Category: ព័ត៌មានជាតិ

  • អភិបាលខណ្ឌច្បារអំពៅ ណែនាំឱ្យមន្ត្រីខណ្ឌ និងសង្កាត់ បន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ

    អភិបាលខណ្ឌច្បារអំពៅ ណែនាំឱ្យមន្ត្រីខណ្ឌ និងសង្កាត់ បន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅអោយបានប្រសើឡើងថែមទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក​ ​-លោកស្រីចៅសង្កាត់​ លោកមេប៉ុស្តី​ និង ស្មៀនសង្កាត់ទាំង ៨ ។ លោក អភិបាលខណ្ឌ បានដាក់ចេញនូវិធានការ ដែលត្រូវអនុវត្តបន្តរួមមាន ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឱ្យបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត ឱ្យទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ…

  • ដំណាំស្រូវនៅស្រុកចំនួនបួននៃខេត្តបន្ទាយមានជ័យប្រឈមការខ្វះទឹក

    ដំណាំស្រូវនៅស្រុកចំនួនបួននៃខេត្តបន្ទាយមានជ័យប្រឈមការខ្វះទឹក

    បន្ទាយមានជ័យ៖តាមសេចក្តីរាយការណ៍របស់មន្រ្តីជំនាញនៃខេត្ត​បន្ទាយ​មានជ័យបានឱ្យដឹងថា បើទោះបីជាពេលនេះជារដូវវស្សាក្តី ក៏ដំណាំស្រូវមិនប្រកាន់រដូវមួយចំនួននៅស្រុកចំនួនបួនកំពុងមានបញ្ហាខ្វះទឹក ខណៈនេះការអន្តរាគមន៍ក៏កំពុងតែមមាញឹកដែរ។ ទាក់ទងនឹងដំណាំស្រូវខ្វះដែលកំពុងកើតឡើងនៅស្រុកទាំងបួននេះ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត,មន្ត្រីជំនាញនិង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះ​ពិនិត្យនិង​អន្តរាគមន៍​បូមទឹកសង្គ្រោះស្រូវនៅស្រុកទាំងបួន គឺស្រុក​ភ្នំស្រុក ស្រុកថ្មពួក ស្វាយចេក និងស្រុកមង្គលបូរី។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ដំណាំស្រូវមិនប្រកាន់រដូវ​នៅស្រុកទាំងបួន​កំពុងប្រឈម​នឹងបញ្ហាទឹក បើទោះជាក្នុងរដូវវស្សាក្ដី ។នោះក៏ដោយសារភ្លៀងធា្លក់រាយប៉ាយមិន​គ្រប់គ្រាន់។ ជារួមដំណាំស្រូវ​ទាំងនេះកំពុង​ជួយសង្គ្រោះ ដោយក្រុម​ការងារមន្ទីរធនធានទឹក រួម ជាមួយសហគមន៍ប្រើប្រាស់ទឹកនិង​អាជ្ញាធរមូលដ្ឋាន។ ពាក់ព័ន្ធនឹងរឿងនេះដែរលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ​កសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្រូវមិនប្រកាន់រដូវ ទូទាំងខេត្តបានធ្វើលើសផែននិងលើសបរិមាណទឹកមានក្នុងប្រភពទឹកជាមួយរបាយទឹកភ្លៀងមិនគ្រប់គ្រាប់។លោកបន្តថា​ផែនការ​តែ៥៥ ០០០ ហិកតា តែកសិករធ្វើបាន២២០ ០០០ហិកតា។ប៉ុន្តែដំណាំ​ដែលមានផលប៉ះពាល់​ នឹងមិនខូចខាតទាំង​ស្រុងឱ្យ​តែមាន​ភ្លៀងធ្លាក់គ្រប់គ្រាន់ ។ លោក ណាត់ ឈូង ក្រុមប្រឹក្សាឃុំណាតៅ តំណាងឱ្យប្រជា​កសិករនៅ​ស្រុកភ្នំស្រុក បានបង្ហាញនូវសេចក្តីត្រេកអរចំពោះការជួយអន្តរាគមន៍​របស់មន្ទីរជំនាញនិងថ្នាក់ដឹកនាំខេត្ត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា គិតចាប់ពីដើមខែកក្កដាមកដល់ថ្ងៃទី ២៧ខែសីហា…

  • រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ប្រកាសឈប់ទទួលរូបិយប័ណ្ណលើការបង់ថ្លៃសេវាសាធារណៈ

    រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ប្រកាសឈប់ទទួលរូបិយប័ណ្ណលើការបង់ថ្លៃសេវាសាធារណៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសឈប់ទទួលការបង់ថ្លៃសេវាសាធារណៈជាប្រាក់សុទ្ធទៀតហើយ គ្រាដែលក្រសួងបានដាក់ឱ្យប្រើប្រាស់ការទូទាត់លើប្រព័ន្ធគណនីធនាគារ តាមរយៈ KHQR Code នៅគ្រប់ច្រកចេញ-ចូលទាំងអស់ ។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីជាការស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់ ក៏ដូចទទួលយកនូវសំណូមពររបស់វិស័យមួយនេះ សំដៅជំរុញអភិវឌ្ឍន៍សមត្ថភាព និងគុណភាពផលិតផលសម្រាប់ប្រកួតប្រជែងទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ខណៈវិស័យនេះចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣ភាគរយនិងផ្តល់ការងារលើសពី៧០ភាគរយ ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងបានធ្វើទំនើបកម្មស្ថាប័នទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដោយក្នុងនោះបានធ្វើការកែសម្រួលកិច្ចការសាធារណៈជាច្រើនមកហើយ ដែលមានទាំងការធ្វើឌីជីថលរូបនីយកម្មនៃសេវាសាធារណៈ ដើម្បីកាត់បន្ថយពេលវេលា ធានាបានគណនេយ្យភាព តម្លាភាព និងកាត់បន្ថយការចំណាយក្រៅផ្លូវការ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ទទួលយកនូវបញ្ហាប្រឈម និងសំណូមពរនានា របស់អ្នកប្រកបអាជីវកម្មក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជាមូលដ្ឋានយកទៅអភិវឌ្ឍន៍ឱ្យវិស័យនេះ ក្លាយជាកម្លាំងចលករ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់ឧកញ៉ា តែ តាំងប៉រ សហប្រធានក្រុមការងារផ្នែកកម្មន្នសាល…

  • វិនិយោគិនចិនចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

    វិនិយោគិនចិនចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេសិនណល ស្គូល (ខេមបូឌា) និងមូលនិធិអប់រំហ៊ួស៊ីន បានចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការបើកសម្ពោធសាលាអន្តរជាតិហ៊ួស៊ីន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅបុរី Grand Phnom Penh city ក្នុងគោលបំណងបង្កើនធនធានមនុស្ស និងផ្តល់ការអប់រំដែលមានគុណភាពខ្ពស់សម្រាប់សិស្សនៅកម្ពុជា និងសិស្សមកពីចិន។ ថ្លែងក្នុងពិធីបើកសម្ពោធក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេសិនណល ស្គូល (ខេមបូឌា) និងមូលនិធិអប់រំហ៊ួស៊ីន ក្រោមប្រធានបទ «មិត្តភាពកម្ពុជា-ចិន អប់រំដើម្បីអនាគត ផ្តល់ភាពកក់ក្តៅដល់គ្រួសារអ្នក» លោក ស៊ូ ហ៊ូ នាយកសាលាអន្តរជាតិហ៊ួស៊ីន បានមានប្រសាសន៍ថា ផ្នត់គំនិតរបស់សាលា គឺតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ វប្បធម៌ និងភាពរីកចម្រើន ដើម្បីពង្រឹងដល់ការអភិវឌ្ឍ ដោយបានរួមបញ្ចូលបច្ចេកវិទ្យាសំខាន់ៗចំនួន៤ និងបានទទួលយកការបង្រៀនមាន៣ភាសា គឺចិន អង់គ្លេស និងខ្មែរ។ លោកនាយកបន្ថែមថា ប្រការផ្តល់នេះ គឺដើម្បីបណ្តុះសិស្សឲ្យពូកែ សំដៅបង្កើនធនធានមនុស្ស និងផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ សម្រាប់សិស្សមកពីប្រទេសកម្ពុជា និងប្រទេសចិន។ លោក លាវ អឺលី ប្រធានកិត្តិយសសាលាក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ក្រុមហ៊ុនហ៊ួស៊ីន អ៊ីនធើណេ…

  • ក្រោយបញ្ជប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតអាជ្ញាធរជាតិអប្សរាបន្តជួសជុល ទបង្ហូរ ទឹកផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធវិញម្តង

    ក្រោយបញ្ជប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតអាជ្ញាធរជាតិអប្សរាបន្តជួសជុល ទបង្ហូរ ទឹកផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធវិញម្តង

    (ភ្នំពេញ)៖ អំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិ អប្សរាបានធ្វើការ ជួស ជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក បានបញ្ចប់ដោយជោគជ័យ និងពេលនេះកំពុងបន្តការជួសជុលទបង្ហូរទឹក ផ្នែកខាងជើង​វិញម្តង ។ ទាក់ទិនក្នុងរឿងនេះលោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖តាំងតែពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុលទបង្ហូរ​ទឹក ​នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ពន្ធនៃទបង្ហូរទឹក ដែល​ប្រឈម និង គ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។ លោកថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញ​បាន​សិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់​ដឹង​អំពី​ទំហំនៃភាពខូចខាត ទើបចាប់ផ្តើមជួសជុលដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជា​ភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត រួចចាប់ផ្តើម​ជួសជុលពង្រឹងគ្រឹះខាងក្រោមនៃទបង្ហូរទឹកជាមុន ដោយសារមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុលនៅផ្នែកជណ្តើរវិញម្តង។ ជាជំហានបន្ទាប់ ក្រុមការងារនឹងបន្តទៅ​ជួស​ជុលទបង្ហូរទឹក ផ្នែកខាងលិច នៃប្រាសាទនាគព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យ​រចនាសម្ពន្ធរបស់ទបង្ហូរទឹក និងជណ្តើរ រួចផុតពីហានិភ័យ។ គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹងជណ្តើរខាងលិច ​នៃស្រះ​ខាង​កើត…

  • ឯកឧត្តម ខ្វៃ អាទិត្យា ចូលរួមបរិច្ចាគថវិកា ៤០ម៉ឺនរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

    ឯកឧត្តម ខ្វៃ អាទិត្យា ចូលរួមបរិច្ចាគថវិកា ៤០ម៉ឺនរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចូលរួមបរិច្ចាគថវិកា ៤០០,០០០រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាករបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងតបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស អាចចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនសំដៅអភិវឌ្ឍន៍ការតភ្ជាប់ដ៏រឹងមាំមួយ ក៏ដូចជាផ្តល់នូវភាពងាយស្រួលសម្រាប់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ហើយថែមទាំងអាចលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងវិបុលភាពថែមទៀតផង។”សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស អាចចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ…

  • សាធារណរដ្ឋគុយបា បន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលកម្ពុជា លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀត

    សាធារណរដ្ឋគុយបា បន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលកម្ពុជា លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀត

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ​ជាមួយ​លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​គុយបា និងប្រតិភូ នាទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់​សាធារណរដ្ឋ​គុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការ​បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាល​ជំងឺ​ជូនពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជា​ត្រូវបានរំដោះពីរបបខ្មែរ​ក្រហម ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញ​ជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍​អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតនូវពេលវេលាចូលជួប​សំដែងការគួរសមនិងពិភាក្សាការងារ។ លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់​ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់​អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈាន់ដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោល​បំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍​លើ​ប្រព័ន្ធ​គាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា ១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ…

  • មន្ត្រីក្រសួងការបរទេស ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារសកម្មភាព​មីនអាស៊ែបៃហ្សង់

    មន្ត្រីក្រសួងការបរទេស ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារសកម្មភាព​មីនអាស៊ែបៃហ្សង់

    (ភ្នំពេញ)៖ ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក វ៉ូហ្គា ស៊ូឡីម៉ានូវ (Vugar Suleymanov) ប្រធានក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារសកម្មភាពមីន នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ភាគីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាព​មីនមនុស្សធម៌ និងជំរុញការយល់ដឹង និងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅសម្រាប់​កិច្ច​ខិតខំប្រឹងប្រែងទៅវិញទៅមក ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារមីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាម ៕ ដោយ ៖ សួង ពិសិដ្ឋ

  • នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

    នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញតេលេក្រាម នៅរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតថ្លែងអំណរគុណ សប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតលើការកសាងផ្លូវ ក្រវ៉ាត់ព្រំដែន​ ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។ សូមជម្រាបថា ភ្លាមៗក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រ​កាស​កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដាក់ចេញ នៅមូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ តាមព្រំដែនជាផ្លូវការ ដើម្បីឲ្យបងប្អូនបានចូលរួមបរិច្ចាគ គឺឃើញចរន្ត នៃ​ការ​ចូលរួមមានច្រើន ទាំងមន្ត្រីរាជការ ទាំង កងកម្លាំងប្រដាប់អាវុធ ទាំងប្រជាពលរដ្ឋ ទាំងអ្នកជំនួញ ពោល គឺប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស…

  • ឯកឧត្ដម សុខ សូកេន ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

    ឯកឧត្ដម សុខ សូកេន ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

    ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី២ នៃក.ផ.ផ. ដែលមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិ ក.ផ.ផ. ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ហើយបានទទួលការសហការគាំទ្រផ្ដល់ទីតាំងនៃកិច្ចប្រជុំដោយសណ្ឋាគារ Rosewood ផងដែរ។ចាន់ វិចិត្រ