Category: ព័ត៌មានជាតិ

  • ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ក្រសួងសុខាភិបាល ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត

    ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ក្រសួងសុខាភិបាល ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ព្រមទាំងរដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានវេរចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូន ជីតា ញាតកា និងបុព្វបុរសដែលបានទទួលមរណកាលទៅ។ តាមរយៈពិធីកាន់បិណ្ឌនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា ៕ ដោយ ៖ ហេង សម្បត្តិ

  • សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក

    សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាំក្មួយស្រី រឿន ផូលី អាយុ ៨ឆ្នាំ រស់នៅក្រុងរុនតាឯកតេជោ ក្នុងខេត្តសៀមរាប ដែលមានបញ្ហារលាកសាច់បំពង់ក រ៉ាំរ៉ៃ បណ្តាលឱ្យសាច់បំពង់ករីកធំខ្លាំង និងថប់ដង្ហើមក្នុងពេលដំណេក យកមកទទួលការព្យាបាលនៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន សុខភាពក្មួយស្រីមានភាពប្រសើរទ្បើង ក្រោយទទួលការពិនិត្យ ព្យាបាលដោយក្រុមគ្រូពេទ្យឯកទេស ដោយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ធ្វើដំណើរ និងហូបចុក ។ ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ព្រមទាំងលើកម្រាមដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ ៕ ដោយ…

  • សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

    សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ នៃក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត ខណៈកម្ពុជា បានបើកចំហរទទួលការវិនិយោគពីគ្រប់ប្រទេសទាំងអស់នៅលើសកលលោក តាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តខិតខំកៀរគរវិនិយោគិនមានសក្ដានុពលពីប្រទេសនានា រួមទាំងសហភាពអឺរ៉ុបផងដែរ ។ ក្នុងជំនួបនេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ។ នៅក្នុងឱកាសនៃជំនួបនោះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានអបអរសាទរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ។ លោកប្រធានសភាពាណិជ្ជកម្ម…

  • រដ្ឋបាលខេត្តបាត់ដំបងចូលរួមពិធីកាន់បិណ្ឌ នៅវត្តពោធិវាល

    រដ្ឋបាលខេត្តបាត់ដំបងចូលរួមពិធីកាន់បិណ្ឌ នៅវត្តពោធិវាល

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង​និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរនានាមន្ត្រីរាជការជុំវិញខេត្តនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង។ក្នុងឱកាសកាន់បិណ្ឌនេះដែររដ្ឋបាលខេត្តបាត់ដំបងបានវេរប្រគេនទេយ្យទាន-ទេយ្យវត្ថុដែលបានវេរប្រគេនដល់វត្តនិងព្រះសង្ឃ រួមមាន អង្ករចំនួន​២០០គីឡូក្រាម,ភេសជ្ជៈ១០កេស,ទឹកសុទ្ធ១០កេស,មី១០កេស,ទឹកត្រីទឹកស៊ីអ៊ីវ២០យួរ និងបច្ច័យ ចំនួន៦លានរៀល។សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ​ចាប់ពីថ្ងៃ១រោចដល់ថ្ងៃទី១៥រោចខែភទ្របទពោលគឺ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ (ថ្ងៃភ្ជុំបិណ្ឌ)។ក្នុងអំលុង​ពេលនេះប្រជាពលរដ្ឋ​ខ្មែរ ពុទ្ធបរិស័ទ ​តែងតែ​រៀបចំ​ចង្ហាន់ រាប់បាត្រ ទេយ្យទាន ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃក្នុងទីអារាម៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • អភិបាលខេត្តស្ទឹងត្រែងអញ្ជើញកាន់បិណ្ឌនៅវត្តស្រះកែវមុន្នីវណ្ណ

    អភិបាលខេត្តស្ទឹងត្រែងអញ្ជើញកាន់បិណ្ឌនៅវត្តស្រះកែវមុន្នីវណ្ណ

    ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង កាលពី​ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ​នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមកាន់បិណ្ឌ២នៅវត្ត ស្រះ​កែវមុន្នីវណ្ណ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃសាសនាដ៏ធំដើមី្បឧទ្ទិសមហា កុសលជូនដល់​អ្នកមាន​គុណ មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន៕ដោយ៖ដេង ម៉ាវិន

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា​ខេត្តកំពង់ធំ បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាម ដែលមានជីវភាព​លំបាកខ្វះខាត ៤០ គ្រួសារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោបានពនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់​គិតគូរ​ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំក៏បានផ្តល់នូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងដែលជាអំណោយមនុស្សធម៌របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ៕ដោយ៖ ប៊ុន រដ្ឋា

  • អភិបាលខេត្តកំពង់ចាម ណែនាំអាជ្ញាធរមូលដ្ឋាន​ឱ្យយកចិត្តទុក​ដាក់​ដល់សុវត្ថិភាពប្រជាពលរដ្ឋ ខណៈពេលទឹកជំនន់កំពុង​បន្តហក់ឡើង

    អភិបាលខេត្តកំពង់ចាម ណែនាំអាជ្ញាធរមូលដ្ឋាន​ឱ្យយកចិត្តទុក​ដាក់​ដល់សុវត្ថិភាពប្រជាពលរដ្ឋ ខណៈពេលទឹកជំនន់កំពុង​បន្តហក់ឡើង

    កំពង់ចាម៖ក្នុងឱកាសដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅចំណុច​ព្រែកតាឃ្លោក ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់លោកអភិបាលក្រុង ស្រុក ទាំងអស់ និងអង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ដល់សុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈពេលដែលជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង ។ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមស្ថានភាពកម្ពស់​ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នាថ្ងៃទី១៩ កញ្ញា នេះ បានឡើងដល់​កម្ពស់ ១៣ម៉ែត្រ និងហូរចូលក្នុងព្រែកចំនួន ២៧ លើ ៤១ព្រែក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការណែនាំ ដល់​លោក​អភិបាល​ក្រុង ស្រុក ទាំងអស់ និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្ត​ទុកដាក់លើការងារមួយចំនួនក្នុងនោះ ទី១.ត្រូវចុះពិនិត្យកន្លែង​ដែលមានទឹកហូរចូលព្រែក និងកន្លែងទឹកភ្លៀងដក់ ដែលមានប្រជាពលរដ្ឋ…

  • ប្រធានមន្ទីរធម្មការ៖បុណ្យកាន់បិណ្ឌវត្តនៅទូទាំងខេត្តស្វាយរៀង​ប្រជាពល​រដ្ឋមកចូលរួមយ៉ាងច្រើនកុះករ

    ប្រធានមន្ទីរធម្មការ៖បុណ្យកាន់បិណ្ឌវត្តនៅទូទាំងខេត្តស្វាយរៀង​ប្រជាពល​រដ្ឋមកចូលរួមយ៉ាងច្រើនកុះករ

    ស្វាយរៀង៖តាមការពិនិត្យជាក់ស្ដែងរបស់មន្ទីរធម្មការនិងសាសនា​ខេត្តស្វាយរៀងឃើញថារយៈពេល២ថ្ងៃនេះគឺពិធី បិណ្ឌ១និងបិណ្ឌ​២វត្ត​នានាទូទាំងខេត្ត មានប្រជាពលរដ្ឋពុទ្ធបរិស័ទអញ្ជើញមកយ៉ាងច្រើនកុះករ​ទៅតាមទីជិតឬឆ្ងាយ។ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឱ្យ​ដឹងនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២៤វត្តទាំង២៤៦វត្ត នៅទូទាំងខេត្ត មានពុទ្ធបរិសទ័ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នាំយកចង្ហាន់ ទេយ្យវត្ថុ ទេយ្យទាន មកប្រគេនព្រះសង្ឃដោយទឹកមុខជ្រះថ្លា។ ព្រះតេជគុណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានមានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យ​ភ្ជុំបិណ្ឌ មានអត្ថប្រយោជន៍៣ជាសំខាន់ ។ទីមួយ រំលឹកគុណ ចំពោះបុព្វ​ការីជន,ទីពីរស្វែងរកបុណ្យកុសល សម្រាប់យើងទាំងអស់គ្នា និងទីបី គឺសាមគ្គីធម៌រវាងព្រះសង្ឃ និងពុទ្ធបរិស័ទព្រោះពុទ្ធបរិស័ទជាទំនុកបំរុង​ដល់ព្រះសង្ឃ ហើយព្រះសង្ឃនៅពេលមានទេយ្យទាន តែងតែចែករំលែក​ទៅជូន​ទៅកាកបាទក្រហមពិសេសជួយដល់គ្រួសារពលរដ្ឋដែល ជាជនទុរគតជនវិញផងដែរ៕ដោយ៖ នុត នាង

  • អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្ត​ជ័យគីរី និងវត្តសន្ធររង្សី​

    អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្ត​ជ័យគីរី និងវត្តសន្ធររង្សី​

    កំពង់ចាម៖កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ អញ្ជើញចូល​រួមរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់​ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តខ្ពប​តាងួន ស្ថិតក្នុងឃុំខ្ទបតាងួន ស្រុកស្ទឹងត្រង់ ។ នាឱកាសចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅក្នុងវត្តទាំង ២ខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា និង​សហការីបាននាំយក ទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុងមួយវត្ត មាន អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ចំនួន ៣លាន ១៨០ម៉ឺនរៀល ។ចំណែក​ព្រះសង្ឃក៏ទទួលបាន…

  • ប្រកាសទទួលស្គាល់ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី

    ប្រកាសទទួលស្គាល់ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី

    រតនគិរី៖ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានអញ្ជើញ ជាអធិបតីក្នុងពិធី​ប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិ​កម្ពុជា​ខេត្តរតនគិរីកាលពីព្រឹក​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលា​ខេត្តរតនគិរី។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ត្រូវបានប្រកាសទទួល​ស្គាល់ជា ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ខេត្តរតនគិរី និងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ត្រូវ​បាន​ប្រកាសទទួលស្គាល់ជា អនុប្រធានគណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី ។ មានប្រសាសន៍ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹក រលឹកពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​គណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សា​ជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះ​ថ្នាក់ដឹកនាំ និងសមាជិក…