Category: ព័ត៌មានជាតិ

  • ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជននូវសកម្មជនមកពីគណបក្សផ្សេងៗចំនួន ១៣៧នាក់នៅខេត្តកំពង់ឆ្នាំង

    ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជននូវសកម្មជនមកពីគណបក្សផ្សេងៗចំនួន ១៣៧នាក់នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់​ឆ្នាំងបានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី​ចំនួន១៣៧នាក់ ដែលមកពីគណបក្សភ្លើងទៀន​និង​គណបក្សផ្សេងៗមួយចំនួនទៀត។ ពិធីប្រកាសបញ្ចូលសមាជិកបានប្រព្រឹត្តទៅនៅសាលាប្រជុំគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ឆ្នាំងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤​ក្រោមអធិបតីភាពឯកឧត្តម យូ សេរីវុឌ្ឍ ​ប្រធានក្រុមការងារចលនា​កសាងសមាជិកបក្សនៅមូលដ្ឋានរាជធានី ខេត្ត និងជាបេសក​ជន​ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​និងឯកឧត្តម ស៊ីវ រុន អនុប្រធានគណបក្សខេត្តកំពង់ឆ្នាំង។ ឱកាសនោះឯកឧត្តម ស៊ីវ រុន បានសម្ដែងនូវមនោសញ្ចេតនា​រីករាយនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មី ដែលបាន​ស្ម័គ្រ​ចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ចំណែកឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ​បានជំរុញដល់សមាជិកទាំងអស់គ្នាបន្តជួយផ្សព្វផ្សាយ អំពី​គោលនយោបាយគណបក្សប្រជាជនកម្ពុជា ជាពិសេស​ទៅកាន់​យុវវ័យទទួលបាននូវការគាំទ្រ​មកចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជាបន្ថែមទៀត៕ដោយ៖សុខ គឹមសៀន

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជួប លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជួប លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

    នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់ UN ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំកំពូលស្ដីពីអនាគត និងការត្រៀមលក្ខណៈចូលរួមរបស់កម្ពុជាក្នុងការចូលរួមកិច្ចប្រជុំនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាង UN បានពិភាក្សាអំពីដំណើរការ និងឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូលខាងលើ ព្រមទាំងផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាចំបងមួយចំនួន រួមមាន ការបន្តកិច្ចសហប្រតិបត្តិការជាមួយ UN តួនាទីនិងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងពហុភាគី សំដៅពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ លោក យូស៊ិប សូយ័រ បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង UN និងរាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ តំណាង UN ក៏បានជូនពរ…

  • សភាពការណ៍សណ្ដាប់ធ្នាប់សន្តិសុខសង្គមទូទាំងខេត្តបន្ទាយមានជ័យស្ងប់ស្ងាត់

    សភាពការណ៍សណ្ដាប់ធ្នាប់សន្តិសុខសង្គមទូទាំងខេត្តបន្ទាយមានជ័យស្ងប់ស្ងាត់

    បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ​និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត​ បានបញ្ជាក់ថាចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ស្ថានភាពទូទៅក្នុងខេត្តមានលក្ខណៈល្អប្រសើរដោយប្រជាពលរដ្ឋកំពុងប្រកបរបររកស៊ីទទួលទាននិងបំពេញកិច្ចការងារធម្មតា បើទោះបីកាលពីប៉ុន្មានថ្ងៃមុននេះ មានក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសញុះញង់ប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍និងជំរុញឱ្យធ្វើការ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្តី។ ឯកឧត្តមបន្តថាក្នុងនាមគណៈបញ្ជាការឯកភាពនិងកងកម្លាំងអាជ្ញាធរមូលដ្ឋានការប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយ ណាមានចេតនាបង្កជាភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គមជាពិសេសប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។អាជ្ញាធរ​មូលដ្ឋាន និងកម្លាំងចម្រុះបានបំពេញភារកិច្ចរបស់ខ្លួនបាន​យ៉ាងល្អបំផុត៕ ដោយ៖គៀន ច័ន្ទហ៊ីន

  • រដ្ឋបាលខេត្តរតនគិរីត្រៀមទទួលការនិមន្តមកកាន់ខេត្តរតនគិរីរបស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី

    រដ្ឋបាលខេត្តរតនគិរីត្រៀមទទួលការនិមន្តមកកាន់ខេត្តរតនគិរីរបស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី

    រតនគិរី៖ខណៈព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី កំពុងគង់នៅខេត្ត​ក្រចេះ នៅឯខេត្តរតនគិរីឯណោះវិញនៅសាលប្រជុំសាលា ខេត្តរតនគិរីនារសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានដឹកនាំកិច្ចប្រជុំ​​ ត្រៀម​ទទួលព្រះវនវាសី ចន្ទ មុនី ដែលនឹងនិមន្តមកកាន់ខេត្តរតនគិរី​នៅថ្ងៃទី២២ ខែសីហានិមន្តចេញទីរួមខេត្តមណ្ឌលគិរី ដើម្បី​ទស្សនកិច្ច និងជួបបងប្អូនប្រជាពុទ្ធបរិស័ទខ្មែរតាមខ្សែបន្ទាត់​ព្រំដែនខេត្តចំនួនបួន។ សូមជម្រាបថា ដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធ​បរិស័ទតាមខ្សែបន្ទាត់ព្រំដែន របស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ទៅកាន់ខេត្តចំនួនបួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលចាប់ផ្តើមពីថ្ងៃទី២០ខែសីហានិងបញ្ចប់ នៅថ្ងៃទី២៤ ខែសីហាត្រឹមខេត្តស្ទឹងត្រែង ។ នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២០ ខែសីហា ព្រះអង្គ ចន្ទ មុនី និមន្តចូលសំចតខ្លីនៅវត្តខេមវន្ត ហៅ វត្តបឹងស្នាយ ក្នុង សង្កាត់​សំបួរមាស ក្រុងកំពង់ចាម មុនបន្តដំណើរទៅស្រុកស្នួល ខេត្តក្រចេះ ដោយមានការថ្វាយបង្គំទទួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។នៅទីនោះផងដែរ ព្រះធម្មវនវាសី បណ្ឌិត ចន្ទ មុនីបានជួបពុទ្ធបរិស័ទនិងផ្ដល់ដំបូន្មាន…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការរើសមន្ត្រីសុខាភិបាល បម្រើការងារ​នៅមន្ទីរពេទ្យ​បង្អែក និងមណ្ឌលសុខភាព ដើម្បីធានាការផ្តល់សេវាសុខភាពបឋម​នៅមូលដ្ឋាន​ប្រកប​ដោយប្រសិទ្ធភាព

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការរើសមន្ត្រីសុខាភិបាល បម្រើការងារ​នៅមន្ទីរពេទ្យ​បង្អែក និងមណ្ឌលសុខភាព ដើម្បីធានាការផ្តល់សេវាសុខភាពបឋម​នៅមូលដ្ឋាន​ប្រកប​ដោយប្រសិទ្ធភាព

    (សៀមរាប)៖ ការរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាល សម្រាបបម្រើការងារនៅតាមអង្គភាពសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីធានាការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សរុបអ្នកចូលរួមប្រមាណ ៣៥០នាក់ ។ ក្រោយពីស្តាប់របាយការណ៍បូកសរុបសិក្ខាសាលាពិគ្រោះយោបល់ដែលបានប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃកន្លងមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចក្ខុវិស័យ និងគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានតម្រង់ទិសការដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅកាន់ការ គ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម និងការកែទម្រង់ស្ថាប័នសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា។…

  • ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តជួបប្រជាពុទ្ធបរិស័ទ​តាមខ្សែបន្ទាត់ព្រំដែនបួនខេត្ត

    ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តជួបប្រជាពុទ្ធបរិស័ទ​តាមខ្សែបន្ទាត់ព្រំដែនបួនខេត្ត

    កំពង់ចាម៖ដោយនិមន្តចេញដំណើរពីខេត្តកំពង់ឆ្នាំងវេលា​ម៉ោង​៨ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តមកខេត្តកំពង់ ចាមវេលាម៉ោងជាង១០ព្រឹក​សម្រាប់ដំណើរនិមន្តទស្សនកិច្ចនិងជួបប្រជាពុទ្ធបរិស័ទតាមខ្សែ បន្ទាត់ព្រំដែនទៅកាន់ខេត្តចំនួន បួន គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា​និងបញ្ចប់នៅថ្ងៃទី២៤ ខែសីហាត្រឹមខេត្តស្ទឹងត្រែង ។ នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២០ ខែសីហា ព្រះអង្គ ចន្ទ មុនី និមន្តចូលសំចតខ្លីនៅវត្តខេមវន្ត ហៅ វត្តបឹងស្នាយ ក្នុងសង្កាត់​សំបួរមាស ក្រុងកំពង់ចាម មុនបន្តដំណើរទៅស្រុកស្នួល ខេត្ត​ក្រចេះ ដោយមានការថ្វាយបង្គំទទួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។នៅទីនោះផងដែរ ព្រះធម្មវនវាសី​បណ្ឌិត ចន្ទ មុនីបានជួបពុទ្ធបរិស័ទនិងផ្ដល់ដំបូន្មាន ពិសេសយុវជនយុវនារីត្រូវចេះសាមគ្គីភាពមានការជឿជាក់លើថ្នាក់ដឹកនាំទើបប្រទេសជាតិមានសន្តិភាពរីកចម្រើនសម្បូរសប្បាយ។ព្រះអង្គដាស់តឿនថាបើជាតិបែកបាក់,សត្រូវជិតខាងមើលងាយ។ប្រទេសជាតិអាចធ្លាក់ក្នុងសង្គ្រាម,បង្កភាពវិនាសព្រាត់ប្រាស់។ព្រះអង្គមានថេរដីកាថាប្រទេសជាតិទើបឆ្លងផុតពីសង្គ្រាមបានជិត៤០ឆ្នាំ ហើយបានអភិឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ។ សូមបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក ព្រះធម្មវនវាសី ចន្ទ មុនី នឹងបន្តទៅទស្សនកិច្ចតាមខ្សែបន្ទាត់ព្រំដែននៅ ស្រុកស្នួល​ខេត្តក្រចេះ ក្នុងថ្ងៃដដែល។លុះថ្ងៃទី២១ខែឆ្នាំដដែល​ព្រះអង្គនឹងបន្តនិមន្តទៅទស្សនកិច្ចនិងជួបពុទ្ធបរិស័ទតាមបន្ទាត់ព្រំដែនខេត្តមណ្ឌលគីរី,ថ្ងៃទី២២និមន្តទៅខេត្តរតនគីរី។ចំណែកថ្ងៃទី២៣និមន្តចេញពីខេត្តរតនគីរីឆ្ពោះទៅតាមបន្ទាត់ ព្រំដែនខេត្តស្ទឹងត្រែង។លុះព្រឹកឡើងថ្ងៃទី២៤ខែសីហានិមន្ត​បន្តទៅខេត្តព្រះវិហារនិងត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ៕ដោយ៖លី ពៅ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យគរុសិស្ស និស្សិត ដែល​ប្រឡង​ចូលក្របខណ្ឌរដ្ឋ ផ្សព្វផ្សាយ ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈ​ការ​កែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដល់មូលដ្ឋានរៀងៗខ្លួន

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យគរុសិស្ស និស្សិត ដែល​ប្រឡង​ចូលក្របខណ្ឌរដ្ឋ ផ្សព្វផ្សាយ ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈ​ការ​កែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដល់មូលដ្ឋានរៀងៗខ្លួន

    (សៀមរាប)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យប្អូនៗគរុសិស្ស និស្សិតទាំងអស់ ផ្សព្វផ្សាយ ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដល់មូលដ្ឋានរៀងៗខ្លួន ហើយប្រាប់ដល់ លោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី សូមឱ្យមានទំនុកចិត្តលើការកែទម្រង់ប្រកបដោយឆន្ទៈខ្ពស់នេះ ជាពិសេស ឯកឧត្តម បានលើកទឹកចិត្តទាំងអស់គ្នា ចូលរួមប្រឡងប្រជែង ដើម្បីសម្រេចតាមបំណងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការ ផ្អែកលើសមត្ថភាពរៀងៗខ្លួន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែង​ដូច្នេះ​ក្នុងឱកាសអញ្ជើញជួបគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងគ្រូបង្រៀនអនុវិទ្យា​ល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងវិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ឈើទាល សរុបចំនួន ៦២នាក់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការជួបជាមួយប្អូនៗគរុសិស្ស និងគរុនិស្សិត ដែលបានឆ្លងកាត់ការប្រឡងក្លាយជាមន្ត្រីរាជការកាលពីពេលថ្មីៗនេះ…

  • រដ្ឋបាលខេត្តកំពង់ធំ និងកងកម្លាំងសឹករងខេត្តដាំ​ដើមឈើមួយ​ម៉ឺនដើម លើផ្ទៃដីដែលបានដកហូតក្នុងតំបន់ព្រៃឡង់

    រដ្ឋបាលខេត្តកំពង់ធំ និងកងកម្លាំងសឹករងខេត្តដាំ​ដើមឈើមួយ​ម៉ឺនដើម លើផ្ទៃដីដែលបានដកហូតក្នុងតំបន់ព្រៃឡង់

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធាន​គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុន អនុ​ប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានដឹកនាំកងកម្លាំងតំបន់ប្រតិបត្តិការសឹករងជាច្រើននាក់ដាំកូនឈើចម្រុះមួយម៉ឺនឡើងវិញ នៅលើផ្ទៃដី ដែលបានដកហូតពីក្រុមជនល្មើសក្នុង​តំបន់​ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្នុងសកម្មភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន បានអរគុណមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរដែនដី ស្រុកសណ្ដាន់ ដែលបានរួបរួមគ្នាដាំកូនឈើ ដើម្បីស្ដារព្រៃ​ឈើឡើងវិញ ក្រោយពីបាត់បង់ព្រៃឈើដោយជនល្មើស​កាប់ទន្ទ្រាន យកដីធ្វើកម្មសិទ្ធិនាពេលកន្លងមក ។ចំណែកក្រុមជនល្មើសទាំងនោះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជា ពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសម្បត្តិ ធនធានធម្មជាតិ កុំឱ្យមានការបាត់បង់តទៅទៀតនិងត្រូវមើលថែ​ទាំកូនឈើដាំថ្មី ឱ្យបានដុះលូតដល់ល្អឡើងវិញ ។ ចំណែកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអរគុណឯកឧត្ត​មអភិបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរ​ដែនដី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឱ្យមាន​ការដាំស្ដារព្រៃឈើឡើងវិញតាមបទបញ្ជារបស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់៕…

  • អាជ្ញាធរ និងតំណាងដៃគូម្ចាស់គម្រោង ចុះស្វែងយល់បន្ថែមទីលានទុកដាក់សំរាមក្រុងបាត់ដំបង

    អាជ្ញាធរ និងតំណាងដៃគូម្ចាស់គម្រោង ចុះស្វែងយល់បន្ថែមទីលានទុកដាក់សំរាមក្រុងបាត់ដំបង

    បាត់ដំបង៖ឯកឧត្តម សុខ លូ​ អភិបាលខេត្តបាត់ដំបង​រួមជា​មួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី(ADB) ,តំណាង ដៃគូគម្រោង និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​អញ្ជើញពិនិត្យស្វែងយល់បន្ថែមទីលានទុកដាក់សំរាមក្រុងបាត់ដំបង ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងឱកាសអញ្ជើញចុះផ្ទាល់កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤គណៈប្រតិភូបានស្តាប់និងទស្សនាបទបង្ហាញពីវឌ្ឍនភាព នៃគម្រោងដែលបានឆ្លុះបញ្ចាំងពីសមិទ្ធកម្មនានារបស់គម្រោងមួយនេះ។ សូមជម្រាបថា ទីលានទុកដាក់សំរាមក្រុងបាត់ដំបង ស្ថិត​នៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ទីលាននេះត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមីនាឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។គម្រោងនេះសាងសង់នៅលើផ្ទៃដីជាង២០ហិកតានិងបានដាក់ឱ្យប្រើប្រាស់ជាដំណាក់កាលដំបូងនូវរណ្ដៅទី១លើផ្ទៃដីទំហំជិតបីហិកតា និងមានសមត្ថភាពអាចផ្ទុកសំរាមបាន ជាង៣០ម៉ឺន​ម៉ែត្រគូបសម្រាប់រយៈពេល១០ឆ្នាំពីឆ្នាំ ២០២២រហូត​ដល់​២០៣២។ទីលានទុកដាក់សំរាមនេះសម្រាប់ប្រជាជនក្នុងក្រុងបាត់ដំបងនិងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាមផ្ទាល់។ តាមការរំពឹងទុកប្រជាជនប្រមាណ៦០ភាគរយ ស្មើនឹងមនុស្ស ១២៦ ០០០នាក់ នឹង​ទទួលបាននូវសេវាកម្ម ផ្នែកអនាម័យ​ បរិស្ថា​ន ពីទីលានចាក់សំរាមមួយនេះ។ទីលានទុកដាក់សំរាមដ៏ធំដំបូងនៅខេត្តបាត់ដំបងបានចំណាយថវិកាសាងសង់ជាង ៦លានដុល្លារអាមេរិក ក្រោមគម្រោង​កែលម្អ​គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ក្រោម​កម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ។ ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់​ធនាគារ​អភិវឌ្ឍន៍អាស៊ីនិងតំណាងភាគីដៃគូអភិវឌ្ឍន៍នៃ គម្រោងនៅទីនេះ ដែលបានផ្ដល់នូវកម្ចីឥណទានសម្បទាន ក្នុងការសាងសង់នូវទីលានទុកដាក់សំរាមនិងរៀបចំ​ប្រព័ន្ធ​​លូរំដោះទឹកកខ្វក់និងប្រព័ន្ធលូរំដោះទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ដែលគម្រោងខាងលើទាំងនេះពិតជាបានផ្ដល់នូវផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញក្ដីសង្ឃឹមថា ខេត្តបាត់ដំបងនឹងទទួលបាន នូវ គម្រោងថ្មីៗ…

  • កម្មសិក្សាការីអន្ដរជាតិចំនួន៤រូប នៅក្នុងមជ្ឈមណ្ឌលធនធានរបស់សាលាក្ដីខ្មែរក្រហម ធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវបញ្ចប់ការងារហាត់ការ

    កម្មសិក្សាការីអន្ដរជាតិចំនួន៤រូប នៅក្នុងមជ្ឈមណ្ឌលធនធានរបស់សាលាក្ដីខ្មែរក្រហម ធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវបញ្ចប់ការងារហាត់ការ

    (ភ្នំពេញ)៖កម្មសិក្សាការីអន្ដរជាតិចំនួន៤រូប ដែលបានបំពេញការងារជាអ្នកហាត់ការនៅ​ក្នុងមជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬ​សាលាក្ដីខ្មែរក្រហម កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងមកបានធ្វើបទ​បង្ហាញ​អំពីលទ្ធផលស្រាវជ្រាវរបស់ពួកគេជូនបុគ្គលិកនៅ អ.វ.ត.ក. និងនិស្សិតប្រមាន ៤០រូប មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)។ គួរបញ្ជាក់ថាកម្មសិក្សាការីអន្ដរជាតិទាំង៤រូបនោះដូចជា៖ កញ្ញា Ambre Abrahami, កម្មសិក្សាការីមកពីប្រទេសបារាំង បានធ្វើបទបង្ហាញអំពី ការអនុវត្តយុត្តិធម៌អន្តរកាល​នៅកម្ពុជាក្រោយរបបខ្មែរក្រហម៖ អ.វ.ត.ក: យន្តការគណនេយ្យភាពដ៏ត្រឹមត្រូវ។ លោក Jonathan Formella, កម្មសិក្សាការីមកពីសហរដ្ឋអាមេរិក បានធ្វើបទបង្ហាញលើ​​ប្រធាន​បទស្ដីពី មនោគមន៍វិជ្ជានយោបាយ និងការជះឥទ្ធិពល​របស់វាទៅលើភាព​រីកចម្រើននៃច្បាប់កម្ពុជា។​​ លោក Nicholas Lower កម្មសិក្សាការីមកពីសហរដ្ឋអាមេរិក ធ្វើបទបង្ហាញលើប្រធានបទស្ដីពី ផ្លូវបំបែកនៃអំពើប្រល័យពូជសាសន៍៖ ការកំណត់អត្តសញ្ញាណក្រុមដែលត្រូវបានការពារ តាមរយៈការបែងចែកជាពីរនៃការធ្វើតេស្តបែបអត្តនោម័ត និងសត្យានុម័ត ដោយភ្ជាប់ជាមួយនូវ “ការពន្យល់ពាក្យពេចន៍ឱ្យបានច្បាស់លាស់”។កញ្ញា Charlotte Imhof កម្មសិក្សាការីមកពីប្រទេសស្វីស ធ្វើបទបង្ហាញលើប្រធានបទស្ដីពីការកេងប្រវ័ញ្ចលើជនងាយរងគ្រោះក្នុងរបបខ្មែរក្រហមក្នុងពន្លឺនៃច្បាប់មនុស្សធម៌អន្ដរជាតិ។ បើតាមកម្មសិក្សាការីដែលបានធ្វើបទបង្ហាញម្នាក់ៗបានលើកឡើថា ក្នុងរយៈពេល​បំពេញ​ការងារ​នៅ អ.វ.ត.ក. ពួកគេបានទទួល​បទពិសោធន៍ល្អៗ​ពីដំណើរ​ការជំនុំ​ជម្រះក្ដីនៅក្នុងតុលាការនេះ និងទទួលបានចំណេះដឹងច្រើនទាក់ទងនឹងប្រវត្តិសាស្ដ្រ​របស់កម្ពុជា។ កម្មសិក្សាការីទាំងនេះបន្ថែមថា បទពិសោធន៍ការងារដែលពួកគេទទួល​បាននេះ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ការងាររបស់ពួកគេនៅពេលអនាគត់ ហើយពួកគេជម្រុញឱ្យនិស្សិតកម្ពុជាគួរមករៀនសូត្រនៅទីនេះ និងចែករំលែកបទពិ​សោធន៍​នេះទៅនិស្សិតអន្ដរជាតិផងដែរ។ ទាក់ទិនក្នុងរឿងនេះឯកឧត្តម ថោង…