Category: ព័ត៌មានជាតិ

  • ឯកឧត្តម ឌិត ទីណា៖ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ

    ឯកឧត្តម ឌិត ទីណា៖ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ

    (ភ្នំពរញ)៖ ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញ​ពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន។នេះជាការថ្លែង​បញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ គួរបញ្ជាក់ថាការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះធ្វើឡើងក្នុងពិធីធ្វើ​តេស្ត​រហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព នៅទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំ​ប្រឹងប្រែងរបស់ក្រុមការងារធ្វើតេស្តរកសារធាតុញៀន និងការសហការ​ចូលរួម​របស់ថ្នាក់​ដឹកនាំ និងប្រធានអង្គភាព ដែលបានស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះ ស្របតាមបទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បញ្ជាក់ក្នុងពិធីនេះដែរឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ឌិត ទីណា បានពន្យល់និងណែនាំ​ដល់​ក្រុមការងារធ្វើតេស្តសារធាតុញៀនឱ្យយកចិត្តទុកដាក់សហការទៅតាមអង្គភាពនីមួយៗ ដោយ​អនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការផ្សព្វផ្សាយពីការចៀសឆ្ងាយ​ពីគ្រឿងញៀន ស្របតាមទិសស្លោក «និយាយថាទេ ចំពោះគ្រឿងញៀន»។ គួរបញ្ជាក់ថាបើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

  • ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្នុងក្រុងបាត់ដំបងចាប់ឆ្នោតទទួលដីឡូត៍សម្រាប់រស់នៅ

    ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្នុងក្រុងបាត់ដំបងចាប់ឆ្នោតទទួលដីឡូត៍សម្រាប់រស់នៅ

    បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៥០​ផ្ទះ។ ដើម្បីកែ​ប្រែមុខមាត់ក្រុង និងភាពចាំបាច់ ,រដ្ឋបាលខេត្តបាត់ដំបង មានតែ​ជម្រើស​ឈ្នះ ឈ្នះ គឺការផ្តល់ទីតាំងថ្មីដ៏សមរម្យ​សម្រាប់ប្រជាជន ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះ។ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំសាលាខេត្ត​បាត់ដំបង បានដំណើរការដោយតម្លាភាពនូវពិធីចាប់​ឆ្នោត​ដីឡូត៍​ពលរដ្ឋចំនួន៥០ឡូត៍ស្ថិតនៅដីសង្គមកិច្ច ក្នុងភូមិឡឥដ្ឋ សង្កាត់​ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បានអញ្ជើញជាអធិបតីនិងជាសាក្សីនៅក្នុងពិធី​ចាប់​ឆ្នោតនេះ។ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលនឹងក្លាយទៅជាម្ចាស់កម្មសិទ្ធស្របច្បាប់ ឯកឧត្តមអភិបាលខេត្តបានពន្យល់យ៉ាងក្បោះក្បាយ និង​ច្បាស់លាស់​អំពីផែនការ និងសារប្រយោជន៍សាធារណៈដែលនឹងទទួលបានពី​គម្រោងអភិវឌ្ឍន៍នេះ។ ទន្ទឹមនេះឯកឧត្តម សុខ លូក៏បាន​ប្រាប់​ដល់ក្រុមការងារជំនាញពាក់ព័ន្ធ ត្រូវជំរុញការធ្វើផ្លូវបេតុង ,ដាក់អំពូលសូឡាបំភ្លឺផ្លូវ​និងរៀបចំតបណ្តាញទឹក​ភ្លើង ជូនដល់​ប្រជាពលរដ្ឋចំនួន៥០ផ្ទះដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេដែលបានទៅតាំងលំនៅថ្មី។ លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានឱ្យដឹងថា ក្រុងបាត់​ដំបងបានទទួលនូវគម្រោងអភិវឌ្ឍន៍នានា ជាច្រើនរួមមាន ការ​ស្ថាបនា​ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង ដែលជាគម្រោង​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB,អេឌីប៊ី)អនុវត្តដោយ​ក្រសួង​សាធារណការនិងដឹកជញ្ជូន។ ក៏មានការស្តារ​ប្រឡាយមេកំពង់សីមា ការស្ថាបនាច្រាំងស្ទឹងសង្កែ ការពង្រីកផ្លូវ​ជាតិនិង​ផ្លូវនានាក្នុងក្រុង ដើម្បីលើកសោភណភាព​និងរៀបចំសណ្តាប់​ធ្នាប់ទីក្រុងបាត់ដំបងឱ្យប្រែក្លាយជាទីក្រុងប្រកបដោយបរិយា​កាស​ល្អទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនា ,មកស្នាក់នៅ និងអ្នកវិនិយោគ។ លោកអភិបាលក្រុងបានប្រាប់ទូរទស្សន៍អប្សរាថា ទន្ទឹមនឹងការ​ទទួលបានគម្រោង​នានាសម្រាប់ការអភិវឌ្ឍ​ ក៏មានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ ស្មើនឹង៥០ខ្នងផ្ទះ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំ សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា គិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណ នៃសត្វដំរីនេះ នៅក្នុងធម្មជាតិ

    (ភ្នំពេញ)៖ ខណៈទទួលជួបជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata Elephant Foundation) នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សមាគមឱ្យគិតគូរផ្តោតសំខាន់លើសុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងគិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណ នៃសត្វដំរីនេះ នៅក្នុងធម្មជាតិ ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះសមាគមក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នាទាំងលក្ខណៈច្បាប់ និងលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពប្រសើរឡើងក្នុងការអភិរក្សដំរីស្រុកនៅកម្ពុជា។ ចំពោះការស្វែងរកការសហការផ្សេងៗ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើផ្នែកបច្ចេកទេសនិងអ្នកជំនាញក្នុងការថែទាំ បង្កាត់ពូជ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តគាំទ្រក្នុងការទាក់ទាញប្រជាជនអ្នកស្រឡាញ់ចូលចិត្តសត្វដំរី ឱ្យក្លាយជាសមាជិកកត្តិយស នៃសមាគមខ្មែរអៃរាវត្តា ៕ ប្រភព៖ក្រសួងកសិកម្ម

  • ដាំកូនឈើប្រណិតចម្រុះបីពាន់ដើមនៅគូទឹកប្រាសាទនាសម័យអង្គរ

    ដាំកូនឈើប្រណិតចម្រុះបីពាន់ដើមនៅគូទឹកប្រាសាទនាសម័យអង្គរ

    បន្ទាយមានជ័យ៖លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមអភិបាលខេត្ត​ បានដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ប្រជា​ពលរដ្ឋ យុវជន សិស្សានុសិស្ស និងមានការនិមន្តចូល​រួមពីព្រះសង្ឃផង ដាំកូនឈើប្រណិតចម្រុះចំនួនបីពាន់ដើម នៅគូទឹក​ប្រាសាទ​ស្ថិត ក្នុងស្រុកភ្នំ​ស្រុក ខេត្តន្ទាយមានជ័យ ។ទីនោះជាទឹកដីអតីតតំបន់​ចល័ត​ពលសេនារបស់ព្រះរាជាខ្មែរ នាសម័យអង្គរ ។ ក្នុងសកម្មភាពការដាំកូនឈើចម្រុះកាលពីថ្ងៃទី១២ ខែសីហាឆ្នាំ ២០២៤ នេះ លោក ឃ្លោក នួយ បានបញ្ជាក់ថា ការដាំកូន​ឈើនា​ពេលនេះ​ គឺជាអនុវត្តគោលដៅនៃការដាំកូនឈើចម្រុះឱ្យបានកាន់​តែច្រើនឡើង​តាមទីវត្តអារាម សាលារៀន សួនសាធារណៈ ភូមិឋាននិ​ង​រមណីយដ្ឋាន តំបន់ប្រាសាទបុរាណនៅគ្រប់បណ្ដាក្រុង ស្រុកទូទាំង​ខេត្ត។ លោកបន្តថា ចលនា​ដាំកូនឈើបាន​និងកំពុងបន្តដាំបានរាប់ពាន់​ដើម​រួចមកហើយ។ តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយដោយ​ចូលរួមការ​ដាំកូនឈើ​ឱកាសនេះ ។លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានឱ្យដឹងថា កន្លែងដែល​ដាំកូនឈើនេះ ពីអតីតកាលជាតំបន់ចល័តពលទាហានរបស់​ព្រះរាជា​ខ្មែរតាមផ្លូវនិងស្ពានបុរាណកាត់តាមស្រុកភ្នំស្រុកទៅកាន់ខេត្តសៀមរាប នាសម័យអង្គរ៕ដោយ ៖គៀន ច័ន្ទហ៊ីន

  • ផ្លូវលេខ១៣៣៣ សរសៃរឈាមខេត្តកែប កំពុងទទួលបាននូវកា​រ​ជួសជុល

    ផ្លូវលេខ១៣៣៣ សរសៃរឈាមខេត្តកែប កំពុងទទួលបាននូវកា​រ​ជួសជុល

    កែប៖ផ្លូវលេខ១៣៣៣ ចាប់ពីរង្វង់មូលនាងគង្ហីងភ្ជាប់មកផ្លូវ​ជាតិលេខ៣៣ ត្រង់ចំណុចខាងកើត វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចំការដូង ស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ត្រូវបានជួសជុលដោយការចាក់ក្រាល​កៅស៊ូ ។កាលពី​ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញទៅពិនិត្យការដ្ឋានជួសជុលផ្លូវនេះ។  លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា កំណាត់ផ្លូវ១៣៣៣នេះ ចាប់ផ្តើមដំណើការ ជួស​ជុសដោយចាក់កៅស៊ូDBST ចាប់ពីឆ្នាំ២០១៧។ការជួសជុលជា​កំណាត់ៗជារៀងរាល់ឆ្នាំ មកដល់ពេលនេះបានប្រមាណប្រាំបី​គីឡូម៉ែត្រហើយ ។ដោយឡែកនៅសល់បីគឺឡូម៉ែត្រទៀត ដែលគ្រោងនឹងជួសជុលបង្ហើយនៅឆ្នាំ២០២៥ ភ្ជាប់ទៅផ្លូវជាតិ​លេខ៣៣ ។ លោកប្រធានមន្ទីរ បន្ថែមថាសម្រាប់ កំណាត់​ផ្លូវដែលបានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាក​សញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួម​ទំាង សំណង់សិល្បការ្យអម ជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែងជាង៣០០០ម៉ែត្រ ផងដែរ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បាននាំនូវ​ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាជូនចំពោះប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន​ប្រជាពលរដ្ឋ​នៅគ្រប់ទិសទី។ឯកឧត្តមអភិបាលខេត្ត ក៏បានអបអរ​សាទរ…

  • អាណាព្យាបាលបង្ហាញការគាំទ្រការរឹតបន្តឹងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា

    អាណាព្យាបាលបង្ហាញការគាំទ្រការរឹតបន្តឹងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា

    (ភ្នំពេញ)៖ អាណាព្យាបាលបេក្ខជនចូលរួមប្រឡងជ្រើសរើសគ្រូ​បង្រៀនបឋមសិក្សា​បាន​បង្ហាញការគាំទ្រ ចំពោះការរឹតបន្តឹងការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ដោយពួកគាត់គិតថា និងជួយឱ្យធនធានគ្រូកាន់តែមានគុណភាព។ នៅថ្ងៃ​ទី​​១២ ខែ សីហា ឆ្នាំ២០២៤ ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន​បឋមសិក្សា​ទូទាំង​ប្រទេស ដែលជាការប្រឡើងវគ្គចុងក្រោយ ដើម្បីសម្រាំងជ្រើស​រើសយកបេក្ខជន ឱ្យចូលបំរើរការងារក្នុងក្របខណ្ឌក្រសួងអប់រំ​យុវជន និងកីឡា គឺបានដំណើរ ក្រោម​ការចូលរួមកាត់វិញ្ញាសា ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធរណៈ។ ការប្រឡងប្រជែងជ្រើសរើសលើកទី២នេះ គឺមានបេក្ខជនជាប់ពីការប្រឡងជ្រើស​រើស​ដំណាក់កាលទី១ កាលពីថ្ងៃទី២៦ ខែ កក្តដា ឆ្នាំ២០២៤ ចំនួន៤៣២១នាក់ នឹងសម្រាំងជ្រើសរើសយកតែបេក្ខជនចំនួន១៣៤៧ ដើម្បីចូលបំរើរការងារ​ក្នុងក្រប​ខណ្ឌក្រសួងអប់រំយុវជននិងកីឡា។ ជុំវិញការប្រឡងប្រជែងជ្រើស​រើស​លើក​ទី២នេះ អាណាព្យាបាល លោក ឆោ លី ស្រ៊ុន មកពីខេត្តកណ្តាល និង លោក ផាត់ ខាំសា មកពីខេត្តស្ទឹងត្រែង បានបង្ហាញ​ពីការគាំទ្រយ៉ាងខ្លាំងចំពោះការរឹតបន្តឹងសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។ លោកថា ការរឹតបន្តឹងបែបនេះ គឺមានភាពយុត្តិធម៌សម្រាប់​បេក្ខជនអ្នកមានសមត្ថភាពគឺជាប់ក្នុងការប្រឡង។ លោក អះអាងទៀតថា ការរឹតបន្តឹងបែបនេះ នឹងជួយឱ្យគ្រូនៅពេលអនាគត​មាន​គុ​ណភាព​ល្អ នឹងជួយបង្កើតបាននូវធនធានមនុស្សល្អៗបានកាន់តែច្រើនជួយ​ឱ្យសង្គមជាតិកាន់តែវិឌ្ឍរីកចំរើន។ សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាលើកទី២ ដែលដំណើរនៅថ្ងៃទី១២ ខែ…

  • រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ណែនាំដល់ថ្នាក់ដឹកនាំ និង​មន្ត្រីនៃរដ្ឋាករទឹកស្វយ័តស្ទោង/តាំងក្រសាំង

    រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ណែនាំដល់ថ្នាក់ដឹកនាំ និង​មន្ត្រីនៃរដ្ឋាករទឹកស្វយ័តស្ទោង/តាំងក្រសាំង

    កំពង់ធំ៖ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំដល់ថ្នាក់​ដឹកនាំ និង​មន្ត្រីនៃ​រដ្ឋាករទឹកស្វយ័តស្ទោង/តាំងក្រសាំង ត្រូវមានឥរិយាបថទន់ភ្លន់។ការ​ណែនាំនេះក្នុងឱកាស ប្រកាស​ផ្ទេរនិងតែងតាំង​មុខ​តំណែង អគ្គនាយក​រដ្ឋាករទឹកស្ទោង តាំងក្រសាំងនៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ កាល​ពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ លោកស្រី ឡេង សុភា ត្រូវបានប្រកាសចូលកាន់តំណែងអគ្គនាយក​រដ្ឋាករ​ទឹកស្ទោង តាំងក្រសាំង។បញ្ជាក់ទៅកាន់អគ្គនាយកថ្មី​ ឯកឧត្តម​បន្តថា ត្រូវមាន​គណនេយ្យភាព ជាមួយអាណាព្យាបាល ដែលមាន​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍   និង​សេដ្ឋកិច្ចនិងហិរញ្ញ ។ផែនការមេនិងគំនិតអភិវឌ្ឍន៍ថ្មីៗ ក្នុងការបង្កើន​និងពង្រីកតំណថ្មីៗបន្ថែមទៀត រោងចក្រផលិត​កម្មថ្មី ក៏ដូចជាការ​ផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព, ដល់គ្រប់ក្រុមគ្រួសារនិងតាមផ្ទះ។ ឯកឧត្តមបន្តថា ប្រតិបត្តិករទឹកស្អាតឯកជន គឺជាការផ្ទេរសិទ្ធិជូន​ឯកជនក្នុងការ រួមចំណែកអភិវឌ្ឍន៍និងជាដៃគូផ្តល់សេវា​ផ្គត់ផ្គង​ទឹកស្អាតជូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់ជាពិសេស​នៅតាមជនបទនិងប្រកបដោយប្រសិទ្ធភាព។ លោកស្រី ឡេង សុភា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំអង្គភាព​រដ្ឋាករ​ទឹកស្វយ័តស្ទោង តាំងក្រសាំង ឱ្យមានការរីកចម្រើន មាន​ទំនួលខុស​ត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងនិងបង្កើនផលិតកម្មទឹកស្អាតថ្មីៗថែម​ទៀតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ៕ ដោយ​៖ប៊ុន​រដ្ឋា

  • ខេត្តរតនគិរីជាខេត្តភាគឦសាន ត្រូវបានប្រកាសជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល

    ខេត្តរតនគិរីជាខេត្តភាគឦសាន ត្រូវបានប្រកាសជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល

    រតនគិរី៖ខេត្តរតនគិរីបានទទួលជ័យលាភីបញ្ចប់​ការបន្ទោបង់ពាសវាល​ពាស​កាល(ODF) ក្នុងកម្មវិធីប្រកាសផ្លូវការកាល​ពីព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីធ្លា​នៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តរតនគិរី ។ពិធីនេះមានការអញ្ជើញចូលរួ មពីមន្រ្តីថ្នាក់ដឹកនាំ​ក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំ​ខេត្តរតនគិរី ភ្ញៀវជាតិ និង អន្តរជាតិ កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ អង្គការដៃគូ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធ យុវជន កម្ពុជាយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់​ខេត្ត​រតនគិរី ។ពិសេស ជ័យលាភីបញ្ចប់​ការបន្ទោបង់ពាសវាល​ពាស​កាល។ ឯកឧត្តមបន្តថា​សមិទ្ធផលទាំងនេះកើតចេញ​ពីកត្តា​សុខ​សន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងបច្ចុប្បន្នត្រូវ​បាន​បន្តវេនដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេច​បាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមាន​ដែល​ប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តម ឆាយ ប្ញទ្ធីសែន បន្តថា ដើម្បីចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់​ចេញនៅ​អាទិភាពគន្លឹះចំនួន៤ ដែលរួមមានៈ (១)…

  • ការបង្កើនផលស្រូវទៅតាមស្តង់ដា ឬតម្រូវទីផ្សារនាំចេញ នោះងាយទទួលបានទីផ្សារលក់ចេញ និងចៀសវាងបញ្ហាប្រឈមថ្លៃដើមលើការផលិត

    ការបង្កើនផលស្រូវទៅតាមស្តង់ដា ឬតម្រូវទីផ្សារនាំចេញ នោះងាយទទួលបានទីផ្សារលក់ចេញ និងចៀសវាងបញ្ហាប្រឈមថ្លៃដើមលើការផលិត

    (ខេត្តបន្ទាយមានជ័យ)៖ ការបង្កើនផលស្រូវទៅតាមស្តង់ដា ឬតម្រូវទីផ្សារនាំចេញនោះងាយទទួលបានទីផ្សារលក់ចេញនិងចៀសវាងបញ្ហាប្រឈមថ្លៃដើមលើការផលិត លោកអភិបាលរងខេត្ត បានលើកឡើងយ៉ាងដូច្នេះ ក្នុងវេទិការសាធារណៈ នៅវត្តកណ្ដាលឃុំស្រះជីស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ។ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានឲ្យដឹងពីប្រជាពលរដ្ឋ ទូទាំងស្រុក ៩០ភាគរយ ជាប្រជាកសិករ ហើយសរុបផ្ទៃដីបង្ករបង្កើផលបានមាន ៣៤០២៥ហិកតា និងផលស្រូវវស្សាធ្វើបានជារួមមានចំនួន៣២ ១១០ហិតា ដែលជាតួលេខនៃផ្ទៃដីបង្ករបង្កើនផលនិងផលស្រូវ វស្សានៅស្រុកភ្នំស្រុកសម្រាប់ឆ្នាំ២០២៤នេះ ។ ម្យ៉ាងទៀតទាក់ទងទៅនឹងការងារបង្ករបង្កើនផលស្រូវ ក៏ដូចជាការឆ្លើយតបតម្លៃលើទីផ្សារនាំចេញស្រូវ ថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋាន រួមជាមួយអាជ្ញាធរ បានកំពុងធ្វើការផ្សព្វផ្សាយ និងរៀបចំចងក្រងសហគមន៍កសិករ ដោយរដ្ឋទម្លាក់នូវថវិកាមួយចំនួនរួមចំណែកជួយដល់សហគមន៍នេះសម្រាប់ការផលិតនិងរក្សាស្ថេរភាពតម្លៃទីផ្សា។ លោកអភិបាលស្រុកភ្នំស្រុក បានលើកឡើងពីសក្ដានុពលរបស់ស្រុក ដីមានជីជាតិនិងមានប្រភពទឹកធំមួយគឺអាងទឹកត្រពាំងថ្មដែលផ្ទុកទឹកបាន ១៨០លានម៉ែត្រគូប ។ អាងនេះកសាងឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបានផ្ដល់ទឹកប្រើប្រាស់ និងការងារកសិកម្ម ជាមួយប្រព័ន្ធធារាសាស្ត្រតូចធំ កសាងដោយក្រសួងធនធានទឹកនិងឧតុនិយម ។ ស្រុកភ្នំស្រុក មានសក្ដានុពលលើវិស័យកសិកម្មដំណាំស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ៕ ដោយ ៖ គៀន ច័ន្ទហ៊ីន

  • ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបងថ្កោលទោសទង្វើជនក្បត់ជាតិដែលញុះញង់ពលរដ្ឋ ឲ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

    ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបងថ្កោលទោសទង្វើជនក្បត់ជាតិដែលញុះញង់ពលរដ្ឋ ឲ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

    (ភ្នំពេញ)៖ លោក ផេង សិទ្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តបាត់ដំបង បានប្រតិកម្មថ្កោលទោស និងប្រកាសជំហរក្នុងការប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិ ៣ជំនាន់របស់ទណ្ឌិត សម រង្ស៊ី ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងតែដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន ក្រោមដំបូល និងម្លប់សុខសន្តិភាព។ លោក ផេង សិទ្ធី ប្រធានប្រតិបត្តិ ស.យ.ស.ស បានធ្វើការអះអាងបន្ថែមថា៖គ្រប់កម្លាំងយុវជនទាំងអស់ គឺ៖គោរពប្រតិបត្តិ ទៅតាមអ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះក្នុងនាមថ្នាក់ដឹកនាំនិងយុវជនទាំងអស់ មិនត្រូវទៅចូលរួមជាមួយសកម្មភាពទង្វើញុះញង់និងចូលរួមធ្វើបាតុកម្ម តាមជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួកជនក្បត់ជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។ ក្នុងនាមប្រធានកណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង លោក ផេង សិទ្ធី បានអំពាវនាវដល់យុវជនទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលបានមកដោយការលំបាក កុំជ្រួលច្របល់ចូលរួមសកម្មភាពតាមការញុះញង់របស់ក្រុមក្បត់ជាតិទាំងនោះឲ្យសោះ ។ ប្រធានប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព(ស.យ.ស.ស)ខេត្តបាត់ដំបង ក៏បានបង្ហាញពីទស្សនៈផ្ទាល់ ប្រាប់ទូរទស្សន៍អប្សរាថា៖ ដោយយល់ឃើញពីទង្វើរបស់ក្រុមជនជាតិក្បត់គឺជាទង្វើដ៏លាមកថោកទាបបំផុត ក្នុងការញុះញង់អូសទាញឲ្យពលរដ្ឋខ្មែរឱ្យយកជីវិត ទៅស្លាប់ ដើម្បីបម្រើមហិច្ឆតា ចង់ដណ្តើមអំណាចខុសច្បាប់របស់ខ្លួន ។ ក្នុងនាមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសូមប្រកាសយ៉ាងដាច់អហង្កាធ្វើការថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិដ៏ឆ្កួតលីលារបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក…