Category: ព័ត៌មានជាតិ

  • អភិបាលរងខេត្តស្វាយរៀង ណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទាំង៨ បង្កើនការយកចិត្តទុកដាក់ជាប្រចាំ ពាក់ព័ន្ធការងារគ្រប់គ្រងគ្រោះមហន្តរាយ

    អភិបាលរងខេត្តស្វាយរៀង ណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទាំង៨ បង្កើនការយកចិត្តទុកដាក់ជាប្រចាំ ពាក់ព័ន្ធការងារគ្រប់គ្រងគ្រោះមហន្តរាយ

    (ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាប្រធាន​លេខា​ធិ ការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានថ្លែងណែនាំ ដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទាំង៨ បង្កើនការយកចិត្តទុកដាក់ជាប្រចាំ​ពាក់ព័ន្ធ ​ការងារ​គ្រប់គ្រងគ្រោះមហន្តរាយ មិនអាចធ្វេសប្រហេសបាននោះឡើយ ។ ការថ្លែងណែនាំរបស់ លោក ម៉ែន អេង បែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ខណៈដែលតំណាងឯកឧត្តម អភិបាលខេត្តដឹក​នាំ​កិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព ត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់​គ្រោះ​មហន្ត​រាយទឹកជំនន់និងរាំងស្ងួត​ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនាសាលប្រជុំសាលាខេត្តស្វាយរៀង។ លោកបន្តថា ខេត្តស្វាយរៀងជាខេត្តមួយក្នុងចំណោម ២៥រាជធានី ខេត្ត ដែលធ្លាប់​ទទួលរងគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិជាញឹកញាប់ បណ្តាលឲ្យប៉ះ​ពាល់ដល់​អាយុជីវិតមនុស្ស សត្វ ទ្រពសម្បត្តិ ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ។ លោកបានបញ្ជាក់ថា កន្លងមកខេត្តស្វាយរៀង ធ្លាប់បាន ទទួល រង នូវគ្រោះមហន្តរាយ ធម្មជាតិដូចជា៖ ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលបណ្តាល​ឲ្យ​មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ជីវិតមនុស្ស…

  • ប្រជាសហគមន៍កសិកម្ម ២៧២នាក់ ទទួលបានពូជដំណាំ និងជីធម្មជាតិ ពីអាជ្ញាធរខេត្ត

    ប្រជាសហគមន៍កសិកម្ម ២៧២នាក់ ទទួលបានពូជដំណាំ និងជីធម្មជាតិ ពីអាជ្ញាធរខេត្ត

    ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំង​មន្ត្រីពាក់ព័ន្ធ បាននាំយកពូជដំណាំកសិកម្ម រួមមាន ស្វាយចន្ទី ស្វាយកែវរមៀត និងជីធម្មជាតិ ទៅចែកជូនប្រជាសហគមន៍កសិកម្ម​វាលពោធិចំនួន ២៧២នាក់ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ។ ពិធីចែកពូជដំណាំកសិកម្ម និងជីធម្មជាតិបានប្រព្រឹត្តទៅ​កាលពីថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៤ក្នុងបរិវេណ សាលាបឋមសិក្សា​វាលពោធិ៍ ភូមិវាលពោធិ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលរៀបចំដោយមន្ទីរ​កសិកម្មខេត្ត។ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹង​ត្រែងបានប្រាប់ដល់កសិករដែលទទួលពូជដំណាំទាំងនេះ សូម​ទៅដាំដុះតាមមន្ត្រីជំនាញកសិកម្មណែនាំ ដើម្បីធ្វើឱ្យ​ការដាំដុះទទួល​បាន​ការលូតលាស់ល្អ ព្រោះមន្ត្រីជំនាញបានផ្តល់​ទាំងពូជ និងជី​កសិកម្ម ។លោកបន្តថា ប្រសិនបើមិនយល់នៅ​ចំណុចណាមួយ អាចសួរមន្ត្រីជំនាញបាន។សូមដាំដុះកុំទុកដី​ឱ្យនៅទំនេរ ។ ចំណែកអភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា បានរំលឹកថា នេះជាយុទ្ធសាស្ត្រពង្រីកការដាំដុះឱ្យបានច្រើន ហើយ​ពេល​បានផល ប្រជាជនយើង នឹងមានជីវភាពធូរធារ សង្គមគ្រួសារ នឹងមានភាពរីក​ចម្រើនទៅតាមនោះដែរ។ឯកឧត្តម​បន្តថា នៅ​ពេល​កសិករម្ចាស់ការ​លើការដាំដុះបាននឹងកាត់បន្ថយបាន​ការចេញទៅស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម និងធ្វើចំណាកស្រុក ។ គួរបញ្ជាក់ថា សហគមន៍កសិករវាលពោធិ បានទទួលពូជស្វាយ​ចន្ទីចំនួន២ពាន់ដើម ស្វាយកែវរមៀត១ពាន់ដើម និងជីកសិកម្ម​សម្រាប់ទ្រាប់គល់…

  • កិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត ជាមួយក្រុមការងារ​ពិសេស​តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី

    កិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត ជាមួយក្រុមការងារ​ពិសេស​តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី

    បន្ទាយមានជ័យ៖ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​ខេត្ត​កាល​ពីរសៀលថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២៤នៅសាលប្រជុំ​សាលាខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព​រដ្ឋបាលខេត្ត។កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត អភិបាលក្រុង/ស្រុកទាំង ៩ មេប៉ុស្តិ៍ ចៅសង្កាត់ លោក លោកស្រី ប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងជុំវិញខេត្ត។ ក្នុងកិច្ចប្រជុំឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានផ្តាំផ្ញើនិង​កោតសរសើរចំពោះ ឯកឧត្តមអភិបាល និងកងកម្លាំងគ្រប់​លំដាប់​ថ្នាក់ដែលបានអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម បានយ៉ាងខ្ជាប់ខ្ជួន​រហូតមក។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យស្ថិតនៅភាគពាយ័ពនៃព្រះរាជា​ណាចក្រ​កម្ពុជាចម្ងាយ ៣៦៩ គីឡូម៉ែត្រមានផ្ទៃដីសរុប ៦.៦៧៩​​គីឡូម៉ែត្រក្រឡា។ចែកចេញជា២ក្រុង, ៧ស្រុក ,៥៥ ឃុំនិង ១២ សង្កាត់,មានភូមិចំនួន ៦៦៤ និងភូមិចំនួន ១៣​ទៀត​ដែលមិនទាន់​មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ។បច្ចុប្បន្នមានប្រជាជន ២០០.៣០៤គ្រួសារ​និង​មនុស្សរាយចំនួន ៨២៨.​៧១៩នាក់(ស្ត្រីចំនួន ៤០៣.៧២៧នាក់ )។ប្រជាពលរដ្ឋប្រមាណ៦៥%ប្រកបរបរកសិកម្ម​និង៣៥%ទៀតពាណិជ្ជករ​អាជីវករ​និង​សិប្បកម្មផ្សេងៗ។ល។ខេត្តមាន​ព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តបាត់ដំបង ខាងកើតជាប់ខេត្តសៀមរាប…

  • ប្រជាពលរដ្ឋលើកជាសំណួរ និងសំណូមពរ៣៣ចំណុច ដើម្បីឱ្យ​អាជ្ញាធរ និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែងជួយបំភ្លឺនិងដោះស្រាយ

    ប្រជាពលរដ្ឋលើកជាសំណួរ និងសំណូមពរ៣៣ចំណុច ដើម្បីឱ្យ​អាជ្ញាធរ និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែងជួយបំភ្លឺនិងដោះស្រាយ

    ស្ទឹងត្រែង៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីសង្កាត់ទាំង៤ នៃ​ក្រុងស្ទឹងត្រែង បានចូលរួមក្នុងវេទិកាសាធារណៈមួយ ដែល​រៀបចំឡើងដោយរដ្ឋបាលក្រុង និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែងកាល​ពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ វេទិកាសាធារណៈនេះ ត្រូវបានប្រជាពលរដ្ឋលើកជាសំណួរ និង​សំណូមពរ​ចំនួន ៣៣ចំណុច ជាពិសេសពាក់ព័ន្ធនឹង​ការងារវាស់​វែងដីធ្លី ,ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ,បញ្ហាអគ្គិសនី ,ការប្រមូលសំរាម និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ដើម្បីឱ្យអាជ្ញាធរក្រុង ក្រុមប្រឹក្សាក្រុង មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយស្រាយបំភ្លឺ និងដោះស្រាយ​កង្វល់​ជូនពួកគាត់ ។ សំណួរនិងសំណូមពរទាំង ៣៣ចំណុចត្រូវបានមន្ត្រីជំនាញស្រាយ​បំភ្លឺភ្លាមៗ ២៥សំនួរ និងនៅសល់ ៨សំនួរ និងសំណូមពរទៀត ត្រូវ​លើកយកទៅពិភាក្សា និងដោះស្រាយ ជូនប្រជាពលរដ្ឋនៅពេល​ក្រោយ។ ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង លោក សៀ ហេង បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ បានផ្តោត​សំខាន់ទៅលើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារ​សុខាភិបាល សុខភាពសាធារណៈ ការងារអប់រំសិក្សាធិការ (ការបង្រៀន និងរៀន របស់គ្រូ និងសិស្ស) ការងារកសិកម្ម…

  • ថ្នាក់ដឹកនាំក្រសួងដែនដី ចុះត្រួតពិនិត្យជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ​ក្នុងខេត្តកំពង់ឆ្នាំង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

    ថ្នាក់ដឹកនាំក្រសួងដែនដី ចុះត្រួតពិនិត្យជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ​ក្នុងខេត្តកំពង់ឆ្នាំង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

    (កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យ​ថ្នាក់​ខេត្ត ស្រុក ឃុំ និងមន្ទីរជុំវិញខេត្ត មានការឯកភាពគ្នាដោយចាត់ទុកការងារចុះបញ្ជី​ដីធ្លីជាកិច្ចការងាររបស់ខ្លួនផងដែរ ពីព្រោះប្រសិនបើមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ​រួមនឹង​អាជ្ញាធរដែនដីផងនោះ នឹងជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ឆ្នាំង​ប្រព្រឹត្ត​ទៅ​ដោយរលូននិងបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក និងងាយស្រួលក្នុងការ​រៀបចំ​ខេត្តកំពង់ឆ្នាំងឱ្យបានល្អប្រសើរស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារ​ចុះបញ្ជីដីធ្លី​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានពេលវេលាណាដែលល្អ​ជាងពេលនេះ​ទៀតទេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលប្រទេសជាតិ​មានសុខ​សន្តិភាព​ពេញបរិបូណ៌ ដែលផ្ដល់ឱកាសឱ្យយើងអាចរៀបចំស្រុកទេសឱ្យបានល្អ​ប្រសើរហើយសន្តិភាពនេះនឹងនៅស្ថិតស្ថេរជាមួយយើងទាំងអស់គ្នាជារៀងដរាប។ នាឱកាសនោះ​ ឯកឧត្តម បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ ធានាបាននូវនិរន្តរភាពការងារ​និងដំណើរ​ការ​ស្ថាប័ន គ្រប់គ្រងស្មារតីនិងសតិអារម្មណ៍របស់មន្ត្រី ជ្រោងទង់​សាមគ្គីឯកភាពផ្ទៃក្នុង​ក្រសួង ដោយកសាងបាននូវជំនឿនិងទំនុកចិត្តលើរាជរដ្ឋាភិបាលជាអ្នកបន្តវេន ហើយ​ដែលទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះក្នុងការឈានទៅបន្តការដោះស្រាយភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិលើវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ចំពោះកិច្ចការដីធ្លី ឯកឧត្តម ចាត់ទុកថាជាកិច្ចការដ៏សំខាន់ចាំបាច់ដែលយើងត្រូវចុះ​បញ្ជីដីធ្លីឱ្យបានចប់រួចរាល់នៅក្នុងអាណត្តិទី៧នេះ ដើម្បីបញ្ចប់វិវាទដីធ្លីនៅប្រទេស​កម្ពុជា​ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលយើងបានវាស់វែងដីធ្លី​និងចុះ​បញ្ជីជូនប្រជាពលរដ្ឋកម្ពុជាបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីឈានទៅប្រារព្ធ​ខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

  • កម្ពុជា កូរ៉េ ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូត

    កម្ពុជា កូរ៉េ ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូត

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានសម្ពោធ​ដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រវាងសាធារណរដ្ឋកូរ៉េ និង កម្ពុជា ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា, លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ ។ ក្រោយដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន តាមយ្យអរកួត (QR Code) នេះ ​ភ្ញៀវទេសចរមកពី សាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់កម្មវិធីធនាគារចល័ត​របស់​ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចយ្យូអរកូត គណនីប្រាក់រៀល បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ…

  • អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ការដាក់ពាក្យប្តឹងមានច្រើនវិធី​ក្នុងនេះការ​ដាក់ពាក្យប្តឹងតាមប្រៃសណីយ៍ក៏មិនគិតថ្លៃដែរ

    អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ការដាក់ពាក្យប្តឹងមានច្រើនវិធី​ក្នុងនេះការ​ដាក់ពាក្យប្តឹងតាមប្រៃសណីយ៍ក៏មិនគិតថ្លៃដែរ

    (ភ្នំពេញ)៖ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ពលរដ្ឋ ក៏ដូចជាដើមបណ្តឹងអាចដាក់​ពាក្យប្តឹងរបស់ខ្លួន បានច្រើនវិធីណាស់ ក្នុងនេះរួមមានទាំងតាមប្រអប់សតាមដងផ្លូវ​របស់​អង្គភាពប្រឆាំងអំពើពុករលួយ តាមអ៊ីមែល ទូរស័ព្ទ ការមកអង្គភាពប្រឆាំងអំពើ​ពុករលួយផ្ទាល់ និងអ្វីដែលពិសេសជាងនេះគឺការផ្ញើរពាក្យប្តឹងតាមប្រៃសណីយ៍​ក៏ពុំមានការគិតថ្លៃសេវាអ្វីឡើយទោះផ្ញើរតាមណាក៏ដោយ។ បញ្ជាក់ប្រាប់ ទូរទស្សន៍អប្សរា នារសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤មុនកិច្ចប្រជុំ​នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៣៨ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ក្នុងការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណៈជនពីសំណាក់អង្គភាពប្រឆាំង​អំពើពុក​រលួយគឺមានច្រើនវិធីណាស់ទៅតាមជម្រើសរបស់ពលរដ្ឋ។ ទាំងអស់នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដាក់ពាក្យប្តឹងប្រឆាំងទៅនឹងអ្នកប្រព្រឹត្តិអំពើពុករលួយ។សម្រាប់អ្នកដាក់ពាក្យប្តឹងត្រូវភ្ជាប់មកជាមួយភស្ថុតាង និងអ្វីផ្សេងៗ​ទៀត​កាន់តែប្រសើរដើម្បីងាយស្រួលដាក់ទម្ងន់ និងការអនុវត្តទៅលើជនប្រព្រឹត្តិអំពើពុក​រលួយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងឱ្យដឹងដែរថា៖”ជាទូទៅក្នុងមួយខែអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្រមាណចន្លោះពី៤០ទៅជាង៥០ពាក្យប្តឹង” ។ ទាក់ទិនទៅនឹងពាក្យ​ប្តឹង​នេះដែរ​ពាក្យប្តឹងនីមួយៗមានលក្ខណៈខុសៗគ្នា ដោយពាក្យប្តឹងមួយចំនួនតម្រូវ​ឱ្យអ្នក​ត្រូវ​ទទួលរងការចោទប្រកាន់ត្រូវមកឆ្លើយបំភ្លឺ ឬពាក្យប្តឹងខ្លះទៀតគាត់​ត្រូវ​សរសេរស្រាយបំភ្លឺ ពាក្យប្តឹងខ្លះទៀតត្រូវឱ្យគាត់មានឯកសារបន្ថែម ដើម្បីយើងនឹង​ពិចារណា​បន្ថែមថាចំណាត់ការបន្តនឹងធ្វើអ្វីទៀត។ ដោយឡែកទាក់ទិនទៅនឹងពាក្យប្តឹងនៅខែសីហានេះវិញត្រូវបាន ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឱ្យដឹងថា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងសរុប ចំនួន ៤៦ ពាក្យប្ដឹង។ ជាមួយគ្នានេះ ឯកឧត្តមបានឱ្យដឹងផងថាក្នុងខែសីហានេះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមន្ត្រីចំនួន ៨៧០រូប…

  • ខេត្តកំពត នាឡិកាកម្ពស់ ៣៥ម៉ែត្រ នឹងសាងសង់រួចរាល់​ក្នុងថ្ងៃ​ព្រហស្បតិ៍នេះ

    ខេត្តកំពត នាឡិកាកម្ពស់ ៣៥ម៉ែត្រ នឹងសាងសង់រួចរាល់​ក្នុងថ្ងៃ​ព្រហស្បតិ៍នេះ

    កំពត៖សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀត បន្ទាប់ពី​ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូប​សំណាកត្រីសេះសមុទ្រ​បាញ់ទឹក ,ពេលនេះនាឡិកាធំហើយខ្ពស់ជាងគេក្នុងខេត្ត​កំពត​ក៏លេចចេញជារូបរាងដែរ។ នាឡិកា​នេះមានអង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងកម្ពស់ ៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយនៅ​ព្រឹកព្រហស្បតិ៍​​ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២៤ ក្រោមការពិនិត្យ​ដោយផ្ទាល់​ពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។  មន្ត្រីជំនាញបានអះអាងថា ស្ថាបត្យកម្មនាឡិកាធំហើយខ្ពស់ជាង​គេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ សមិទ្ធផលថ្មីនេះនឹងធ្វើ​ឱ្យ​ខេត្តកំពតកាន់តែមានភាពទាក់ទាញទេសចរឱ្យមកកម្សាន្តក្នុងខេត្តឆ្នេរសមុទ្រមួយនេះកាន់តែច្រើន ។មន្រ្តីជំនាញបន្ថែមថា​សំណង់នាឡិកា​នេះគឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀត​របស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពី​រូបសំណាកត្រីសេះសមុទ្រ​បាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។ ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត, ខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ។ឯកឧត្តមអភិបាលខេត្តបានចាត់ទុក​វិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍមុនគេ។ បើ​តាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តកាលពីពេលថ្មីៗនេះ នៅពេលខាងមុខខេត្តនឹងបង្កើតឱ្យ​មានឆ្នេរសមុទ្រកម្សាន្ត​មួយ​បន្ថែមទៀត ។ទន្ទឹមនេះដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការ​ធ្វើដំណើរ​របស់ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ ខេត្តគ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយទៀតផងដែរ៕អត្ថបទនិងរូបភាព៖ សិលា សារិន

  • អាជីវករ មន្ត្រីរាជការ អាជ្ញាធរ ខេត្តកំពតរីករាយចូលរួមបរិច្ចាគក្នុង​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

    អាជីវករ មន្ត្រីរាជការ អាជ្ញាធរ ខេត្តកំពតរីករាយចូលរួមបរិច្ចាគក្នុង​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

    កំពត៖ អាជីវករ មន្រ្តីរាជការ អាជ្ញាធរក្នុងខេត្តកំពត បានបង្ហាញ​ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជ ឡាវ វៀតណាម (CLV-DTA)  និងបង្ហាញ​ពីក្តីរីករាយចូលរួមបរិច្ចាគថវិកាសម្រាប់ មូលនិធិកសាង​ហេដ្ឋារចនា​សម្ព័ន្ធតាមព្រំដែន របស់រាជរដ្ឋាភិបាល ទៅតាមលទ្ធភាពរបស់ខ្លួន​មាន។ អាជីវករលក់ដូរក្នុងផ្សារទីរួមស្រុកទឹកឈូ បាននិយាយថា ពួកគាត់​គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ CLV) ហើយ​ក៏ចង់ទៅមើលដោយផ្ទាល់ដែរ ពេលបានដឹងថាសម្តេចធិបតីហ៊ុន ម៉ាណែត ផ្តល់កញ្ចប់ទស្សនាចរទៅកាន់ខេត្ត៤ នៃតំបន់ត្រីកោណ​អភិវឌ្ឍន៍​(CLV) ដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញាទៅ។ ចំពោះមូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធតាម​ព្រំដែន របស់រាជរដ្ឋាភិបាលវិញ អាជីវករយល់ថាសំខាន់ណាស់ គ្រប់គ្នាជាពលរដ្ឋខ្មែរដែលស្រឡាញ់ទឹកដី ត្រូវតែចូលរួម ទោះតិចឬច្រើនក្តីទៅតាមលទ្ធភាព និងធនធានរៀងៗខ្លួន។ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ដែរថា ទាំងរូបលោក និងប្រជាពលរដ្ឋ រំភើបរីករាយ និងគាំទ្រនូវរាល់​គម្រោងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ CLV របស់រាជរដ្ឋាភិបាល។ដោយឡែកប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅស្រុកទឺកឈូ ក៏ដូចខេត្ត​កំពតទាំងមូល រីករាយគាំទ្រ និងចូលរួមឧបត្ថម្ភ បរិច្ចាគថវិកាតាម​ការស្ម័គ្រចិត្តយ៉ាងផុលផុសជាមួយមូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បានប្រកាសរៀបចំកញ្ចប់​ទស្សនាជូនពលរដ្ឋដោយឥតគិតថ្លៃ ទៅកាន់ខេត្ត៤…

  • កុមារកំព្រា ២៤នាក់ ទទួលបានការពិនិត្យឈាម និងចាក់វ៉ាក់សាំង ការពារជំងឺរលាកថ្លើម ប្រភេទ បេ

    កុមារកំព្រា ២៤នាក់ ទទួលបានការពិនិត្យឈាម និងចាក់វ៉ាក់សាំង ការពារជំងឺរលាកថ្លើម ប្រភេទ បេ

    កំពង់ចាមៈកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះសង្កាត់សំបួរមាសក្រុងកំពង់ចាម បាននាំយកវ៉ាក់សាំងការពារជំងឺរលាកថ្លើម ប្រភេទ បេ(B  )និងពិនិត្យឈាមជូនកុមារកំព្រាអាយុ ក្រោម ១១ឆ្នាំ នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ។ លោកស្រី ប៉ាង ដានី មានប្រសាសន៍ថា ជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលឲ្យប៉ះពាល់ថ្លើមរយៈពេលវែង ឬមហារីកថ្លើមដល់មនុស្ស ជាពិសេសកុមារ ។ដូចនេះ ដើម្បីការពារសុខភាពរបស់កុមារនាពេលអនាគត ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមឲ្យបានគ្រប់ៗគ្នា ជាពិសេសកុមារតូចៗ អាយុក្រោម ១១ឆ្នាំ ។ លោកស្រីន ប៉ាង ដានី បានថ្លែងអំណរគុណ ចំពោះ លោក ប៊ុត សុផល និងលោកស្រីនសូរ ស្រីមុំ ព្រមទាំងសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែក ជួយដល់សង្គម ជាពិសេស ការទិញវ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB សម្រាប់ចាក់ដល់ក្មួយៗកុមារទាំង…