-
កន្លែងទុកដាក់ឯកសារក្នុងសំណុំក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីឱ្យក្រដាសឯកសារមាននិរន្តភាពី ៧០ទៅ ៨០ឆ្នាំ

( ភ្នំពេញ)៖ ដើម្បីរក្សាទុកនូវឯកសារដើមនៃការកាត់រឿងក្តីរបស់មេដឹកនាំខ្មែរក្រហមនោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក)បានបង្កើតនិហិតដ្ឋានបណ្ណសារឬទីកន្លែងទុកដាក់ឯកសារមួយដែលអាចតម្កល់នូវឯកសារដើម ហើយអាចរក្សាទុកឱ្យមានសភាពជាប់បានយូររហូតដល់ ៧០ទៅ ៨០ឆ្នាំ ។ បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា ឯកឧត្តម ថោង សុជាតិ មន្រ្តីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក)បានឱ្យដឹងថា ៖ កន្លែងតំកល់ទុក ឯកសាររឿងក្តីខ្មែរក្រហមឬនិហិតដ្ឋានបណ្ណសារត្រូវបានបង្កើតឡើងមកជាលក្ខណៈយ៉ាងពិសេសដែលមិនត្រឹមតែអាចរក្សាឯកសារដ៏សំខាន់ៗទាំងនេះសម្រាប់អ្នកស្រាវជ្រាវជាប់បានយូរអង្វែងទេ ប៉ុន្តែទីកន្លែងនេះក៏ប្រកបដោយសុវត្តិភាព តាមលក្ខណៈស្តង់ដាអន្តរជាតិថែមទៀត ។ ឯកឧត្តមបញ្ជាក់ប្រាប់ថា”ដើម្បីបង្កើតនិហិតដ្ឋានបណ្ណសារនេះយើងមានដៃគូមួយគឺអង្គការសហប្រជាជាតិដែលក្នុងនេះយើងបានគោរពទៅតាមស្តង់ដាអន្តរជាតិ និង គោរពទៅតាមលក្ខខណ្ឌបច្ចេកទេសសាងសង់ក្នុងនេះដូចជាបន្ទប់តំកល់ឯកសារ មួយម៉ែត្រការ៉េ អាចផ្ទុកឯកសារក្នុងទម្ងន់ ១៧០០គីឡូក្រាម យើងត្រូវគោរពតាមហ្នឹង”។ ឯកឧត្តម ថោង សុជាតិ បានលើកឡើងដែរថាក្នុងទីកន្លែងតំកល់ឯកសារមួយនេះបានភ្ជាប់ជាមួយប្រព័ន្ធពន្លត់អគ្គិភ័យទំនើប ឧបករណ៍វាស់ស្ទង់សីតុណ្ហភាព។ មានឧបករណ៍សម្រាប់បឺតសំណើមចេញជាដើម ។ ក្រៅអំពីនេះក៏មានប្រព័ន្ធការពារអាស៊ីហ្រ្វីដែលមានន័យថាការពារសារជាតិប្រៃចូលវាយលុក ។ តាមលក្ខណៈបច្ចេកទេសនេះវាអាចការពារបាន៣យ៉ាង ដ៏មានសារៈសំខាន់ក្នុងនេះដូចជាមិនធ្វើឱ្យក្រដាសដែលជាសំដៅដើមនេះមិនផុយស្រួយគឺអាចរក្សាបានក្រដាសយ៉ាងម៉េចគឺនៅអញ្ចឹងដដែល ។ ទី២គឺទឹកប៉ិចដែលព្រីននៅលើក្រដាសមិនបែកទេមានន័យថាព៌ណ ត្រាមានព៌ណយ៉ាងណាគឺរក្សាបែបនោះដដែល។ទី៣គឺអាចរក្សាបាននូវក្រដាសនេះមាននិរន្តភាពី ៧០ទៅ ៨០ឆ្នាំថែមទៀត ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ការបង្កើតកន្លែងផ្ទុកឯកសារនេះប្រយោជន៍ដ៏សំខាន់គឺអាចរក្សាទុកនូវឯកសារទាំងអស់នេះដល់ក្មេងជំនាក់ក្រោយបានដឹង បានរៀនសូត្រជាក់ស្តែង។ ក្មេងជំនាន់ក្រោយខ្លះគាត់ពុំបានជឿ ហេតុនេះបើករណីមិនជឿយើងឱ្យគាត់មកមើលជាក់ស្តែង ពីព្រោះនៅទីនេះបានរក្សាឯកសារច្បាប់ដើម។ក្រៅពីនេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការបានបង្កើតបណ្តាល័យឯកសាររឿងក្តីរបស់មេដឹកនាំខ្មែរក្រហមសម្រាប់សិស្សធ្វើការសិក្សាស្រាវជ្រាវ ហើយក្នុងមួយថ្ងៃអាចមានសិស្សចូលមកសិក្សាស្រាវជ្រាវគិតជាមធ្យមប្រមាណ៨៩ទៅ១០០នាក់ផងដែរ៕ ដោយ ៖ ម៉ាដេប៉ូ
-
អ្នកជំនាញផ្នែកទីផ្សារ លក់ និងពាណិជ្ជកម្មឌីជីថល ចែករំលែកបទពិសោធន៍ពីការធ្វើទីផ្សារ 6.0 ជំរុញដោយ AI ទៅការលក់ក្នុងបរិបទថ្មី

(ភ្នំពេញ)៖ វាគ្មិន ៤រូប ដែលជាអ្នកជំនាញផ្នែកទីផ្សារ លក់ និងពាណិជ្ជកម្មឌីជីថល បានចែករំលែកបទពិសោធន៍ ដល់ម្ចាស់អាជីវកម្ម នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ប្រមាណ ១២០នាក់ តាមរយៈសិក្ខាសិលាមួយ ដែលរៀបចំឡើងដោយ សហគ្រាសបណ្តុះបណ្តាលផ្នែកអាជីវកម្ម ហូម-ឌូខេសិន ស្តីពីការធ្វើទីផ្សារ 6.0 ជំរុញដោយ AI ទៅការលក់ក្នុងបរិបទថ្មី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។ លោក កឹម អឿន ស្ថាបនិក និងអគ្គនាយកនៃសហគ្រាស ហូម-ឌូខេសិន បានឱ្យដឹងថា វាគ្មិន ដែលចូលរួមចែករំលែក បទពិសោធន៍នាឱកាសមានដូចជា៖ លោក សុខ សុភមង្គល សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Codingate Technology, លោក ប៊ុន សុជាតិ អ្នកជំនាញផ្នែកទីផ្សារ និងពាណិជ្ជកម្មឌីជីថល, លោក ស៊ូ សាវឿន អ្នកឯកទេសបង្វឹកជំនាញលក់អាជីព និងលោក ម៉ិល សូរិយា…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនចំនួន ៧២៩នាក់

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ ការប្រឡងប្រជែងនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មានបេក្ខជនចូលរួមចំនួន ៧២៩នាក់ (ស្រី ១៨៨នាក់) នឹងចាប់ផ្តើមនៅម៉ោង ១២:០០នាទីថ្ងៃត្រង់ លើវិញ្ញាសាចំនួន៣ ដែលបានរៀបចំរួចរាល់កាលពីព្រឹកមិញ រួមមាន៖ ១.វិញ្ញាសាជំនាញ ២.វិញ្ញាសាភាសាអង់គ្លេស និង ៣.វិញ្ញាសាវប្បធម៌ទូទៅ។ សូមបញ្ជាក់ថា៖ វិញ្ញាសាជំនាញ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញកាត់នាពេលនេះ មានរយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២៖០០នាទី ដល់ ១៤៖០០នាទី។ បេក្ខជនបានជ្រើសរើសប្រឡងប្រជែងតាមផ្នែកជំនាញនីមួយៗ រួមមាន៖ ច្បាប់ចំនួន ២៥៣នាក់, ស្ថាបត្យករ ចំនួន ៨៨នាក់, វិស្វករសំណង់ស៊ីវិល ចំនួន ១៤៦នាក់,…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកសម្ភារនៃរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ផ្ដល់ជូនអង្គការ PSE

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមការសម្របសម្រួលពី លោកជំទាវ ជា ស៊ីណា ប្រធានក្រុមប្រឹក្សាសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ បាននាំយកសម្ភារសិក្សា ព្រមទាំងរបស់របរប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន តាមរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មកផ្ដល់ជូនដល់អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ២០ថ្ងៃ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» គឺបានបញ្ចប់ដោយភាពជោគជ័យ ជាមួយនឹងការទទួលបាននូវសម្ភារយ៉ាងច្រើនពីសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាមួយនឹងសមាគមកាយប្ញទ្ធិនារីកម្ពុជា។ លោកជំទាវបន្តថា សម្ភារដែលទទួលបាន មានច្រើនប្រភេទដូចជា សម្លៀកបំពាក់ សម្ភារសិក្សា របស់របរក្មេងលេងជាច្រើន ហើយរាល់សម្ភារដែលទទួលបានពីសប្បុរសជនទាំងអស់ សមាគមនឹងយកទៅបរិច្ចាគបន្តដល់អ្នកខ្វះខាតនៅតាមតំបន់មួយចំនួន ទាំងនៅតាមបណ្ដាអង្គការ និងសហគមន៍ក្រីក្រនានា។ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងងំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមបរិច្ចាគ នូវសម្ភារៈយ៉ាងច្រើនដល់យុទ្ធនាការ «ចាស់អ្នក…
-
ក្លិបអ្នកកាសែតកម្ពុជាបោះជំហានចូលបណ្តាញអ្នកសារព័ត៌មានអន្តរជាតិ ២២ ប្រទេស

ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតនៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ នេះ ដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅឯ “វេទិកាអ្នកសារព័ត៌មាននផ្លូវមួយខ្សែក្រវាត់មួយ” ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង ដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។ តាមរយៈវេទិកានិងបណ្តាញអ្នកព័ត៌មានអន្តរជាតិនេះ ក្លិបអ្នកកាសែតកម្ពុជាអាចធ្វើការ និងទំនាក់ទំនងគ្នាជាមួយបណ្តាញអ្នកសារព័ត៌មានទាំង២២ប្រទេស និងជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ នៅឯវេទិកានោះដែរ លោក ពុយ គា បានធ្វើជាសហប្រធានជាមួយប្រធានសហព័ន្ធសារព័ត៌មានមកពីប្រទេសរុស្ស៊ីដើម្បីដឹកនាំកិច្ចពិភាក្សាស្តីពីតួនាទីសារព័ត៌មានលើប្រធានបទ “ការអភិវឌ្ឍន៍ដែលមិនបង្កគ្រោះថ្នាក់ដោយការបំពុលបរិស្ថានដល់ពិភពលោក”៕ដោយៈដេប៉ូ
-
ពលករ និងពលរដ្ឋខ្មែរនៅជប៉ុននាំគ្នាចូលមូលនិធិកសាងព្រំដែនដែលជាកាយវិការស្រឡាញ់ទឹកដីយ៉ាងពិតប្រាកដ

(ភ្នំពេញ)៖ ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។ អ្នកស្រី ម៉ី ឆវី ពលករដែលកំពុងធ្វើការងារនៅប្រទេសជប៉ុនបានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។ អ្នកស្រីបាននិយាយថា៖«នាងខ្ញុំសូមចូលរួមបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដីរបស់យើង»។ លោក ឡាយ សុខុន ពលករដែលកំពុងធ្វើការនៅប្រទេសជប៉ុនបានបង្ហាញការសប្បាយរីករាយក្នុងការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធី ហើយបង្កាញពីស្មារតីចូលរួមក្នុងការមូលនិធិ ព្រោះក្នុងនាមពួកគាត់ជាកូនខ្មែរ ត្រូវតែបង្ហាញពីសាមគ្គីភាពចំពោះប្រទេសជាតិ។ លោកបានបន្តថា៖«ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សូមនាំគ្នាចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបន្ថែមទៀត ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមអភិវឌ្ឍន៍ជាតិរបស់យើងទាំងអស់គ្នា។ លោក ទ្រី សុភ័គ ពលករកំពុងបម្រើការងារនៅប្រទេសជប៉ុនបានបង្ហាញក្ដីរីករាយដែលមានឱកាសចូលកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ លោកថា វាជាឱកាសកូនខ្មែរគ្រប់រូបក្នុងការចូលរួមថែរក្សាទឹកដី កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ លោកបន្តថា ៖ «ខ្ញុំ និងភរិយា សូមចូលរួមបរិច្ចាគទៅតាមលទ្ធភាព បើទោះបីជាតិចតួចក្ដី វាជាឱកាសរបស់ពួកខ្ញុំក្នុងការចូលរួមជាមួយពលរដ្ឋខ្មែរយើងដទៃទៀតដែរ។ យើងទាំងអស់គ្នា គួរតែចូលរួមឱ្យមានច្រើនកុះករថែមទៀត ដើម្បីអនាគតជាតិរបស់យើង»។ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានប្រកាសគាំទ្រ បរិច្ចាគថវិកា និងដូរប្រូហ្វាល់លើហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍…
-
រដ្ឋលេខាធិការក្រសួងការបរទេស ជួបផ្លាស់ប្តូរយោបល់ ការងារជាមួយភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ រដ្ឋលេខាធិការ អ៊ាត សោភា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានជួបផ្លាស់ប្តូរយោបល់ជាមួយលោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អំពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងតួនាទីរបស់កម្ពុជា ជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ក្រសួងការបរទេស ប្រជុំជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយទ្វេភាគីកម្ពុជា-បារាំង លើកទី២

(ភ្នំពេញ)៖ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា នៅទីស្តីការក្រសួង ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តនៅសាធារណរដ្ឋបារាំង នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ៕ ដោយ ៖ សួង ពិសិដ្ឋ
-
ក្រសួងបរិស្ថានដាក់ចេញផែនការជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការ ការពារទឹកដី ការពារធនធានធម្មជាតិ និងជីវភាពល្អប្រសើរ តាមរយៈពង្រីកការអភិវឌ្ឍ «គោលដៅលំហែបៃតង»

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅក្នុងឆ្នាំបន្ទាប់នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះការយកចិត្តទុកដាក់លើការអភិវឌ្ឍបម្រើឱ្យប្រយោជន៍ប្រជាសហគមន៍ ក្នុងគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការបន្តអភិវឌ្ឍន៍ ទីតាំងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ជាពិសេស «គោលដៅលំហែបៃតង» ដែលឆ្នាំទី១កន្លងមក បានអនុវត្តនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» និងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន»។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងបរិស្ថាននឹងពង្រីក«គោលដៅលំហែបៃតង» ដោយបង្កើតជារបៀងលំហែបៃតង ដោយផ្សារភ្ជាប់ពី គោលដៅលំហែបៃតងមួយ ទៅកាន់គោលដៅលំហែបៃតងផ្សេងទៀត ឬទៅកាន់ទីរមណីយដ្ឋានផ្សេងទៀត ដែលផ្តល់ប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតឱ្យមាន «ការងារបៃតង» មានដូចជា សេវាកម្មទេសចរណ៍ ការដាំដំណាំ ការចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ សំដៅពង្រឹងការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ សូមបញ្ជាក់ថា នៅក្នុងទិសដៅបន្ត ក្រសួងគ្រោងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ រួមមាន៖១)របៀងលំហែបៃតង តភ្ជាប់នៅខេត្តកំពង់ស្ពឺ…
-
សម្តេចតេជោ ហ៊ុន សែន ស្នើទូតអូស្ត្រាលីតែងតាំងថ្មី ខិតខំជំរុញអ្នកវិនិយោគអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន

(ភ្នំពេញ)៖ ក្នុងឱកាសអនុញាតិឱ្យចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ខិតខំជំរុញអ្នកវិនិយោគអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន ព្រោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ របស់អូស្ត្រាលី គឺមានកម្រិតទាបនៅឡើយ ។ សម្តេចតេជោ បញ្ជាក់ថា សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្ត្រាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ។ សម្តេចបានប្រាប់ទៅអគ្គរាជទូតអូស្ត្រាលី ទៅទស្សនា ក្រុមហ៊ុនអូស្ត្រាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះ កម្ពុជា មានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា ។ ឯកឧត្តមអគ្គរាជទូតថា ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើនជាមួយកម្ពុជា ហើយ ឯកឧត្តម…