Category: ព័ត៌មានជាតិ

  • ក្រសួងយុត្តិធម៌៖ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានកំពុងបំភ្លៃ​ការពិត​ពាក់ព័ន្ធនឹងគម្រោងCLV

    ក្រសួងយុត្តិធម៌៖ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានកំពុងបំភ្លៃ​ការពិត​ពាក់ព័ន្ធនឹងគម្រោងCLV

    (ភ្នំពេញ)៖អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤នេះបានចេញ​សេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់​ត្រី​កោណ កម្ពុជា-ឡាវ-វៀតណាម(CLV) ដោយបានចោទប្រកាន់មួលបង្កាច់លើ​រាជរដ្ឋា​ភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្ត​ឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមថាក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញ​ប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។ គួរបញ្ជាក់ផងដែរថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំង​នឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែន​ធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែន​ការប៉ុនប៉ង​ធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់​អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូស​ទាញ​ប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្រប​ច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការអំពាវនាវដល់ជនរួមជាតិ សូមកុំ ចាញ់ ឧបាយកលបោកបញ្ឆោតរបស់មេខ្លោងនៃចលនាបដិវត្តន៍ពណ៌ដែលជា ឧក្រិដ្ឋជន ប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវ មានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួម ប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាង លើ នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល…

  • ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥

    (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥។ ២- ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជា លក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។ ៣- ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃទី២៩ ខែសីហា, ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤។…

  • យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាំឱ្យកម្ពុជាស្អាតនៅក្នុងពេលខាងមុខ

    យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាំឱ្យកម្ពុជាស្អាតនៅក្នុងពេលខាងមុខ

    ​(ភ្នំពេញ​)៖​ ភាពស្អាតដែលជាសរសរស្តមទី១នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅធ្វើយ៉ាងណា ឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។ នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន បន្តសហកាជាមួយអ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ សាលារៀន លោកគ្រូអ្នគ្រូ បងប្អូនកម្មករ កម្មការិនី នៅរោងសហគ្រាស អនុវត្តយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក ខណៈពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៩,២លានអង្គ/នាក់។ បន្ទាប់ពីយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ…

  • គ.ជ.ប ៖ ឱ្យយុវជនដែលមានអាយុ១៨ឆ្នាំត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា

    គ.ជ.ប ៖ ឱ្យយុវជនដែលមានអាយុ១៨ឆ្នាំត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា

    (ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំ ឬកើតមុនថ្ងៃ ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាម ទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ។ ថ្លែងក្នុង កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានឱ្យដឹងថា៖ចំពោះប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុនមក អាចទៅពិនិត្យ ឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬ តាមគេហទំព័រ គជប (voterlist.nec.gov.kh) ឬតាមកម្មវិធីទូរសព្ទ NEC KHជាដើម។ ឯកឧត្តម បានបន្តឱ្យដឹងថាតាមការប៉ាន់ប្រមាណពលរដ្ឋចំនួន ២២៤.១៥៦នាក់នឹងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២៤នេះ និងចំណែកចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥៩.៩៦៨នាក់នាក់។ក្រៅពីនេះចំពោះចំនួនការិយាល័យបោះឆ្នោត…

  • កម្ពុជា-សឹង្ហបូរី ស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍

    កម្ពុជា-សឹង្ហបូរី ស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍

    ភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគសិង្ហបុរី ដឹកនាំដោយ ឯកឧត្តម យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកវិនិយោគបរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបាននូវព័ត៌មាននិង ស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសសរស្ដម្ភយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។ចាន់ វិចិត្រ

  • ទូតអង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា

    ទូតអង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា

    (ភ្នំពេញ)៖ ទូតអង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត ជាមួយកម្ពុជា ។ ឯកឧត្តម ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានប្ដេជ្ញាដូច្នេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩សីហា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើនយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស ក្នុងវិស័យនានាជាច្រើននៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរការបើកសម្ពោធសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត និងបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្ររបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អង់គ្លេស។ ជាកិច្ចឆ្លើយតប ឯកឧត្តម ដូមីនីក វីលៀមស៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ពាណិជ្ជកម្ម ការពារជាតិ និងវិស័យនានាបន្ថែមទៀត ។…

  • កសិផលកម្ពុជា មានសក្តានុពលដែលត្រូវការអ្នកវិនិយោគលើការកែច្នៃដើម្បីទីផ្សារទាំងក្នុងស្រុក និង ទីផ្សារអន្តរជាតិ

    កសិផលកម្ពុជា មានសក្តានុពលដែលត្រូវការអ្នកវិនិយោគលើការកែច្នៃដើម្បីទីផ្សារទាំងក្នុងស្រុក និង ទីផ្សារអន្តរជាតិ

    (ភ្នំពេញ)៖ កសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ (Upstream) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គួរបញ្ជាក់ថាការលើកឡើងបែបនេះធ្វើឡើងក្នុងពេលឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពី Cambodia Agrifood Trade and Investment Forum របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញពីការចាប់អារម្មណ៍ចំពោះកិច្ចសហការរួមគ្នាក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ផ្សារភ្ជាប់ការវិនិយោគផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់ថា ការរៀបចំកម្មវិធីខាងលើត្រូវមានផែនការច្បាស់លាស់ និងគិតគូរឱ្យបានស៊ីជម្រៅ។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ដ្រី បានចាត់ទុកថានេះគឺជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងតម្លៃ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធនានា៕ ដោយ ៖ ម៉ាដេប៉ូ

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ «អ្នកផ្តល់ឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ជួយសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ»

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ «អ្នកផ្តល់ឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ជួយសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ»

    (ភ្នំពេញ)៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការបរិច្ចាគឈាមគឺ ជាវីរៈបុរស ហើយការផ្តល់ឈាម គឺបង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា ដែលសម្តេចតែងតែអំពាវនាវលើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញជាទីស្រឡាញ់ ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែរៀបចំ និងគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានី ខេត្ត ។ ឯកឧត្តមសាស្រ្តាចារ្យ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាបនាសួនសន្តិភាព និងស្ដូប​អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ​

    រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាបនាសួនសន្តិភាព និងស្ដូប​អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ​

    បន្ទាយមានជ័យ៖ «សួនសន្តិភាព និងស្ដូបអនុស្សាវរីយ៍នយោបាយ​ឈ្នះឈ្នះ» នៅប្របស្ទឹងសិរីសោភ័ណ នៃក្នុងភូមិ ៣ សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ បានប្រារព្ធពិធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ ក្រោមការអញ្ជើញចូលរួមពី​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ជ័យ ណារី និងថ្នាក់ដឹក​នាំខេត្តព្រមទាំងសប្បុរសជន ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ។ វិមានស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដែលត្រូវសាងសង់​នេះមានបណ្តោយ ៣០ម៉ែត្រ ,ទទឹង២៦ម៉ែត្រ ,កម្ពស់៩.៣៣ ម៉ែត្រ ផ្តួចផ្តើមកសាងនិងចំណាយថវិកាដោយឯកឧត្ដម អ៊ុំ រាត្រី និងលោក​ជំទាវ ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ សប្បុរសជនជា​ច្រើន​នាក់ ។សមិទ្ធិនេះដើម្បីទុកជាការដឹងគុណ និងកត់ត្រាទុកនូវប្រវត្តិសាស្ត្រជាតិ​នៃដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យ​នៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា។ ឯកឧត្ដម អ៊ុំ រាត្រី…

  • យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់​ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់

    យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់​ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់

    កំពង់ធំ៖ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់ប៉ុនប៉ង ផ្ដួល រំលំរាជ​រដ្ឋាភិបាលស្របច្បាប់ និងចាត់វិធានការបង្ក្រាប និងកម្ទេចរាល់ឧបាយ​កលបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយ សភាព​ការណ៍ថ្មីៗកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់​ប្រតិបត្តិការសឹករង បន្ទាប់ពីថ្មីៗនេះ មានក្រុមប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់​ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការ​បោះបោរប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងចេតនាបំបែកបំបាក់ និងបំផ្លាញ​សុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោសោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញ​ទំហឹងនូវសេចក្តីថ្លែងការណ៍ របស់អគ្គបញ្ជាការ​ដ្ឋាននៃកងយោធ​ពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋាន​យោធភូមិភាគទី៤ ដោយបានចេញសេចក្ដី​ថ្លែងការណ៍ប្តេជ្ញាការពារឱ្យ​ខាងតែបានដាច់ខាត នូវសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្ដាប់ធ្នាប់​សាធារណៈជូនប្រជាជន​កម្ពុជារាប់លាននាក់ ទោះស្ថិតក្នុងតម្លៃណា​ក៏ដោយ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់បន្ថែមថា ការញុះញង់ប៉ុនប៉ង​បង្កចលាចលផ្ដួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់  ដោយប្រើ​មធ្យោ​បាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើស ច្បាប់ ហើយកង​យោធពលខេមរភូមិន្ទ …