Category: ព័ត៌មានជាតិ

  • វិធីងាយៗ៣យ៉ាង ជួយឲ្យឈប់ផឹកស្រា

    វិធីងាយៗ៣យ៉ាង ជួយឲ្យឈប់ផឹកស្រា

    បរទេស៖ គេហទំព័រផ្តល់ព័ត៌មានសុខភាពរបស់សហរដ្ឋអាមេរិក Healthline បានចែករំលែក ចំណុចមួយចំនួន ដែលអាចជួយអ្នកឈប់ផឹកស្រាបាន ក្នុងនោះ មានបីចំណុច ដែលអាចអនុវត្តងាយៗ និងអាចមានប្រសិទ្ធិភាព រួមមាន៖ សម្គាល់ផលប៉ះពាល់សុខភាពពីគ្រឿងស្រវឹង, ហ៊ាននិយាយអំពីរឿងស្រា ជាមួយមនុស្សជុំវិញខ្លួន ដើម្បីឈប់ផឹក និង ការគ្មានជាតិអាល់កុលនៅក្នុងផ្ទះ។ ទី១៖ ពិនិត្យអំពីផលប៉ះពាល់សុខភាព ពីគ្រឿងស្រវឹង។ ជាតិអាល់កុលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក តាមវិធីជាច្រើន សូម្បីតែការផឹកក្នុងកម្រិតមធ្យមក៏ដោយ។ នៅពេលដែលអ្នកផឹកកាន់តែច្រើន អ្នកទំនងជាសម្គាល់ឃើញផលប៉ះពាល់សុខភាពផ្សេង ដូចជា រំខានដំណេក, បញ្ហារំលាយអាហារ, បញ្ហាការចងចាំ, បង្កើនការថប់បារម្ភ, ធ្លាក់ទឹកចិត្ត និងឆាប់ខឹង ព្រមទាំង ការមិនចុះសម្រុងគ្នា និងជម្លោះផ្សេងៗ ជាមួយមនុស្សជាទីស្រលាញ់ ហើយទាំងនេះ ដែលយើងសម្គាល់ រួចសួរខ្លួនឯងថា គូរបន្តឬយ៉ាងណា។ ទី២៖ និយាយអំពីរឿងស្រា ជាមួយមនុស្សជុំវិញខ្លួន ដើម្បីបង្ហាញថា អ្នកចង់បានជម្រើសឈប់ផឹក។ ការធ្វើបែបនេះ អាចជួយជំរុញអ្នក ឱ្យប្រកាន់ខ្ជាប់នូវការសម្រេចចិត្តឈប់ផឹកបាន។ ក្រុមគ្រួសារ និងមិត្តភក្តិអាចផ្តល់ការលើកទឹកចិត្ត និងការគាំទ្រ នៅពេលអ្នកឈប់ផឹក។ អ្នកក៏អាចនិយាយដោយបើកចំហរ អំពីទំនាក់ទំនងរបស់អ្នក ជាមួយនឹងគ្រឿងស្រវឹង…

  • គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅនិងស្រុកកៀនស្វាយបើកកិច្ចប្រជុំរួមគ្នា ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព

    គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅនិងស្រុកកៀនស្វាយបើកកិច្ចប្រជុំរួមគ្នា ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤គណៈបញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ បានបើកកិច្ចប្រជុំរួមគ្នាជាលើកទី៣ ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅមូលដ្ឋានស្រុកនិងខណ្ឌនិយាយរួម បើកកិច្ចសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ។ កិច្ចប្រជុំ រួមជាលើកទី៣ នេះបានធ្វើឡើងក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក , លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ និងលោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ព្រមទាំងមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ-ស្រុក , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ជាប់គ្នា និងលោក-លោកស្រីដែលជាមេឃុំចៅសង្កាត់មានព្រំប្រទល់ជាប់គ្នា ។ ថ្លែងនៅក្នុងកិច្ចប្រជុំលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ និងលោក ឡូវសុខសាន្ត អភិបាលស្រុកកៀនស្វាយបានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដី​សុខដល់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាប​ក្រុម​ក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋាន​ទាំងពីរ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុង​មូលដ្ឋានទាំងពីរ ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា…

  • សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការខមិនលើ Facebook ទាក់ទងនឹងការបង្ហោះពីសិល្បៈករ សិល្បៈការិនី ទៅលេងតាមព្រំដែន

    សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការខមិនលើ Facebook ទាក់ទងនឹងការបង្ហោះពីសិល្បៈករ សិល្បៈការិនី ទៅលេងតាមព្រំដែន

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម Facebook សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានឆ្លើយតបនឹងការខមិន លើ Facebook របស់សម្ដេច ទាក់ទងនឹង Facebook របស់សម្ដេច បង្ហោះពីសិល្បៈករ សិល្បៈការិនី ទៅលេងតាមព្រំដែន ពួកជ្រុលនិយម ចូលមកលើក ដែលសម្ដេច បានឆ្លើយតប ដូចមានភ្ជាប់ជូន ។ សម្ដេចតេជោ សូមឱ្យសមត្ថកិច្ច ស្វែងរកមនុស្សនេះ មកចាត់ការតាមផ្លូវច្បាប់ ព្រោះវាមិនមែនជាការបញ្ចេញមតិទេ ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ពួកជនបរទេស ដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយម ជួយមើលរឿងនេះផង កុំចាំដល់ពេលគេញាត់គុក ទើបស្រែកថា រំលោភសិទ្ធមនុស្ស ត្រូវជួយអប់រំពួកនេះ ជាជាងមកចោទ រាជរដ្ឋាភិបាល ៕ ដោយ ៖ វណ្ណលុក

  • លោកជំទាវ ជា សុីណា ឃួង ស្រេង ៖ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិច

    លោកជំទាវ ជា សុីណា ឃួង ស្រេង ៖ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិច

    (ភ្នំពេញ)៖ លោកជំទាវ ជា សុីណា ឃួង ស្រេង ប្រធាន ក្រុម ប្រឹក្សា សមាគម កាយឫទ្ធិ នារី កម្ពុជា សាខា រាជធានី ភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៨ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាព”ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។ គោលបំណងនៃកម្មវិធីនេះ គឺចង់ឱសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគម កាយឫទ្ធិ នារី កម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។ ក្នុងឱកាសនោះលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសសន៍លើកឡើងថា៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែ គិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក គ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ…

  • ឯកឧត្តម ឌិត ទីណា ៖ ការងារអន្តរស្ថាប័ន ទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា

    ឯកឧត្តម ឌិត ទីណា ៖ ការងារអន្តរស្ថាប័ន ទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា

    (ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច និងធានានូវសន្តិសុខស្បៀង។ អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមាន៖ ការគ្រប់គ្រងផលវារីវប្បកម្មក្នុងស្រុក និងនាំចូល ការបង្កើតគណៈកម្មាធិការទ្រទ្រង់វិស័យវារីវប្បកម្ម និងការស្នើសុំទិន្នន័យផ្នែកចិញ្ចឹមក្នុងវិស័យកសិកម្ម។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការបង្កើតឲ្យមានក្រុមការងារចំពោះកិច្ច ដោយកំណត់ទិសដៅ ជាផែនការយុទ្ធសាស្រ្តវាយតម្លៃប្រភេទត្រី ពូជត្រី តម្រូវការក្នុងស្រុកនិងការនាំចូល ការលើកកម្ពស់វារីវប្បកម្ម ស្ថេរភាពនៃការផ្គត់ផ្គង់ និងសិក្សាពីឧត្តមភាពសេដ្ឋកិច្ចពូជត្រីដែលមានភាពចំនេញក្នុងទីផ្សារ។ លើសពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថាក្រុមការងារខាងលើនេះ ត្រូវមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជនដែលមានជាតំណាងវារីវប្បករ សហគមន៍នេសាទ អ្នកនាំចូលផលិតផលជលផល ដោយកំណត់តួអង្គឲ្យបានច្បាស់លាស់។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ការកសាងទំនុកចិត្តគឺជាកត្តាសំខាន់ដែលត្រូវមានភាពជាដៃគូទាំងរដ្ឋ និងវិស័យឯកជន…

  • ក្រសួងបរិស្ថានរៀបចំថ្នាល់បណ្ដុះកូនឈើថ្នាក់តំបន់មានសមត្ថភាពបណ្តុះបាន ១លានដើម ក្នុងមួយឆ្នាំ ក្នុងខេត្តត្បូងឃ្មុំ បំពាក់ដោយប្រព័ន្ធស្រោចស្រពប្រើថាមពលពន្លឺព្រះអាទិត្យ

    ក្រសួងបរិស្ថានរៀបចំថ្នាល់បណ្ដុះកូនឈើថ្នាក់តំបន់មានសមត្ថភាពបណ្តុះបាន ១លានដើម ក្នុងមួយឆ្នាំ ក្នុងខេត្តត្បូងឃ្មុំ បំពាក់ដោយប្រព័ន្ធស្រោចស្រពប្រើថាមពលពន្លឺព្រះអាទិត្យ

    (ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថានរៀបចំថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតាក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះបាន ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន៥លានហិកតាបន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញ ឲ្យបាន១១លានហិកតា ឬ ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០ ។ ថ្នាលបណ្តុះកូនឈើទី១នេះ ស្ថិតក្នុងចម្ការកៅស៊ូពាមជាំង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយទទួលបានការគាំទ្រថវិកាពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលនឹងបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។ ឯកឧត្តមបានស្នើUNDP ជួយរៀបចំថ្នាលបណ្តុះកូនឈើនេះបន្តទៀត ដើម្បីរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ…

  • កម្ពុជា និងកាណាដា ស្វែងរកឱកាសដើម្បីពង្រឹងទំនាក់ទំនង

    កម្ពុជា និងកាណាដា ស្វែងរកឱកាសដើម្បីពង្រឹងទំនាក់ទំនង

    (ភ្នំពេញ)៖ កម្ពុជា និងកាណាដា បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន អំឡុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ ដែលធ្វើជាសហប្រធានដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម អាឡិន បូមែន អគ្គនាយក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ បច្ចុប្បន្ន និងបានរំលេចអំពីសកម្មភាព ដែលនឹងត្រូវ តាមដានបន្ត លើវិស័យមួយចំនួន ដែលរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល និងទេសចរណ៍ ហ្វ្រង់កូហ្វូនី និងបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ក្នុងនាមជា«ដៃគូមានទំនុកចិត្ត»។ ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-កាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន-កាណាដា ក៏ត្រូវបានលើកមកពិភាក្សាផងដែរ ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ ឯកឧត្តម វែលដុន អេប…

  • ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា ចាត់ទុកយុវជន គឺធនធានដ៍សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

    ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា ចាត់ទុកយុវជន គឺធនធានដ៍សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

    (ព្រៃវែង)៖ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាលជាមួយយុវជន យុវនារីភូមិ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារទាំង១៨ភូម ក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម លី វ៉ាន់ឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងចាត់ទុកយុវជន គឺធនធានដ៍សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តម បានបន្តថា ក្នុងនាមជាសកម្មជនយុវជនបក្ស ត្រូវមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃនេះ មានគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ ហើយនៅក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្ស យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ។ ឯកឧត្តម លី វ៉ាន់ឌី បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក, ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្ស ត្រូវបានបង្កើតឡើងមកម្ល៉េះ ។ ក្នុងន័យនេះ យុវជនបក្ស ត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់…

  • អភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុហនគរនាំយក​អំណោយទៅចែកជូនជនចាស់ជរា៥៥គ្រួសារ 

    អភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុហនគរនាំយក​អំណោយទៅចែកជូនជនចាស់ជរា៥៥គ្រួសារ 

    កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីល​មុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌​ដល់លោកយាយលោកតាទីទ័លក្រចំនួន៥៥គ្រួសារ មកពី៧ភូមិនៃ​ឃុំពង្រ ស្រុកតាំងគោក។អំណោយមាន អង្ករ មី ទឹកស៊ីអ៊ីវ ឃីត១ឈុត និងថវិកាមួយចំនួន។  ព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរសម្ដែងនូវ​ទឹក​ព្រះទ័យសប្បាយរីករាយ ដែលឃើញ​ថ្នាក់ដឹកនាំស្រុក​យកចិត្តទុក្ខ​ដាក់ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ លោកតែងតែចុះជាប់​ជាមួយប្រជាពលរដ្ឋជា​និច្ច។ ព្រះអង្គមានមោទនភាពដោយបានលោកអភិបាលតែង​តែលើកទឹកចិត្ត និងផ្តល់ទំនុក​ចិត្តដល់ព្រះអង្គក្នុងការកៀរគរ​សប្បុរសជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួមអភិវឌ្ឍន៍របស់ស្រុកតាំងគោក។  លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ លោកតែងតែដាស់តឿន និងផ្តល់ជាគំនិតឱ្យ​ថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះចុះទៅសួរសុខទុក្ខ ហើយដឹងពីការលំបាកពីការសប្បាយ ពីសំណូមពរ ពីតម្រូវការទាំងឡាយរបស់ពួកគាត់…

  • រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗ​នាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹករុះរើចេញ

    រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗ​នាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹករុះរើចេញ

    ស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងនៅ​ព្រឹក​ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៤បានដឹកនាំក្រុមការងារ​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់​ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូ​បង្ហូរ​ទឹកនៅអមសងខាង​ផ្លូវនានាក្នុងក្រុងស្វាយរៀងដើម្បីបញ្ជៀសការកកស្ទះលូ។ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងបានឱ្យដឹងថា ក្រោមការ​យកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ខេត្ត ក្រុមការងារបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមថែររក្សាមាត់លូបានល្អមិនមានចាក់លុបបិទ រឺមានសំរាមកកស្ទះ​ឡើយ។ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានចាក់សាប​បេតុង​លុបមាត់លូដោយដាក់​បំពង់ជ័រតូចៗ​ខុស​ពីស្ថានភាពដើម ដែលក្រុម​ការងារបច្ចេកទេសបានកសាងធ្វើឱ្យមានការកកស្ទះមិនអាចឱ្យទឹកហូរចូលលូបង្ហូរទឹកធំបាន។ ទាំងនេះ​ហើយដែលជាកក្តានាំឱ្យមានការ​ជាន់លិច​ដោយសារទឹកភ្លៀងរយៈពេលយូរដែលធ្វើឱ្យប៉ះពាល់​ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ លោកអភិបាលរងខេត្តស្វាយរៀងបានបន្ថែមថាក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗដែលនាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹកសូមមេត្តាចូលរួមជាមួយក្រុមការងាររុះរើឱ្យបានគ្រប់ៗគ្នាមុនពេលដែលក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល។ លោកថា សូមចាប់ផ្តើមពីខ្លួនយើងដើម្បីជាគំរូល្អ ដើម្បីចូលរួមអភិវឌ្ឍន៍​ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ដោយ៖នុត នាង