Category: ព័ត៌មានជាតិ

  • កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន និងកិច្ចប្រជុំពាក់ព័ន្ធ នៃមហាអនុតំបន់មេគង្គ លើកទី៦ ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២៤

    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន និងកិច្ចប្រជុំពាក់ព័ន្ធ នៃមហាអនុតំបន់មេគង្គ លើកទី៦ ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២៤

    (ភ្នំពេញ)៖កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6)នឹងត្រូវរៀបចំឡើងក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នាល្ងាចថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤ថាប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេស រួមជាមួយតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចូលរួមពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ ការសម្រេចឱ្យបានពេញលេញ នូវចក្ខុវិស័យនៃមហាអនុតំបន់មេគង្គប្រកបដោយភាពស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការកសាងសហគមន៍នៃតំបន់មួយដែលមានអនាគតរួមគ្នាដ៏ភ្លឺស្វាង។ ឯកឧត្តមបានបន្តឱ្យដឹងថា៖ក្នុងការអនុវត្តកិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមនិន្នាការសកល ក្នុងការបន្សំ នឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបំពុលបរិស្ថានដោយប្លាស្ទិក កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងពិនិត្យអនុម័តលើឯកសារចំនួនពីររួមមាន៖ទី១ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គ និងវវវមនទី២សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាន…

  • សិស្សសាលាបឋមសិក្សាគំរូក្រុងជាង ២ ០០០ នាក់ទទួលការអប់រំស្ដីពី​បញ្ហាគ្រឿងញៀន ចរាចរណ៍ផ្លូវគោក និងក្មេងទំនើង

    សិស្សសាលាបឋមសិក្សាគំរូក្រុងជាង ២ ០០០ នាក់ទទួលការអប់រំស្ដីពី​បញ្ហាគ្រឿងញៀន ចរាចរណ៍ផ្លូវគោក និងក្មេងទំនើង

    កំពង់ឆ្នាំង៖សាលាគំរូក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ ២០២៤ មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងសហការ​ជាមួយ​លោកគ្រូ​ អ្នកគ្រូ លោកនាយកសាលា ធ្វើការអប់រំណែនាំដល់សិស្សានុសិស្សជាង ២ ០០០នាក់ស្ដីពីបញ្ហាគ្រឿងញៀន,​ច្បាប់ចរាចរណ៍ផ្លូវគោក​និងក្មេងទំនើង។ លោកវរសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុង​កំពង់ឆ្នាំង​មានប្រសាសន៍ថា ក្មួយៗជាសិស្សានុសិស្ស ត្រូវគោរព​ច្បាប់​ចរាចរណ៍ ។ជិះម៉ូតូត្រូវមានមួកសុវត្ថិភាព,មានកញ្ចក់មើលក្រោយ ។ម៉ូតូត្រូវមាន​ស្លាក​លេខត្រឹមត្រូវ ការធ្វើដំណើរតាម​ទោចក្រ​យានយន្តមិនត្រូវលើស​ពី២នាក់នោះឡើយ។  លោក មាស ឈុនលី នាយការិយាល័យសុវត្ថិភាព ចរាចរណ៍ផ្លូវគោក​នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា ការមិនគោរពច្បាប់ចរាចរណ៍ដូចជាប្រមាថអាយុជីវិតខ្លួនឯង ហេតុនេះ សូមក្មួយៗសិស្សានុសិស្ស ត្រូវគោរព​ច្បាប់​ចរាចរណ៍។ លោក សេន អ៊ុងឆុង នាយព្រហ្មទណ្ឌនគរបាលក្រុងកំពង់ឆ្នាំងបាន​រំលឹកដល់សិស្សានុសិស្សសូមធ្វើខ្លួនជាពលរដ្ឋល្អ ។ក្នុងឱកាសនោះមន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងក៏បានចែកខិតប័ណ្ណ ស្ដីពីបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍និងក្មេងទំនើង ដល់សិស្សានុ​សិស្សចូលរួមចំនួន ២ ៨៦០ នាក់(ស្រី១ ៣៣១នាក់) ផងដែរ៕ដោយ៖សុខ គឹមសៀន

  • អភិបាលខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរី ជួបគ្នាជំរុញវិស័យ​ទេស​ចរណ៍​និងពាណិជ្ជកម្ម

    អភិបាលខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរី ជួបគ្នាជំរុញវិស័យ​ទេស​ចរណ៍​និងពាណិជ្ជកម្ម

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានជួបពិភាក្សា​ការងារជាមួយគណៈប្រតិភូខេត្តច័ន្ទបុរីប្រទេសថៃ ដឹក​នាំ​ដោយ​ឯកឧត្តម មន្តសិទ្ធិ៍ ផៃសានធៈនៈវ័ត្ត អភិបាលខេត្តច័ន្ទបុរី។ ក្នុងជំនួបនាសាលាខេត្តបាត់ដំបងនៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៤នេះ​ភាគីទាំងពីរបានផ្ដោតលើ​​សក្តានុពល​សេដ្ឋកិច្ចរបស់ខេត្តទាំងពីរ​និង​បានជំរុញការលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាងខេត្ត​ទាំងពីរធ្វើយ៉ាង​ណា​ឱ្យ​កាន់តែប្រសើរថែមទៀត។ ប្រាប់សមភាគី ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង បានលើក​ឡើង​​ពីចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជនកម្ពុជា និង​ប្រជាជន​ថៃ ។ឯកឧត្តមគូសរំលេចថា ជាចំណងមិត្តភាពប្រពៃណីដ៏ល្អរវាង​ខេត្ត​បាត់ដំបង និងខេត្តច័ន្ទបុរី ដែលជាប់ព្រំដែនគ្នា ។​ខេត្តទាំងពីរមាន​កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ពិសេសការផ្លាស់ប្តូរកសិផល និងពាណិជ្ជកម្ម ដែលស្របទៅនឹង​គោល​នយោបាយរបស់រាជរដ្ឋា​ភិបាលនិងអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ និងស្របតាម​គោលបំណងរួមដែលភាគីទាំងពីរ បានព្រមព្រៀងនិងឯកភាពគ្នាកន្លង​មក។ ចំណែកឯកឧត្តមអភិបាលខេត្តច័ន្ទបុរី បានបង្ហាញថា ដំណើរ​ទស្សនកិច្ច​ការងាររបស់គណៈប្រតិភូនាពេលនេះ​ដើម្បីជំរុញ​ប្រជាពល​រដ្ឋថៃ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តច័ន្ទបុរី ឱ្យមកទស្សនា​កម្សាន្តនៅខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ឯកឧត្តម​ក៏បានលើកឡើងពីបំណងក្នុងការពង្រីកនៃការធ្វើ​ដំណើរ​របស់ប្រជាពលរដ្ឋនៃខេត្តទាំងពីរ តាមរយៈការប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ដើម្បីឱ្យការធ្វើដំណើរចេញចូលនិងការស្នាក់នៅរបស់ពលរដ្ឋទាំងពីរកាន់តែមានភាពងាយស្រួលជាងមុន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្លងដែន និងជួយសង្រ្គោះជនរងគ្រោះ ដោយសារគ្រឿង​ញៀន តាម​រយៈ​ការជំរុញឱ្យមានការត្រួតពិនិត្យនិងបង្រ្កាបឱ្យមានប្រសិទ្ធភាព នៅ​តាមច្រក​ទ្វារព្រំដែន៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍

    រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍

    កំពង់ស្ពឺ៖អភិបាលរងខេត្តកំពង់ស្ពឺលោក សុខ សុទ្ធី បានថ្លែងថា ការ​ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ នាពេលនេះ គឺ​ជាការបំផុសចលនាមហាជន ជាពិសេសយុវជនឱ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេស​ទម្រង់​អាពាហ៍​ពិពាហ៍ ម្ហូបអាហារ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ។លោកបន្តថា ក៏ជាបណ្ដុះនូវស្មារតីស្រលាញ់ការយល់ដឹងអំពីគុណតម្លៃ និងការផ្ទេរ​បន្តទៅឱ្យអ្នកជំនាន់ក្រោយ។ លោក សុខ សុទ្ធី លើកឡើងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ក្នុងមហោស្រពទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ចូលរួមដោយ​សិល្បៈករ សិល្បៈការិនី សិស្សានុសិស្ស និងម្ចាស់សំអាងការជា​ច្រើននាក់ នៅសាលមហោស្រពបណ្ណាល័យខេត្តកំពង់ស្ពឺ។ លោកអភិបាលរងខេត្តបន្តថា ព្រឹត្តិការណ៍មហោស្រពនេះនឹងជួយ​ពង្រឹងសមត្ថភាពសិល្បៈ ផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់​គុណ​ភាពផលិតផលវប្បធម៌ ដើម្បីឈានទៅសហការនិងប្រកួតប្រជែង​ជាមួយ​បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដោយ​ទាញយក​អត្ថប្រយោជន៍ពីវិស័យវប្បធម៌នេះ ។ អភិបាលរងខេត្តកំពង់ស្ពឺលោក សុខ សុទ្ធី បានរំពឹងផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍និងមហោស្រពសិល្បៈនាពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទាន​ដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយ​តម្លៃនៃ​បេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើន ក្នុង​ក្របខណ្ឌ​នៃកិច្ច​សហការល្អ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន អង្គការមហាជន សហគមន៍និងសប្បុរសជននានាដែលជាដៃគូរអភិវឌ្ឍន៍ក្នុងការប្រមែប្រមូលពូនផ្ដុំការចូលរួម ស្របតាមគោលការណ៍រដ្ឋជាអ្នក​គ្រប់គ្រង គាំពារ ដៃគូឯកជនជាអ្នកអនុវត្ត៕ អត្ថបទ៖ ម៉ុន សំអាត

  • ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

    ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

    (ភ្នំពេញ)៖ ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តម​ក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃសម័យ​ប្រជុំ​ព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបើកសម័យប្រជុំវិសាមញ្ញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានវត្តមាន សមាជិកព្រឹទ្ធសភា ចំនួន ៥៦រូប ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺ ការបោះឆ្នោត​ជ្រើសតាំង​សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប ជំនួសសមាជិកឧត្តមក្រុម​ប្រឹក្សា​អង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ។ អង្គប្រជុំព្រឹទ្ធសភា បានអនុម័តយល់​ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង ។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្តថា ដោយអនុលោម តាមមាត្រា៤ និងមាត្រា៥…

  • សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទទួលជួបប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទទួលជួបប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណ​រដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ សូមជម្រាបថា ឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត នៃសាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងឥណ្ឌូ​ណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អ នៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto មានជំនួបសម្តែងការ​គួរសម​ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជាប្រមុខរដ្ឋស្តីទី ៕ អត្ថបទ…

  • អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ លើកឡើងពីលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ឡាវ

    អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ លើកឡើងពីលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ឡាវ

    ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គមេបញ្ជាការនៃ​កងយោធពលខេមរភូមិន្ទកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានលើកឡើង​ពីកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ក្នុងរយៈ​ពេលមួយឆ្នាំ​មកនេះ មានលទ្ធផលល្អប្រសើរ ។ ជំនួបនេះ បានធ្វើឡើង​ក្នុង​ពេលដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា​ការនៃកង​យោធពលខេមរភូមិន្ទ បានកំពុងស្ថិតក្នុងប្រទេសឡាវ ដើម្បីចូលរួមក្នុង​កិច្ចប្រជុំអគ្គមេបញ្ជាការ​កងទ័ពអាស៊ានលើកទី២១ ដែលប្រទេសឡាវ គឺជាម្ចាស់ផ្ទះ ។ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ បានថ្លែង​អំណរគុណចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា​ការនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញចូលរួមក្នុងកិច្ច​ប្រជុំដ៏មានសារសំខាន់នេះ ។ ឧត្តមសេនីយ៍ឯក ខាំលៀង បាន​លើកឡើងពីលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកង​ទ័ពប្រទេសទាំងពីរកម្ពុជា-ឡាវ ក្នុងរយៈពេលមួយឆ្នាំមកនេះ ។ ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការ​អរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន និងបានអបអរ​សាទរចំពោះការរៀបចំដឹកនាំ​កិច្ច​ប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ប្រកបដោយជោគជ័យ ។ នាយឧត្តមសេនីយ៍ នូវបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ជាពិសេសវត្តមានរបស់អគ្គមេបញ្ជាការនៃបណ្តាប្រទេសអាស៊ាន…

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង​យោធពល​ខេមរភូមិន្ទ ពិភាក្សាទ្វេភាគីជាមួយប្រធាន អគ្គសេនាធិការ កងទ័ព​ប្រជាជនឡាវ

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង​យោធពល​ខេមរភូមិន្ទ ពិភាក្សាទ្វេភាគីជាមួយប្រធាន អគ្គសេនាធិការ កងទ័ព​ប្រជាជនឡាវ

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ បានពិភាក្សាទ្វេភាគី ជាមួយ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គ​សេនាធិការកងទ័ពប្រជាជនឡាវ ។ ជំនួបនេះ បានធ្វើ​ឡើងក្នុង​ពេលដែល អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តម​សេនីយ៍ វង្ស ពិសេន បានកំពុងស្ថិតក្នុងប្រទសឡាវ ដើម្បីចូលរួម​ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ដែលប្រទេស​ឡាវ គឺជាម្ចាស់ផ្ទះ ។ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ច​ប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ បានថ្លែងអំណរគុណ​ចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន ដែលបាន​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំដ៏មានសារសំខាន់នេះ ។ ឧត្តមសេនីយ៍ឯក ខាំលៀង បាន​លើកឡើងពីលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិ​ការ​រវាង​កងទ័ព​ប្រទេសទាំងពីរកម្ពុជា-ឡាវ ក្នុងរយៈពេលមួយឆ្នាំមកនេះ ។ ជាកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការអរគុណ​យ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន និងបានអបអរសាទរចំពោះការរៀបចំដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ប្រកបដោយ​ជោគ​ជ័យ។នាយឧត្តមសេនីយ៍ នូវបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ជាពិសេសវត្តមាន​របស់អគ្គមេបញ្ជាការ​នៃបណ្តា​ប្រទេស​អាស៊ាន រួមទាំងប្រទេសទីម័រ​ខាងកើត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សូមជម្រាបថា ឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងឥណ្ឌូ ណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អ នៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិត ខ្ពស់ របស់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto មានជំនួបសម្តែងការ គួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា…

  • កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៤

    កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៤

    ភ្នំពេញ៖ ជាមោទកភាពជាតិ កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈាន​មុខគេ​នៅអាស៊ី ក្នុងឆ្នាំ២០២៤ Asia’s Leading Cultural Destination for 2024 ដែលនាំឲ្យការទទួលបានពានរង្វាន់នេះ គឺជាលើកទី៤ ហើយ ។ យោងតាមក្រសួងទេសចរណ៍ ការជាប់ជា​គោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ី សម្រាប់ឆ្នាំ២០២៤នេះ ធ្វើឡើងតាមការវាយតម្លៃដោយស្ថាប័នពានរង្វាន់ទេសចរណ៍​ពិភពលោក (World Travel Awards)។ នេះគឺជាការទទួលបាន ៣ឆ្នាំជាប់គ្នា គឺឆ្នាំ ២០២២, ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលកម្ពុជាបានទទួលពានរង្វាន់នេះ ។ការ​ជាប់​​​ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ី សម្រាប់ឆ្នាំ២០២៤ ត្រូវបានគេចាត់ទុកថា គឺជាពាន់រង្វាន់ដ៏មានកិត្យានុភាព និងជារឿង​គួរឱ្យភ្ញាក់ផ្អើល ដោយសារតែកម្ពុជាបានទទួលចំណាត់ថ្នាក់ល្អ ក្នុង​ចំណោមប្រទេសលេចធ្លោផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ ដោយឡែកប្រទេសដែលទទួលបានតំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុង​ក្រោយនេះមាន​ដូចជា ប្រទេសកម្ពុជា,ប្រទេសថៃ និងប្រទេសវៀតណាម។ ការជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីនេះទៀត ត្រូវបាន​មតិមួយចំនួនបាននិយាយថា ការទាក់ទាញទេសចរណ៍​របស់កម្ពុជា គឺរំពឹងលើទេសចរណ៍ផ្នែកវប្បធម៌ដែលមានប្រាង្គប្រាសាទ និងរមណីយ​ដ្ឋានធម្មជាតិ ៕ដោយ៖គង់ សុផុល