-
ខេត្តបាត់ដំបង មានអ្នកចូលរួមរាប់ពាន់នាក់ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

បាត់ដំបង៖នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជននិងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ បានមកជួបជុំនៅខាងមុខអគារសារមន្ទីរខេត្តបាត់ដំបង ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយការទូងស្គរ គោះត្រដោក គ្រវីទង់ជាតិ និងបន្លឺសំឡេងស្រែក ជយឃោសយ៉ាងខ្ទរខ្ទា។ ក្រៅពីពិធីអបអរសាទរដែលធ្វើឡើងនៅខាងមុខអគារសាលាខេត្តចាស់ នៅតាមមន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ វិហារសាសនា គ្រប់ទីវត្តអារាម សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថាន សាធារណៈ និងឯកជន ក៏សុទ្ធតែបានរៀបចំដោយឡែករៀងខ្លួនៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក ។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…
-
បាត់ដំបងពេលរាត្រីដ៏រីករាយក្នុងថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

បាត់ដំបង៖បន្ទាប់ពីចាប់តាំងពីព្រឹកព្រលឹមនៅក្នុងក្រុងបាត់ដំបង និងក្រុង ស្រុក ប្រជាពលរដ្ឋខ្មែរទូទាំងខេត្តបានត្រៀមខ្លួនចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្រ្តក្នុងសម័យទំនើបនោះ នាពេលរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំការសម្តែងទស្សនីយភាពសៀក និងការបាញ់កាំជ្រួច នៅទីលានសួនសម្តេចក្រឡាហោម វិមានឯករាជ្យ ក្នុងទីប្រជុំជនទីក្រុងបាត់ដំបង ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ពិធីដ៏មហាឡារឹកនារាត្រីបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងលោកជំទាវ និងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សំឡេងហ៊ោរកញ្ជៀវបានលាន់លឺរំពង ស្របពេលពន្លឺកាំជ្រួចប្រកបដោយក្បូរក្បាច់ភ្លឺរន្ទាលស្ទើរមួយចំហៀងមេឃនៃក្រុងបាត់ដំបង។អ្នកចូលរួមសុទ្ធសឹងតែបានបង្ហាញទឹកមុខញញឹមពព្រាយ អបអរសាទរ និងការគាំទ្រយ៉ាងក្លៀវក្លាចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តទី១របស់កម្ពុជា ជាផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ។ ដោយមិនភ្លេចពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានព្រឹទ្ធសភា ជាស្ថាបនិកគម្រោងព្រែកជីកហ្វូណនតេជោ ,ក្រុមយុវជនបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ដែលអនុវត្តបន្តនូវគម្រោងដ៏មានតម្លៃមហាសាលសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោមានប្រវែង១៨០គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។…
-
ក្រសួងការងារវាយតម្លៃខ្ពស់ចំពោះរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងការអនុវត្តច្បាប់ និងផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតបានយ៉ាងខ្ជាប់ខ្ជួន

(ភ្នំពេញ) តាមការចាត់តាំងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជកក្នុងរោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារ។ គួរបញ្ជាក់ថា កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ រួមមានរោងចក្រ CWKH Garment (Cambodia) Limited. ដឹកនាំដោយ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិកា, រោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ដឹកនាំ ឯកឧត្តម សោម អូន រដ្ឋលេខាធិការ និងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO., LTD. ដឹកនាំដោយឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ។ នៅក្នុងឱកាសជួបសំណេះសំណាល…
-
ឯកឧត្តម ហែម វណ្ណឌី ជំរុញឲ្យសហគ្រាសផលិតផលម្ហូបអាហារខ្មែរ ត្រូវរក្សាបាននូវស្តង់ដារអនាម័យ គុណភាពខ្ពស់ សម្រាប់ការនាំចេញទៅទីផ្សារបរទេស

(ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឲ្យសហគ្រាសផលិតម្ហូបអាហារខ្មែរ ត្រូវរក្សាបាននូវស្តង់ដារគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងការច្នៃប្រឌិតផលិតផលម្ហូបអាហារខ្មែរ ក្នុងគោលបំណងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជាអន្តរជាតិ។ ការជំរុញបែបនេះរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសម្ហូបអាហារ នៃក្រុមហ៊ុន Phnom Penh Food Yummy Manufacturing ដែលជាសហគ្រាសកែច្នៃកសិកម្ម និងអាហារខ្មែរដ៏លេចធ្លោរបស់កម្ពុជា ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្ហាញការគាំទ្រដល់ធុរកិច្ចក្នុងស្រុកផងដែរ។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ក្រសួងលើកទឹកចិត្តឱ្យសហគ្រាសក្រុមហ៊ុនចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេសរបស់ខ្លួន ដោយការផលិតម្ហូបប្រពៃណីខ្មែរ និងផលិតផលផ្សេងទៀត ដែលបំពេញតាមតម្រូវការ ដែលផ្តោតកាន់តែខ្លាំងលើគុណភាព សុខភាព និងបរិស្ថាន ជាពិសេសក្នុងទីផ្សារនាំចេញ។ ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា ក្រសួងត្រៀមគាំទ្រ និងសម្រួលដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មចំណីអាហាររបស់កម្ពុជា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទិញវត្ថុធាតុដើម ពីកសិករក្នុងស្រុក ដើម្បីរួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងគាំទ្រដល់ជីវភាពរបស់កសិករ…
-
កុលបុត្រខ្មែរជំនាន់ក្រោយ នឹងទទួលបានតំលៃអ្វីខ្លះពី ព្រែកជីកហ្វូណនតេជោ?

ភ្នំពេញ៖ ស្ថិតក្នុងទស្សនវិស័យជាយុទ្ធសាស្រ្ដដ៏ជ្រាលជ្រៅ និងវែងឆ្ងាយដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជាក្នុងការជីកមហាព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានជីកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ វេលាម៉ោង៩និង៩នាទីព្រឹក គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យបំផុតនិងពោរពេញដោយក្ដីសប្បាយរីករាយសម្រាប់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក៏មានសំណួរជាច្រើនបានចោទសួរផងដែរថា តើមហាព្រែកជីកហ្វូណនតេជោ មានតម្លៃជាសកលលេចធ្លោដល់កុលបុត្រខ្មែរជំនាន់ក្រោយយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅលើផែនដីតេជោ សន្ដិភាព បើពោលអំពីមហាព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ វេលាម៉ោង៩និង៩នាទីព្រឹក ដែលជាផ្លូវទឹកថ្មីមួយទៅកាន់សមុទ្រមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃដៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយរត់ឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល, តាកែវ ,កំពត និងខេត្តកែប ដ៏ធំសម្បើមនៅតំបន់ទំនាបភាគត្បូងនៃប្រទេសកម្ពុជា ដែលប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស មានសេចក្ដីរំភើបសប្បាយរីករាយ និងអបអរសាទរពោរពេញដោយក្ដីមោទនៈ។ នេះពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា…
-
ស្ថានីយទូរទស្សន៍អប្សរា វិលចូលវិស័យប្រដាល់វិញហើយដើម្បីជួយផ្សព្វផ្សាយកម្មវិធីថ្នាល KKIF

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍អប្សរា មេឌា សឺវីស (AMS) ដែលជាទូរទស្សន៍ដ៏ល្បីក្នុងការផ្សព្វផ្សាយប្រដាល់គុនខ្មែរពីមុន ឥលូវនេះបានវិលចូលក្នុងវិស័យប្រដាល់នេះជាថ្មីហើយតាមរយៈការចាប់ដៃគូជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) ជួយលើកស្ទួយថ្នាលគុនខ្មែរ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់ (MOU) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឃុនស្រ៊ន អគ្គនាយកក្រុមហ៊ុន អប្សរា ពិតជាមានមោទកភាព និងភាពរីករាយជាខ្លាំងដែលបានចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយក្លឹបប្រដាល់ KKIF។ បន្ថែមពីនេះទូរទស្សន៍អប្សរា និង ហ្វេសបុកផេក AMS Sport នឹងជួយផ្សាយលើកម្មវិធីប្រកួតចំនួនពីរ គឺកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីតេជះគុនខ្មែរ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានោះដែរនឹងបង្កើតមាតិកាជាច្រើនទៀតទាំងការហ្វឹកហាត់ ការប្រកួតនានាដើម្បីផ្សព្វផ្សាយឲ្យកាន់តែផុលផុសមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ទូរទស្សន៍អប្សរា នឹងរួមចំណែកអភិវឌ្ឍន៍ថ្នាលគុនខ្មែរជាមួយក្លឹបប្រដាល់ KKIF ឲ្យក្បាច់គុនមួយនេះកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសំបូរទៅដោយធនធានតាមរយៈការបណ្ដុះបណ្ដាលរួមគ្នាចាប់ពីពេលនេះតទៅ។ ចំណែកលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបប្រដាល់គុនខ្មែរ KKIF បានលើកឡើងថា ជាយូរណាស់មកហើយដែរដែលលោក និងក្រុមការងារក្លឹបបានធ្វើសកម្មភាពផ្សព្វផ្សាយប្រដាល់គុនខ្មែរ និងថ្នាលគុនខ្មែរ ទៅកាន់ពិភពលោកដោយពេលខ្លះត្រូវចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន។ ឥលូវនេះលោកមានចិត្តសប្បាយរីករាយជាខ្លាំងចំពោះការសហការជាមួយទូរទស្សន៍ អប្សរា ដើម្បីរួមចំណែកពង្រីកផ្សព្វផ្សាយកេរមរតកក្បាច់គុនមួយនេះបន្ថែមទៀត។ លោកឧកញ៉ាថ្លែងអំណរគុណដល់សមាជិកភាគីទាំងពីរដែលខិតខំទំនាក់ទំនង និងធ្វើការជាមួយគ្នារហូតឈានដល់កិច្ចសហប្រតិបត្តិការចុះ MOU…
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រកបដោយក្តីសោមនស្សរីករាយ នាឱកាសនៃខួបចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ

-
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធដើម្បីជួយឱ្យសហជីពបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងកាន់តែមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ជូនកម្មករនិយោជិត។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃប្រសិទ្ធភាពរបស់អង្គការវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដើម្បីភាពប្រសើរឡើងជាលំដាប់ក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតក្នុងប្រព័ន្ធដែលជាចំណុចគន្លឹះសំខាន់នៃភាពសុខដុមនីយកម្មក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាសដែលនឹងនាំដល់ការរក្សានូវការវិនិយោគ និងទាក់ទាញវិនិយោគបន្ថែម ដែលមានទិសដៅក្នុងការកសាងជីវភាពកម្មករនិយោជិតឱ្យកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនគួរមានការរើសអើងតាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យដែលនឹងនាំឱ្យមានការបែកបាក់ក្នុងសង្គម។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត ក៏ដូចជាការស្តាប់បញ្ហាប្រឈមផ្សេងៗក្នុងវិស័យពីតំណាងសហជីពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសហជីពបន្តជួយ និងផ្សព្វផ្សាយនូវកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដែលមានទិសដៅបង្កើនសមត្ថភាពនិងផលិតភាព ឬបង្កើតជំនាញថ្មីដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់វឌ្ឍនភាពរបស់កម្មករនិយោជិត។ គួររំលឹកថា ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីពនាពេលនេះ គឺជាយន្តការសន្ទនា និងពិភាក្សារវាងរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំសហជីព…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅស្អាត មានបរិស្ថានបៃតង និងមានចីរភាព

(ខេត្តកំពត)៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង ការរស់នៅប្រកបដោយចីរភាព ដោយធានាបាននូវគុណភាពបរិស្ថានល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីការដាំដើមឈើ គឺជាអ្វីដែលធ្វើឡើងស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង ។ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរ ដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះ ទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែល កៀរគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ ក្នុងនិងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថាននិងការអភិវឌ្ឍរបស់កម្ពុជា ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការរបស់ក្រសួងទាំងអស់ បានខិតខំប្រែងប្រែងបំពេញភារកិច្ច ឆ្លងកាត់ឧបសគ្គ ការលំបាក ទាំងយប់ថ្ងៃ ដើម្បីបុព្វហេតុបរិស្ថានកម្ពុជា ហើយកន្លងមកត្រូវបានក្រុមអគតិមួយចំនួន…
-
ឯកឧត្តម សរ សិទ្ធិ សំណូមពរអត្តពលិកទូកប្រកួតដោយគោលការណ៍«យុត្តិធម៌»

(ខេត្តស្វាយរៀង)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រកួតកីឡាទូកប្រណីខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤» នៅបរិវេណទន្លេវ៉ៃគោ ក្រុងស្វាយរៀង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។ ថ្លែងក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឯកឧត្តម សរ សិទ្ធិ សំណូមពរទៅកាន់កីឡាករ-កីឡាការិនីដែលបានចូលរួមការប្រកួតពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា លើកទី១ នេះឱ្យគោរពនូវគោលការណ៍យុត្តិធម៌ មិនបំពានលក្ខខណ្ឌបច្ចេកទេស និងបទបញ្ជានៃការប្រកួត ព្រោះកីឡាមិនមែនដើម្បីតែចាញ់ ឬឈ្នះនោះទេ តែកីឡាគឺដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ បន្ថែមពីលើនោះទៀត ឯកឧត្តមអនុប្រធានសហព័ន្ធទី២ ចាត់ទុកការរៀបចំព្រឹត្តិការណ៍កីឡាទូករៀងរាល់ឆ្នាំ គឺដើម្បីចូលរូមលើកកម្ពស់ និងអភិវឌ្ឈវិស័យកីឡាប្រណាំងទូកនៅកម្ពុជា ក៏ដូចជាការបង្កើតភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សរ សិទ្ធិ…