-
អភិបាលខេត្តក្រចេះនាំយកអំណោយទៅចែកដល់ប្រជាពលរដ្ឋជាង ៤២គ្រួសារដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ

ក្រចេះ៖ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីខេត្ត ក្រុង មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ៤២គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅលើទីទួលសុវត្ថិភាពមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រចេះ និងសង្កាត់អូរប្ញស្សី នៃក្រុងក្រចេះ ។ អំណោយដែលផ្តល់ជូន ប្រជាពលរដ្ឋទាំង ៤២គ្រួសារមាន៖ អង្ករ, មុង, មី, ត្រីខកំប៉ុង, កៅស៊ូតង់ និងថវិកាមួយចំនួន ។ ក្នុងឱកាសនេះឯកឧត្តម វ៉ា ថន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចតែងនឹករលឹក និងយកចិត្តទុកដាច់ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។ឯកឧត្តមក៏ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែទាំសុខភាពឱ្យបានល្អ ជាមួយនឹងការរស់នៅស្អាត…
-
ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យទស្សនកិច្ចប៉ែកឦសានប្រទេស៣យប់៣ថ្ងៃ

បន្ទាយមានជ័យ៖ដោយចេញដំណើរនាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ រួមដំណើរថ្នាក់ដឹកនាំគ្រប់លំដាប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់នៃខេត្តបន្ទាយមានជ័យជាង២០០នាក់ បានចាកចេញពីសាលាខេត្តក្នុងដំណើឆ្ពោះទៅកាន់ខេត្ត៤ នៃភាគឦសានប្រទេស។ជាដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ (ថ្ងៃទី២០-២២ ខែកញ្ញាឆ្នាំ២០២៤)ដើម្បីមើលឃើញជាក់ស្តែងនូវការអភិវឌ្ឍដោយពិតប្រាកដ និងការការពារបាននូវបូរណភាពទឹកដីនៅទីនោះផងដែរ។ខេត្តទាំង៤នេះគឺ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។ តាមរយៈក្បួនរថយន្តក្រុងធុនមធ្យមរបស់រដ្ឋដែលជាអំណោយរបស់របស់ក្រុមហ៊ុនប៊ូយ៉ុង-កូរ៉េ និងរថយន្តទេសចរណ៍ផ្ទាល់ខ្លួនជាង១០គ្រឿងដោយធ្វើដំណើរតាមតម្រាយផ្លូវទៅមុខរហូត មិនសារដានផ្លូវដដែល ស្របតាមស្ថានភាពជាក់ស្តែងដែលហេដ្ឋារចនាសម័្ពន្ធផ្លូវត្រូវបានអភិវឌ្ឍន៍ស្ទើរតែជាផ្លូវក្រាលកៅស៊ូប្រភេទAC ,ប្រភេទDBST និងមួយចំនួនត្រូវជួសជុលឡើងវិញ។គឺចេញដំណើរតាមផ្លូវជាតិលេខ៦ពីខេត្តបន្ទាយមានជ័យ កាត់ខេត្តសៀមរាប ខេត្តកំពង់ធំ,ផ្លូវជាតិលេខ៧១(កំពង់ថ្មស្រុកបារាយណ៍ ខេត្តកំពង់ធំ-ស្រុកចម្ការលើ-ត្រើង ស្រុកកំពង់សៀមខេត្តកំពង់ចាម) ,ផ្លូវជាតិលេខ៧(កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ) ។ រួចបន្តដំណើរតាមផ្លូវជាតិលេខ៧៦A (ស្រុកស្នួលខេត្តក្រចេះ-ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី-ស្រុកអូរយ៉ាដាវខេត្តរតនគិរី),ផ្លូវជាតិលេខ៧៨(ច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ-ក្រុងបានលុង ខេត្តរតនគិរី-អូរពងមាន់ ខេត្តស្ទឹងត្រែង),បន្តដំណើរផ្លូវជាតិលេខ៧(ក្រុងស្ទឹងត្រែង-ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្រុងបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា ឡាវ) និងចុងបញ្ចប់ វិលត្រឡប់ទៅខេត្តបន្ទាយមានជ័យវិញតាមផ្លូវជាតិលេខ៩(ក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវត្តន៍ខេត្តស្ទឹងត្រែង-ស្រុកឆែប ស្រុកត្បែងមានជ័យខេត្តព្រះវិហារ) ,ផ្លូវជាតិលេខ៦២( ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ-ស្រុកគូលែន)និងផ្លូវជាតិលេខ៦៤ (ស្រុកគូលែនខេត្តព្រះវិហារ-ស្រុកស្វាយលលើ -ដំដែកស្រុកសូទ្រនិគមខេត្តសៀមរាប) ។ពោលគឺពីភាគពាយ័ព្យទៅភាគឦសាន ភាគឧត្តរលើចម្ងាយផ្លូវជិត១.៥០០គីឡូម៉ែត្រ។…
-
សម្ដេច ម៉ែន សំអន ៖ សូមរណសិរ្សខេត្ត អនុវត្តការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព

(ខេត្តស្ទឹងត្រែង)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង នាព្រឹក ថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤។ សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា « បណ្ដុំ នៃភារកិច្ចមួយ ក្នុងចំណោមបណ្ដុំ នៃភារកិច្ចស្នូលរបស់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តនោះគឺ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការ កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ » ។ សម្ដចកិត្តិសង្គហបណ្ឌិត បានបន្តថា សូមគណៈកម្មាធិការរណសិរ្សខេត្ត ចូលរួមតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីភាពជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជន ឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហា នៃយើង ពង្រឹង…
-
ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី “ក្រពើហា”

(ភ្នំពេញ)៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី “ក្រពើហា “ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីបុណ្យកាន់បិណ្ឌវេនទី៤ បានប្រព្រឹត្តទៅដោយនៅព្រឹកថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ បានធ្វើការប្រគេនយាគូ…
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន អនុញ្ញាតឱ្យគណៈប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោកជំទាវ ស្រួយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ គណៈប្រតិភូយុវជនកម្ពុជា ចំនួន ១៦រូប នឹងចេញដំណើរទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន០៣ រួមមានប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។ កម្មវិធីនេះ នឹងមានការចូលរួមពីសំណាក់គណៈប្រតិភូយុវជនក្នុងតំបន់អាស៊ីអាគ្នេយ៍ សរុបប្រមាណ ១៦៨នាក់។ ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងក្បោះក្បាយពីសាវតា គោលបំណង និងដំណើរការជារួមនៃកម្មវិធីកម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍ ព្រមទាំងការណែនាំខ្លួនរបស់សមាជិកគណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាទរដល់ប្រតិភូទាំងអស់ដែលទទួលបានជោគជ័យពីការជ្រើសរើសយ៉ាងស្វិតស្វាញ និងបានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ឱ្យបន្តព្យាយាមហ្វឹកហាត់ត្រៀមសម្រាប់ការចូលរួមស្របតាមរបៀបវារៈដែលកម្មវិធីបានកំណត់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ជួយយកអាសារគ្នាទៅវិញទៅមក ដើម្បីរួមគ្នាឆ្លុះបញ្ចាំងសក្តានុពលធនធានមនុស្ស និងសមត្ថភាពរបស់យុវជនកម្ពុជា ទៅកាន់បណ្តាមិត្តអន្តរជាតិ។ ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ រួមគ្នា នៅវត្តអង្គសេរីសោភា ហៅវត្តអង្គតាម៉ិញ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ រួមគ្នា នៅវត្តអង្គសេរីសោភា ហៅវត្តអង្គតាម៉ិញ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ស ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង ៧សណ្តាន។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបសួរសុខទុក្ខ ជូនកុសលផលបុណ្យលោកតា លោកយាយ ជាពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកដាក់បិណ្ឌវេនទី៣ នេះផងដែរ។ សូមអនុមោទនាកុសសផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃ សមាគម កាយឫទ្ធិនារីកម្ពុជា បានអញ្ជើញដឹកនាំ សមាជិកសមាជិកា TYDA, អ.ម.ត, និង កាយឫទ្ធិនារីកម្ពុជា ចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌ វេនទី៤ នៅវត្តបទុមវតី រាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលាលោកជំទាវបណ្ឌិត បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។ បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ…
-
លិចទូកកណ្តាលបឹងបណ្តាលឱ្យបណ្ដាលឱ្យមនុស្ស ៣នាក់ ក្នុងចំណោម ៥នាក់បាត់បង់ជីវិត

ក្រចេះ៖មនុស្ស ៣នាក់ បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀត ត្រូវបានរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ខណៈពួកគេបានជិះទូករួមគ្នាដឹកកសិផលដំឡូងមី ពីចម្ការមកផ្ទះ ហើយបានជួបខ្យល់បក់បោកខ្លាំង និងទឹករលកធំៗបណ្តាលឱ្យលិចទូក នៅកណ្តាលផ្ទៃទឹកបឹង នាវេលាម៉ោងជាង ២រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ។ នៅក្នុងឧបទ្ទវហេតុនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា ប្រើប្រាស់ទូក ៧គ្រឿង ដើម្បីចុះរុករក និងជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទាំង ៥នាក់ ដែលត្រូវបានលិចបាត់ទៅក្នុងផ្ទៃទឹកបឹង។កម្លាំងសមត្ថកិច្ចបានរកឃើញ សាកសព ២នាក់ បាត់ខ្លួន០១ និង សមត្ថកិច្ចបានបន្តរុករក និងពីរនាក់ទៀត ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា។ សាកសពជនរងគ្រោះដែលត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃទឹកបឹង នៅរសៀលថ្ងៃម្សិលមិញមានចំនួន ២នាក់ គឺ ១.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ ២៤ឆ្នាំ និង២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ…
-
អង្គទូតចំនួន ១២ ប្រចាំនៅកម្ពុជា ភ្ញាក់ផ្អើលចំពោះសក្ដានុពល និងការអភិវឌ្ឍខេត្តកំពត

កំពត៖ប្រតិភូអង្គទូតចំនួន១២ ស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាប់អារម្មណ៍និងបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តកំពត បន្ទាប់ពីបានទស្សនកិច្ចនិងស្តាប់បទបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ តាមរយៈការរៀបចំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អង្គទូតចំនួន១២ប្រចាំកម្ពុជាបានទស្សនកិច្ចសិក្សាតំបន់សក្តានុពលមួយចំនួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ឯកឧត្តម ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ទស្សនកិច្ចសិក្សារបស់អង្គទូត មកកាន់ខេត្តកំពត ជាផ្នែកមួយនៃកិច្ចការអនុវត្តជំរុញការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបានឆាប់រហ័សឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមបន្តថា វិទ្យាស្ថានបានសម្រេច ដឹកនាំប្រតិភូអង្គទូតចុះមកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត ព្រោះចង់ឱ្យប្រតិភូអង្គទូតបានឃើញដោយផ្ទាល់ភ្នែកអំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពត ដែលជាខេត្តមូយលេចធ្លោរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ មានដូចជា ទេសចរណ៍ និងកសិកម្មជាដើម។ គណៈប្រតិភូអង្គទូតបានទៅទស្សនាតំបន់ចំការម្រេចព្រឹកនិងបានស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ឯកអគ្គរាជទូត រដ្ឋទូត បានបង្ហាញនូវការចាប់អារម្មណ៍ និងកោតសរសើរនូវអ្វីដែលខេត្តកំពតមាន។ អង្គទូតក៏បានអញ្ជើញចូលរួមក្នុងពិធីចែញវិញ្ញាបនបត្រនៅពេលល្ងាចនៅ រីសត អែមប៊ើ ផងដែរ។ក្នុងឱកាសនេះឯកឧត្តម ម៉ៅ ធនិន បានស្នើឱ្យអង្គទូតទាំងអស់ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តកំពត ។ឯកឧត្តមក៏សង្ឃឹមថា វត្តមានរបស់អង្គទូតទាំង១២ដែលអញ្ជើញមកកាន់ខេត្តកំពត មិនមែនជាលើកចុងក្រោយនោះទេ ហើយឯកឧត្តមត្រៀមខ្លួនជានិច្ច ក្នុងការរង់ចាំទទួលស្វាគមន៍វត្តមានរបស់ឯកឧត្តម លោកជំទាវ…
-
ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)នៃប្រទេសជប៉ុន បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រទី២របស់ក្រុមហ៊ុនមីនេបៀ សាខាខេត្តពោធិ៍សាត់កាលព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានឱ្យដឹងថា រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញរបស់ខេត្តនេះ។ ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិលេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាមរយៈខេត្តប៉ោយប៉ែតឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការអបអរសាទរជូនដល់ក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ៕ដោយ៖មុនី