-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យុទ្ធនាការដាំកូនត្នោតនឹងធ្វើឡើង ១២០គីឡូម៉ែត្រតាមខ្សែបន្ទាត់ព្រំដែនវៀតណាម និងដាំតាមតំបន់មួយចំនួនទៀតនៅកម្ពុជា

(ត្បូងឃ្មុំ) ៖ យុទ្ធនាការដាំកូនត្នោតត្រូវបានធ្វើឡើងដូចភ្លៀងរលឹមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះរបស់ក្រសួងបរិស្ថាននៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។យុទ្ធនាការដាំដើមត្នោតនេះដែរគឺបង្ហាញពីដើមរុក្ខជាតិមួយប្រភេទនេះដែលផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាស់ដល់ពលរដ្ឋកម្ពុជាតាំងតែពីយូរលង់ណាស់មកហើយ និងមិនតែប៉ុណ្ណោះវាជារុក្ខជាតិតំណាងអត្តសញ្ញាណរបស់កម្ពុជាទៀតផង។ ថ្លែងក្នុងយុទ្ធនាការដាំកូនឈើនៅតាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្រ្ត ខេត្ត ត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិតពន្លកបៃតង”នាវិទ្យាល័យ ហេង សំរិន ចក ក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា៖”ខ្ញុំបានបំផុសឱ្យមានការដាំដើមត្នោតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដែលជារូបភាពថែរក្សាទ្រព្យសម្បត្តិរុក្ខជាតិរបស់ខ្មែរយើងដើម្បីដាំតាមព្រំដែន។យើងបានដាំហើយ១ម៉ឺនដើម ឥឡូវខ្វះ ៤ម៉ឺនដើមទៀតគឺនឹងដាំបាន ១២០គីឡូម៉ែត្រតាមព្រំដែន ហើយ នៅពេលនោះគឺដើមត្នោតខ្មែរយើងនឹងដុះនៅតាមព្រំដែនទាំងអស់”។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដែរថា៖”ពេលនេះយើងដាំបាន១ម៉ឺនដើមហើយ នៅខែក្រោយយើងអាចដាំបាន៣ម៉ឺនដើម។សម្រាប់ឆ្នាំនេះយើងនឹងដាំឱ្យបាន ១២០គីឡូម៉ែត្រតាមព្រំដែនរបស់យើង។នៅខេត្តត្បូងឃ្មុំដាំឱ្យបានតាមព្រំដែនទាំងអស់។បើឆ្នាំនេះយើងដាំបានទាំងអស់ពោលគឺ ១២០គីឡូម៉ែត្រតាមព្រំដែននោះ ២០ឆ្នាំក្រោយសងខាងផ្លូវតាមព្រំដែននឹងស្អាតល្អ ។ នេះគឺការអភិវឌ្ឍន៍ទឹកដីរបស់យើង។ឃើញដើមត្នោតគឺដូចឃើញខ្មែរយើងហើយ”។ ឯកឧត្តម អ៊ាង សុផល្លែតបានថ្លែងដោយបញ្ជាក់បន្ថែមថា៖ការដាំដើមត្នោតគឺមិនត្រឹមតែធ្វើនៅតាមខេត្តត្បូងឃ្មុំនោះទេគឺឯកឧត្តមក៏មានយុទ្ធសាស្រ្តជា៣ដំណាក់កាលផងដែរក្នុងនេះគឺទី១ការគូសវាសគិតគូក្នុងការធ្វើ។ទី២គឺការសាកល្បង និង ទី៣គឺការអនុវត្ត។ពេលនេះក្រសួងធ្វើការបណ្តុះកូនត្នោតបានហើយចំនួន៣០ម៉ឺនដើ់មក្នុងឆ្នាំនេះ។សាកល្បងដាំរួចហើយ១ម៉ឺនដើម។ឆ្នាំនេះខេត្តត្បូងឃ្មុំ ឆ្នាំក្រោយខេត្តផ្សេងទៀត។នៅតាមផ្លូវព្រំដែនត្រូវតែដាំ និងមានដើមត្នោតខ្មែរយើង។មិនត្រឹមតែដាំតាមព្រំដែនទេ កន្លែងណាក៏ដាំដែរគឺមិនដាំរប៉ាត់រប៉ាយទេគឺដាំមានជួរបន្ទាត់ ជារង្វង់ ដាំយកផលធ្វើពាណិជ្ជកម្ម យកផលពីរុក្ខជាតិរបស់ជាតិយើងមួយនេះ។សម្រាប់ឆ្នាំក្រោយដាំដើមត្នោតយ៉ាងតិចបំផុតឱ្យបាន១លានដើម។យើងបណ្តុះដើម្បីចែកចាយសម្រាប់ដាំ។ ជាមួយនឹងយុទ្ធសាស្រ្តនៃការដាំដើមត្នោតដែលជារុក្ខជាតិនៃអត្តសញ្ញាណជាតិនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សិស្សានុសិស្ស និងពលរដ្ឋចូលរួមថែរក្សាដើមត្នោតដែលបានដាំ និងដើមឈើទាំងអស់ដោយដាក់ជីស្រោចទឹកធ្វើយ៉ាងណាឱ្យរីកធំធាត់ និងទទួលបានផលនៅថ្ងៃខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់បន្ថែមថា”សូមលោកគ្រូ អ្នកគ្រូ និងបងប្អូនធ្វើយ៉ាងណាបំផុសចលនា”ពន្លកបៃតង”មានន័យថាកាលណាដាំដើមត្នោត ដាំដើមឈើហើយត្រូវស្រោចទឹក ដាក់ជីថែទាំងដោយឱ្យវារីកធំធាត់សុះសាយពេញផ្ទៃប្រទេសដើម្បីធ្វើយ៉ាងណាឱ្យសម្រេចជោគជ័យតាមបំណងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែត”។ គួរបញ្ជាក់ថាដើមត្នោត មានភាគច្រើននៅក្នុងខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់…
-
មេបញ្ជាការ៖ កងទ័ពចាំបាច់ត្រូវហ្វឹកហ្វឺន លត់ដំ បំប៉នជំនាញ ទាំង តួនាទីភារកិច្ច វិន័យ និងសេចក្ដីថ្លៃថ្នូរ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងថា កងទ័ពប្រៀបបានទៅនឹងសរសៃឈាមរបស់រាជរដ្ឋាភិបាល។ត្រូវត្រៀមខ្លួនជានិច្ចក្នុងការទទួលភារកិច្ច អនុវត្តតាមបទបញ្ជាពីថ្នាក់លើ ដូច្នេះត្រូវមានសុខភាពល្អ និងមានគុណភាព ទាំងចំណេះដឹង តួនាទីភារកិច្ច គោរពវិន័យ និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ឧត្តមសេនីយ៍ទោ លើកឡើងដូច្នេះក្នុងឱកាសចុះសួរសុខទុក្ខ សិក្ខាកាមនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងទីលានហ្វឹកហ្វឺនហាត់ ទីបញ្ជាការកងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានបញ្ជាក់ថា នេះគឺជាការហ្វឹកហ្វឺនរៀនសូត្រពង្រឹងនាយទាហាន នាយទាហានរង និងពលទាហានប្រចាំឆ្នាំ២០២៤ រយៈពេលមួយខែ។ វគ្គនេះ មានប្រាក់ឧបត្ថម្ភបំប៉នហ្វឹកហ្វឺនរបស់សម្តេចតេជោ ហ៊ុន សែន និងការជួយឧបត្ថម្ភម្ហូបអាហារបន្ថែមពីតាមបណ្តាកងឯកភាពនៅផ្នែកសឹករងក្រុងស្រុកទាំងប្រាំបួន។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដល់សិក្ខាកាមទាំងអស់ត្រូវស្តាប់គ្រូយោធាចារ្យបង្រៀន និងរៀនសូត្រតាមផែនការដែលថ្នាក់លើបានប្រគល់ជូន ។ទី១-មានស្មារតីទទួលខុសត្រូវឱ្យទទួលបានលទ្ធផលល្អ, ទី២-ត្រូវត្រៀមបម្រុងកម្មវិធីហ្វឹកហ្វឺនយុទ្ធដំណើរទ័ពមុនពេលកម្មវិធីបិទហ្វឹកហ្វឺន មានចម្ងាយផ្លូវពី១៥ទៅ២០គីឡូម៉ែត្រ នៅក្នុងតំបន់ព្រៃឡង់ , ទី៣-យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត…
-
អភិបាលខេត្តកំពង់ធំ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនជនចាស់ជរា នៅស្រុកស្ទោង

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងទៀតព្រមទាំងថវិកាមួយចំនួនមកជូន លោក ស៊ិន រ៉ាន់ ដែលជាជនចាស់ជរា គ្មានទីពឹង រស់នៅតែម្នាក់ឯង នៅក្នុងភូមិសាស្ត្រភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយក្រុមការងារគ្រោងនឹងជួសជុលលំនៅឋានជូនលោក ស៊ិន រ៉ាន់ ។ ក្នុងឱកាសនេះលោក ស៊ិន រ៉ាន់ បានសម្តែងនូវការគោរពអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបារម្ភ និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់គ្រប់ទីកន្លែង៕ដោយ៖ប៊ុនរដ្ឋា
-
មន្ទីរព័ត៌មាននិងរដ្ឋបាលខេត្តសៀមរាបផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន និងមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត

សៀមរាប៖ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្ត បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្រ្តីនៃមន្ទីរ អង្គភាពជុំវិញខេត្តចំនួន ១៤៨នាក់ (ស្រី ១៨នាក់) ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ លើកឡើងថា សម្រាប់ខេត្តសៀមរាបជាគោលដៅដំបូងគេបង្អស់ ដែលក្រសួងព័ត៌មាន បានរៀបចំធ្វើការផ្សព្វផ្សាយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយប្រជាជនគ្រប់រូបសុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឱ្យមានសុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។ តាមការពន្យល់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺមូលដ្ឋានគ្រឹះ នៃក្រមវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដែលនឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនទូទៅ យល់កាន់តែច្បាស់ ពីសិទ្ធក្នុងការផ្សព្វផ្សាយព័ត៌មាន និង ចៀសវាងការផ្សាយព័ត៌មានទាំងឡាយណាមិនច្បាស់លាស់ ដែលអាចបង្កឲ្យមានចលាចលសង្គម។…
-
ពិធីសំណេះសំណាលជាមួយកម្មកររោងចក្រសាប្រ៊ីណា ៦.០០០នាក់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រ សាប៊្រីណា ស្ថិតក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែសីហាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានថ្លែងទៅកាន់កម្មករ និយោជិតប្រមាណ៦.០០០នាក់ ថា មកដល់ពេល នេះបងប្អូនកម្មករមានប្រាក់ខែគោលជាង ២០០ ដុល្លារអាមេរិក និងអ្នកខ្លះទៀតបានធ្វើការថែមម៉ោងទទួលបានរហូតដល់ទៅជាង ៤០០ ដុល្លារ។ ដូច្នេះសូមឱ្យបងប្អូនត្រូវខិតខំបន្តធ្វើការងារជូនរោងចក្រ ដើម្បីបានប្រាក់ចំណូលបន្ថែមទៀត យកមកលើកស្ទួយជីវភាពគ្រួសារ។ ទាក់ទងនឹងព្រឹត្តិការណ៍ដែលកំពុងក្តៅ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែម ទៅលើគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV)។សម្ដេចបានគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា មិនឱ្យបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រ។ ដូច្នេះសូមបងប្អូនកម្មករនិយោជិតទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៅតំបន់អភិវឌ្ឍន៍ឦសានចំនួនបួនខេត្តនោះ ចំណូលប្រជាពលរដ្ឋម្នាក់ៗប្រមាណជាង១.៧០០ ដុល្លារក្នុងមួយឆ្នាំ។ដូច្នេះប្រាក់ចំណូលនេះបើធៀបទៅនឹងប្រជាពលរដ្ឋ រស់នៅខេត្តផ្សេងទៀត គឺពួកគាត់មានប្រាក់ចំណូលខ្ពស់ជាងខេត្តដទៃទៀត។ ឯកឧត្តមបានបញ្ជាក់ទៀតថា ជនអគតិមួយចំនួនបានញុះញង់ឱ្យបងប្អូនកម្មករយើងចូលរួមធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ ដូច្នេះសូមបងប្អូនកុំជឿតាមការញុះញង់ និងកុំចូលរួមធ្វើបាតុកម្មព្រោះ វាពុំមានផលចំណេញដល់បងប្អូនកម្មករនិយោជិតនោះឡើយ៕ដោយ៖ ម៉ុន សំអាត
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញសួរសុខទុក្ខមន្ត្រីសុខាភិបាល និងអ្នកជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញសកម្មភាពផ្តល់សេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ នៅចំពោះមុខវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជាថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព នៅទូទាំងខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាលនិងអាជ្ញាធរមូលដ្ឋានដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ បាន ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឬនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ៕ដោយ៖ ម៉ុន សំអាត
-
កត្តាសុខសន្តិភាព អនុញ្ញាតឱ្យយុវជនកម្ពុជា មានឱកាសប្រឡងយកអាហារូបករណ៍ ទៅបន្តការសិក្សានៅបរទេស

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជា់ថា កត្តាសុខសន្តិភាព អនុញ្ញាតឱ្យយុវជនកម្ពុជា មានឱកាស ប្រឡងយកអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធីបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ទាល់សម្រាប់ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៧៤ រូប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន បានអនុញ្ញាតឱ្យសិស្ស និស្សិត យុវជនកម្ពុជា មានឱកាសប្រឡងយកអាហារូបករណ៍ ទៅសិក្សានៅបរទេស ដើម្បីទទួលបានការអប់រំបន្ថែម ព្រមទាំងឱកាសសិក្សារៀនសូត្រទាំងជំនាញ…
-
វិទ្យាស្ថានស្តង់ដារកម្ពុជាបើកវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗចំនួនពីរ

សៀមរាប៖វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤បានបើកវគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល ” ។ ក្នុងពិធីដែលប្រព្រឹត្តទៅនៅសណ្ឋាគារស៊ីនតា ម៉ានី( Shinta Mani) ខេត្តសៀមរាប លោក នូវ ថារ៉ា អគ្គនាយករង វិទ្យាស្ថានស្តង់ដារកម្ពុជាបានប្រាប់សិក្ខាកាមថា វគ្គមានគោលបំណងដើម្បីពង្រឹងនូវចំណេះដឹង ដល់មន្ត្រីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅក្នុងខេត្តសៀមរាបឱ្យយល់កាន់តែច្បាស់អំពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) និងការធ្វើ អធិការកិច្ច ដែលជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញឱ្យផលិតករទាំងអស់ចូលរួមអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងគុណភាព សុវត្ថិភាព និងឈានទៅធ្វើការប្រកួត ប្រជែងលើទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេសជួយដល់ផលិតផលរបស់កម្ពុជា អាចនាំផលិតផលចេញដោយមិនជាប់ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយប្រទេសជាសមាជិកអាស៊ានក្នុងការចរចាបង្កើតកិច្ចព្រមព្រៀង យ៉ាងច្រើនជាមួយប្រទេសជាដៃគូក្នុងតំបន់ និងអន្តរជាតិ មានដូចជា១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)២. កិច្ចព្រមព្រៀងអាស៊ានជាមួយដៃគូប្រទេសផ្សេងទៀត៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។លោកបន្ថែមថា…
-
កូនទោចថ្ពាល់លឿង ទើបតែបង្កើតបានកូនតូចថ្មីមួយ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ដែនជម្រកសត្វព្រៃកែវសីមា

(ភ្នំពេញ៖)សត្វទោចថ្ពាល់លឿងនៅក្នុងក្រុមគ្រួសារសត្វទោចទី២ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ទើបតែបង្កើតបានកូនតូចថ្មីមួយ ដែលធ្វើឱ្យគ្រួសាររបស់សត្វទោចមួយក្រុមនេះមានសមាជិកឡើងរហូតដល់ ៦ ក្បាលហើយនាពេលនេះ។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតងបានឱ្យដឹងនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤នេះថា តាមរយៈ អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក្រុមស្រាវជ្រាវចាហ៊ូ បានតាមដាន និងសិក្សាពីអាកប្បកិរិយារបស់គ្រួសារសត្វទោចថ្ពាល់លឿងមួយក្រុមនេះអស់រយៈពេល ៤ ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ ២០១៣ មក ដែលធ្វើឱ្យក្រុមនេះក្លាយជាក្រុមគ្រួសារសត្វទោចដែលមានភាពសាំងច្រើនជាងគេ ក្នុងចំណោមក្រុមគ្រួសារសត្វទោចទាំងបួនដែលក្រុមអ្នកស្រាវជ្រាវ ចាហ៊ូ កំពុងតាមដាន។ USAID មរតកបៃតងបានឱ្យដឹងដែរថា នៅខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមា ជាតំបន់ដែលមានចំនួនសត្វជិតផុតពូជប្រភេទនេះរស់នៅច្រើនជាងគេ។ ជាអកុសល ចំនួនសត្វទោចដ៏អស្ចារ្យទាំងនេះមានការថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនដោយសារតែការបាត់បង់ទីជម្រក និងការជួញដូរធ្វើជាសត្វចិញ្ចឹម។ ដើម្បីជួយការពារប្រភេទសត្វជិតផុតពូជនេះ USAID មរតកបៃតង ធ្វើការជាមួយ អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីជួយដល់ក្រុមស្រាវជ្រាវ តំបន់ជំរុំសត្វទោច ចាហ៊ូ ក្នុងការត្រួតពិនិត្យ និងសិក្សាពីអាកប្បកិរិយារបស់ក្រុមគ្រួសារសត្វទោចថ្ពាល់លឿងចំនួន ៤ ក្រុម ក្នុងគោលបំណងផ្សាំងពួកវាទៅនឹងវត្តមានរបស់ក្រុមអ្នកស្រាវជ្រាវរបស់ ចាហ៊ូ ដែលយើងហៅថា…
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារ ជំហានទី៣ នៅតំបន់ ៣

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ នៅថ្ងៃទី១៣ ដល់ ១៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ទី៣ នៅសណ្ឋាគារពោធិ៍សាត់រីវើសាយ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨២រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៩ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍…