Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ប្រវែងប្រមាណ ១,៣០០គីឡូម៉ែត្រ ខណៈផ្លូវក្រវាត់ព្រំដែនមានជាង ២,៦០០គីឡូម៉ែត្រ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ប្រវែងប្រមាណ ១,៣០០គីឡូម៉ែត្រ ខណៈផ្លូវក្រវាត់ព្រំដែនមានជាង ២,៦០០គីឡូម៉ែត្រ

    ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនមានប្រវែងជាង ២,៦៦០គីឡូម៉ែត្រ តែបច្ចុប្បន្ន រាជរដ្ឋាភិបាល បន្តធ្វើផ្លូវនេះបាន ១,៣០០គីឡូម៉ែត្រ នៅសល់ ១,៣០០គីឡូម៉ែត្រទៀត ខណៈកាលពីខែកក្កដា សម្តេច បានចុះហត្ថលេខាបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ដោយនឹងចំណាយថវិកាជាង ២០០លានដុល្លារ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារជន ដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ ។ ថ្វីត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ តែសម្តេច ថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ និងបានលើកឡើងពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដោយសង្កត់ធ្ងន់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែជាកាយវិការព្រួយបារម្ភ ប៉ុន្តែ ជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស ។ សម្តេចធិបតី បានប្រកាសចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេស…

  • រាជរដ្ឋាភិបាលប្រកាស ដាក់ឱ្យដំណើរការ ” ថ្នាលផ្ទៀតផ្ទាត់ឯកសារ verfiy.gov.kh “

    រាជរដ្ឋាភិបាលប្រកាស ដាក់ឱ្យដំណើរការ ” ថ្នាលផ្ទៀតផ្ទាត់ឯកសារ verfiy.gov.kh “

    នៅគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសារធារណៈ ក្នុងការ​ផ្តល់សេវាសារធារណៈ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ ឯកសារ តាមរយៈ​ការ​ដាក់បញ្ចូល QR Code ស្តង់ដា ដោយ ៖ ង៉ាន់ ទិត្យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញា​បត្រគណៈ​មេធាវី​ នៅជ្រោយចង្វារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញា​បត្រគណៈ​មេធាវី​ នៅជ្រោយចង្វារ

    ផ្សាយបន្ដផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រគណៈមេធាវី នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

  • តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ចូលរួមស្តាប់សំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋសង្កាត់ផ្ទះព្រៃ

    តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ចូលរួមស្តាប់សំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋសង្កាត់ផ្ទះព្រៃ

    ពោធិ៍សាត់៖តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់រួមមាន ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី, ឯកឧត្តម កែវ វីរៈ និងឯកឧត្តម រ៉ូហ្វី អូស្មាន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីទទួលយក​នូវសំណូមពរ​និងតម្រូវការចាំបាច់ពីមូលដ្ឋាន។ ក្នុងពិធីដែលបានប្រារព្ធនៅវត្តពាលញែក កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ការ​ជួបជុំគ្នាថ្ងៃនេះ គឺដើម្បីដឹងសុខ ដឹងទុក្ខគ្នាទៅវិញទៅមក រវាងអ្នកតំណាងរាស្ត្រជាមួយ​ប្រជាពលរដ្ឋសង្កាត់ផ្ទះព្រៃ បន្ទាប់ពី​បងប្អូន​បានបោះឆ្នោតជូន​ឯកឧត្តម​ជាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ទាំង៤នាក់ក្នុងនីតិកាលនេះ។ឯកឧត្តមបន្តថា​តំណាងរាស្ត្រ​ត្រូវដឹងពីសុខទុក្ខ បញ្ហាប្រឈម និងសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះ​ស្រាយនិងរាយការណ៍​ជូន​ទៅថ្នាក់ដឹកនាំកំពូល ព្រមទាំងនាំ​យក​ព័ត៌មានពីថ្នាក់លើ មកប្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានវិញ។ ប្រជាពលរដ្ឋជាច្រើនរយនាក់ដែលចូលរួមក្នុងពិធីនេះ បានបង្ហាញនូវ​ទឹកមុខសប្បាយរីករាយនិងបានលើកឡើងថា សព្វថ្ងៃពួកគាត់​បានរស់នៅដោយសុខស្រួល ក្រោមម្លប់សន្តិភាព គ្មានការភ័យខ្លាច មានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងបានឃើញការអភិវឌ្ឍរីក​ចម្រើន​លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែល​មាន​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងនេះក៏​នៅមានបញ្ហា​មួយចំនួន ដូចជា គ្រឿងញៀន ល្បែងស៊ីសង សកម្មភាព​ក្មេងទំនើង កង្វះអនាម័យ បរិស្ថាន…

  • ប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំក្បាលរមាសទទួលបាន​វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

    ប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំក្បាលរមាសទទួលបាន​វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

    ស្ទឹងត្រែង៖ប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ទទួលបានវិញ្ញាបនបត្រសម្គាល់​អចលន​វត្ថុ និងមោឃ​ភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់​សិទ្ធិ​កាន់កាប់អចលនវត្ថុ ពីមន្ទីររៀបចំដែនដី នគរូបនីយ​កម្មសំណង់ និង​សុរិយោដីខេត្តកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋមកពីភូមិស្រែស្រណុក និងភូមិក្របីជ្រុំ ឃុំក្បាលរមាស ប្រព្រឹត្ត​ទៅនៅ​បរិវេណសាលាឃុំក្បាលរមាស ស្រុកសេសាន ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោកស្រី កុត ប៊ុនមី សមាជិកាក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ ក្នុងឱកាសនេះឯកឧត្តម សរ សុពុត្រា បានថ្លែងទៅកាន់ប្រជាពលរដ្ឋ​ចូលរួមថា ការទទួលបានបណ្ណ​នាពេលនេះ បង្ហាញពី​ការទទួល​បាននូវ​កម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ហើយបណ្ណនេះក៏មិនត្រឹមតែ​បង្ហាញពីការកាន់កាប់ទ្រព្យ ឬមរតកប្រកបដោយ​ស្រប​ច្បាប់ប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការបញ្ចប់ទំនាស់ដីធ្លីរវាងឪពុកនិងកូន ,បងប្អូន​ក្រោយ​បែងចែកទ្រព្យសម្បត្តិមិនច្បាស់លាស់ នឹងគ្នាផងដែរ។អ្នក​ដែលមានឈ្មោះនៅក្នុងបណ្ណនេះ គឺជាម្ចាស់អចនលទ្រព្យពិតប្រាកដ ហើយក៏មានសិទ្ធិបែងចែកបន្តទៀត​ទៅ​កាន់អ្នកដែលគាត់សម្រេច​ចង់បែងចែកនោះដែរ។ លោក ទេព ឌីលី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឱ្យ​ដឹងថា ក្រុមការងារ​មន្ទីរ​បាន​វាស់វែងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិស្រែស្រណុក​បានចំនួន៧០៣ក្បាលដី និងស្នើសុំចេញបណ្ណចំនួន៣៨៣​ក្បាល​ដី ស្មើនឹង១៩២គ្រួសារ ។ ដោយឡែកភូមិក្របីជ្រុំ បានចុះវាស់វែងនិងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធចំនួន៨៥៩ក្បាល​ដី និងស្នើរសុំចេញបណ្ណចំនួន៤៥១ក្បាលដី…

  • អភិបាលខេត្ត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់​លើ​ការងារ​ចុះបញ្ជីដីធ្លី​មានលក្ខណៈប្រព័ន្ធ

    អភិបាលខេត្ត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់​លើ​ការងារ​ចុះបញ្ជីដីធ្លី​មានលក្ខណៈប្រព័ន្ធ

    រតនគិរី៖ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន​វត្ថុជូនប្រជាពលរដ្ឋ ភូមិកាម្មាំង ភូមិស៊ូ និងភូមិញល ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើក​ឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជាបានបន្ត​យក​ចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តទៀតថា តាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានដាក់ចេញជំរុញការងារចុះបញ្ជីដីធ្លី​ឱ្យបានចប់ត្រឹមឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ចុះបញ្ជីបញ្ចប់ ចែក​ប័ណ្ណ បរិយាកាសគ្មានវិវាទ”។ ជាមួយនឹងលទ្ធផល ឯកឧត្តមអភិបាលខេត្តបានអបអរសាទរជាមួយ​ប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលបានទទួលប័ណ្ណសម្គាល់កម្មសិទ្ធ​នាពេលនេះ។ឯកឧត្តមបញ្ជាក់ថាការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ គឺជាការចុះបញ្ជីដំបូង ហើយ​ផ្តល់នូវសារសំខាន់ដល់​ប្រជាពលរដ្ឋដែលជាម្ចាស់ដីធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់លាស់នៃការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី កាត់បន្ថយ​ភាពក្រីក្រ ។ពិសេសគឺការប្រើប្រាស់ និងចាត់ចែងផ្សេងទៀត​តាម​ដែល​អាចធ្វើបាន។ បើតាមការលើកឡើងពីលោក លី ឧសភា ប្រធានមន្ទីររៀបចំដែន​ដីខេត្តឱ្យដឹងថា ភូមិទាំង៣ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ៨៥៨វិញ្ញាបនបត្រ៕ដោយ៖ គតិ យុត្ត

  • រដ្ឋបាលខេត្តបាត់ដំបងប្រាប់ថា ការបង្រ្កាបក្មេងទំនើង និងរាល់​បទល្មើស មិនត្រូវបន្ធូរដៃ

    រដ្ឋបាលខេត្តបាត់ដំបងប្រាប់ថា ការបង្រ្កាបក្មេងទំនើង និងរាល់​បទល្មើស មិនត្រូវបន្ធូរដៃ

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹក​ដល់​អាជ្ញាធរ មន្រ្តីជំនាញ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុក-ក្រុងទាំង១៤ត្រូវតែពង្រឹងសមត្ថភាពនៃកងកម្លាំងរបស់ខ្លួន ក្នុងការចាត់​វិធាន​ម៉ឺង​ម៉ាត់​បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងរាល់បទល្មើសល្បែងស៊ីសងនានា។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា ក៏ត្រូវបង្រ្កាប​ផងដែរល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បទល្មើសព្រៃឈើ បទល្មើសនេសាទ ការទន្រ្ទានដីព្រៃលិចទឹក ។ឯកឧត្តមបន្ថែមថា ត្រូវតែម៉ឺង​ម៉ាត់ក្នុងការពង្រឹងការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ,បទល្មើស​ឆ្លងដែន។ពិសេស ត្រូវទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ឱ្យបាននិងវែកមុខបង្រ្កាបមេខ្យល់ដែលនាំពលករឆ្លដែនខុសច្បាប់ទាំងនោះ ដោយគ្មានករណីលើកលែងដាច់ខាត។ តាមរបាយការណ៍បង្ហាញក្នុងកិច្ចប្រជុំឱ្យដឹងថា មុខសញ្ញាក្មេង​ទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នទូទាំងខេត្តមានចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម និង មុខសញ្ញាទោល ចំនួន ១៤៩នាក់ ដែលធ្លាប់​ពាក់ព័ន្ធ នឹង បទល្មើសព្រហ្មទណ្ឌ ២៣៣នាក់,គ្រឿងញៀន​២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និង គេចសាលា៧នាក់។ ដោយឡែក ក្នុងខែសីហាកន្លងទៅ បទល្មើសព្រហ្មទណ្ឌកើត​ឡើង​១៣លើក។ឯលទ្ធផលបង្រ្កាបបាន១០០ភាគរយនៃចំនួនបទ​ល្មើស​កើតឡើង។ បន្ថែមពីនេះកម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបករណី​ក្មេង​ទំនើងបានចំនួន៨​ករណី ឃាត់ខ្លួន៥០នាក់។ក្នុងនោះចាត់​វិធានការផ្លូវ​ច្បាប់ ៦ករណី,ឃាត់ខ្លួន៤៦នាក់ និង ចាត់វិធានការរដ្ឋបាល ចំនួន២​ករណី, អប់រំ ៤នាក់៕ អត្ថបទ-រូបភាព៖…

  • កម្ពុជា បន្តផ្ដល់ការគាំទ្រដល់សិង្ហបុរី ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ

    កម្ពុជា បន្តផ្ដល់ការគាំទ្រដល់សិង្ហបុរី ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ តែ ឡៃឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។ ភាគីទាំងពីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីការបន្តផ្ដល់ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដល់សិង្ហបុរី ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសលើការការពារសិទ្ធិអធិបតេយ្យរបស់រដ្ឋ ដែលគ្រោងនឹងលើកយកមកពិភាក្សានាសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០២៤ ។ លោកជំទាវ តែ ឡៃឆេង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាវិជ្ជមានរវាងប្រទេសទាំងពីរ ៕ ដោយ ៖ សួង ពិសិដ្ឋ

  • សិល្បករ សិល្បការិនីបានបង្ហាញទឹកចិត្តរីករាយក្រោយ​ឃើញការ​អភិវឌ្ឍនៅតាមព្រំដែន

    សិល្បករ សិល្បការិនីបានបង្ហាញទឹកចិត្តរីករាយក្រោយ​ឃើញការ​អភិវឌ្ឍនៅតាមព្រំដែន

    រតនគិរី៖សិល្បករ សិល្បការិនីចំនួនជាង៥០នាក់​ នៃសមាគមសិល្បក​រខ្មែរ បានធ្វើទស្សនកិច្ចនៅខេត្តរតនគិរី ។ទស្សនកិច្ចនេះត្រូវ​បានរៀបចំ​និងដឹកនាំដោយឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ និងលោកជំទាវ ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម ។ សិល្បករសិល្បការិនីធ្វើទស្សនកិច្ច នៅបណ្ដាខេត្តទាំង៤ជាប់ព្រំប្រទល់​កម្ពុជា-វៀតណាម-ឡាវ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដើម្បីស្វែងយល់ពីស្ថានភាពពិតនៃជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និង​ការវិវត្តនានារបស់រាជរដ្ឋាភិបាល។ ដោយឡែកនៅខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤​ ឌីជេ(Dj )ឃ្លាំងដែលជាតារារ៉េប កម្ពុជាតំណាងសិល្បករ សិល្ប​ការី​បានបង្ហាញ​​អារម្មណ៍រំភើប​ក្នុង​ឱកាសលោក និងក្រុមតារាដទៃទៀត បានទៅទស្សនាបង្គោលព្រំដែនលេខ៣០, លេខ២៩លើ៤,​ច្រក​ទ្វារអន្តរជាតិ អូរយ៉ាដាវ​​។លោកថា ឮ គេថា១០០ដង មិនស្មើឃើញ​ភ្នែកម្តង ពីព្រោះតាមព្រំដែនមានការអភិវឌ្ឍស្ទើគ្រប់វិស័យ។ ដូច្នេះ​សូមកុំមានការភ័ន្តច្រឡំ និងការញុះញង់ពីជនអគតិមួយចំនួនតូច​នោះអី ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចតំបន់ភូមិភាគឦសានបានចាប់​ផ្តើមចេញដំណើរកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តើម​ចេញពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងបន្តដំណើរទៅ​កាន់ខេត្តមណ្ឌលគិរី៕ដោយ៖ គតិ យុត្ត

  • របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បង្ហាញពី និន្នាការវិជ្ជមានក្នុងការអភិរក្សសត្វត្មាត និង ការប្រារព្វទិវាយល់ដឹង អំពីសត្វ ត្មាតអន្តរជាតិ

    របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បង្ហាញពី និន្នាការវិជ្ជមានក្នុងការអភិរក្សសត្វត្មាត និង ការប្រារព្វទិវាយល់ដឹង អំពីសត្វ ត្មាតអន្តរជាតិ

    (ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយពីរបាយ ការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឈនភាពយ៉ាងសំខាន់ លើការអភិរក្ស សត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិត ផុតពូជ បំផុតរួមមានត្មាតផេះ(Gyps bengalensis) ត្មាតត្នោត(Gyps tenuirostris) និងត្មាតភ្លើង(Sarcogyps calvus)។ បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២៤ នេះបានរំលេច​ផងដែរ​ពីកិច្ចខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា​ចាប់ពី​ខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៣​ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើត​មាន​ឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វ​សំខាន់ៗ​ទាំងនេះ។ សកម្មភាពគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា គឺជាគំនិតផ្តួច​ផ្តើមបង្កើតអាហារដ្ឋានត្មាត ដែលជាទីតំាងសំរាប់ផ្តល់សាកសពសត្វចិញ្ចឹម​ជាចំណីដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗបានកំណត់ទូទាំងប្រទេស។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមាន​ប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញ​សត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាត​ជិតផុតពូជរបស់យើង។» ឯកឧត្តមបានបន្ថែមថា «របាយការណ៍នេះបានសង្កត់ធ្ងន់​អំពីសារៈសំខាន់នៃការបន្តកិច្ចសហការព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិតដើម្បីការពារប្រភេទសត្វដែលពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។ ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការ​ទ្រទ្រង់ចំនួន​សត្វត្មាតប៉ុណ្ណោះទេ ក៍ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះ​មានឱកាស​រស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានលទ្ធផល​គួរអោយ​កត់សម្គាល់ ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាពនៅក្នុងឆ្នាំនេះ។ បន្ថែមលើគំនិតផ្តួចផ្តើម ក្នុងការផ្តល់ចំណីអាហារបន្ថែម របាយការណ៍នេះក៍បាន​បង្ហាញពីសកម្មភាពសំខាន់ៗផ្សេងៗទៀត ដូចជាការស្រាវជ្រាវស្វែករកសំបុក ពិនិត្យ​តាមដានការពារសំបុក…