-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ពិភាក្សាការងារអំពីគម្រោងជីវម៉ាសជាមួយមន្រ្តីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យក្រុមការងារសហការពិនិត្យគម្រោងជីវម៉ាស (Biomass)ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើបាន និងប្រើប្រាស់នូវអ្វីដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក៏ បានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងនេះ ឱ្យមានផលចំណេញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ការលើកឡើងបែបនេះក្នុងឱកាស ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលជួបពិភាក្សាការងារអំពីជីវម៉ាស ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជានៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាសដែលអាចទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈជាដើម៕ដោយ៖ម៉ាដេប៉ូ
-
រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងឱ្យរុះរើស្លាកផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងបានចេញសេចក្ដីជូនដំណឹងដល់ក្រុមហ៊ុន ឬបងប្អូនដែលជាម្ចាស់អាជីវកម្ម ឱ្យធ្វើការរុះរើស្លាកសញ្ញាពាណិជ្ជកម្ម ឬផ្ទាំងយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានលើកឡើងថា ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ជាពិសេសអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹងឈានដល់ការប្រើប្រាស់អំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍។ដូចនេះដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម និងចូលរួមថែរក្សាសោភណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែងរដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ដូចខាងក្រោម៖ ១-លោកអភិបាលក្រុង-ស្រុក ត្រូវធ្វើការជូនដំណឹងដល់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលបានផ្សព្វផ្សាយពាណិជ្ជកម្មដោយមានផ្ទាំងរូបភាពស្រាបៀរ ឬគ្រឿងស្រវឹង នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជននានា ឱ្យមកធ្វើ ការរុះរើផ្ទាំងរូបភាពនោះចេញ ដោយប្តូរទៅជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរូបភាពផ្សេង មិនមានខ្លឹមសារ ទាក់ទង ទៅនឹងស្រាបៀរ ឬគ្រឿងស្រវឹង ដោយទុករយៈពេល ២សប្តាហ៍ មុននឹងអាជ្ញាធរចុះអនុវត្ត វិធានការរុះរើ។២-លោកអភិបាលក្រុង-ស្រុក ត្រូវចុះអនុវត្តវិធានការអប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួម សហការពីបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ក្នុងការអនុវត្តវិធានការនេះ។៣-លោកអភិបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រធានការិយាល័យច្រកចេញចូលតែមួយ ត្រូវត្រួតពិនិត្យ សំណើបើកអាជីវកម្ម ឬលើកស្លាកយីហោនានា ដោយត្រូវជៀសវាង ការផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង៕ដោយ៖…
-
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនប្រាប់ដល់ពលករខ្មែរ ពីដំណឹងរញ្ជួយដី កម្រិត៦ រិចទ័រនៅខេត្តជាប់សមុទ្រចំនួនប្រាំ

ភ្នំពេញ៖នៅប្រទេសជប៉ុននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត៦ រិចទ័រ នៅខេត្ត មីយ៉ាហ្សាគី(Miyazaki )ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត គូជី(Kochi), ខេត្តអូអ៊ីតា(Oita), ខេត្ត កាហ្គូស៊ីម៉ា(Kagoshima) និងខេត្ត អេហ៊ីម៉េ(Ehime) នៅរសៀលថ្ងៃទី៨ ខែសីហា។ ស្ថានទូតបានរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374 ៕ដោយ៖ ង៉ាន់ ទិត្យ
-
ករណីគ្រោះរញ្ជួយដីនៅជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ប្រាប់ឱ្យពលករខ្មែរស្តាប់ការណែនាំរបស់អាជ្ញាធររបស់ជប៉ុន

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានរំលឹកដល់ពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំងប្រាំឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ការរំលឹកនេះខណៈទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះបានជូនដំណឹងថា មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តចំនួនប្រាំ។ ខេត្តទាំងប្រាំនោះមាន ខេត្ត គូជី(Kochi), ខេត្ត មីយ៉ាហ្សាគី(Miyazaki), ខេត្ត អូអ៊ីតា(Oita), ខេត្ត កាហ្គូស៊ីម៉ា(Kagoshima) និងខេត្ត អេហ៊ីម៉េ(Ehime)។លើតាមបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី៨ ខែសីហា នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានរំលឹកថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374”។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។ គួរបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី៨ ខែសីហានេះបានជូនដំណឹងថា មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត គូជី(Kochi), ខេត្ត មីយ៉ាហ្សាគី(Miyazaki), ខេត្ត អូអ៊ីតា(Oita), ខេត្ត កាហ្គូស៊ីម៉ា(Kagoshima)…
-
សារលិខិតអបអរសាទរទិវាអាស៊ាន ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ សារលិខិតអបអរសាទរទិវាអាស៊ាន ថ្លែងដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃ ទី៨ សីហា ២០២៤ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូច្នេះថា ៖ ១. ថ្ងៃនេះ ជាឱកាសដ៏ឱឡារិកមួយសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ទាំងអស់ ខណៈពេលដែល យើងប្រារព្ធទិវារំលឹកខួបអាស៊ានលើកទី៥៧។ ក្នុងរយៈពេលជិត៦ទសវត្សរ៍កន្លងមកនេះ អាស៊ានបានធ្វើការយ៉ាងសកម្ម ដើម្បីធានាការរក្សា និងការពង្រឹងនូវមជ្ឈភាព និងឯកភាពរបស់ ខ្លួនបានយ៉ាងល្អ។ ២. មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកប ដោយខ្លឹមសារជាមួយប្រទេសដៃគូខាងក្រៅ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិ អាស៊ាន ដើម្បីសម្រេចឲ្យបាននូវតំបន់មួយដែលមានភាពរស់រវើកផ្នែកសេដ្ឋកិច្ច សង្គមប្រកប ដោយសមធម៌ និងការផ្សារភ្ជាប់ផ្នែកវប្បធម៌ជាមួយគ្នាទៅវិញទៅមក។ ៣. អាស៊ានគឺជាគំរូដ៏លេចធ្លោមួយនៅលើឆាកអន្តរជាតិ នៃកិច្ចសហប្រតិបត្តិការនិងសាមគ្គីក្នុង តំបន់។ អាស៊ានរួមគ្នាតែមួយ យើងបានកសាងនូវសហគមន៍មួយដ៏រីកចម្រើន ដែលទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់គុណតម្លៃនិងផលប្រយោជន៍រួម ស្របពេល អាស៊ានមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរួម។ ចំណុចគន្លឹះខ្លាំង មួយរបស់អាស៊ាន គឺការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា…
-
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា នឹងនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀត ដល់ទំនាក់ទំនងកម្ពុជា-ចិន

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសម្ដែងការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា នឹងនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀត ដល់ទំនាក់ទំនងកម្ពុជា-ចិន ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងដូច្នព ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ ។…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើង ធនធានធម្មជាតិនៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ

(ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ ដល់ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើងនូវធនធានធម្មជាតិ នៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ ត្រូវគិតគូរពីយុទ្ធសាស្រ្តគ្រប់គ្រងធនធានធម្មជាតិឱ្យមានតុល្យភាព ដោយកំណត់អំពីបរិមាណតម្រូវការចំណីអាហាររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រាប់ក្រុមការងារ ត្រូវមានគោលដៅពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ប្រភេទ ត្រីបបែលយក្ស សត្វផ្សោត ត្រីគល់រាំង និងសត្វកម្រផ្សេងៗទៀត ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ ។ ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ចូលរួមសហការជាមួយរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រសួងនឹងជួយគាំទ្រទាំងលក្ខណៈផ្លូវច្បាប់ និងបច្ចេកទេស ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើង ធនធានធម្មជាតិនៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ

(ភ្នំពេញ)៖ ខណៈទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ ដល់ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើងនូវធនធានធម្មជាតិ នៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ ត្រូវគិតគូរពីយុទ្ធសាស្រ្តគ្រប់គ្រងធនធានធម្មជាតិឱ្យមានតុល្យភាព ដោយកំណត់អំពីបរិមាណតម្រូវការចំណីអាហាររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រាប់ក្រុមការងារ ត្រូវមានគោលដៅពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ប្រភេទ ត្រីបបែលយក្ស សត្វផ្សោត ត្រីគល់រាំង និងសត្វកម្រផ្សេងៗទៀត ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ ។ ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ចូលរួមសហការជាមួយរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រសួងនឹងជួយគាំទ្រទាំងលក្ខណៈផ្លូវច្បាប់ និងបច្ចេកទេស ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញលើកទឹកចិត្តដល់អភិបាលខេត្តកំពត បន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោយទទួលបានជោគជ័យ និងសាទរពីប្រជាពលរដ្ឋ

(កំពត)៖ គណៈប្រតិភូគណៈកម្មការទី៦នៃរដ្ឋសភាបានថ្លែងកោតសរសើរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អភិបាលខេត្តកំពតដែលបានធ្វើកន្លងមក ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់ប្រជាពលរដ្ឋនៅតូទាំងខេត្ត។ គណៈប្រតិភូបានជំរុញនិងលើកទឹកចិត្តឱ្យអភិបាលខេត្តកំពតបន្តធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការបន្តទៀត ព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះបានកាត់បន្ថការកកស្ទះសំណុំរឿងនៅស្ថាប័នតុលាការ ក៏ដូចជាកាត់បន្ថយការចំណាយពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មកាទី៦ នៃរដ្ឋសភា (គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា) បានដឹកនាំគណៈប្រតិភូដើម្បីចុះស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌របស់ខេត្តកំពត ដែលធ្វើឡើងនៅសាលាខេត្តកំពត ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។ ក្រោយពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាព និងការអនុវត្តការងារពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មកាទី៦ នៃរដ្ឋសភា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ក្នុងការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានធ្វើឱ្យកំណើតភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ការអនុវត្តការងារលើការអនុវត្តច្បាប់នៅក្នុងខេត្តកំពតគឺមានភាពល្អប្រសើ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ

(ភ្នំពេញ)៖ ការកសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីសហការរួមគ្នា ឈានទៅផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈទទួលជួបជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូតថ្មី ក្នុងបេសកកម្មបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើការកែច្នៃស្រូវអង្ករទៅប្រទេសម៉ាឡេស៊ី ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគមកវិនិយោគលើផ្នែកកែច្នៃ វេចខ្ចប់ស្រូវអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយកម្ពុជា មានកសិផលជាច្រើនទៀត ដែលមានគុណភាពល្អប្រណិត (Premium) ដោយមិនប្រកួតលើបរិមាណនោះទេ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពី ព្រែកជីកហ្វូណនតេជោ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ក្នុងការកាត់បន្ថយរយៈពេល និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ជួយគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម ធារាសាស្ត្រ វារីប្បកម្ម ជាពិសេសជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤…