥៧ នាខែនេះ។ ការបើកសម្ពោធជើងហោះហើរនេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំឡើង។ ជើងហោះហើរប្រចាំសប្តាហ៍ទាំងប្រាំពីរ គឺជាការបំពេញបន្ថែមប្រតិបត្តិការពីរដងក្នុងមួយថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការទទួលបានអ្នកដំណើរលើសពី ៩០ ភាគរយនៃចំនួនកៅអីដែលបានដាក់លក់សម្រាប់ការហោះហើរជាអន្តរជាតិរបស់យើងនាថ្ងៃនេះ គឺជាកត្តាមួយដែលជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។…
-
អ្នកនាំពាក្យក្រសួងសាធារណៈការ ៖ ស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ ៤៨ ជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើរ

(ភ្នំពេញ)៖ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានជួប ប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេង ទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ ។ សូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១% ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤…
-
វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលបីខេត្តនៅភាគនិរតី

កំពត៖ កាលពីថ្ងៃទី២៩-៣០ ខែកក្កដាឆ្នាំ២០២៤វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តតាកែវ កំពត និងខេត្តកែបក្រោមការអញ្ជើញចូលរួមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ។វេទិកាដែលប្រារព្ធនៅខេត្តតាកែវក៏មានការចូលរួមពីលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ ,ខេត្តកំពតនិងកែប មានការចូលរួមពីលោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត និងតំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំងបី រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។ នេះជាកិច្ចប្រជុំដែលវ.ស.ស រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ ក្រោមជាតិ ហើយនៅឆ្នាំនេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីគម្រោងកម្មវិធីរបស់ វ.ស.ស ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប្រចាំខេត្តនីមួយៗ។ បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធមក វេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់៕ ដោយ៖ សិលា សារិន
-
មន្រ្តីក្រុងស្ទឹងសែននិងអ្នកពាក់ព័ន្ធត្រូវបានអយ្យការអមតុលាការខេត្តកំពង់ធំចោទប្រកាន់ករណីឈូសឆាយនិងកាន់កាប់ដីតំបន់ហាមឃាត់

កំពង់ធំ៖យោងសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២៤តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មលេខ៧៥១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ទាក់ទិននឹងករណី បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមក។ ប្រភពដដែលបន្តថា ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលពីររូប ។ទីមួយឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ តួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្រុងស្ទឹងសែន ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងទីពីរឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តទៅនៅចំណុចដីតំបន់ស្នងម៉ែន ជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីថ្ងៃទី២០ ខែមីនា ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើរពុករលួយឆ្នាំ២០១០ ។ គួររំលឹកថា កន្លងមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់បទបញ្ជាឱ្យរដ្ឋបាលខេត្តទាំងប្រាំមួយជុំវិញបឹងទន្លេសាប ការពារដីតំបន់៣…
-
ភាពប្រឆាំងអំពើពុករលួយកម្ពុជា-ថៃ-ឡាវ ជួបគ្នាលើទឹកដីអង្គរ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ បានជួបប្រជុំក្រុមការងារត្រីភាគីលើកទី៣ រយៈពេលពីរថ្ងៃនៅលើទឹកដីនៃខេត្តសៀមរាប ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះ។ កិច្ចប្រជុំដែលប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និង ឯកឧត្ម ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ ឯកឧត្តមអនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ក្នុងឱកាសនេះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា អំពើពុករលួយជាបញ្ហាធ្ងន់ធ្ងរ ស្មុគស្មាញ និងមានលក្ខណៈឆ្លងដែន ហើយប្រាកដណាស់គ្មានប្រទេសណាអាចកម្ចាត់វាតែម្នាក់ឯងបានទេ។ នេះជាមូលហេតុដែលយើងត្រូវរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីប្រជាជនយើង និងប្រទេសរៀងៗខ្លួន។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនមែនគ្រាន់តែជាការអនុម័តបទប្បញ្ញត្តិ និងច្បាប់ និងការអនុវត្តបទប្បញ្ញត្តិ និងច្បាប់ទាំងនោះប៉ុណ្ណោះទេ ការងារនេះទាមទារពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនដែលយើងមានលើវិធានការចាំបាច់ចំនួនពីរ គឺ ការអប់រំ និងការបង្ការទប់ស្កាត់។ ឯកឧត្តមបានបញ្ជាក់ថា វិធានការទាំងពីរនេះអាចអនុវត្តជាទម្រង់ និងបែបបទ ព្រមទាំងមធ្យោបាយ និងយុទ្ធសាស្ត្រផ្សេងៗគ្នា អាស្រ័យលើបរិបទ និងអាទិភាពរបស់ប្រទេសនីមួយៗ ។ប៉ុន្តែគោលបំណងរួមគឺ ដើម្បីធ្វើឱ្យសង្គមមានអំពើពុករលួយតិចជាងមុន និងចុងក្រោយគឺរួចផុតពីអំពើពុករលួយ៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញត្រូវតាមដានវិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវភាពជាក់ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវលទ្ធផល និងផលប៉ះពាល់ផ្សេងៗទាំងលក្ខណៈបច្ចេកទេសនិងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វើលការអនុវត្តគម្រោងនេះ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងកសិកម្ម និងអង្គការ FAO ចុះកិច្ចព្រមព្រៀងលើការផ្ដល់មូលនិធិសម្រាប់គម្រោង ការទប់ស្កាត់ ការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺរាតត្បាត

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានឯកភាពគ្នាក្នុងការកសាងកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ដោយក្នុងនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់មូលនិធិសម្រាប់គម្រោងការទប់ស្កាត់ ការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺរាតត្បាត (CamPPR) នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលនេះត្រូវបានគេចាត់ទុកថាជាការបញ្ជាក់ពីជំហានដ៏រឹងមាំឆ្ពោះទៅរកការពង្រឹងសុវត្ថិភាពសុខភាពសាធារណៈនៅកម្ពុជា និងក្នុងតំបន់ តាមរយៈអភិក្រមសុខភាពតែមួយ (One Health)។ បើយោងតាមអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤នេះថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។ តាមរយៈពិធីចុះហត្ថលេខានេះ វាក៏នឹងជួយបង្កើនកិច្ចសហការយូរអង្វែងរវាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជាមួយនឹងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមួយកម្រិតបន្ថែមទៀតផងដែរ ដោយភាគីទាំងសងខាងនឹងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រឹងសមត្ថភាពទូទៅ ក៏ដូចជាសមត្ថភាពនៃការតាមដាន សេវាមន្ទីរពិសោធន៍ និងធនធានមនុស្សនៅក្នុងប្រព័ន្ធសុខភាពសត្វរបស់កម្ពុជា។ គួរបញ្ជាក់ថាគម្រោងការទប់ស្កាត់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ឡាវ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ តាមបណ្តាខេត្តជាប់ព្រំដែន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ព នៃប្រទេសកម្ពុជា និងឡាវ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន ។ សម្ដេចធិបតី បានថ្លែងដូច្នេះ ក្នុងឱកាសអនុញាតិឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ កក្កដា ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ…
-
៣១កក្កដា៖ ខួបលើកទី១៥ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី១៥ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្កដា ២០០៩ – ៣១ កក្កដា ២០២៤)។ បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។ បណ្ណសារសារមន្ទីរទួលស្លែង ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើឧក្រិដ្ឋកម្មកើតឡើង ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរទទួលបានការសម្របសម្រួលជាច្រើនពីសហគមន៍អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសភ្នាក់ងារកយកា(KOICA)របស់កូរ៉េខាងត្បូង តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្ស និងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារ តាមប្រព័ន្ធអ៊ីធឺណិត។ សូមជម្រាបថា ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។នៅឆ្នាំ២០២០ គម្រោងថតចម្លង និងអភិរក្សបណ្ណសារ ក៏បានទទួលពានរង្វាន់ ’’ជីកជី” នៃស្មារតីចងចាំពិភពលោកប្រចាំឆ្នាំ២០២០ ដោយទទួលស្គាល់ពីតួនាទីរបស់សារមន្ទីរទទួលស្លែង ក្នុងការលើកម្ពស់សន្តិភាព និងការធានាការមិនកើតឡើងវិញនៃឧក្រិដ្ឋកម្មនេះ តាមរយៈបណ្ណសាររបស់ខ្លួន។…
-
អគ្គរដ្ឋអាជ្ញាឡាវ ប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៤ ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា នាឱកាសនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានគោរពជម្រាបជូនបន្ថែម អំពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) ការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា (២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន និង(៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឡាវ…