Category: ព័ត៌មានជាតិ

  • លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តឱ្យសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ ចូលរួម​ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលស្រូវរបស់កម្ពុជា

    លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តឱ្យសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ ចូលរួម​ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលស្រូវរបស់កម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មបានលើកទឹកចិត្តដល់​ក្រុម ប្រតិភូ យុវជន ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់ខ្មែរ ដូចជា អង្ករ​ប្រណិតពូជផ្ការំដួល ដែលបានជាប់ជាអង្ករល្អបំផុត លើពិភព លោករហូតដល់ទៅ៥ដង និងអង្ករពូជសែនក្រអូប ដែលបានទទួល ពានរង្វាន់មាសពីប្រទេសចិន កាលពីចុងឆ្នាំ​២០២៣ ក៏ដូចជា ផលិតផល គ្រាប់ស្វាយចន្ទី និងម្រេចជាដើម។ ការលើកឡើងពីសំណាក់មន្រ្តីជាន់ខ្ពស់រូបនេះធ្វើឡើងក្នុងពិធីជួបសំណេះ សំណាល ជាមួយគណៈប្រតិភូយុវជន តំណាងក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ​សមាគម​នាវា​យុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងទៅកាន់តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសមាគមន៍ នាវាយុវជន​អាស៊ី​អាគ្នេយ៍ និងប្រតិភូយុវជនចំនួន ១៦រូប ដែលនឹងត្រូវ ទៅចូលរួមកម្មវិធីនាវាយុវជន​អាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៨ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ លោកជំទាវបាន​ថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់ប្អូនៗប្រតិភូយុវជន ឱ្យយកចិត្តទុកដាក់ចូលរួម គ្រប់សកម្មភាពរបស់កម្មវិធី ដើម្បីផ្លាស់ប្ដូរបទពិសោធនិងចំណេះដឹង ជាមួយប្រតិភូ​យុវជន​មកពីប្រទេសអាស៊ាន និងជប៉ុន និងជាពិសេស ដើម្បីបង្ហាញថា យុវជន​កម្ពុជា​មានសមត្ថភាពនិងសក្ដានុពល មិនចាញ់យុវជននៃបណ្ដាប្រទេសផ្សេងទៀតឡើយ។ អតីតធ្លាប់ជាប្រតិភូយុវជននៃកម្មវិធីយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន…

  • ឧបនាយករដ្ឋមន្ត្រី៖ បន្ទាប់ពីការចុះបញ្ជីដីធ្លីជិតបញ្ចប់ បញ្ហារសើប​ខាងនយោបាយរឿងដីធ្លីក៏ធ្លាក់ចុះ

    ឧបនាយករដ្ឋមន្ត្រី៖ បន្ទាប់ពីការចុះបញ្ជីដីធ្លីជិតបញ្ចប់ បញ្ហារសើប​ខាងនយោបាយរឿងដីធ្លីក៏ធ្លាក់ចុះ

    កំពត៖ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា បន្ទាប់ពីការងារចុះបញ្ជីដីធ្លីជិតបញ្ចប់ បញ្ហារសើបខាងនយោបាយរឿង​ដី​ធ្លីក៏បានធ្លាក់ចុះច្រើន ព្រោះជម្លោះផ្សេងៗត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់។​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុប​លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និង​ទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតកាលពីព្រឹកថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៤  នៅសាលា​ខេត្តកំពត។ ក្នុងនាមជា​ថ្នាក់​ដឹកនាំ និងជាពលរដ្ឋខ្មែរមួយរូប  ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ​ឯកឧត្តម​ពិតជាមានមោទនភាព​ចំពោះកម្ពុជាក្រោមការ​ដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន ដែលបាន​ដាក់ចេញគោលនយោបាយទទួលស្គាល់​កម្មសិទ្ធិ​ឯកជន​អំឡុងឆ្នាំ​១៩៨៨​  និង​១៩៨៩បន្ទាប់ពីប្រទេសឆ្លងផុតពីសង្គ្រាម  និងបានផ្តល់​ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការ​ចាំបាច់។ឯកឧត្តម​បន្តថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាឪពុក​ដែលបាន​ផ្តល់ដីកេរឱ្យកូនៗ ដើម្បីកសាងនិងអភិវឌ្ឍន៍ជីវភាព​គ្រួសារតទៅ​អនាគត។  ឯកឧត្តមបន្ថែមថា បន្តមកដល់បច្ចុប្បន្ន  កម្ពុជាក្រោមការ​ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកខិត​ខំ​ជំរុញការងារចុះ​បញ្ជី​ដីធ្លី ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ  ព្រោះការចេញបណ្ណកម្មសិទ្ធិ  ស្មើនឹងទទួលស្គាល់ និងផ្តល់នូវសុវត្ថិភាព​កាន់កាប់អចលនទ្រព្យតាម​ផ្លូវច្បាប់ និងបង្កើនតម្លៃដី។ មកដល់ពេលនេះ ការចុះវាស់វែងដីធ្លីបន្ថែម​សរុប​បានជាង ៧លានកន្លះ​ក្បាលដី  ។បើតាមការប៉ានស្មាន នៅសល់​ប្រហែលជាង១លានក្បាលដីទៀតប៉ុណ្ណោះ នឹងបញ្ចប់ការងារចុះ​បញ្ជី​ដីធ្លីទាំងស្រុង​ទូទាំងប្រទេស។ បន្ទាប់ពីការងារចុះបញ្ជីដីធ្លីជិតបញ្ចប់ឯកឧត្តម សាយ សំអាល់ បានកត់សម្គាល់ថា​  ភាពរសើបខាងនយោបាយដីធ្លីបានធ្លាក់ចុះ​។​ …

  • រាជរដ្ឋាភិបាល ណែនាំកងកម្លាំទាំងអស់ ត្រៀមអន្តរាគមន៍សង្គ្រោះពលរដ្ឋករណីទឹកជំនន់

    រាជរដ្ឋាភិបាល ណែនាំកងកម្លាំទាំងអស់ ត្រៀមអន្តរាគមន៍សង្គ្រោះពលរដ្ឋករណីទឹកជំនន់

    ភ្នំពេញ៖ សារសំឡេង សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «អំពីការត្រៀមអន្តរាគមន៍សង្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់» ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

  • ប្រជាជនកម្ពុជា​ បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់​ Gumball 3000​

    ប្រជាជនកម្ពុជា​ បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់​ Gumball 3000​

    ភ្នំពេញ៖ ប្រតិភូ Gumball 3000 ចាកចេញពីទឹកដីកម្ពុជា បន្សល់ពាក្យថា We’ll Never forget you Cambodia   សំណេរនេះ លេចឡើងក្រោយព្រឹត្តិការណ៍ បើកបររថយន្តទំនើបៗប្រណីតៗកម្រៗ (Hypercars, Supercars, Sport cars) និងស្នាក់នៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានចាកចេញនៅល្ងាចនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិភូ Gumball 3000 បានកោតសរសើរ រាជ រដ្ឋាភិបាលកម្ពុជា ដែលបង្កលក្ខណៈល្អ និង ការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ច ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារខ្មែរ។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររបស់ក្រុមហ៊ុន ជីប…

  • ប្រជាពលរដ្ឋនៅស្រុកចិត្របុរីជិត៥០០គ្រួសារ ប្រឈមនឹងជំនន់ទឹកភ្លៀង ,អាជ្ញាធរខេត្តបានជូនដំណឹងពីការហក់ឡើងនៃទឹកទន្លេមេគង្គ

    ប្រជាពលរដ្ឋនៅស្រុកចិត្របុរីជិត៥០០គ្រួសារ ប្រឈមនឹងជំនន់ទឹកភ្លៀង ,អាជ្ញាធរខេត្តបានជូនដំណឹងពីការហក់ឡើងនៃទឹកទន្លេមេគង្គ

    ក្រចេះ៖ ប្រជាពលរដ្ឋ៤៥៦គ្រួសារ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានប្រឈមនឹងជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្ត និងមន្ត្រីនៅថ្នាក់មូលដ្ឋាន នៅថ្ងៃទី១៧ ខែ កញ្ញានេះ បានជូនដំណឹងពីការហក់ឡើងនៃជំនន់ទឹកទន្លេមេគង្គ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម រួមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាព្យាករថា តំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ហក់ឡើងដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ទៅ ៥ថ្ងៃខាងមុខ និងនៅថ្ងៃនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ មានកម្ពស់១៩,៨៤ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នមានកម្ពស់ ២២ម៉ែត្រ។ ខណៈដែលទឹកទន្លេមេគង្គបានហក់ឡើងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ក៏ត្រូវគេរាយការណ៍ថា បានត្រៀមកម្លាំងសរុប មធ្យោបាយសរុប ថ្នាំពេទ្យ សម្ភារៈបរិក្ខាប្រើប្រាស់ ដើម្បីត្រៀមអន្តរាគមន៍សង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព គេចចេញពីការជន់លិចរួចរាល់នោះហើយ។ ទោះយ៉ាងណា ខណៈនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក៏មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីជូនដំណឹង និងណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងដងទន្លេមេគង្គ តាមដានពីស្ថានភាពទឹកជំនន់ឱ្យបានជាប់ជាប្រចាំ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ និងក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែង ដល់សុវត្ថិភាពរបស់បងប្អូន។…

  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ពីស្ថានភាពជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តក្រចេះ

    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ពីស្ថានភាពជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តក្រចេះ

    ភ្នំពេញ៖គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កាលពីរសៀល​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់ឱ្យដឹង​ពីស្ថានភាព​ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ ខណៈដែរទឹកជំនន់បានជន់លិច​ភូមិ​ចំនួន៥ ឃុំដារ ស្រុកចិត្របុរី ។ទន្ទឹមនេះ​គណៈកម្មាធិ​ការគ្រប់​គ្រងគ្រោះមហន្តរាយខេត្តខេត្តក្រចេះក៏បានចេញសេចក្តីប្រកាសស្តីពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះ​បន្ទាន់​គ្រោះទឹកជំនន់ ក្នុងមូលដ្ឋាន​ខេត្តក្រចេះផងដែរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ថា ស្ថានភាព​ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ៖ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកគិតត្រឹមម៉ោង៧​ព្រឹកមានកម្ពុជា១៩.៨៤ម៉ែត្រខណៈ​កម្ពស់ទឹកប្រុងប្រយ័ត្ន ២២ម៉ែត្រ។ ប្រភពដដែលបន្ថែមថា មានករណីមានភ្លៀងធ្លាក់ចាប់ពីម៉ោង១ដល់​ម៉ោង៤ទៀបភ្លឺ បង្កឱ្យមានជំនន់ប៉ះពាល់ភូមិភូមិចំនួន៥ ក្នុងឃុំដារ ស្រុកចិត្របុរី ក្នុងនោះ លិចទីធ្លាវត្តដារ១កន្លែង,លិចសាលាបឋម​សិក្សាម​ដារ១កន្លែង,លិចមណ្ឌលសុខភាពដារ ជម្រៅ ១.៤០ម៉ែត្រ​ទំហំការខូចខាតមិនអាចចវាយតម្លៃបាន។ ដោយឡែកស្រ្តីសម្រាលកូន​ក្រុមការងារបានសម្រួលគាត់ស្នាក់នៅជាន់ទី១ លិច និងហូរ​កាត់​ផ្លូវ​១០កន្លែង ប្រវែង៨.១០០ម៉ែត្រ ,លិចក្រោមផ្ទះ ចំនួន២០ខ្នងផ្ទះ​មិនប៉ះពាល់ដល់មនុស្ស និងសត្វទេ ។ ទាក់ទងនឹងការជួយអន្តរាគមន៍ និងវិធានការបន្ត គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំ បានយកចិត្តទុកដាក់ ចុះពិនិត្យស្ថានភាព និងត្រៀមកម្លាំង សម្ភារ និងមធ្យោបាយចុះអន្តរាគមន៍ជួយដល់​ប្រជាពលរដ្ឋក្នុង​ករណី​ទឹកនៅបន្តកើនឡើង។ បន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ដើម្បីឆ្លើយតបទាន់ពេលវេលា។គណៈកម្មាធិការគ្រប់ៗណ្ណព្រះមហន្តរាយខេត្ត ដោយឡែកនៅថ្ងៃទី១៧ ខែកញ្ញា…

  • អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុប ៦៧ស្ថានីយ ខណៈ ផូស៊ីលស្លឹកឈើថ្មី ទើបតែរកឃើញ នៅខេត្តកំពត

    អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុប ៦៧ស្ថានីយ ខណៈ ផូស៊ីលស្លឹកឈើថ្មី ទើបតែរកឃើញ នៅខេត្តកំពត

    (ភ្នំពេញ)៖ បច្ចុប្បន្ននេះគេបានស្រាវជ្រាវរកឃើញហ្វូស៊ីលចំនួន ៦៧ស្ថានីយដែល ក្នុងចំណោមនេះស្ថិតនៅនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ ខេត្តកំពតជាដើម។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌ​ធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់AMS ថា៖នាថ្មីៗកន្លងមកនេះក្រុមការងាររបស់លោកបានរកឃើញផូស៊ីលស្លឹកឈើនៅភ្នំកកេះ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ការរកឃើញនេះវាជាប្រភេទផូស៊ីលស្លឹកឈើច្រើនប្រភេទ ។វាជាស្លឹកឈើរាប់លានឆ្នាំមុនដែលមានអាយុកាលចន្លោះពី៦៥ទៅ១៥០លានឆ្នាំមុន។ផូស៊ីលទាំងនេះគឺជាពពួលប៉ប្រក និងស្លឹកឈើប្រភេទផ្សេងៗទៀត។ ទាក់ទិនទៅនឹងការរុករកផូស៊ីលនេះដែរត្រូវបានលោក លឹម វណ្ណច័ន្ទឱ្យដឹងថា​”មានប្រជាពលរដ្ឋជាច្រើនតែងនិយាយថាផូស៊ីលដែលរកឃើញច្រើនជាដើមឈើគគី ដែលតាមពិតវាជាដើមឈើគ្រប់ប្រភេទ។ដើមឈើនីមួយៗសុទ្ធតែអាចក្លាយជា​ប្រភេទ​ផូស៊ីល​ទាំងអស់។ដូចជាកាលពីថ្មីៗមកនេះគេយល់ឃើញថាជាផូស៊ីលដើមគគីតែនៅ​ពេល​សិក្សាស្រាវជ្រាវ វាជាស្រល់ទៅវិញទេ។ក្រៅពីនេះក៏មានជាប្រភេទទ្រាំង ដើមដូងក៏មានដែរ។វាមានទាំងជាលក្ខណៈដុំតូចនិងខ្លះដុំធំៗ”។ ក្នុងចំណោមផូស៊ីលដែលរកឃើញកន្លងមកត្រូវបាន លោក លឹម វណ្ណច័ន្ទឱ្យដឹងដែរថា ផូស៊ីល​មួយចំនួនជាប្រភេទដើមឈើដែលបន្សល់រហូតដល់បច្ចុប្បន្ន និងដើមឈើ​ប្រភេទខ្លះទៀតជាដើមឈើបុរាណដែលមកដល់ពេលនេះបានផុតពូជទៅហើយ។ អ្នកជំនាញរូបនេះបានឱ្យដឹងបន្ថែមថា”សម្រាប់បច្ចេកទេសបច្ចុប្បន្ន យើងនៅខ្វះ​លទ្ធភាព​ក្នុងការស្រាវជ្រាវដូចជាយើងខ្វះមន្ទីរពិសោធន៍ យើងខ្វះរោងជាងដើម្បីឱ្យដឹង​ជាក់ថាផូស៊ីលដែលរកឃើញនេះជាប្រភេទដើមឈើអ្វី សសត្វអ្វី។បើចង់ដឹងថាវាជា​ផូស៊ីល​ដើម​ឈើអ្វីចាំបា់ច់ត្រូវធ្វើតាមមីក្រូទស្សន៍ ។យើងត្រូវកាត់ដុំថ្មផូស៊ីលនឹងជា​ផែនស្តើងៗដូចឡាម​ ដែលអាចឆ្លុះពន្លឺបានដើម្បីឱ្យអ្នកជំនាញមើលថា តើវាជា​ប្រភេទ​ដើមឈើអ្វីប្រាកដ។គេមើលសរសៃខនិច្ច សរសៃស្រូបទឹក ដែលវាបានរក្សាក្នុងផូស៊ីល​នេះឱ្យយើងបានដឹង និងវាយតម្លៃបាន”។ ក្នុងការសិក្សាស្រាវជ្រាវនេះដែរត្រូវបានលោក លឹម វណ្ណច័ន្ទឱ្យដឹងថា “មាននិស្សិតខាង​ផ្នែក​បុរាណវិទ្យា និងនិស្សិតមកពី ភូគព្ពសាស្រ្តពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)​បានចូលរួមសិក្សាបើទោះបីមិនមែនកម្មវិធីរបស់សាលាក៏ដោយក៏យើងមានកិច្ចសហការ និងអញ្ជើញនិស្សិតមកចូលរួមដើម្បីយកបទពិសោធន៍”។ ក្នុងរយៈពេល ៦ឆ្នាំមកនេះការរុករកស្ថានីយផូស៊ីលសុរប៨៧ ក្នុងនេះបានរកឃើញជា​ផូស៊ីលសត្វសមុទ្រ ដានជើង ដើមឈើ ស្លឹកឈើ…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បាន ប្រគល់កុំព្យូទ័រ ចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។ ពិធីប្រគល់ និងទទួលពីសំណាក់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ដោយ ង៉ាន់ ទិត្យ

  • ខេត្តក្រចេះ ប្រឈមទឹកជំនន់គ្រប់ពេល ខណៈអាជ្ញាធរបានត្រៀមទីទួលជម្លៀស ពលរដ្ឋ ចេញរួចរាល់

    ខេត្តក្រចេះ ប្រឈមទឹកជំនន់គ្រប់ពេល ខណៈអាជ្ញាធរបានត្រៀមទីទួលជម្លៀស ពលរដ្ឋ ចេញរួចរាល់

    (ខេត្តក្រចេះ)៖ ខេត្តក្រចេះប្រឈមទឹកជំនន់គ្រប់ពេល ជាពិសេសតំបន់អមសងខាងទន្លេមេគង្គ។ នេះជាការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកញ្ញា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម រួមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្យាករថា តំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ហក់ឡើងដល់កម្ពស់ ២០,៩ម៉ែត្រ ក្នុងរយៈពេល ៣ទៅ ៥ថ្ងៃខាងមុខ ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅថ្ងៃទី១៧ កញ្ញានេះថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងដល់ ១៩,៨៤ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នគឺ២២ម៉ែត្រ។ តែយ៉ាងណា កម្លាំងសមត្ថកិច្ច មិនធ្វេសប្រហែសនោះទេ គឺបានត្រៀមកងកម្លាំង បរិក្ខាសម្ភារៈសង្រ្គោះ ទីទួលសុវត្ថិភាព និងវិធានការនានា ដើម្បីសង្រ្គោះពលរដ្ឋពីការជន់លិចរួចរាល់ហើយ។ លោក ប្រាប់ដូច្នេះថា ៖ «ឥឡូវស្ថានភាពទឹកជំនន់ទន្លេមេគង្គក៏កំពុងកើនឡើងដែរ ប៉ុន្តែមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ជាវិធានការ យើងបានរៀបចំរួចរាល់អស់ហើយ មានទាំងសម្ភារៈ គ្រឿងបរិក្ខាសង្រ្គោះ កងកម្លាំង និងទីទួលសុវត្ថិភាព ដើម្បីត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់»។ ចំណែក រដ្ឋបាលខេត្តក្រចេះវិញ ក៏បានណែនាំឱ្យពលរដ្ឋ…

  • អ្នកសារព័ត៌មានត្រូវផ្តល់ចំណេះដឹងលើកម្ចីហិរញ្ញវត្តុ ដើម្បីលើកកម្ពស់កម្ចី​ពលរដ្ឋ​ឱ្យត្រូវខ្ទង់ ចៀសវាងធ្វើឱ្យគាត់ខាតបង់

    អ្នកសារព័ត៌មានត្រូវផ្តល់ចំណេះដឹងលើកម្ចីហិរញ្ញវត្តុ ដើម្បីលើកកម្ពស់កម្ចី​ពលរដ្ឋ​ឱ្យត្រូវខ្ទង់ ចៀសវាងធ្វើឱ្យគាត់ខាតបង់

    (ភ្នំពេញ)​៖ប្រជាពលរដ្ឋមួយចំនួនកាលពីមុនមកនេះពុំទាន់មានចំណេះដឹងទាក់ទិននឹង​ការប្រើប្រាស់ថវិការទេ អញ្ចឹងហើយទើបបង្កើតឱ្យមានបំណុល ដោយក្នុងនេះគាត់បានយកថវិការកម្ចីមកប្រើប្រាស់ខុសខ្ទង់ ខុសតម្រូវការប្រើប្រាស់ចាំបាច់ដែលធ្វើឱ្យគាត់ខាតបង់ ។តាមពិតថវិការកម្ចីពីធនាគារ មីក្រូហិរញ្ញវត្ថុត្រូវប្រើប្រាស់ ឱ្យត្រូវខ្ទង់ តែដោយសារគាត់ខ្វះចំណេះដឹងធ្វើ ខ្លះយកទៅចាយវាយមិនត្រូវខ្ទង់ ខ្លះហ៊ឺហា ចុងក្រោយបណ្តាឱ្យគាត់ជាប់បំណុលវ័ណ្ឌក ហេតុនេះហើយទើបប្រព័ន្ធផ្សព្វផ្សាយមានតូនាទីសំខាន់ណាស់ សម្រាប់ចូលរួមផ្សព្វផ្សាយអប់រំដល់ពួកគាត់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ថ្លែងក្នុងវេទិកា ការីនិពន្ធ”តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្ម​ហិរញ្ញវត្ថុ”ដែលបានរៀបចំឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា​”នេះមិនមែនស្តីបន្ទោសទៅលើពួកគាត់ទេ តែវាជាកង្វះខាតមួយផ្នែកទៅលើចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលនៅពេលកម្ចីមកមិនពង្រីកមុខរបស់របស់ពួកគាត់តែពេលខ្លះយកទៅចាយវាយអស់ធ្វើឱ្យពួកគាត់ខាតបង់ ចុងក្រោយនាំឱ្យកើតវិប្បត្តិឡើង។ ពលរដ្ឋខ្លះដោយសារពុំមានប្រាក់បង់គ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារបានចាប់ផ្តើមខ្ចីបណ្តាក់ពីម្នាក់ទៅម្នាក់បង្កើតជាបំណុលជុំទិសដូចរន្ធ បាយខុម រហូតស្រាយមិនចេញតែម្តង។ផ្តើមចេញពីបញ្ហាទាំងអស់នេះហើយដែលអ្នកសារព័ត៌មានត្រូវផ្តល់ចំណេះដឹងដល់ពួកគាត់ឱ្យបានយល់និងការពារ។យើងត្រូវរកដំណោះស្រាយ និងមិនត្រូវបន្អោស ឬបង្គាប់ឡើយ”។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដែរថា តាមរយៈការដាក់ឱ្យប្រកួតប្រជែងអត្ថបទ នោះនឹងកាន់តែជួយឱ្យអ្នកសារព័ត៌មានស្វែងយល់បន្ថែមទៀតពីបញ្ហានានាសំដៅជួយដល់ពលរដ្ឋឱ្យកាន់តែយល់ដឹងជុំវិញបញ្ហាទាំងអស់នេះ។ក្នុងនេះអ្វីដែលត្រូវគិតគឺត្រូវផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋយើង។ត្រូវផ្តល់ទាំងចំណេះដឹង និងដំណោះស្រាយជូនដល់ពួកគាត់”។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់ដែរថា”អ្នកសារព័ត៌មានត្រូវសរសេរអ្វីដែលជាអក្ខរកម្មហិរញ្ញវត្ថុ ។ជាមួយគ្នានេះបណ្តាញសារព័ត៌មានដែលចូលរួមប្រកួតអត្ថបទ ហើយត្រូវសង្កត់ធ្ងន់ទៅលើការប្រើប្រាស់កម្ចី ការទិញនូវធានារ៉ាប់រង ដែលផ្តល់ផលប្រយោជន៍សម្រាប់ពួកគាត់។ទាំងអស់នេះបើគាត់បានយល់ពិតជាមិនមានបញ្ហាឡើយ”។ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងផងដែរថាអត្ថបទខ្លះគ្រាន់តែផ្តល់អវិជ្ជមានមិនបានផ្តល់នូវចំណេះដឹងឬដំណោះស្រាយឡើយ។អ្នកសារព័ត៌មានត្រូវចេះសរសេរលើកតម្កើងចំណេះដឹង ចង្អុរបញ្ហា ផ្តល់នូវដំណោះស្រាយ បង្ហាញឱ្យពលរដ្ឋបានយល់ដឹងពីបញ្ហាកម្ចី និងការប្រើប្រាស់ថវិការឱ្យបានត្រឹមត្រូវចៀសវាងមានបញ្ហានៅពេលក្រោយ។ត្រូវឱ្យគាត់មានការីកចម្រើន ពង្រីកដើមទុននៅក្នុងក្រុមគ្រួសារ។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយពន្យល់ផងថានៅថ្ងៃខាងមុខបញ្ហាតម្រូវការហិរញ្ញវត្ថុជារឿងមួយសំខាន់ចាំបាច់ ហេតុនេះនៅពេលប្រជាពលរដ្ឋមានចំណេះដឹងគ្រប់គ្រាន់ នឹងជួយ ធ្វើឱ្យពួកគាត់អាចកម្ចីមកប្រើប្រាស់ត្រូវចំណុច…