-
វត្តមានរដ្ឋមន្រ្តីក្រសួងការងារនៅខេត្តកំពង់ស្ពឺ បានផ្សព្វផ្សាយការងារសំខាន់ៗជាច្រើន

កំពង់ស្ពឺ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុក សមាជិកប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ដែលកម្មពិធីនេះរៀបចំងនៅក្នុង សាលាខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះដោយផ្ទាល់បានពន្យល់លំអិតអំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ។ឯកឧត្តមគូសរំលេចថា ដោយឡែក បុគ្គលស្វ័យនិយោជន៍ជាស្ត្រីដែលបង់ភាគទានបានប្រាំបួនខែជាប់ៗគ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសពនៅពេលពួកគាត់ទទួលមរណភាព។ ឯកឧត្តមបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ក្នុងរយៈពេល៥ឆ្នាំ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះនិងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ដោយមិនបង់ថ្លៃសិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ដោយឡែកយុវជននានារួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ និយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ។ សូមជម្រាបថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ជាង៤០០កន្លែងនិងមានកម្មករ និយោជិតជាង១៧ម៉ឺននាក់។ ក្នុងនោះនៅមិនទាន់បានគិតដល់ការដ្ឋានផ្សេងៗផង៕ អត្ថបទនិងរូបភាព៖ម៉ុន សំអាត
-
អធិការរដ្ឋបាលជលផលមេគង្គ និងខណ្ឌជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកបាធាយ

កំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ដឹកនាំដោយលោក ភួង ទីណា នាយអធិការរងរដ្ឋបាលជលផលមេគង្គ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលមួយកន្លែងទៀតបានចំនួនបួនករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ។ បទល្មើសទាំងនេះនៅភូមិខ្លាក្រហឹម ឃុំបាធាយ ,ព្រែកឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ។គឺជា ករណីប្រើឧបករណ៍ដាយសាច់អួនទំហំ,ឧបករណ៍ដាយស្បៃមុងនិងរបាំងផ្ចិតព្រែក(សាច់រ៉ាវ)។ក្នុងឱកាសនេះលោក ភួង ទីណា បានសំណូមពរដល់ប្រជាពលរដ្ឋសូមបញ្ឈប់នូវការប្រើប្រាស់ឧបកណ៍នេសាទខុសច្បាប់ដើម្បីរក្សាកំណើនធនធានមច្ឆាជាតិ៕ដោយ៖លី ពៅ
-
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថ្មី ចូលកាន់តំណែងជាមួយការប្តេជ្ញាប្រាំពីរចំណុច

កំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការដ្ឋានគរបាលខេត្តកំពង់ធំថ្មីបានធ្វើការប្ដេជ្ញាចិត្តចំនួនប្រាំពីរចំណុច ដែលក្នុងនេះ ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ បានស្ថិតនៅចំណុចចម្បង។ ក្នុងពិធីប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ,ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងមន្រ្តីចូលរួមលោកឧត្តមសេនីយ៍ត្រី ហេង សុផល បានប្ដេជ្ញាចិត្តថា ១.ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ,២.ការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្ដ្រ និងចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវគ្រប់កម្មវិធីនៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា,ទី៣.គោរព និងអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា បទវិន័យនគរបាលជាតិកម្ពុជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់។ លោកបន្តថា ទី៤ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ រួមសុខរួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ទី៥. តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះស្នងការដ្ឋាន ឱ្យស័ក្តិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋ,ទី៦. បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ក៏ដូចជាខេត្តជាប់ព្រំប្រទល់ និងខេត្តកំពង់ធំ ដើម្បីការពារសន្តិភាព ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនិងទី៧. លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» ដោយខិតខំជំរុញការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយភក្តីភាព និងមានតម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរម្លែកមរណទុក្ខ ជូនក្រុមគ្រួសារសព អាកាសយានិក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានផ្ញើសារលិខិតរម្លែកមរណទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់អាកាសយានិក ០២រូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលបានពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់ ។ ក្នុងសាររំលែកទុក្ខ ផ្ញើជូន លោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ធុល ព្រមទាំងក្រុមគ្រួសារ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំ នៃមរណភាព របស់លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាស្វាមីរបស់លោកស្រី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃ សុក្រ ទី១២…
-
អភិបាលខេត្តស្វាយរៀងណែនាំដល់មន្ទីរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើផ្លូវខូច

ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាធរក្រុងស្រុក រាល់ផ្លូវដែលមានការខូចខាតត្រូវជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការណែនាំបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅមួយចំនួនក្នុងនោះត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្ត។បន្តអនុវត្តវិធានការច្បាប់បង្ក្រាបក្មេងទំនើងគ្រប់ប្រភេទដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។បន្តការយកចិត្តទុកដាក់តាមដាន និងបង្ក្រាបល្បែងអនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន។បន្តតាមការយកចិត្តទុកដាក់តាមដានទៅលើបញ្ហាគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ រលំផ្ទះ ទឹកជំនន់ និងការជនលិចផលដំណាំរបស់ប្រជាពលរដ្ឋជាដើមក្នុងករណីដែលកើតមានឡើងជាយថាហេតុ ត្រូវចុះជួយឱ្យបានទាន់ពេលវេលា។មន្ទីររៀបចំដែនដី និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងផ្សេងៗត្រូវមានច្បាប់អនុញ្ញាតឱ្យបានត្រូវមុនដំណើរការសាងសង់។ ឯកឧត្តមណែនាំទៀតថាសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ ៕ដោយ៖នុត នាង
-
ក្រសួងធនធានទឹក៖ស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាប ស្ទឹងខ្លះឡើងជិតដល់និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្ន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រលប់ថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងថា ស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ស្ទឹងខ្លះឡើងជិតដល់និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្នទៀតផង។ក្រសួងធនធានទឹកក៏បានរំលឹកដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖ដេប៉ូសូមជូនសេចក្តីជូនដំណឹង៖
-
ឯកអគ្គរដ្ឋទូតថ្មីស៊ីលី ប្ដេជ្ញាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរឯកឧត្តម Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ ផងដែរ។…
-
សហគមន៍តំបន់ការពារធម្មជាតិដែលនាំគ្នា ផលិតសម្ភារៈប្រពៃណី ធ្វើអំពីអនុផល ព្រៃ ឈើ កំពុងស្វះស្វែងរកទីផ្សារបន្ថែម

(ភ្នំពេញ)៖ ដើម្បីស្វះស្វែងរកប្រាក់ចំណូល និងក៏ដូចជាថែរក្សានូវសម្ភារៈប្រពៃណីរបស់ដូនតាខ្មែរតាំងតែពីបុរាណកាលមកក្រុមសហគមន៍តំបន់ការពារធម្មជាតិ មួយចំនួនកំពុងនាំគ្នាផលិតសម្ផារៈប្រើប្រាស់ទាំងបុរាណ និង សម័យសម្រាប់លក់ទៅឱ្យភ្ញៀវទេសចរ ក៏ដូចជាការលក់ក្នុងទីផ្សារក្នុងស្រុក និងមួយផ្នែកនាំទៅលក់នៅបរទេស។ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃនោះទេ ប៉ុន្តក៏បានជំរុញឱ្យពួកគាត់បានអភិរក្សមុខរបរប្រជាសហគមន៍ អភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ ទៀតផង ។ លោក មាស ហឿ ប្រធានសហគមន៍សង្កែ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថាលោកតែងចូលរួមរាល់សកម្មភាពការតាំងពិព័រណ៍នានាមិនថា ប្រចាំថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិទេពោលគឹឱ្យតែមានការរៀបចំជួបជុំលោកតែងចូលរួមជានិច្ច។ ក្នុងនេះលោកក៏តែងនាំយកសម្ភារៈប្រើប្រាស់ផ្សេងៗដែលបងប្អូនសហគមន៍បានផលិត ដូចជា ចង្កឹះ វែក ដាវ ឈើច្រត់ ទឹកឃ្មុំ ជាដើម មកដាក់តាំងបង្ហាញ និងលក់ជាប់ជានិច្ច ។ លោកបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះ មានសហគមន៍ចំនួន៤ ដូចជា ៖ សហគមន៍សង្កែ សហគមន៍ឆែបលិច សហគមន៍ឆែបកើត និងសហគមន៍ឆែបក្រសាំងនៅខេត្តព្រះវិហារ បាននិងកំពុងមមាញឹក ផលិតរបស់ប្រើប្រាស់ ចេញពីដើមទ្រាំង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។ពេលនេះសហគមន៍ទាំងអស់កំពុងស្វែងរកទីផ្សារបន្ថែមទាំងក្នុងស្រុក និងលក់ទៅបរទេសផង។ លោកបានប្រាប់ជុំវិញបញ្ហានេះថា”សហគមន៍កែច្នៃទាំងអស់បានខិតខំរកទីផ្សារ ។…
-
ឯកឧត្តម ថេង ច័ន្ទសង្វារ ៖ វគ្គបណ្តុះបណ្តាល នយោបាយឈ្នះ-ឈ្នះ ឱ្យយុវជនបក្សកាន់តែស៊ីជម្រៅពីគុណតម្លៃ នៃសន្តិភាព

(ភ្នំពេញ)៖ ឯកឧត្តម ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពី នយោបាយឈ្នះ-ឈ្នះ បានឱ្យយុវជនគណបក្ស យល់ដឹងកាន់តែស៊ីជម្រៅអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“នយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា” ជូនដល់សមាជិក សមាជិកា យុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា ។ វគ្គអប់រំនេះ ត្រូវទទួលបានកិត្តិយសពី ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម សរុបចំនួន ១៥៧នាក់ ស្រី ២៦នាក់។ លោកជំទាវ…
-
សាងសង់ទ្វារទឹកនៅស្រុកថ្មពួក ដើម្បីកាត់បន្ថយការជន់លិចនិងកង្វះទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ ក្នុងគោលបំណងកាត់បន្ថយការជន់លិចដំណាំកសិកម្ម និងកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាស្រុកជាប់ព្រំដែនជាមួយប្រទេសថៃ សំណង់ទ្វារទឹកមួយកន្លែងស្ថិតនៅចំណុចត្រពាំងធំ ឃុំភូមិថ្មី ស្រុកថ្មពួក ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ២៩ខែកក្កដាឆ្នាំ២០២៤។ ទាក់ទងនឹងសំណង់ធារាសាស្រ្តមួយនេះ លោក យ៉ង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួក បានរំលឹកថា ពីអតីតកាលក្នុងរបបខ្មែរក្រហម ទីនេះជាទំនប់ប្រឡាយធ្វើមិនទាន់រួចរាល់ ហើយប្រទេសជាតិត្រូវបានរំដោះនាថ្ងៃទី៧ មករាឆ្នាំ១៩៧៩។ទីនេះមានផ្ទៃដីស្រែធំល្វឹងល្វើយ។ជាមុខទឹកធំតែពុំមានទ្វារទឹក ជាហេតុធ្វើឱ្យជន់លិច ភូមិឋាន ដំណាំស្រូវ ដំណាំនានា នៅតំបន់នេះនារដូវវស្សា ។ ប៉ុន្តែរដូវប្រាំងជួបបញ្ហាខ្វះទឹកប្រើប្រាស់ទៅវិញ ហេតុនេះទើបសាងសង់ទ្វារទឹកនេះឡើង។ ចំណែកលោក ម៉ៅ ស៊ី ប្រធានក្រុមការងារសំណង់ទ្វារទឹកភ្លោះឬទ្វារពីរ នេះមានទំហំមាត់ទ្វារ១០ម៉ែត្រ និងបណ្ដោយ២៥មែត្រ ។ រដ្ឋបាលស្រុកថ្មពួក រំពឹងថា បន្ទាប់ពីសំណង់ទ្វារទឹកនេះសាងសង់រួចរាល់នឹងជួយដល់ការបង្កបង្កើនផល ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ៕ ដោយ៖ គៀន ច័ន្ទហ៊ីន