-
រដ្ឋ ត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង ដឹកពលរដ្ឋទៅស្រុក ក្នុងនោះ រថយន្តក្រុង ៥៦គ្រឿង ត្រៀមដឹកពលរដ្ឋទៅលេងខេត្តភាគឦសាន

(ភ្នំពេញ)៖ រដ្ឋ បានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុក ក្នុងនោះ មានរថយន្ត ៥៦គ្រឿង ត្រៀមដឹកប្រជាពលរដ្ឋទៅដើរលេងនៅខេត្តភាគឦសាន ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ខណៈដែលពិធីបុណ្យភ្ជំបិណ្ឌខិតជិតចូលមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ។ សម្តេច ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាល បានរៀបចំឡានក្រុងចំនួន ៤៩៧គ្រឿង ខណៈឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានឡានក្រុងដឹកបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនពរប្រទេសឡាវទទួលជោគជ័យក្នុងតួនាទីប្រធានអាស៊ានប្ដូរវេនដែលនឹងមានកិច្ចប្រជុំធំៗនាពេលខាងមុខ

(ភ្នំពែញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។ ការថ្លែងជូនពរពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងនាឱកាសទទួល ឯកឧត្ដម បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំ កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងក្របខណ្ឌការងារអាស៊ានដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលរួមអបអរសាទររដ្ឋាភិបាលក្រុងវៀងច័ន្ទ ដែលថ្មីៗនេះ បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ ។ ឯកឧត្ដម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរកម្ពុជា ឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធដែលនៅតាមបណ្ដាព្រំដែនជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតឡាវ ក៏បង្ហាញភាពជឿជាក់ខ្ពស់ថា ឯកឧត្ដមអភិសន្ដិបណ្ឌិត នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ “ណ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh។ កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម និងក្តីកង្វល់នានា ព្រមទាំងសំណូមពរផ្សេងៗរបស់វិស័យឯកជន។ ជាមួយគ្នានេះ អង្គប្រជុំបានដោះស្រាយបញ្ហាមួយចំនួនចំពោះមុខ ដោយឡែកបញ្ហាផ្សេងទៀត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត សហប្រធាន បានលើកទឹកចិត្តឱ្យបង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដោយមានសមាសភាពពីរដ្ឋនិងវិស័យឯកជន ដើម្បីស្វែងយល់បន្ថែម និងរកដំណោះស្រាយនៅពេលបន្ទាប់។ កិច្ចប្រជុំភាពជាដៃគូនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីសណ្ឋាគារ Hyatt Regency…
-
ក្រុមការងារឃុំទ្រា ជួយជួសជុលផ្លូវលំប្រវែង ៥គីឡូម៉ែត្រនៅក្នុងភូមិទំពេច

កំពង់ធំ៖លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា រួមជាមួយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញពិនិត្យសកម្មភាពជួសជុលផ្លូវលំក្រាលក្រួសក្រហមមួយខ្សែប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសពិនិត្យការដ្ឋានកាលពីថ្ងៃទី១៥ ខែកញ្ញា លោក ផាង វី បានបញ្ជាក់ថា ដោយមានការបិណ្ឌបាត ពីព្រះគ្រូចៅអធិការវត្តទំពេច ព្រមទាំងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្ថានភាពជាក់ស្ដែងដែលផ្លូវមានការខូចខាត លោកបានជួសជុលផ្លូវនេះឡើងវិញដោយមានក្រាលក្រួសក្រហម។លោកថាកំណាត់ផ្លូវនេះក្រោយជួសជុលរួចនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនក៏ដូចជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕ដោយ៖ប៊ុនរដ្ឋា
-
សិស្សានុសិស្សវិទ្យាល័យឌីប៉ុក ស្រុកសំរោងទង ជាង ១ពាន់នាក់ ទទួលបានការអប់រំចរិយាធម៌ខ្លីពី ព្រះរតនសោភ័ណ ម៉ន បឿន

(កំពង់ស្ពឺ)៖ ព្រះពុទ្ធសាសនា ពីសម័យកាលបុរាណមកទល់និងបច្ចុប្បន្ន បានចូលរួម ចំណែកយ៉ាងច្រើនទៅលើការអប់រំទូន្មានប្រៀនប្រដៅប្រជាពុទ្ធបរិស័ទ គឺផ្តល់ឱវាទ តាមបែបព្រះពុទ្ធសាសនា ។ ដោយមានសម្របសម្រួលដោយលោក យិន លន់ ប្រធានការិយាល័យអប់រំស្រុក និងមានការសហការចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ២០២៤ បាននិមន្តចុះទៅអប់រំចរិយាធម៌ សីលធម៌ រយៈពេលខ្លី ដល់សិស្សា នុសិស្ស ១,១០០នាក់ នៅវិទ្យាល័យឌីប៉ុក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ការអប់រំសីលធម៌សង្គម ដល់សិស្សានុសិស្សនៅតាមសាលា និងចូលរួមចំណែកយ៉ាង សំខាន់នៅក្នុងការ យល់ដឹងច្រើនជាងមុនអំពីសារៈ សំខាន់នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។ ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា តួនាទីសិស្សល្អ គឺក្រោកឈរទទួល លោក វេលាលោកមកដល់, ចូលទៅបម្រើលោក, យកចិត្តទុកដាក់ស្តាប់ពាក្យទូន្មានប្រៀនប្រដៅ, ទំនុកបម្រុងលោកដោយគ្រប់មធ្យោបាយ និងយកចិត្តទុកដាក់រៀនចំណេះវិជ្ជាដោយគោររព។ ដោយឡែកព្រមវិហារធម៌…
-
អនុប្រធានក្រុមការងារគណបក្សស្រុក ជំរុញក្រុមការងារភូមិទាំង៦ក្នុងឃុំវត្តតាមឹម

បាត់ដំបង៖ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះជួយភូមិទាំង៦ នៃឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំវត្តតាមឹមឯកឧត្តម អ៊ុត ក្លឹង អនុប្រធានក្រុមការងារគណបក្សស្រុកសង្កែ និងជាប្រធានក្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានឃុំវត្តតាមឹមនៃស្រុកសង្កែ បានថ្លែងទៅកាន់ ប្រធានក្រុមការងារបក្សចុះជួយតាមបណ្តាភូមិទាំង៦ ដែលទើបទទួលបានសេចក្តីសម្រេចប្រកាសតែងតាំងភារកិច្ចថ្មីត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។សកម្មក្នុងការចុះជួបសួរសុខទុក្ខឱ្យបានជាប្រចាំដើម្បីស្តាប់ពីកង្វល់និងសំណូមពរនានា។ នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម អ៊ុត ក្លឹង និងលោកជំទាវ និង សហការី ព្រមទាំងថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន សមាជិក សមាជិកា ក្រុមយុវជនបក្ស បាននាំយកនូវទេយ្យវត្ថុ ទេយ្យភាព មានគ្រែទេសចំនួន៦ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃក្នុងវត្តទាំង៦ ស្ថិតក្នុងឃុំវត្តតាមឹម៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញ កាត់វិញ្ញាសារការប្រឡងប្រជែងគ្រូបង្រៀននៅមត្តេយ្យសិក្សា លើវិញ្ញាសាសរសេរលើកទី២

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព កាត់វិញ្ញាសារប្រឡងប្រជែងគ្រូមត្តេយ្យសិក្សា លើវិញ្ញាសរសេរ លើកទី២ ជ្រើសរើសបេក្ខជន ២០០នាក់ សំរាប់ក្របខ័ណ្ឌក្រសួង អប់រំយុវជន និងកីឡា នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដែលមានបេក្ខជនចំនួន ៦៣២នាក់ ដែលជាប់ក្នុងដំណាក់កាលទី១ ត្រូវចូលរួមប្រឡងប្រជែងក្លាយជាគ្រូបង្រៀនមត្តេយ្យសិក្សា (វិញ្ញាសាសរសេលើកទី២) លើប្រធានវិញ្ញាសា ចំនួន២ គឺ វិញ្ញាសាគណិតវិទ្យា និង វិញ្ញាសាអក្សរសាស្ត្រខ្មែរ។ រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព មានតម្លាភាព និងស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រធានវិញ្ញាសានីមួយៗ ត្រូវបានជ្រើសរើសរួច និងចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា ការប្រឡងប្រជែងលើវិញ្ញាសារសរសេរលើកទី១ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសាកលវិទ្យលាភូមិន្ទភ្នំពេញ មានបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួន ១០,៥១១…
-
សាធារណជន បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជា

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តសរុបម្រមាណ ២០០ នាក់បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជជានិងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។ ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ សាធារណជនដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី…
-
សម្ដេចតេជោ ហ៊ុន សែន រំលឹកខួប ២០ឆ្នាំ បន្ទាប់ពីត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ថ្ងៃនេះ គឺជាខួប២០ឆ្នាំ (១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី ។ សម្ដេចតេជោ បានបន្តថា ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ ។ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី…
-
រដ្ឋមន្ត្រីការបរទេស លើកទឹកចិត្តអ្នកឈ្នះការប្រកួតសំណេរភាសាបារាំង៨រូប

(ភ្នំពេញ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុង ការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារខាងលើ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចផ្តល់ជូន និស្សិត លោកគ្រូ អ្នកគ្រូ ប្រមាណ ១៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ អ្នកទទួលជ័យលាភីទាំង ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ៥លានរៀល, រង្វាន់លេខ២ ទទួលបាន ៣លានរៀល និងរង្វាន់លេខ៣ ទទួលបាន ២លានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្ត ៥រង្វាន់ ដែលម្នាក់ៗទទួលបានថវិកា ២សែនរៀល ។ ក្នុងចំណោមជ័យលាភី ៨រូប មានម្នាក់ដែលមានឳពុកជាជនជាតិខ្មែរ ម្តាយជាជនជាតិអ៊ីតាលី គឺកញ្ញា MAZZONI Sandra គាត់បានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយបានទទួលរង្វាន់លេខ១ ប៉ុន្តែកញ្ញា បានសម្រេចចិត្តផ្ទេររង្វាន់នេះ ជូនទៅជ័យលាភី ដែលទទួលបានរង្វាន់លើកទឹកចិត្តទាំង ៥នាក់វិញ ធ្វើឱ្យម្នាក់ៗទទួលបាន ១លានរៀលថែមទៀត ។…