-
កេសរកូល ជារុក្ខជាតិដ៏មានតម្លៃ និងមានដុះច្រើននៅតាមតំបន់ព្រៃភ្នំក្នុងប្រទេសកម្ពុជា

(ភ្នំពេញ) កេសរកូលឬហៅថាអ័រគីដេ ជាអំបូរដ៏ធំមួយ នៅក្នុងរជ្ជរុក្ខជាតិ ។ វាជាប្រភេទផ្កាព្រៃដែលត្រូវបានគេយកមកបង្កាត់ និងកែច្នៃតាំងលម្អតាមគេហដ្ឋានដ៏ពេញនិយម។ នៅលើភពផែនដី យើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុង ធម្មជាតិបាន ចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០000 ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច ។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗ រាប់រយប្រភេទ ត្រូវបានគេរកឃើញ និង ដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។ កេសរកូល គឺជារុក្ខជាតិដែលមានទងកេសរញីមានទំហំធំជាង កេសរឈ្មោល និងផុសចេញពីកញ្ចកេសរផ្កា លយចេញដូច ក្បាលដែកគោល។ ខ្មែរសម័យទំនើបនិយមហៅរុក្ខជាតិនេះថា អ័រគីដេរ (Orchid) គឺហៅទៅតាមភាសាបារាំងតាំងពីសម័យ អាណានិគមនិយមបារាំងមកម៉្លេះ។ សព្វថ្ងៃប្រជាជនខ្មែរ មួយចំនួនបានគិតថាកេសរកូល សំដៅដល់ប្រភេទផ្កានាំចូលមកពី បរទេស និងមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ ។ ផ្ទុយមកវិញកេសរកូល គឺជារុក្ខជាតិ មានដុះយ៉ាងសម្បូរបែបនៅក្នុងព្រៃកម្ពុជា ។ ក្រៅពីនេះយើងក៏មានភស្តុតាងចម្លាក់កេសរកូល នៅលើដញ្ជាំងប្រាសាទបាយ័ន អង្គរវត្ត និងបន្ទាយស្រី ធ្វើឱ្យគេអាចសន្និដ្ឋានបានថា កេសរកូល ត្រូវបានបុព្វបុរសខ្មែរ យើងដឹងនឹងស្គាល់ ព្រមទាំងប្រើប្រាស់ កេសរកូលជាវត្ថុលម្អ…
-
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់កន្លះតោន ធ្វើពិធីអភិសេកតម្កល់នៅវត្តព្រៃធុតង្គភ្នំទ្រព្យ

ពោធិ័សាត់៖ ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្តនៅវត្តព្រៃធុតង្គភ្នំទ្រព្យ ស្ថិតក្នុងភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធបុណ្យពុទ្ធាភិសេកពុទ្ធបដិមាមួយអង្គ កសាងអំពីស្ពាន់ ទម្ងន់៥០០គីឡូក្រាម, គង់ព្រះភ្នែនកម្ពស់១,៤០ម៉ែត្រ។ ពុទ្ធបដិមាធ្វើអំពីស្ពាន់នេះ ផ្ដួចផ្ដើមឡើងដោយព្រះអង្គ ប៉ាច សុផុន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះអង្គ ថ្លាង សុផាត ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គភ្នំទ្រព្យ, ឧបាសិកា ឡោ ចន្ថា, លោក លឹម រិទ្ធី, ឧបាសិកា ចាន់ ពេជ្រ ព្រមទាំងញាតិព្រះធម៌មួយចំនួនទៀត។ ព្រះអង្គ ថ្លាង សុផាត មានសង្ឃដីកាថា វត្តព្រៃធុតង្គភ្នំទ្រព្យ បានធ្វើសមាធិកម្មដ្ឋានជារៀងរាល់ឆ្នាំ ក្នុងចំណោមវត្តទាំង២០៧វត្ត ទូទាំងខេត្តពោធិ៍សាត់ ដោយមានការនិមន្តចូលរួមពីភិក្ខុ សាមណេរ និងសីលវ័ន សីលវតី ពីគ្រប់មជ្ឍដ្ឋាន។ សព្វថ្ងៃនេះវត្តកសាងបាននូវសមិទ្ធផលមួយចំនួន ហើយក៏នៅមានការខ្វះខាតជាច្រើនទៀត។ក្នុងនាមព្រះចៅអធិការវត្ត ព្រះអង្គសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពុទ្ធបរិស័ទគ្រប់ទិសទី ជួយចូលរួមកសាងទៅតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីធ្វើឱ្យវត្តព្រៃធុតង្គភ្នំទ្រព្យ មានការរីកចម្រើនដូចវត្តដទៃទៀតដែរ៕ដោយ៖ចេង ពុំ
-
គណៈសង្ឃនាយក និងមន្រ្តីក្រសួងធម្មការ និមន្តនិងអញ្ជើញ សំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ នៅក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះ សង្ឃនាយករងទី៣ តំណាងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និង លោក លន់ មុនីរតនា រដ្ឋលេខាធិការតំណាងឯកឧត្តបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤បាននិមន្តនិងអញ្ជើញសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ នៅក្នុងខេត្តព្រះវិហារនាសាលាគណ នៃវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ។ ពិធីនោះលោក សុខ សាន្តតារា អភិបាលរងខេត្តតំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រះមន្រ្តីសង្ឃខេត្ត និងគណៈកម្មការអាចារ្យ វត្ត គ្រប់វត្តក្នុងខេត្តព្រះវិហារបាននិមន្ត និងអញ្ជើញចូលរួមប្រមាណ ៤០០អង្គនិងនាក់។ ក្នុងឱកាសនេះសម្ដេចព្រះឧត្ដមវង្សាកិត្តិបណ្ឌិត មួង រ៉ា មានសង្ឃដីកា កោតសរសើរ ចំពោះសាលាគណខេត្ត ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានរៀបចំកម្មវិធី នេះ…
-
អាជ្ញាធរជាតិអប្សរាជូនដំណឹងពី ហានិភ័យដែលងាយរលំ ឬ បាក់មែកឈើនានា នៅតាមរមណីយដ្ឋានអង្គរ

(ភ្នំពេញ)នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានារមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ ក្នុងសេចក្តីជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាតាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញ្ជាំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅ ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចត យានគ្រប់ប្រភេទ ឬឈប់ ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្តាល ឱ្យរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕ដោយ៖ម៉ាដេប៉ូ
-
វេជ្ជបណ្ឌិតថៃផ្តល់ការពិនិត្យសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ

ភ្នំពេញ៖ CMS-Cam Medical Services ដែលជាភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស សហការជាមួយមន្ទីរពេទ្យផាយាថៃ២ ប្រទេសថៃ បានរៀបចំកម្មវិធីពិគ្រោះយោបល់លើបញ្ហាសុខភាពដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតមកពីប្រទេសថៃ។ កម្មវិធីមានរយៈពេលមួយថ្ងៃពេញនេះ ប្រព្រឹត្តនៅអាគារ The KK Biz ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយក្រុមហ៊ុន CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ មកពីមន្ទីរពេទ្យផាយាថៃ២ ចំនួនពីរឯកទេស គឺឯកទេសផ្នែកកុមារ និងឯកទេសផ្នែកវះកាត់ទូទៅ។ នៅពេលព្រឹក លោកស្រីវេជ្ជបណ្ឌិត ភិឆ្ឆាយា វឌ្ឍនាសក្តិភូផាន (Dr. Pichaya Vathanasakpuban) អញ្ជើញធ្វើបទបង្ហាញអំពីជំងឺ ក៏ដូចជាបញ្ហាប្រឈមថ្មីៗ ដែលកើតមានចំពោះសុខភាពរបស់កុមារ ដូចជាជំងឺទឹកនោមផ្អែមលើកុមារ បញ្ហាធាត់លើសទំងន់ ការលូតកំពស់យឺត ការមករដូវយឺត ឬលឿនជាដើម និងពេលរសៀល លោកវេជ្ជបណ្ឌិត វិសិដ្ឋ កេសេមវីរីយា (Dr. Wisit Kasetsermwiriya) ឯកទេសផ្នែកវះកាត់ទូទៅ និងប្រព័ន្ធអាហារ ធ្វើបទបង្ហាញពាក់ព័ន្ធនឹងការវៈកាត់ ដូចជាជំងឺដុំសាច់ មហារីកថ្លើម មហារីកពោះវៀនធំ បញ្ហាថង់ទឹកប្រមាត់ មហារីកលំពែងដុំសាច់ ក្លនលូន វះកាត់ក្រពះ ឬសម្រកទម្ងន់។…
-
ក្រសួងកសិកម្ម លើកទឹកចិត្តដល់សមាជិកសហគមន៍ ពិចារណាចងក្រង និងបំប្លែងសហគមន៍ដែលមានស្រាប់ ទៅជាសហគមន៍កសិកម្មទំនើប

(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ កាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សហគមន៍កសិកម្មតាសីសាមគ្គី មានសមាជិកសរុបចំនួន ១៦២នាក់ ដែលផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀត ផង។ ក្រៅពីការងារផលិតនិងចែកចាយបន្លែសុវត្ថិភាព សហគមន៍កសិកម្មតាសីសាមគ្គីក៏ផ្ដល់ការគាំទ្របច្ចេកទេសកសិកម្មដល់កសិករដែលនៅក្រៅសហគមន៍ អង្គការ និងកសិដ្ឋាននានា។ បន្ទាប់ពីបានទស្សនាផលិតកម្មបន្លែ និងហេដ្ឋារចនាសម្ព័ន្ធដែលសហគមន៍មានរួចមក ឯកឧត្តមរដ្ឋមន្ដ្រី អមដោយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍។ ឯកឧត្តមរដ្ឋមន្ដ្រីបានអបអរសាទរចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបានកន្លងមក។ យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាមួយចំនួនដែលសហគមន៍ជួបប្រទះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តដល់សមាជិកសហគមន៍ ពិចារណាចងក្រងនិងបំប្លែងសហគមន៍ដែលមានស្រាប់នេះ ទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រផ្នែកទុន បច្ចេកទេស និងទីផ្សារ ពីសំណាក់ក្រសួង។ តបតាមសំណើរបស់សហគមន៍កសិកម្មតាសីសាមគ្គី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញដាំដើមស្រឡៅមួយដើម ទុកជាអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ ក្រោមការអបអរសាទរនិងស្នាមញញឹមរបស់សមាជិកសហគមន៍…
-
បេក្ខជនជាង ១ម៉ឺននាក់ចូលរួមប្រឡងប្រជែងជ្រើសរើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងអប់រំ លើវិញ្ញសារសរសេរលើកទី១

(ភ្នំពេញ)៖ បេក្ខជនប្រមាណជាង ១០, ៥១១ បានចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សាឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា លើវិញ្ញាសាសរសេរលើកទី១ នារៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា វេនទី១ ដែលមានបេក្ខជន ៥,២៤៥អង្គ/នាក់ ចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា បានចាប់ផ្តើម ដោយទទួលបានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប និងជាសក្ខីភាពជូនបេក្ខជនគ្រប់ៗគ្នា។ ក្នុងពេលកាត់វិញ្ញាសានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិញ្ញាសាត្រូវបានតាក់តែងឡើងនៅម៉ោង ៦ ៖ ០០នាទីព្រឹកនេះ ហើយសន្លឹកវិញ្ញាសាទើបបានថតចម្លងរួចរាល់ ដែលគ្រប់សន្លឹកវិញ្ញាសាទាំងអស់ មានការចុះហត្ថលេខាដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំប្រឡងប្រជែង ។ លោកជំទាវ តឹក កុស្សនា អនុប្រធានគណៈកម្មការអនុរក្ស បានអោយអ្នកសារព័ត៌មានដឹងថា ការប្រឡងជ្រើសរើសគ្រូមត្តេយ្យដែលរៀបចំឡើងដោយក្រសួងមុខងារសារធារណៈគឹជាការប្រឡងលើកទី៤ សំរាប់ក្រខ័ណ្ឌរបស់ក្រសួងអប់រំ យុវជននិងកីឡា ។ ការប្រឡងចែកចេញជាពីរវេន ក្នុងនោះបេក្ខជនដែលត្រូវបានអនុញ្ញាតឱ្យប្រឡងមានចំនួន ១០,៥១១ នាក់ ស្រ្តីមានចំនួន ៩០៤៣នាក់ ដែលត្រូវសម្រាំងយក…
-
ឯកឧត្តម លី ឆេង ត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌ៧មករា ជំនួស ឯកឧត្ដម នួន ផារ័ត្ន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី

(ភ្នំពេញ)៖ ឯកឧត្តមលី ឆេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌ ៧មករាជំនួស ឯកឧត្ដម នួន ផារ័ត្ន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី ដែលពិធីនេះរៀបចំឡើងនារសៀលថ្ងៃទី៣១ សីហា ឆ្នាំ២០២៤ ។ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ៖ ក្នុងនាមជាឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតបទៅលើការញ៉ុះញ៉ងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញ៉ុះញ៉ងអោយមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ យើងត្រូវបន្តរួមគ្នាយកជ័យជំនៈក្នុងការបោះឆ្នោតអោយបាននៅឆ្នាំ២០២៧ និង ២០២៨ ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យសមាជិក សមាជិកានិងឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រួតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន…
-
ចាប់ផ្តើមចេញដំណើរ! ដំណើរទស្សនកិច្ចទិសឦសាន

-
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងពីធាតុផ្សំ៥ ដើម្បីកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ

(ភ្នំពេញ)៖ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីធាតុផ្សំ៥ ដើម្បីកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ។ លោកជំទាវបានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីអបអរសាទរការបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ របស់សាលាអន្តរជាតិ អាស៊ាន សាខាស្អាង២ កាលពីព្រឹកទី៣១ ខែសីហា ឆ្នាំ២០២៤។ លោកជំទាវ សឿ សុជាតា បានលើកឡើងថា ដើម្បីក្លាយខ្លួនជាពលរដ្ឋសកល យើងត្រូវមានធាតុផ្សំ៥យ៉ាងរួមបញ្ចូលគ្នា រួមមាន៖ ១. វិជ្ជាសម្បទាន មានចំណេះវិជ្ជា, ២. បំណិនសម្បទាន មានជំនាញច្បាស់លាស់, ៣. ចរិយាសម្បទាន មានសីលធម៌ សុជីវធម៌ គោរពវិន័យក្នុងការរស់នៅ, ៤. កាយសម្បទាន ថែរក្សាសុខភាព កាយ និងចិត្តឱ្យបានល្អ, ៥. គុណសម្បទាន ស្គាល់តម្លៃនៃគុណ ឬទោស យោគយល់ និងចែករំលែកជាមួយមនុស្សជុំវិញ។ បើតាមលោកជំទាវ ធាតុផ្សំខាងលើទាំង៥ គឺត្រូវមានការចូលរួមទាំងសាលារៀន និង មាតាបិតាដើម្បីរួមគ្នាកសាងមូលធនមនុស្សសម្រាប់សង្គមជាតិនាថ្ងៃអនាគត។ គួរបញ្ជាក់ថា កម្មវិធីនេះ…