Category: ព័ត៌មានជាតិ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កងទ័ពគឺជាសមរភូមិមុខ ដែលចាំបាច់ការជួយជ្រោមជ្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កងទ័ពគឺជាសមរភូមិមុខ ដែលចាំបាច់ការជួយជ្រោមជ្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កងទ័ពគឺជាសមរភូមិមុខ ចំណែកពួកយើងខ្ញុំគឺស្ថិតនៅសមរភូមិក្រោយ ដែលរងចាំជួយជ្រោមជ្រែងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតី និងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រីភាព រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា តាមទំលាប់ជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ តែងតែមានការជួបជុំសំណេះសំណាលសួរសុខទុក្ខរវាងក្រសួង និងអង្គភាពសម្ព័ន្ធមេត្រីភាពដូចជាបញ្ជាការដ្ឋានយោធភូមិភាគ៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីបានដឹងពីការលំបាក បញ្ហាប្រឈមនិងសំណូមពរផ្សេងៗដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អាចជួយបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគ៣ ដែលក្នុងរយៈពេលមួយឆ្នាំមកនេះ បានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររបស់កងទ័ព ក្នុងកិច្ចការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ដំណើររបស់កម្ពុជាតាំងពីឆ្នាំ១៩៧៩…

  • គម្រោងរេដបូកកែវសីមា ចូលរួមក្នុងការអភិវឌ្ឍភូមិ ផ្តល់ឱកាសការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងស្ថាប័នសហគមន៍សម្រាប់ការងារ និងគ្រប់គ្រងដែនជម្រកសត្វព្រៃ

    គម្រោងរេដបូកកែវសីមា ចូលរួមក្នុងការអភិវឌ្ឍភូមិ ផ្តល់ឱកាសការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងស្ថាប័នសហគមន៍សម្រាប់ការងារ និងគ្រប់គ្រងដែនជម្រកសត្វព្រៃ

    (មណ្ឌលគីរី)៖ គម្រោងរេដបូកកែវសីមាចាប់ផ្តើម នៅឆ្នាំ២០១០ លើផ្ទៃដី ១៦៦ ៩៨៣ហិកតា នៃផ្ទៃដីសរុប ដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីប្រជាសហគមន៍ចំនួន ២០ភូមិដែលរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃកែវសីមា ដែលជាភូមិគោលដៅសម្រាប់ទទួល ផលប្រយោជន៍ជាថវិកាសម្រាប់ការអភិវឌ្ឍភូមិ ឱកាសការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងស្ថាប័នសហគមន៍សម្រាប់ការងារ អភិវឌ្ឍភូមិតាមរយៈការចូលរួមគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមារបស់ពួកគាត់។ គិត ត្រឹម ឆ្នាំ២០២៤ គម្រោងរេដបូកកែវសីមាក្រោមបទដ្ឋាន អាកាសធាតុ សហគមន៍ និង ជីវៈចម្រុះ (Climate, Community & Biodiversity Standards)និងបទដ្ឋាន ផ្ទៀងផ្ទាត់កាបូន (Verified Carbon Standard) ត្រូវបានការផ្ទៀងផ្ទាត់ ដើម្បីចេញនូវឥណទានកាបូនចំនួន ៤លើក មកហើយសម្រាប់ការអនុវត្តគម្រោងរេដបូកកែវសីមាពី ឆ្នាំ២០១០ ដល់ឆ្នាំ ២០២១ ដែលទទួលបានឥណទាន កាបូនសរុបចំនួនប្រហែល ១៩លាន ឥណទានកាបូន សម្រាប់លក់នៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ថវិកា ដែលទទួល បាន មកពីការលក់ ឥ ណ ទាន កាបូន នេះ ត្រូវបានយកទៅប្រើប្រាស់លើការងារបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស…

  • ឯកឧត្តម ហួត ហាក់ អនុញ្ញាតជូនក្រុមការងារ CAM-DMC មកពី ១៨ ក្រុមហ៊ុនទេសចរណ៍ ចូលជួបពិភាក្សាការងារ

    ឯកឧត្តម ហួត ហាក់ អនុញ្ញាតជូនក្រុមការងារ CAM-DMC មកពី ១៨ ក្រុមហ៊ុនទេសចរណ៍ ចូលជួបពិភាក្សាការងារ

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ក្រុមការងារដោយយកចិត្តទុកដាក់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើម ការប្តេជ្ញា និងការចូលរួមចំណែករបស់ក្រុមការងារក្នុងការជួយជម្រុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរបន្ថែមទៀត។ ជាមួយគ្នានេះដែរ រាល់ធាតុចូល, បញ្ហាប្រឈម, សំណូមពរដែលលើកឡើងនៅក្នុងកិច្ចពិភាក្សានាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា ៕ ដោយ ៖ ហេង សម្បត្តិ

  • រដ្ឋបាលខេត្តបាត់ដំបងអះអាងថា បុណ្យអុំទូក-បណ្ដែតប្រទីបឆ្នាំ​២០២៤នេះនឹងប្លែកជាងឆ្នាំមុនៗ

    រដ្ឋបាលខេត្តបាត់ដំបងអះអាងថា បុណ្យអុំទូក-បណ្ដែតប្រទីបឆ្នាំ​២០២៤នេះនឹងប្លែកជាងឆ្នាំមុនៗ

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបសម្រាប់ឆ្នាំ២០២៤នេះ ដែលនឹងប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យ​ថ្ងៃចេញព្រះវស្សាផងនិងបង្កនូវបរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកញ្ញា ក្នុងពេលដឹកនាំកិច្ចប្រជុំ បាន​ណែនាំដល់ថ្នាក់ដឹក​នាំ​ក្រុម​ការងារទទួល​បន្ទុករៀបចំ និងរដ្ឋបាលក្រុងស្រុក តាមបណ្តាស្ថាប័ន មន្ទីរ អង្គភាព​ពាក់ព័ន្ធជុំវិញខេត្ត ត្រូវណែនាំបំផុស​ឱ្យប្រជាពល​រដ្ឋត្រូវរៀបចំប្រទីប​ធ្វើពីស្លឹកឈើធម្មជាតិជំនួសឱ្យការធ្វើប្រទីបពីស្នោរប្លាស្ទិក ដើម្បីចៀស​វាងពីផលប៉ះពាល់ដល់បរិស្ថាន និង​ដើម្បីថែរក្សាអនាម័យបរិស្ថាន​ទឹកក្នុងស្ទឹងសង្កែ។ ឯកឧត្តម សុខ លូ បានអំពាវនាវដល់សាធារណជន និងភ្ញៀវទេស​ចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋដែលធ្លាប់បានរៀបចំនូវ​​កន្ទោង​ប្រទីប​ធ្វើអំពីជ័រ ឬប្លាស្ទិក ធ្លាប់បានធ្វើរយៈពេលកន្លងមកសូមប្តូរជំនួសដោយ​ការធ្វើពីដើមចេក​ ស្លឹកចេក ស្លឹកត្នោត ឬ ប្រភេទស្លឹកឈើ​ធម្មជាតិ​ផ្សេងៗ ។នេះដើម្បីបង្ហាញពីការចូលរួមចំណែក​លើកស្ទួយតម្លៃជាតិ តម្លៃវប្បធម៌ប្រពៃណី និងបរិស្ថានសង្គមកាន់តែ​ប្រសើរ ជាពិសេស​ដើម្បីការបណ្តុះនូវស្មារតីទាំងអស់គ្នា ដើម្បីជំរុញក្នុងការថែរក្សា​នូវអនាម័យបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តឱ្យបានកាន់តែ​ល្អប្រសើរ ដើម្បីប្រែក្លាយក្រុងបាត់ដំបង ទៅជាទីក្រុងវៃឆ្លាត( Smart City) និងជាទីក្រុង បៃតង។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានណែនាំដល់ក្រុមការងារត្រូវពិនិត្យឡើងវិញលើការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ប្លែកៗជាងឆ្នាំមុនៗ។ ពិធីបុណ្យអុំទូក និងបណ្ដែត​ប្រទីបឆ្នាំ២០២៤នេះ នឹងមានប្រទីបខ្នាត​ធំខុស​ប្លែកពីឆ្នាំមុនៗនិងច្រើនជាងឆ្នាំមុនៗ ។ តាមកម្មវិធីពិធីបុណ្យអុំទូកឆ្នាំនេះ ក៏មានការប្រណាំងទូក “ង” ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ…

  • ប្រធានកិត្តិយសនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន៖ការលុបបំបាត់ជំងឺគ្រុនចាញ់​បានគឺ​ផ្តើមចេញពីយើង​ទាំងអស់គ្នា

    ប្រធានកិត្តិយសនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន៖ការលុបបំបាត់ជំងឺគ្រុនចាញ់​បានគឺ​ផ្តើមចេញពីយើង​ទាំងអស់គ្នា

    កំពង់ស្ពឺ៖ប្រធានកិត្តយស​នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃ ក្រសួងបរិស្ថាន លោកជំទាវ ជា សុផាកន្នី បានបញ្ជាក់ថា ការលុប បំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងចេញពីកម្ពុជា គឺផ្តើមចេញពី យើងទាំងអស់គ្នា ។យើងទាំងអស់គ្នាអាចធ្វើបាន ដោយគ្រាន់តែគេង ក្នុងមុងជ្រលក់ថ្នាំរាល់ថ្ងៃ និងបំបាត់ឱ្យអស់ប្រភពនៃជម្រកមូស។ លោកជំទាវថ្លែងបែបនេះក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាននិងមន្ត្រីជំនាញនៃក្រសួងសុខាភិបាលចុះ​អប់រំផ្សព្វផ្សាយស្តីពី​ការបង្កា រ ទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិសាស្ត្រសហគមន៍ចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងឱកាសនៃការអប់រំផ្សព្វផ្សាយនោះ ប្រធានកិត្តិយស​នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថានបាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​សហគមន៍​អ្នកផ្តល់​ជំនួយ​នានាសូម​បន្ត​នូវកិច្ច​សហការ​ជាមួយ​ក្រសួងប​រិស្ថាន ដើម្បី​លើកកម្ពស់​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការពង្រឹង​សមត្ថភាព និង​សុខុមាលភាព​មន្ត្រី​ឧទ្យានុរក្ស និង​គណៈកម្មការ សហគមន៍​តំបន់​ការពារ​ធម្មជាតិដើម្បី​ចូលរួម​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឱ្យ​កាន់តែ​ស៊ីជម្រៅ កាន់តែ​ទូលំទូលាយ និង​កាន់តែ​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ​កម្ពុជាអាចធ្វើ​ដំណើរ​ទៅកាន់​អនាគត​មួយ​ដែល​គ្មាន​ជំងឺ​គ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខ៕ អត្ថបទ៖ម៉ុន សំអាត

  • អភិបាលខេត្តកំពង់ចាមសួរសុខទុក្ខកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៦ និងសម្ពោធអគារមន្ទីរពេទ្យមួយខ្នង

    អភិបាលខេត្តកំពង់ចាមសួរសុខទុក្ខកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៦ និងសម្ពោធអគារមន្ទីរពេទ្យមួយខ្នង

    កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពី​ព្រឹកថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំ​គណៈ​ប្រតិ​ភូ​ខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៃកង​ពលតូចអន្តរាគមន៍លេខ៦ និងសម្ពោធអគារមន្ទីរពេទ្យ បរិក្ខាពេទ្យដែល ជាអំណោយរបស់ឯកឧត្តមនិងលោកជំទាវ ស្ថិតនៅក្នុងបរិវេណកង​ពល​តូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគ​បរិភោគ រួមនិងថវិកាមួយចំនួន ជូនឧបត្ថមដល់កងពល និងវីរៈកងទ័ព​ទាំងអស់ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៦ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នេះ៕ដោយ៖លី ពៅ

  • បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នាំអំណោយសម្ដេចធិបតីនិងលោកជំទាវ ចែកជូនដល់អតីតយុទ្ធជនចំនួន១១០ គ្រួសារ នៅឃុំក្រាំងល្វា

    បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នាំអំណោយសម្ដេចធិបតីនិងលោកជំទាវ ចែកជូនដល់អតីតយុទ្ធជនចំនួន១១០ គ្រួសារ នៅឃុំក្រាំងល្វា

    កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល ចុះមូល​ដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកញ្ញា បានអញ្ជើញសួរ​សុខទុក្ខអតីតយុទ្ធជន ចំនួន ១១០គ្រួសារ ដែលកំពុងរស់នៅតំបន់ដី​សម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។ ពិធីខាងលើមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជា​ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។      ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់ថា អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង មានការចូលរួមសបន្ថែមពី ឯកឧត្តមអភិបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ទាំង៨…

  • ឯកឧត្តម សោម ស៊ុន ចុះពិនិត្យការសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជនកម្ពុជាឃុំដងកាំបិត

    ឯកឧត្តម សោម ស៊ុន ចុះពិនិត្យការសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជនកម្ពុជាឃុំដងកាំបិត

    កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជា​ជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារ​គណបក្សចុះ​មូលដ្ឋាន​ស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត និងសហការី ចុះពិនិត្យលទ្ធផលនៃ​ការសាងសង់​ទីស្នាក់ការគណបក្ស​ឃុំ និងសួរសុខទុក្ខសមាជិកគណបក្ស ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងក្រុមជាងសំណង់ ដែលកំពុងសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ។ លោក ឃួន សុខមករា តំណាងឱ្យក្រុមជាងសំណង់ បានបញ្ជាក់​កាលពីថ្ងៃទី២០ ខែកញ្ញាថា ក្នុងរយៈពេល៧ថ្ងៃ នៃការសាងសង់​ទីស្នាក់ការគណបក្សប្រជាជននៅឃុំដងកាំបិត ក្រុមជាងបានដំណើរ​ការអនុវត្តតាមគម្រោងប្លង់ ដែលបានគ្រោងទុក ហើយគិត​មកដល់​ពេលនេះលទ្ធផលទទួលបាន៤០ភាគរយ នៅសប្តាហ៍ក្រោយ និងដំឡើងដំបូល រៀបជញ្ជាំងឥដ្ឋបង្ហើយនៅផ្នែកខាងក្រោម។ ដោយឡែកសមាជិកគណបក្ស ដែលមានជីវភាពខ្វះខាត ៧ គ្រួសារ​នៅភូមិស្រែវាលខាងលិច និងខាងកើត បានទទួល​អំណោយ​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតាមរយៈ​ឯកឧត្តម សោម ស៊ុន មាន អង្ករ មី ត្រីខកំប៉ុង និងទឹកត្រី ទឹកស៊ីអ៊ីវ ។ចំពោះអ្នកបើកបរកាណូត ដឹកជញ្ជូនសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់​ដងស្ទឹងសែន២នាក់បានទទួល អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មាន…

  • មន្រ្តីក្រសួងព័ត៌មានសំណូមពរដល់អង្គភាពរដ្ឋក្នុងខេត្តកែប សហការជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយពីសមិទ្ធផល

    មន្រ្តីក្រសួងព័ត៌មានសំណូមពរដល់អង្គភាពរដ្ឋក្នុងខេត្តកែប សហការជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយពីសមិទ្ធផល

    កែប៖ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំខេត្តកែបទទួលបន្ទុក​វិស័យព័ត៌មានបានជំរុញដល់បណ្តាមន្ទីរអង្គភាព និងអាជ្ញាធរ​ក្រុង ស្រុក ត្រូវស្រុះដៃគ្នាផ្សព្វផ្សាយនូវសក្តានុពលរបស់ខេត្ត ជាពិសេសផលិត​ផល​ទេសចរណ៍ថ្មីៗ ដែលរដ្ឋបាលខេត្តកែប​សម្រេច​បាន ក្នុងន័យ​ទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកែបអោយបានច្រើន។ លើកឡើងនូវចំណុចនេះកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារ ៩ខែនៃឆ្នាំ​២០២៤ របស់មន្ទីរព័ត៌មានខេត្តកែប និងពង្រឹងវិស័យព័ត៌មាន​ក្រោមអធិបតីភាពឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន និងលោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យ ។  ​លោក ប៊ុន យោង អភិបាលរងខេត្តកែបបានថ្លែងថា មន្ទីរព័ត៌មាន​ខេត្តកែប​ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់គាំទ្រ​រាល់ដំណើរ​ការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយរាល់ខ្លឹមសារ​សំខាន់ៗ​របស់រដ្ឋបាលខេត្ត និងបណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ដែល​ជ្រកក្រោមឆ័ត្ររបស់រដ្ឋបាលខេត្ត ។ ​ចំណែកឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន​ទទួលបន្ទុកលើខេត្តកំពត និងកែប បានកោតសសើរ​ចំពោះ​លទ្ធផល​សម្រេចបានរបស់មន្ទីរព័ត៌មានខេត្តកែប ដែលបានបំពេញតួនាទីរបស់​ខ្លួនក្នុងនាមជាសេនាធិការរបស់ក្រសួងព័តមាន ។តាមរយៈមន្ទីរព័​ត៌​មាន តំបន់ទេសចរណ៍ ក្នុងខេត្តកែបត្រូវបានផ្សព្វផ្សាយ​ដល់មហាជន បានយ៉ាងទូលំទូលាយ។ ​  ឯកឧត្តម​បានស្នើដល់បណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុង​ខេត្តកែប ផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មាន ផ្តល់នូវលទ្ធផល​សកម្មភាពការងារ ដែលខ្លួនសម្រេចបាន…

  • លោកកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន កាន់បិណ្ឌ៣ និងនាំបច្ច័យជាង​មួយម៉ឺនដុល្លាជួយកសាងព្រះវិហារវត្តភ្នំតាក្រោកសត្ថារាម

    លោកកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន កាន់បិណ្ឌ៣ និងនាំបច្ច័យជាង​មួយម៉ឺនដុល្លាជួយកសាងព្រះវិហារវត្តភ្នំតាក្រោកសត្ថារាម

    កំពត៖ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមជាមួយ សមាជិក សមាជិកាគណ:កិត្តិយស និងគណ:ប្រតិបត្តិនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (បិណ្ឌ៣)នៅវត្តភ្នំតាក្រោកសត្ថារាម ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ។ នៅក្នុងឱកាសនោះ លោកជំទាវបាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិខេត្តកំពត ដែលលោក​តែយក​ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទាំងខេត្ត  ពិសេសបានគាំទ្រ និងលើក​ទឹកចិត្ត រាល់សកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាពេលកន្លង។ គណៈកម្មការវត្តបានបញ្ជាក់ថា  បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណី​ជាតិឆ្នាំនេះប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានមកវត្ត ហើយ​ទោះវត្តនៅលើភ្នំដាច់ស្រយាលតែព្រះសង្ឃមិនខ្វះចង្ហាន់ទេ។ ក្នុងឱកាសនេះលោកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន បានប្រគេន​ព្រះសង្ឃនូវអង្ករ២បាវ ត្រីខ៥យួរ ស្ករស៥គីឡូ ទឹកស៊ីអ៉ីវ៥យួរ ប្រេងឆា២ដបធំ តែ៥កញ្ចប់ ធូប៥ដុំ ប៊ីចេង៥គីឡូ មី៥កេស កាហ្វេ២កញ្ចប់ធំ ទឹកត្រី៥យួរ ត្រីងៀត៥គីឡូ ទឹកក្រូចទឹកផ្លែ​ឈើ៥កេស សៀងផ្អែម១០គីឡូ ខ្ទឹមស៥គីឡូ សាប៊ូម្សៅ៥កញ្ចប់…