-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងដែនដី បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងស្ថាប័ន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា អ្វីដែលក្រសួង បាននិងកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាការឆ្លើយតបទៅនឹងសារដ៏មានសារៈសំខាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគោលនយោបាយអាទិភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិនិងប្រជាជន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំភពផែនដី “ Earth Leadership “ ដែលរៀបចំឡើងនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីៗដែលយើងមានពីមុនមកគឺយើងត្រូវរួមគ្នាថែរក្សា ហើយពូនជ្រុំរួមគ្នាដើរទៅមុខទាំងអស់គ្នា ដូច្នេះក្រសួង បានដាក់ចេញនូវគោលការណ៍បន្តនិរន្តរភាពស្ថាប័នរបស់ខ្លួន ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង ពូនជ្រុំរដ្ឋបាលសាធារណៈទំនើបនិងវាងវៃ…
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំអន្តរក្រសួងស្ដីពីការងាររៀបចំប្លង់គោលវាលវែង-ប្រមោយ ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ ដើម្បីប្រមូលធាតុចូលសំខាន់ៗអំពីការងាររៀបចំប្លង់គោលវាលវែង-ប្រមោយ ខេត្តពោធិ៍សាត់ ក៏ដូចជាកំណត់ឱ្យបាននូវតំបន់អភិវឌ្ឍន៍ និងតំបន់អភិរក្ស កំណត់ការប្រើប្រាស់ធនធានធម្មជាតិឱ្យចំគោលដៅ មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយចីរភាព រៀបចំយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍន៍លើវិស័យពាក់ព័ន្ធនឹងធនធានធម្មជាតិ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសថៃតាមច្រកព្រំដែនថ្មដា និងកំណត់ការអភិវឌ្ឍទីប្រជុំជនតាមឃុំទាំងអស់ក្នុងស្រុកវាលវែងទាំងមូល ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ។ ការរៀបចំប្លង់គោលវាលវែង-ប្រមោយ ខេត្តពោធិ៍សាត់នេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងអាចវិនិយោគលើដីធ្លីរបស់ខ្លួន ហើយអាចបង្កើតមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពគ្រួសារ។ ការរៀបចំប្លង់គោលនេះអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើនការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងប្រទេសជិតខាង រក្សាបាននូវស្ថេរភាពនយោបាយ មានសក្តានុពលសេដ្ឋកិច្ចថ្មីថែមទៀត តាមរយៈការរៀបចំបង្កើតតំបន់ទេសចរណ៍ថ្មីៗ និងជំរុញឱ្យមានកំណើនប្រជាពលរដ្ឋទៅរស់នៅទីនោះកាន់តែច្រើន។ ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា បន្ទាប់ពីការងារវាស់វែង ចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ ការងារបន្តរបស់ក្រសួងរៀបចំដែនដី នោះគឺការងារនគរូបនីយកម្មដែលជាកិច្ចការសំខាន់ ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដី ទីក្រុង ទីប្រជុំជន ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ផ្នែកច្បាប់ និងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរស់នៅរបស់ពួកគាត់អោយកាន់តែប្រសើរឡើង…
-
អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ ការពារសន្តិសុខ សុវត្ថិភាព សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀម លក្ខណៈការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលនិងរាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រីបាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំនិងចុះពិនិត្យទីតាំងប្រារព្ធពិធីនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។ អង្គប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” បានលើកឡើងថា សម្រាប់ការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនេះ កម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងកម្លាំងសហការ របស់នាយកដ្ឋានអង្គរ័ក្សបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ, ត្រៀមកម្លាំងនិងរថយន្តសង្គ្រោះពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ជាគម្រោងដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រួចនៅទន្លេ ៤មុខចំនួន ២លើក នោះគឺនៅម៉ោង៧ និង២០នាទី…
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ មិត្តចិនបានចូលរួមក្នុងការ រក្សាឯករាជ្យភាព អធិបតេយ្យ និងចូលរួមដល់ការអភិវឌ្ឍរបស់កម្ពុជាយ៉ាងច្រើន

(ភ្នំពេញ)៖ មិត្តចិនបានចូលរួមក្នុងការ រក្សាឯករាជ្យ ភាពអធិបតេយ្យ និងចូលរួមដល់ការអភិវឌ្ឍរបស់កម្ពុជា។ ក្នុងនោះតួនាទីមិត្តចិនគឺ ការផ្តល់ជំនួយក៏ដូចជាការវិនិយោគទន់ផ្សេងៗដែលគ្មានលក្ខខ័ណ្ឌ ដោយថាកម្ពុជាត្រូវតែធ្វើតាមលក្ខ ខ័ណ្ឌដែលខ្លួនចង់បាននោះទេ។ មិត្តចិនមានទំនាក់ទំនងមួយ គឺគោរពគ្នាទៅវិញទៅមក ផ្តល់សិទ្ធសេរីភាពដល់កម្ពុជាក្នុងការជ្រើសរើសសម្រាប់ការអភិវឌ្ឍ របស់ខ្លួន ។ ការលើកឡើងបែបនេះរបស់ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៤ ។ ក្នុងជំនួបភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិកាទូត និងការងារអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផ្តោតលើ បច្ចេកវិទ្យា និង ឧស្សាហកម្ម ច្រករបៀងអង្ករ មច្ឆា និងការជំរុញផលិតកម្ម ទំនាក់ទំនង ប្រជាជន វប្បធម៌ បុគ្គល ទេសចរណ៍ជាដើម។ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចមហារដ្ឋសភាធិបតី បានឲ្យដឹងថានៅក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្តេជ្ញាចិត្តក្នុងការធ្វើទស្សនកិច្ចឲ្យបាន២៥រាជធានី…
-
ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខដើម្បីផលប្រយោជន៍ ប្រជាជាតិកម្ពុជាគ្រប់ជំនាន់

ភ្នំពេញ៖នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណង ជើងថា «ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជនប្រជាជាតិកម្ពុជាគ្រប់ជំនាន់»។ វីដេអូមានរយៈពេល១៦នាទី បានបង្ហាញថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់មហាសាល សម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹក ដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានបានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនខ្មែរទាំងប្រុសស្រី គឺតែងរំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។ រដ្ឋាភិបាលអាណត្តិថ្មី ទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថានឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាល កម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើង នឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាព ខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតា បង្កប់ដោយស្មារតីស្នេហាជាតិ…
-
ការបង្កើនចំណូល តាមរយៈការពង្រឹងសមត្ថភាព ការផ្តល់ចំណេះដឹង និងជំនាញពិតប្រាកដ

បាត់ដំបង៖មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព ការផ្តល់ចំណេះដឹងជំនាញពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍មានសារៈសំខាន់ណាស់ដើម្បីកែប្រែជីវភាពរស់នៅប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរឡើងថែមទៀត ហើយក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងកាលព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ក្នុងពិធីដែលប្រារព្ធនៅឃុំព្រែកជីក ស្រុករុក្ខគីរីដែលមានសិក្ខាកាមចូលរួមចំនួន១០០នាក់ដែលភាគច្រើនជាស្រ្តី ,ឯកឧត្តមបន្តថា ដើម្បីឱ្យប្រទេសរីកចម្រើនលុះត្រាតែប្រជាពលរដ្ឋមានចំណេះដឹងខ្ពស់ យ៉ាងហោចមានចំណេះដឹងនិងជំនាញពិតប្រាកដមួយយ៉ាងតិច។ឯកឧត្តមបានបន្តថាថ្ងៃនេះតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ យើងបានរៀបចំបើកវគ្គបណ្តុះបណ្តាលនូវមុខជំនាញសំខាន់ៗ ចំនួនបី រួមមាន មុខជំនាញថែទាំជួសជុលគ្រឿងយន្តកសិកម្មខ្នាតតូច,ទី២.បច្ចេកទេសសួនបន្លែផ្ទះប្លាស្ទិក និងទី៣.បច្ចេកទេសចិញ្ចឹមមាន់ជាដើម។ បន្ថែមលើការងារនេះលោក សេង វិសិទ្ធ ប្រធានការិយាល័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងជានាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តគឺពិតជាមានសារៈសំខាន់ណាស់។ ទាក់ទងនឹងការបណ្តុះបណ្តាលនេះដែរ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា វគ្គបណ្តុះបណ្តាលនេះនឹងជួយបង្កើនសមត្ថភាពដល់ប្រជាកសិករនៅតំបន់ជនបទដែលខ្វះចំណេះដឹងនិងជំនាញពិតប្រាកដ។ លោកបន្តថា ការបណ្ដុះបណ្ដាលនេះនឹងបង្កើតការងារបន្ថែមក្រៅពីការធ្វើស្រែចម្ការ ជារួមធ្វើឲ្យប្រជាពលរដ្ឋ មានមុខរបរបន្ថែម ដើម្បីបង្កើតប្រភពចំណូលនៅក្នុងគ្រួសារ និងសហគមន៍៕ អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.
-
កម្លាំងនគរបាលខេត្តរតនគិរីជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូលនិងចេញពីសាលា

រតនគិរី៖អនុវត្តតាមបទបញ្ជាពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិបាលខេត្តរតនគិរី ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានណែនាំដល់កងកម្លាំងចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងជំនាញការិយាល័យ កម្លាំងអធិការក្រុង ស្រុកទាំងប្រាំបួន, ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឱ្យជួយសម្រួលចរារចណ៍នៅតាមគោលដៅសាលារៀននានាក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែកជារៀងរាល់ថ្ងៃនៅពេលព្រឹក និងរសៀល នៅក្រុងបានលុង គេសង្កេតឃើញមានកម្លាំងនគរបាលចរាចរណ៍បានឈរបញ្ជាចរាចរណ៍នៅមុខសាលានិងបានជួយដឹកដៃកុមារា កុមារីជាសិស្សតូចៗ ឆ្លងកាត់ផ្លូវ។ ឧត្តមសេនីយ៍ត្រី ថេង ចាន់ធី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តរតនគិរីបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ,កម្លាំងនគរបាលចរាចណ៍ខេត្ត-ក្រុង-ស្រុកបានជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចូល និងចេញពីរៀនម្តងៗ ដើម្បីរក្សាសុវត្ថិភាពដល់ក្មួយៗជាសិស្ស។ ឧត្តមសេនីយ៍ត្រីស្នងការរងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តគ្រប់ប្រភេទសូមបង្កើនការប្រុងប្រយ័ត្នពិសេសពេលដល់សាលារៀន ពោលត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់៕ដោយ៖គតិ យុត្ត
-
លោកពូ គាំ អ៊ន ដែលឈឺសន្លាក់ស្មាខ្លាំង បានទទួលការព្យាបាលក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង ខេត្តក្រចេះ

(ភ្នំពេញ)៖ ខណៈពេលចុះពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មចំណុះអគ្គបញ្ជាការ នៃកងយោធលខេមរភូមិន្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី បានជួបដោយចៃដន្យជាមួយលោកពូ គាំ អ៊ន អាយុ៦១ ឆ្នាំ នៅហាងលក់បាយមួយកន្លែង ជិតផ្សារកាបី នៅក្នុងឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្ត ក្រចេះ ដែលមានអាការៈឈឺសន្លាក់ស្មាខ្លាំង និងឧស្សាហ៍ហូរឈាមតាមអញ្ចាញធ្មេញ ។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី និងលោកជំទាបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ព្រមទាំងបានរ៉ាប់រងរាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ស្នាក់នៅ ការធ្វើដំណើរ និងថវិកាមួយចំនួនទៀតផង ។ លោកពូ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកប្បការចំពោះទឹកចិត្តដ៏មហាសប្បុរស ក្នុងការជួយឧបត្ថម្ភដល់ការព្យាបាលជំងឺគាត់ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សា សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបនឹងពុទ្ធពរ ០៤ ប្រការ គឺអាយុ វណ្ណៈ…
-
ប្រជាពលរដ្ឋខ្មែរនៅជប៉ុនអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរួមមាន ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិត បានចេញវីដេអូសម្តែងការគាំទ្រ និងអបអរសាទរយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែសីហា ខាងមុខនេះ។ តាមរយៈវីដេអូគាំទ្រការបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសជប៉ុន មានក្តីជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញដល់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបន្ត និងជំរុញការអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ គម្រោងព្រែកជីកនេះនឹងតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គជាមួយនិងផ្លូវសមុទ្រ ដែលផ្តល់ជាប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែរណបផ្សេងៗទៀត។ ជាងនេះទៀត ព្រែកជីកហ្វូណនតេជោ ក៏នឹងជំរុញវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ និងជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ ក្រសួងការងារ
-
ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ម៉ាវ៉ល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់ សាងសង់ ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមាន អាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយ ភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិត ក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើល ថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថានេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ ផលិតកម្ម ក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើប ពាក់កណ្តាល ស្វ័យប្រវត្តិ និងមានកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈ ស្តង់ ដាខ្ពស់…