Category: ព័ត៌មានជាតិ

  • ឯកឧត្តម សុខ សូកេន ជួប ទូរទស្សន៍ចិន CCTV 6 ផលិតខ្សែភាពយន្ត និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា

    ឯកឧត្តម សុខ សូកេន ជួប ទូរទស្សន៍ចិន CCTV 6 ផលិតខ្សែភាពយន្ត និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា

    ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូទូរទស្សន៍ចិន CCTV 6 ដឹកនាំដោយ លោក Jonathan Shen អ្នកផលិតខ្សែភាពយន្តនៃទូរទស្សន៍ចិន CCTV 6 នៅទីស្ដីការក្រសួងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូទូរទស្សន៍ចិន CCTV 6 ពិនិត្យ និងពិភាក្សាអំពីការរៀបចំផលិតខ្សែភាពយន្ត និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅប្រជាជនទូទាំងប្រទេស។ចាន់ វិចិត្រ

  • ពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ បានទទួលការអនុញ្ញាតឱ្យជួសជុល លំនៅដ្ឋានចំនួន ៣៦ករណីក្នុងចំណោម ៤៦ករណីដែលបានស្នើសុំ

    ពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ បានទទួលការអនុញ្ញាតឱ្យជួសជុល លំនៅដ្ឋានចំនួន ៣៦ករណីក្នុងចំណោម ៤៦ករណីដែលបានស្នើសុំ

    (ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាគិតចាប់ពីដើមខែ រហូតដល់ជិត ចុងខែ សីហា នេះក្រុមការងារសហគមន៍បានធ្វើការបន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៤៦ករណី និងសម្រេចអនុញ្ញាតបានចំនួន៣៦ករណី។ បើយោងតាមប្រភពពីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២៤នេះថាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវបាន អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យធ្វើ ការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម។រាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹម ២ខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាសម្រាប់ក្នុងសប្ដាហ៍ទី៣ នៃខែសីហា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន៤៦ករណី និងសម្រេចអនុញ្ញាតបានចំនួន ៣៦ករណី ទៅតាមបណ្ដាលស្រុកនិងក្រុងទាំង៧ ។ រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ អាជ្ញាធរជាតិអប្សរាបានលើកឡើងដោយបញ្ជាក់ពីការសង្ឃឹមជឿជាក់ថា៖ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងលឺ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕ ដោយ ៖ ម៉ាដេប៉ូ

  • រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ដំណោះស្រាយសមស្របដល់អតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ដោយសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកដែលបានបង់ប្រាក់ផ្ដាច់ ១០០%

    រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ដំណោះស្រាយសមស្របដល់អតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ដោយសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកដែលបានបង់ប្រាក់ផ្ដាច់ ១០០%

    (ព្រះសីហនុ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ នាថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកទល់ពេលនេះការដោះស្រាយវិវាទរវាងអតិថិជន និងបុរី វី អាយ ភី បានឯកភាពជំរុញបញ្ចប់វិវាទ ដោយសម្រេចផ្ដល់ដំណោះស្រាយក្នុងការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភីដែលបានបង់ប្រាក់ផ្ដាច់ ១០០% ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា មកទល់ពេលនេះការដោះស្រាយវិវាទរវាងអតិថិជននិងបុរី វី អាយ ភី បានធូរស្រាលច្រើនដោយសារតែមានការប្រជុំពិភាក្សាជួយរកដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើនលើកច្រើនសារ និងមានការជួយខ្នះខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរដើម្បីរកដំណោះស្រាយរួមមួយបញ្ចប់វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ។ លទ្ធផលសម្រេចបាននាពេលនេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាពជំរុញបញ្ចប់វិវាទដោយសម្រេចផ្ដល់ដំណោះស្រាយក្នុងការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ…

  • ក្រោយការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ពលរដ្ឋបានបរិច្ចាគថវិកាចូលមូលនិធិអភិវឌ្ឍព្រំដែនភ្លូកទឹកភ្លូកដី

    ក្រោយការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ពលរដ្ឋបានបរិច្ចាគថវិកាចូលមូលនិធិអភិវឌ្ឍព្រំដែនភ្លូកទឹកភ្លូកដី

    (ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រជាពលរដ្ឋចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករបាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងយុទ្ធនាការ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ជាបន្តបន្ទាប់។ លោក ណុប នរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកជនបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនចំនួន ១.០០០ដុល្លារ ជាការបង្ហាញនូវទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍រួមរបស់ជាតិទាំងមូលផងដែរ។ លោកបន្តថា៖«ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមចំណែកផ្ទាល់ជាមួយរាជដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម»។ លោក ហោ ស៊ុនឡេង ជាប្រជាពលរដ្ឋបានអនុវត្តដោយស្ម័គ្រចិត្តតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសំដៅរួមគ្នាក្នុងឆ្លងមហាសាមគ្គី ជាតិខ្មែរក្នុងការថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ លោកបន្តថា៖«ខ្ញុំនិងភរិយា សូមចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួនចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី ២២ខែសីហានេះ បានប្រកាសពីការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។ សម្ដេចធិបតីមានប្រសាសន៍ថា…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តព្រះសីហនុ អនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តព្រះសីហនុ អនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព

    (ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ ខេត្តព្រះសីហនុអនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព ដែលឆ្លើយតបទៅនឹងអាទិភាពគន្លឹះ៥ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺធានាបានថា នៅទូទាំងខេត្តព្រះសីហនុ ប្រជាពលរដ្ឋនឹងមានទឹក អគ្គិសនី និងផ្លូវប្រើប្រាស់គ្រប់គ្រាន់។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់ក្រុមការងារទាំងអស់អោយសហការជាមួយរដ្ឋបាលខេត្តដើម្បីគិតគូរក្នុងការរៀបចំខេត្តព្រះសីហនុឲ្យបានល្អ អភិវឌ្ឍន៍ឱ្យចំទិសដៅដើម្បីបង្កើនសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពីព្រោះ ខេត្តព្រះសីហនុជាខេត្តមួយសំខាន់នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឯកភាពខ្ពស់ទៅនឹងអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើកន្លងមក និងបានកោតសរសើរចំពោះការអនុវត្តបានយ៉ាងត្រឹមត្រូវនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  ទាំងស្មារតី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត។ ឯកឧត្តម បានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ យើងសម្រេចបាននូវការងារជាច្រើនយ៉ាងឆាប់រហ័សនិងជាក់លាក់ ប៉ុន្តែទន្ទឹមនោះ យើងក៏បានជួបបញ្ហាជាច្រើនដែលជាការសាកល្បងទាំងកម្លាំង ទាំងស្មារតីនិងការទទួលខុសត្រូវ ព្រមទាំងភាពវាងវៃរបស់យើង ដែលនេះជាឱកាសបញ្ជាក់ពីភាពរឹងមាំក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន…

  • សមុទ្រកម្ពុជា ក៏សម្បូរទៅដោយសំរាម មិនចាញ់ពីសំរាមក្នុងទន្លេទេ

    សមុទ្រកម្ពុជា ក៏សម្បូរទៅដោយសំរាម មិនចាញ់ពីសំរាមក្នុងទន្លេទេ

    (ភ្នំពេញ)ក្រៅអំពីសំរាមដែលមានរាយប៉ាយនៅតាមទឹកទន្លេដែលជាប្រភពបំពុលទឹកហើយ នៅតាមសមុទ្រគេក៏ឃើញផងដែរថាមានសំរាមរាយប៉ាយច្រើនដែលធ្លាក់ចូល​ក្នុង​សមុទ្រ ដែលបង្កការប៉ះពាល់ដល់សត្វសមុទ្រ និងក៏ដូចជាមនុស្សយើងទាំងផ្ទាល់ និង​ប្រយោល ។ នេះជាការបញ្ជាក់ពីសំណាក់ លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការ​សំអាតទន្លេ សមុទ្រ ។ បើតាមលោកនាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្របានបញ្ជាក់ប្រាប់AMS ឱ្យដឹង​ថា​៖ កន្លងមកអង្គការសំអាតទន្លេ សមុទ្រ សម្អាតនៅតាម​តំបន់ដើមឈើ​ចាំស្នេហ៍ខេត្ត​ព្រះសីហនុ និងនៅខេត្តកោះកុង។កាលពីមុនមកនេះសំរាមនៅតាមឆ្នេរសមុទ្រនៅតាម​ក្រុងព្រះសីហនុមាន ច្រើន ប៉ុន្តែបច្ចុប្បន្នមិនសូវមានសំរាមទេ ដោយសារការដឹកនាំ​របស់​អាជ្ញាធរ។ទាំងនេះព្រោះថាក្រៅពីប្រជាពលរដ្ឋដែលរស់នៅទីកន្លែង​នោះចេះ​ទុកដាក់​សំ​រាម​បានត្រឹមត្រូវជាងមុន ។ទោះបីយ៉ាងណាដោយឡែកនៅខេត្តកោះកុងវិញ ស្ថានភាព​សំរាម​ហាក់​ពុំទាន់មានភាពល្អប្រសើរទេពោលគឺំសំរាមនៅតែបន្តធ្លាក់​ក្នុងសមុទ្រ​ច្រើន​នៅឡើយ ។ លោកនូ សុវណ្ណ បានរៀបរាប់ប្រាប់ថា”អង្គការរបស់ខ្ញុំបានទៅធ្វើការសម្អាតនៅ​កោះស្នេហ៍ បើការពិនិត្យគឺសំរាមនៅទីនោះច្រើនដោយសារប្រជាពលរដ្ឋរស់នៅច្រើ​នតាមមាត់ទឹក ដូចជាតំបន់ផ្សារត្រី មានសំរាមជាច្រើនក្នុងទឹក ទាំងនេះដោយសារ​ពលរដ្ឋមួយចំនួនមិនបានយល់ដឹងបានចោលសំរាមចូលក្នុងទឹក។ម្យ៉ាងដោយសារ​ចរន្តទឹកស្រក ទឹកឡើងវាតែងប្រមូលផ្តុំមកកកផ្តុំត្រង់កោះស្នេហ៍នេះតែម្តង”។ លោកបានប្រាប់ថា”កោះស្នេហ័នេះមានឆ្នេខ្សាច់សល្អតែក៏មានសំរាមនៅរាយប៉ាយច្រើន តែខ្ញុំសង្ឃឺមថានៅពេលធ្វើការអភិវិវឌ្ឍន៍ទៅសំរាមនឹងល្អប្រសើរឡើង បងប្អូនពលរដ្ឋនឹង​ចូល​រួមទុកដាក់សំរាមបានត្រឹមត្រូវ។យ៉ាងណាក៏ដោយបើបងប្អូនរស់នៅតំបន់​ទាំងនេះ​នៅតែបន្តបោះចោលសំរាមនោះសំរាមក្នុងសមុទ្រនឹងនៅច្រើនជាងមុនជាក់ជាពុំខាន។ហេតុនេះការទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋបោះសំរាមចោលក្នុងសមុទ្របន្តទៅទៀតជារឿងសំខាន់បំផុត។ យើងត្រូវរួមគ្នាធ្វើយ៉ាងណាមិនត្រូវឱ្យមានការបំពុលទឹកទន្លេ បំពុល​ទឹក​សមុទ្រយើងបន្តទៀត។ ប្រធានអង្គការសំអាត ទន្លេ សមុទ្ររូបនេះបានបញ្ជាក់ដែរថា”បើមើលទៅសំរាម​នៅខេត្ត​កោះកុង​នៅមានអណាធិបតេយ្យច្រើននៅឡើយ ពិសេសនៅតាមក្រោមផ្ទះរបស់ពួកគាត់ ដែលនៅក្រោមផ្ទះនោះគឺទឹកសមុទ្រតែម្តង”។ លោកបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់សំរាមដែលធ្លាក់ច្រើនបំផុតនៅតំបន់ខេត្តកោះកុងក្នុងនេះដូចជាខាងកោះស្តេច កោះស្នេហ៍គឺសម្បូរខ្លាំង។ ទោះបីលើកឡើងថា សំរាម បាន​ធ្លាក់ក្នុងសមុទ្រជារៀងរាល់ថ្ងៃ និង រៀងរាល់ឆ្នាំក្តី ប៉ុន្តែ នាយកប្រតិបត្តិ អង្គការ​សំអាត​ទន្លេ…

  • អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា សហការគ្នា​ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា

    អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា សហការគ្នា​ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់និស្សិតមហាវិទ្យា បុរាណវិទ្យាកម្ពុជា

    ភ្នំពេញ៖អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា​ប្រទេស​ជប៉ុន សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ផ្នែក​កំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជា​ការបន្តវេនដល់មនុស្សជំនាន់ក្រោយ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះថា​ ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែកកំណាយ​ស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុង​កំពែងរបស់ប្រាសាទ​បន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់​ទំនងជាមួយកំពែងប្រាសាទ។ កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។ និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូល​រួមធ្វើ​កំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើ​កំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូល​រួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បាន​ផ្តល់នូ​វចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការ​សិក្សាទ្រឹស្តី​នៅក្នុងសាលា។ ចំណែកនិស្សិតបុរាណវិទ្យាឆ្នាំទី២ មួយរូបទៀត លោក ឡាំ យសោធរ ឱ្យដឹងថា នេះជាលើកដំបូងសម្រាប់រូបលោក ដែលបានចុះ​អនុវត្តមក​ធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះ​មកអនុវត្តផ្ទាល់នៅការដ្ឋាន​កំណាយបានធ្វើឱ្យ​រូបលោក បានយល់ដឹង​ពីរបៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀប​កំណាយ ការកត់ត្រា ការបែកចែក​ស្រទាប់ដី និងរៀបចំឯកសារជា​ដើម។ បង្កើនការយល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវ​បទពិសោធន៍ ចំណេះដឹងថ្មីៗ​ក្នុង​ការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕ដោយ៖ដេប៉ូ

  • ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នឹងរៀប​ចំឡើងនៅចុងខែសីហានេះនៅខេត្តសៀមរាប

    ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នឹងរៀប​ចំឡើងនៅចុងខែសីហានេះនៅខេត្តសៀមរាប

    ភ្នំពេញ៖ នៅសាលាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំស្ដីពីការ​ត្រៀមរៀបចំ​ប្រារព្ធ​ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia នៅខេត្តសៀមរាប រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមជំរុញទេសចរណ៍ក្នុងស្រុក និងជាកម្មវិធីអម​ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ថា ព្រឹត្តិការណ៍ Pre-Gumball 3000 Rally in Cambodia មានរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញាខាងមុខ នៅទីតាំងសួនច្បារព្រះរាជដំណាក់​ក្រុងសៀមរាប និងអាកាសយានដ្ឋានចាស់។ ព្រឹត្តិការណ៍​នេះធ្វើឡើង​ក្នុងគោលបំណងផ្សព្វផ្សាយពីព្រឹត្តិការណ៍ Gumball 3000 Rally…

  • អាជ្ញាធរជាតិអប្សរាសម្រេចកែសម្រួលពេលវេលាទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរាសម្រេចកែសម្រួលពេលវេលាទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ

    ភ្នំពេញ៖អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤បានជូន​ដំណឹងដល់សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំង​ប្រតិបត្តិករ​ក្នុងវិស័យទេសចរណ៍ទាំងអស់ស្តីពីការកែសម្រួលពេលវេលា បើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់ថា ការកែសម្រួលនេះក្នុងគោលដៅសម្រួលដល់ការ​ទស្សនា​របស់ភ្ញៀវជាតិ និងអន្តរជាតិ​ឱ្យទទួលបានបទពិសោធន៍ទស្សនា​មួយកម្រិតថែមទៀត ព្រមទាំងរក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរផងដែរ។ សូមជម្រាបថា ក្នុងសេចក្តីថ្លែងការណ៍ពិសេសកាលពីរាត្រីថ្ងៃទី២២ ខែសីហា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​ណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្ក​លក្ខណៈងាយ​ស្រួលដល់ភ្ញៀវទេសចរមានឱកាសទស្សនាកាន់តែសម្បូរបែប ពិសេស បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វ​យំពីព្រលឹម ៕ដោយ៖ មុនីសូមជូនខ្លឹមសារសេចក្តីជូនដំណឹង

  • សម្ដេចធិបតី ណែនាំឱ្យកែសម្រួលម៉ោងទស្សនាប្រាសាទ ដើម្បីបង្កលក្ខណះងាយស្រួលដល់ភ្ញៀវទេសចរណ៍ បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំ

    សម្ដេចធិបតី ណែនាំឱ្យកែសម្រួលម៉ោងទស្សនាប្រាសាទ ដើម្បីបង្កលក្ខណះងាយស្រួលដល់ភ្ញៀវទេសចរណ៍ បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យកែសម្រួលម៉ោងបើក និងបិទ ឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ដើម្បីបង្កលក្ខណះងាយស្រួលដល់ភ្ញៀវទេសចរណ៍ មានឱកាសទស្សនាកាន់តែសំបូរបែប ពិសេស បានមើលថ្ងៃលិច និងស្ដាប់សំឡេងសត្វយំពីព្រលឹម ។ ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែប្រែនីតិវិធីទិញសំបុត្រចូលទស្សនាតំបន់អង្គរ ឱ្យមានភាពសាមញ្ញ ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ ។ សម្ដេចធិបតី បានយកឱកាសនេះ ប្រកាសជូនដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍ទាំងអស់ ឱ្យបានជ្រាបថា ដើម្បីជួយដល់បងប្អូន និងសម្រួលដល់បងប្អូនក្នុងការប្រកបរបរការងារ ខ្ញុំ បានសម្រេចពន្យា ឬបន្ថែមសុពលភាពអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ ២ឆ្នាំ ទៅ ៣ឆ្នាំ តែម្ដង។ លើសពីនេះទៀត សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងទស្សនាទៅលើប្រាសាទមួយចំនួនថែមទៀត ដើម្បីអាចឱ្យភ្ញៀវទេសចរ បណមើលថ្ងៃលិច ថ្ងៃរះ ស្ដាប់សំឡេងសត្វយំពីព្រលឹម…