-
អគារ និងទីលានផ្ទុកសំរាមនៅក្រុងសិរីសោភ័ណ នឹងរួមចំណែកបង្កើតបរិស្ថានល្អដល់ការរស់នៅ

បន្ទាយមានជ័យ៖ អគារញែកកាកសំណល់ និងទីលានចាក់សំរាមថ្មីដែលមានកម្រិតស្តង់ដារលើកដំបូងលើផ្ទៃដីទំហំ១១ ហិកតានៅខេត្តបន្ទាយមានជ័យ ខណៈនេះសម្រេចសាងសង់បានប្រមាណ៧០ភាគរយហើយ ។អ្នកជំនាញរំពឹងថា សមិទ្ធផលនេះនឹងរួមចំណែកដល់ការលើកកម្ពស់សុខភាព និងបរិស្ថានល្អសម្រាប់រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពិសេសប្រជាពលរដ្ឋក្រុងសិរីសោភ័ណនិងបណ្ដាស្រុកមួយចំនួន បន្ទាប់ពីដាក់ឱ្យដំណើរការ។ អគារញែកកាកសំណល់ និងទីលានចាក់សំរាមថ្មីនៃខេត្តបន្ទាយមានជ័យ មានទំហំផ្ទៃដីសរុប១១ហិកតា ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ អគារនិងទីលានថ្មីនេះដំណើរការសាងសង់បាន៧០ភាគរយហើយ ក្រោមថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី ឬអេឌីប៊ី( ADB) តាមរយៈរដ្ឋាភិបាលជាគម្រោងកែលំអបរិស្ថានក្រុងរបស់ខេត្តជុំវិញបឹងទន្លេសាបជំហាន២ ដែលមានខេត្តកំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ទីលានដ៏ធំដំបូងគេរបស់ខេត្តបន្ទាយមានជ័យត្រូវបានសាងសង់តាមលក្ខណៈបច្ចេកទេស ។ លោក ឃ្លោក នួយ អភិបាលរងខេត្តក្នុងនាមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់ទីលានចាក់សំរាមនៅថ្ងៃទី១៣ ខែកញ្ញា ។លោកបញ្ជាក់ថា អគារ និងទីលាននេះ ឆ្លើយតបទៅនឹងការគ្រប់គ្រងបរិស្ថានបានល្អសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ។រក្សាមិនឱ្យមានក្លិនប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញដ្បិតអីទីតាំងផ្ទុកសម្រាមនៅឆ្ងាយពីមូលដ្ឋានលំនៅឋានរស់នៅរបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះលោកអភិបាលរងខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល និងវេចខ្ចប់សម្រាមទុកដាក់ឱ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមដឹកជញ្ជូនសម្រាម។ ពិសេសធ្វើឱ្យអនាម័យ បរិស្ថានស្អាត ដែលផ្តល់នូវសុខភាពល្អ ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និងវិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោមប្រធានបទ “GumBall 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីធ្លាបរិវេណ សួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖ ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញស្ថាប័នអង្គភាពថ្នាក់ក្រោមជាតិ ផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ

(កំពង់ធំ)៖ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញស្ថាប័នអង្គភាពថ្នាក់ក្រោមជាតិទាំងអស់ ផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល ។ ឯកឧត្តម បន្តថា មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ជាសេនាធិការឲ្យក្រសួង លើការងារសម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្ត ផ្សព្វផ្សាយណែនាំ អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់ក្រសួង គ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួលសកម្មភាពគ្រប់ផ្នែក ការងារបច្ចេកទេសរបស់មន្ទីរចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមដាន ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារទឹកស្អាតនៅតាមបណ្តាក្រុង ស្រុក ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ ។…
-
លោកជំទាវពុំចន្ទីនី អញ្ជើញដាំដើមឈើ និងផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ ដល់អតីតយុទ្ធជន ១០០គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

(ពោធិ៍សាត់)៖ ក្រុមការងារ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល ដឹកនាំដោយ លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា សហការជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ បានរៀបចំយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ ( រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង)នៅក្នុងបរិវេណ មណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង និងពិធីប្រគល់ប្រាក់កម្ចីគ្មានការប្រាក់ដល់បងប្អូន ជាអតីតយុទ្ធជន ចំនួន ១០០គ្រួសារ កំពុងរស់នៅ ក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីជីវភាពរស់នៅរបស់ប្រជាជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង តាមរយៈការផ្តល់ជាលំនៅដ្ឋាន ការបង្កើតឱ្យមានមណ្ឌលសុខភាព សាលារៀន សម្រាប់ផ្តល់សេវាសុខភាព និងការសិក្សារៀនសូត្រ ជូនប្រជាជន…
-
ចំណុចផ្លូវបំបែកជា៤វាងក្រុង ត្រូវបានអ៊ុតគំនូសក្រហម ដើម្បី ពញ្ញាក់ស្មារតីអ្នកបើកបរ

បាត់ដំបង៖ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតឡើង ជាញឹកញាប់នៅចំណុចផ្លូវបំបែកជា៤ នៃ ផ្លូវវាងក្រុងបាត់ដំបង។មន្ទីរសាធារណការខេត្តបានធ្វើការអ៊ុតគំនូសក្រហម ខៀវ ដើម្បី សុវត្ថិភាពចរាចរណ៍និងជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីនោះ ត្រូវតែបង្កើនការ ប្រុងប្រយ័ត្នខ្ពស់នៅពេលមកដល់ចំណុចនេះ។ ប្រាប់ទូរទស្សន៍អប្សរានៅក្នុងសប្ដាហ៍នេះក្នុងពេលកំពុងពិនិត្យការអ៊ុតគំនូសចរាចរណ៍បន្ថែម លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ថា ការអ៊ុតគំនូសចរាចរណ៍នៅ ចំណុចផ្លូវបំបែកជា៤នៃផ្លូវវាងក្រុងបាត់ដំបង នូវពណ៌ក្រហម ខៀវ ជាសញ្ញាបញ្ជាក់និងដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកបើកបរត្រូវតែបង្កើននូវការប្រុងប្រយ័ត្នពេលមកដល់ទីនេះសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។លោកបន្តថា នៅចំណុចផ្លូវបំបែកជា៤នេះ តែងកើតមានគ្រោះថ្នាក់ ចរាចរណ៍ជាញឹកញាប់។ លោក ព្រួញ រិទ្ធថា បានពន្យល់បន្ថែមថា អ្នកបើកបរនឹងមានការ ងឿងឆ្ងល់ពីគំនូសក្រហម ,ខៀវនៅលើចំណុចទីតាំងដងផ្លូវទាំងនេះ។ប៉ុន្តែការអ៊ុតគំនូសក្រហមនេះគឺចង់បញ្ជាក់ឱ្យអ្នកបើកបរទាំងអស់ បានដឹងនិងកាន់តែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ថានៅខាងមុខ គឺមាន ផ្លូវបំបែកជា៤ និងជាតំបន់គ្រោះថ្នាក់ ត្រូវតែមានការប្រុងប្រយ័ត្ន មុនមកដល់ទីតាំងនេះ ។ លោកបន្ថែមថា ក្រៅពីអ៊ុតគំនូសក្រហម ខៀវ មន្ទីរនឹងបំពាក់ភ្លើងសញ្ញា ចរាចរណ៍ជាច្រើនកន្លែងបន្ថែមទៀតដើម្បីជាការពញ្ញាក់ស្មារតីដល់ អ្នកបើកបរទាំងអស់ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បំផុត។បន្ទាប់ពីក្រុមការងារអ៊ុតគំនូស និងបំពាក់ភ្លើងសញ្ញាចរាចរណ៍បាន រួចរាល់ហើយនោះមន្ទីរនឹងបន្តផ្សព្វផ្សាយបញ្ជ្រាបដល់អ្នកបញ្ជាយានយន្តនៅលើដងផ្លូវនិងប្រជាពលលរដ្ឋប្រើប្រាស់ផ្លូវឱ្យកាន់តែបានយល់ដឹងបន្ថែមពីគំនូសសញ្ញាលើដងផ្លូវដើម្បីឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍។ លោក ព្រួញ រិទ្ធថា បន្តថា កន្លងរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរ សាធារណការខេត្ត…
-
សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះការយកចិត្តទុកដាក់ទទួលពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង

(កូរ៉េខាងត្បូង)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Yoon Suk-Yeol នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបន្ថែមកូតា សម្រាប់ពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញ នូវចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា ។ ឯកឧត្តម ប្រធានាធិបតី Yoon Suk-Yeol ក៏បានថ្លែងអំណរគុណ សម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ។ សូមជម្រាបថា គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ (ស្រី ២៣.០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង…
-
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញមន្រ្តីមន្ទីរឱ្យសេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែង

កំពង់ធំ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៤ឯកឧត្តមបានជំរុញឱ្យមន្រ្តីនៅទីនោះយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ ជាសេនាធិការឱ្យក្រសួង លើការងារសម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្ត។ ជាអ្នកផ្សព្វផ្សាយណែនាំ អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់ក្រសួង ។មន្ទីរចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមដាន ។ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារទឹកស្អាតនៅតាមបណ្តាក្រុងស្រុកចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ សហការជាមួយក្រសួង អនុវត្តការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យ STI ចូលរួមគាំទ្រ ផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម SME, STI…
-
សម្តេចតេជោ ហ៊ុន សែន ប្រាប់អតីតមេ UN ថា ការសម្រេចផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ជាការដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង

(កូរ៉េខាងត្បូង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុង «វេទិកាចំណេះដឹងពិភពលោក» នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ ។ ក្នុងឱកាសនោះ លោក Ban Ki-moon បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលរៀបចំឱ្យមានជំនួបនេះឡើង ក្នុងពេលដែលសម្ដេចអញ្ជើញមកចូលរួមក្នុង «វេទិកាចំណេះដឹងពិភពលោក»។លោកក៏បានអបអរសាទរសម្ដេចតេជោ ដែលបានក្លាយជាប្រធានព្រឹទ្ធសភា។ លោក Ban Ki-moon និងសម្ដេចតេជោ បានរំលឹកនូវអនុស្សាវរីយ៍ដែលបានធ្វើការងារជាមួយគ្នា ហើយលោក បាន គីមូន ក៏បានអរគុណ សម្តេចតេជោ និងកម្ពុជា ដែលបានគាំទ្រអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែលលោកនៅជាអគ្គលេខាធិការ។ លោកបានមានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េ មានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។ លោក Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាព…
-
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ក្នុងការរំដោះប្រទេសចេញពីភ្លើង សង្គ្រាម នាំមកនូវសន្ដិភាព និងការកសាងឡើងវិញ ទៅកាន់ពិភពលោក ដោយបែងចែក ជា ៣ចំណុចសំខាន់ៗ

(កូរ៉េខាងត្បូង)៖ ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចែករំលែកបទពិសោធន៍ក្នុងការរំដោះប្រទេសចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាព និងការកសាងឡើងវិញ ទៅកាន់ពិភពលោក ដោយបែងចែកជា ៣ចំណុចសំខាន់ៗ ។ សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកកាច់ចង្កូតនាវាកម្ពុជា ចេញពីភ្លើងសង្គ្រាមដោយផ្ទាល់ បានលើកឡើងនូវអ្វីដែលជាបទពិសោធន៍ជាក់ស្ដែង ដោយសង្ខេបចេញពីដំណើរការកសាងសន្ដិភាព និងការផ្សះផ្សាកម្ពុជា ទៅកាន់អង្គពិធី ដូច្នេះថា ៖ ទី១-ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់ លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនា របស់ប្រទេសខ្លួន ពេលនោះហើយដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាព ក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែង ក៏ទាមទារឲ្យមានការចូលរួមពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ ។ ទោះបីជាកម្ពុជា ទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្តី…
-
ប៉ាគីស្ថានទៅឈ្វេងយល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅខេត្តបាត់ដំបង

បាត់ដំបង៖ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហីម (Zaheeruddin Babar Thaheem )ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបង្ហាញវត្តមាននៅខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបេសកកម្មឈ្វេងយល់លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍នៅខេត្តបាត់ដំបង ដែលជាខេត្តមានសក្ដានុពលចម្រុះរបស់កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅសាលាខេត្តបាត់ដំបង គណៈប្រតិភូស្ថានទូតប៉ាគីស្ថានបានដឹងពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្ត, ពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ, ពីស្ថានភាពរួមដែលមាននៅក្នុងខេត្ត, ការដោះដូរពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសថៃ។ពិសេសនោះគឺសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តបាត់ដំបងលើវិស័យទេសចរណ៍ និងកសិកម្ម។ ឯកឧត្តម សុខ លូ បានជម្រាបជូនភ្ញៀវថា ថ្វីត្បិតតែខេត្តបាត់ដំបង មានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ក៏ប៉ុន្តែការទាក់ទាញអ្នកវិនិយោគលើផ្នែកឧស្សាហកម្ម និងការកែច្នៃនូវផលិតផលកសិផល សម្រាប់ការនាំចេញនៅមានកម្រិតតិចតួច។ជាក់ស្តែងខេត្តបាត់ដំបងក្រៅពីការផ្គត់ផ្គង់ក្នុងខេត្ត នៅសល់អង្ករប្រមាណ៧៥ម៉ឺនតោនក្នុងមួយឆ្នាំៗខណៈការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសមានប្រមាណ ៣០ម៉ឺនតោនប៉ុណ្ណោះ។ ចំណែកអង្ករនៅសល់ ត្រូវបាននាំចេញទៅកាន់បណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា និង ប្រទេសជិតខាង។ ឯកឧត្តមអភិបាលខេត្តបានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតប៉ាគីស្ថានឱ្យជួយពិនិត្យលទ្ធភាពក្នុងការជួយកៀរគរវិនិយោគិនប៉ាគីស្ថានឱ្យមកបណ្ដាក់ទុន និងផ្លាស់ប្ដូរពាណិជ្ជកម្ម និងទេសចរណ៍ជាមួយខេត្តបាត់ដំបង ។រដ្ឋបាលខេត្តបានត្រៀមនិងបង្កលក្ខណៈគ្រប់ពេលវេលាក្នុងការស្វាគមន៍ និងផ្ដល់នូវកិច្ចសហការជានិច្ច។ ជាការឆ្លើយតបរបស់ ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហីម ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជាបានអះអាងថា នឹងនាំយកនូវសំណើរបស់ឯកឧត្តមអភិបាលខេត្តទៅជម្រាបជូនដល់ថ្នាក់ដឹកនាំនៃប្រទេសប៉ាគីស្ថានឱ្យបានជ្រាបនិងពិចារណាជាពិសេសផ្តោតលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងខេត្ត ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវការកត់សម្គាល់ចំពោះដំណើរមកកាន់ខេត្តបាត់ដំបងជាលើកទី១របស់លោកដោយបានកោតសរសើរខេត្តបាត់ដំបង ថាជាខេត្តដែលមានវប្បធម៌ដ៏ចំណាស់ និងមានអគារប្រវត្តិសាស្រ្តច្រើន។ ខេត្តបាត់ដំបង…