-
ផ្សាយបន្ដផ្ទាល់ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

-
សាលារៀនអន្ដរទ្វីបអាមេរិកាំង ប្រគល់សៀវភៅអប់រំសុខភាពចំនួន ១៤,០០០ក្បាល ដល់ក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ)៖ សាលារៀនអន្ដរទ្វីបអាមេរិកាំង ដែលមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានប្រគល់សៀវភៅអប់រំសុខភាពចំនួន ១៤,០០០ក្បាល ដល់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តបង្រៀនសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព នៅសាលប្រជុំការិយាល័យកណ្តាល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់សាលារៀន អន្តរទ្វីបអាមេរិកកាំង ដែលបានចូលរួមផ្ដល់កិច្ចសហការរៀបចំជាសៀវភៅ ដោយយកទៅបោះពុម្ព និងដាក់ឲ្យប្រើប្រាស់ ហើយបានផ្ដល់ជាសៀវភៅជាង ១ម៉ឺនក្បាល ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការយកទៅចែកជូនដល់សាលាមួយចំនួនដែលមិនទាន់បានបោះពុម្ពចែកទៅដល់ ខណៈសៀវភៅដែលបានបោះពុម្ពកន្លងមក ពុំទាន់អាចឆ្លើយតបនឹងតម្រូវការនៃគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្នុងការយកទៅប្រើប្រាស់បាន ។ លោកជំទាវបានបញ្ជាក់ថា សុខភាពផ្លូវចិត្ត គឺជាកត្តាកំណត់ដល់សុខភាពផ្លូវកាយ បើសិនជាមនុស្សយើងម្នាក់បាក់ទឹកចិត្ត មានបញ្ហាសុខភាពផ្លូវចិត្ត…
-
ឯកឧត្តម ម៉េង ប៉ូគន្ធ ៖ បង្កើនការគ្រប់គ្រងដីតំបន់ប្រព័ន្ធធាររាសាស្ត្រ តាមរយៈស្នើសុំ បន្តធ្វើការចុះបញ្ជីផ្ទៃដី ជាប្លង់កម្មសិទ្ធរដ្ឋ ដើម្បីទុកជាផលប្រយោជន៍ប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ) ៖ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយដ្ឋានកិច្ចការ រដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យមន្ទីរធនធានទឹកនិងឧតុយម ខេត្តបន្ទាយមានជ័យ បង្កើនការគ្រប់គ្រងដីតំបន់ប្រព័ន្ធធាររាសាស្ត្រ ដោយក្នុងនោះបន្តស្នើសុំចុះបញ្ជីផ្ទៃដី អាងទឹកតូចធំ ជាប្លង់កម្មសិទ្ធរដ្ឋ ដើម្បីទុកជាផលប្រយោជន៍ប្រជាជន ។ ឯកឧត្តម ម៉េង ប៉ូគន្ធ ក៏បានលើកឡើងពីទិសដៅផែនការអភិវឌ្ឍ ឬប្រព័ន្ធធារាសាស្ត្ររបស់ក្រសួង ក្នុងការគ្រប់គ្រងដីតំបន់ប្រព័ន្ធធារាសាស្ត្រ គឺបានជំរុញដល់គ្រប់បណ្ដាមន្ទីរធនធានទឹកទូទាំងប្រទេស កដូចជាខេត្តបន្ទាយមានជ័យ ត្រូវ ខិតខំបន្តថែមទៀតនូវ ការងារបច្ចេកទេស វាស់វែងកំណត់ផែនទីព្រំប្រទល់ផ្ទៃដីតំបន់ ប្រព័ន្ធធារាសាស្ត្រជាទ្រព្យរដ្ឋមានដូចជា ស្ទឹង បឹងបួរ ប្រឡាយអូរ និងអាងទឹកជាដើម ហើយរៀបចំឯកសារពេញលេញ ក្នុងការសុំចុះបញ្ជីធ្វើប្លង់កម្មសិទ្វដីធ្លីទ្រព្យរដ្ឋ ដែលជាទ្រសម្បត្តិជាតិដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រភពទឹកធម្មជាតិឬប្រព័ន្ធធារាសាស្ត្រទុកបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ លើការផ្ដល់ទឹកប្រើប្រាស់ក៏ដូជាទឹកស្រោចស្រពក្នុងវិស័យកសិកម្ម ។ ម៉្យាងវិញទៀត ការបន្តសុំទៅខាងសុរិយោដី និងសំណង់ធ្វើការ ចុះបញ្ជីប្រព័ន្ធធារាសាស្ត្រជាប្លង់កម្មសិទ្ធដើម្បី គ្រប់គ្រងជាសម្បត្តិរដ្ឋដែលជាទិសដៅផែនការអភិវឌ្ឍឬប្រព័ន្ធធារាសាស្ត្ររបស់ក្រសួងធនធានទឹកនិងឧតុនិយម ហើយដែលយើងបាននិងកំពុងអនុវត្តបន្តទៀត ។ឆ្លើយតបនិងអនុវត្តបាននូវទិសដៅគ្រប់គ្រងដីតំបន់ប្រព័ន្ធធាររាសាស្ត្រនេះ ឯកឧត្តម ម៉េង ប៉ូគន្ធ បានឲ្យមន្ទីរ…
-
ព្រះមហាក្សត្រ និងហ្លួងម៉ែ ស្តេចយាងពីប្រទេសចិន មកដល់មាតុភូមិកម្ពុជាវិញ ក្រោយពីបញ្ចប់ការពិនិត្យ ព្រះរាជសុខភាព

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយបញ្ចប់ការពិនិត្យ ព្រះរាជសុខភាពនៅប្រទេសចិន ។ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ អំឡុងពេលអវត្តមាន ព្រះមហាក្សត្រនៅកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីកម្ពុជា ។ ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើង នៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ ។…
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទស្សនាមហាកំផែងនៃប្រទេសចិន

(ចិន)៖ បន្ទាប់ពីអញ្ជើញដល់សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាមហាកំផែង ដែលជាកន្លែងប្រវត្តិសាស្ត្រដ៏ល្បីរបស់ប្រទេសចិន និងជាបេតិកភណ្ឌពិភពលោកមួយដែលបានទាក់ទាញអ្នកទេសចររាប់សិបលាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។ ដំណើរទស្សនកិច្ច គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅមហាកំផែងចិន នៅក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងអរិយធម៌ដ៍ចំណាស់ សប្បូរបែបនិងយូរលុងប្រទេសទាំងពីរ និងក៍ជាការភ្ជាប់ទំនាក់ទងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការទំាងវិស័យការទូតសភា ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។ ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរដ្ឋាភិបាលប្រទេសទំាងពីរ បានដាក់ចេញក្នុងផែនការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ មហាកំផែងចិន បានសាងសង់នៅដើមសតវត្សរ៍ទី៣ មុនគ.ស មានប្រវែងសរុប ២១,១៩៦ គីឡូម៉ែត្រ មានទទឹងប្រែប្រួលតាមផ្នែកនីមួយៗ ចន្លោះពី ៤ ទៅ៩ ម៉ែត្រ។ មហាកំផែង បានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៨៧។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន…
-
ប្រតិភូខេត្តបន្ទាយមានជ័យ ២០០នាក់ ធ្វើទស្សនៈកិច្ចស្វែងយល់ពីការអភិវឌ្ឃន៍ ខេត្តភូមិភាគឥសាន្ត

(បន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុវជន ជាង ២០០នាក់ ធ្វើដំណើរតាមរយៈក្បួនរថយន្តក្រុង និង រថយន្តទេសចរណ៍ ផ្ទាល់ខ្លួនជាង ១០គ្រឿងបានចាកចេញ ពីសាលាខេត្ត ក្នុងដំណើឆ្ពោះទៅកាន់ខេត្ត៤ នៃភាគឦសានប្រទេស រយៈពេល ៣ថ្ងៃ ដើម្បីមើលឃើញជាក់ស្តែងនូវការ អភិវឌ្ឍដោយពិតប្រាកដ និងការ ការពារ បាននូវបូរណភាពទឹកដីនៅទីនោះ ។ តាមកម្មវិធី រសៀល ថ្ងៃទី២០ ខែកញ្ញា ទៅដល់ស្រុកស្នួលខេត្តក្រចេះដោយទស្សនាតំបន់អភិវឌ្ឍន៍នៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ (ស្រុកស្នួលខេត្តក្រចេះ-ស្រុកឡុកនិញប៊ិញភឿក),ទស្សនាវិមាន២ធ្នូ ជាទីកន្លែងប្រវត្តិសាស្ត្រ បង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ១៩៧៨ នៅឃុំ២ ធ្នូស្រុកស្នួល ។ ព្រឹកថ្ងៃទី២១ ខែកញ្ញា ប្រតិភូបន្តដំណើរទៅទស្សនកិច្ច តាមបណ្តោយ ផ្លូវជាតិលេខ៨៦ និងសមុទ្រឈើកាត់ស្រុក កែវសីមា ស្រុក អូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងទស្សនារមណីយ ដ្ឋានល្បីៗ រួមមាន ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ…
-
ឯកឧត្តម ហេង សួរ ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៥ នៅវត្តជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌទី៥ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្តជម្ពូវ័ន រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ផ្លែឈើស្រស់ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី។ សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។ ពុទ្ធសាសនិក តែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅចាប់ពីថ្ងៃ ១រោចរហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ក្នុងអំឡុង ១៥ថ្ងៃនេះគឺតាំងចិត្ដដាច់ខាតត្រូវតែទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។…
-
សម្ដេច ម៉ែន សំអន អញ្ជើញប្រកាស ទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅឯសាលមហោស្រព ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ថា « ភារកិច្ចស្នូល ២ ក្នុងចំណោមភារកិច្ចស្នូលនានារបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានការរីកចម្រើន និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ » ។ សម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ខេត្តក្រចេះ គឺជាខេត្តដ៏សំខាន់ និងផ្ដល់ភ័ព្វសំណាង ក៏ដូចជាអាយុជីវិតដល់ប្រជាជន និងប្រទេសកម្ពុជា ដ្បិតថា ភូមិជើងឃ្លូន ឃុំ ២ ធ្នូ ស្រុកស្នួល នៃខេត្តក្រចេះ នេះ គឺជាទីកំណើត នៃរណសិរ្ស ២ ធ្នូ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវបន្តសកម្មភាពរួមចំណែកលើកស្ទួយ និងបំពេញភារកិច្ចជួយសង្គមជាតិ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវបន្តសកម្មភាពការងារឱ្យស្របតាមចក្ខុវិស័យរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាផ្នែកមួយនៃការចូលរួមចំណែកលើកស្ទួយកិច្ចការសង្គម និងបំពេញភារកិច្ចជួយសង្គមជាតិបន្តបន្ទាប់តរៀងទៅ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែម ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់ក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ ដែលកន្លងមកបានខិតខំប្រែងក្នុងការចូលរួមចំណែកបន្តបេសកកម្មរបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនដ៏ធំមួយ បាននិងកំពុងបំពេញភារកិច្ចស្នូលយ៉ាងសកម្ម ក្នុងការកៀរគរនិងប្រមូលផ្តុំយុវជននៅគ្រប់ទិសទី ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ ដើម្បីចូលរួមជាមួយរាជរដ្ឋា-ភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្ថែមថា ការបង្កើតឡើងនូវសហភាពសហព័ន្ធយុវជនកម្ពុជា…
-
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់លោកចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាព និងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយយកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហារដ្ឋសភាធិការធិបតី គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសភាតំណាងប្រជាជនចិន មានជាអាទិ៍ ជួបសម្តែងការគួរសមនិងពិភាក្សាការងារទ្វេភាគី ជាមួយ លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងជួបសម្តែងការគួរសមជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភា ប្រឹក្សានយោបាយប្រជាជនចិន ។…