-
ហុងកុងនឹងប្រើចុងភៅមនុស្សយន្ត ចម្អិតអាហារត្រឹម៣នាទី

ក្រុមហ៊ុន Hestia Technology Limited ដែលត្រូវបានបង្កើតឡើង នៅទីក្រុងហុងកុង ក្នុងឆ្នាំ២០១៨ កំពុងធ្វើបដិវត្តផ្ទះបាយនៅភោជនីយដ្ឋាន ជាមួយនឹងការបង្កើតចុងភៅមនុស្សយន្ត ៣ម៉ឺនគ្រឿង ដែលអាចធ្វើម្ហូបរួច ត្រឹម៣នាទី នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Technology Innovation កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនរំពឹងថា នឹងអាចរកចំណូលបាន ២៥៦លានដុល្លារអាមេរិក ពីការអាហារដ្ឋានស្វ័យប្រវត្តិពេញលេញបែបនេះ ដោយពួកគេគ្រោងរៀបចំមុខម្ហូប ជាង២០០មុខ រួមទាំង មុខម្ហូបបែបចិន និងអ៊ីតាលី។ អតិថិជនអាចជ្រើសរើសមុខម្ហូប នៅលើ Tablet ហើយមនុស្សយន្ត ឬ មនុស្សនិម្មិត AI គ្រប់គ្រងអ្វីៗ គ្រប់យ៉ាង រាប់ពីការទៅយកគ្រឿងផ្សំ ចម្អិនអាហារ ហើយលាងសម្អាតចាន ក្នុងរយៈពេលតិចជាង១៥ វិនាទី ដើម្បីអាចរៀបចំសម្រាប់មុខម្ហូបបន្ទាប់។ ប្រភពបន្តថា ប្រព័ន្ធចុងភៅយន្ត Hestia នឹងកាត់បន្ថយថ្លៃថាមពលរហូតដល់ ៥០% ថ្លៃពលកម្ម ៦៦%, ការប្រើប្រាស់ទឹក ៦៤% និង ការប្រើប្រាស់ប្រេង ៦០%។ ពួកគេក៏កាត់បន្ថយការងាររបស់មេចុងភៅធំផងដែរ ដែលអនុញ្ញាតឱ្យមេចុងភៅ ផ្តោតអារម្មណ៍…
-
មជ្ឈមណ្ឌលភាសា (Aii) និងសាលារៀន (AIS) បើកសម្ពោធអគារសិក្សាថ្មី នៃសាខាទួលសង្កែ ដើម្បីពង្រីកខ្លួនក្នុងការលើកស្ទួយវិស័យសិក្សាអប់រំនៅកម្ពុជា

(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ ដែលមានការបំពាក់ទៅដោយសម្ភារៈបរិក្ខារសិក្សាទំនើបៗ និងសម្បូរបែប ដើម្បីបំពេញដល់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធផ្សេងៗ ជូនដល់សិស្សានុសិស្សផងនោះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។ អ្នកឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះ អាចទទួលសិស្សឱ្យចូលរៀនបានរហូតដល់ទៅជាង ១,៧៥០នាក់ ហើយក្នុងអគារសិក្សាទាំងមូល មានភាពធំទូលាយ និងមានបរិយាកាសស្រស់ស្រាយ ខណៈដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែបោះជំហានទៅមុខជានិច្ច ក្នុងគោលបំណងពង្រីកខ្លួនដោយឥតឈប់ឈរ ក្នុងការលើកស្ទួយវិស័យសិក្សាអប់រំនៅកម្ពុជា ស្របទៅតាមបរិបទថ្មីនៃយុគសម័យឌីជីថល និងបច្ចេកវិទ្យាដ៏ទំនើប ។ មជ្ឈមណ្ឌលភាសា អេ…
-
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមន្រ្តីក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទបីខេត្ត អញ្ជើញសួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រី

បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង មេបញ្ជាការរងយោធភូមិភាគទី៥ រួមនិងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើរជើងលេខ៥២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ សម្ដែងនូវការស្វាគមន៍វត្តមានគណៈប្រតិភូដែលបានអញ្ជើញនៅដល់ផ្ទាល់ក្នុងសប្ដាហ៍នេះ ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២បានបង្ហាញនូវមនោសញ្ចេតនាត្រេកអររំភើបរីករាយឥតឧបមា ចំពោះគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ និងតែងគិតគូរពីសុខទុក្ខនិងពីការលំបាករបស់កងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដោយបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់កងពលតូចថ្មើរជើងលេខ៥២ទាំងស្មារតី សម្ភារៈ ថវិកា សម្រាប់កសាងអង្គភាព។នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខនិងសមរភូមិក្រោយរវាងមន្ត្រីរាជការស៊ីវិលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ក្នុងឱកាសនេះដែរឯកឧត្តម អ៊ិន ចន្ថា បានរំលេចនូវការដឹងគុណ និងការ ” អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណសម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេ្ទសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ “។ឯកឧត្តមបានកោតសរសើរចំពោះយោធិនទាំងអស់ ដែលជានិច្ចជាកាលតែងតែខិតខំពុះពារ ព្យាយាមជម្នះឧបសគ្គតូចធំគ្រប់បែបយ៉ាង និងប្រកៀកស្មាគ្នាការពារជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយក៏បានសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ។…
-
ភូមិវត្តបូព៌ដាក់ឱ្យដំណើរការគម្រោងសហគមន៍ទេសចរណ៍ បន្ទាប់ពីជាប់ក្នុងចំណាត់ថ្នាក់ជាទីតាំងដ៏សែនមនោរម្យរបស់ពិភពលោក

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបបានដាក់ឱ្យដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌។នេះជាផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីភូមិវត្តបូព៌ទាំងមូល បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក។ គម្រោងនេះជាការអនុវត្តរួមគ្នារវាងអាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិវត្តបូព៌ផងដែរ។លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ក្នុងពិធីសម្ពោធថា ភូមិវត្តបូព៌ ទាំងមូល បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២។ ចំណាត់ថ្នាក់ Time Out ដែលត្រូវបានផ្សាយបន្តដោយ CNN ផងដែរនោះ មានការសរសេររៀបរាប់ពីសកម្មភាពដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ទីអារាមមួយនេះក៏នឹងគ្រោងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។ ដោយឃើញពីភាពសម្បូរបែបទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់…
-
សិស្សានុសិស្សសាលាបឋមសិក្សាចំបក់ ជិត ១ពាន់នាក់ ទទួលបានការអប់រំសីលធម៌បែបព្រះពុទ្ធសាសនា ពីសំណាក់ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បាននិមន្តអប់រំសីលធម៌បែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស ៨៨២នាក់ នៅសាលាបឋមសិក្សាចំបក់ ស្រុកសំរោងទង។ នាឱកាសនោះដែរ ព្រះរតនសោភ័ណ ម៉ន បឿន ក៏បានផ្ដល់នូវគន្លឹះសិក្សាតាមបែបព្រះពុទ្ធសាសនា និងការអប់រំចិត្តដល់សិស្សានុសិស្សដើម្បីប្រតិបត្តិក្នុងការសិក្សាប្រកបដោយប្រសិទ្ធផល និងយកមេរៀនទាំងនេះប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ ជាពិសេសគន្លឹះធ្វើយ៉ាងណាឱ្យរៀនសូត្រឆាប់ចេះ ឆាប់ដឹង ឆាប់យល់ ចងចាំបានយូរ ព្រមទាំងបកស្រាយចម្ងល់របស់សិស្សានុសិស្សថែមទៀត។ ចតុស្តម្ភនៃការអប់រំនៅ កម្ពុជា បានរួមចំណែកបណ្តុះមនុស្សឱ្យរៀនរស់ដោយពហុចំណេះ រួមមាន រៀនដើម្បីចេះដឹង, រៀនដើម្បីចេះធ្វើ, រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរួមរស់ជាមួយគ្នា។ ក្នុងនោះ ការរៀនដើម្បីមានសីលធម៌ល្អ គឺជាផ្នែកសំខាន់មួយនៅក្នុងចតុស្តម្ភនៃការអប់រំ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់។ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ក្របដោយសីលធម៌, សមធម៌ និងបរិយាបន្ន គឺជាគោលដៅយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះរាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើ៖ ការពង្រឹង និងការបង្កើនកិច្ចសហការក្នុងការអប់រំអំពី សីលធម៌, គុណធម៌ និងសុជីវធម៌…
-
បញ្ជ្រាបការយល់ដឹងពីបេតិកភណ្ឌ នាំសិស្សសាលាបឋមសិក្សា២០០នាក់មកទស្សនកិច្ចសិក្សាប្រាសាទបន្ទាយសំរ៉ែ

ភ្នំពេញ៖សិស្សានុសិស្សចំនួន២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល នៅថ្ងៃទី១៩ និង២០ ខែកញ្ញា ឆ្នាំ២០២៤បានមកទស្សនកិច្ចសិក្សាអំពីកិច្ចការងារអភិរក្សប្រាសាទបន្ទាយសំរ៉ែនៅ បន្ទាប់ពីបានសិក្សាអំពីទ្រឹស្តីនៅក្នុងថ្នាក់រៀនអស់រយៈពេលជាច្រើនខែមក។ពួកគេជាសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គោលបំណងដឹកនាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សានៅប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា នៅតំបន់រមណីយដ្ឋានអង្គរនេះ គឺដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអរិយធម៌ ការរៀបចំរមណីយដ្ឋានអង្គរ ជាពិសេសបង្ហាញនូវភាពជាក់ស្តែង នៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍដោយចីរភាពជាយូរអង្វែងសម្រាប់តំបន់អង្គរ។ ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងអំពីការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មកអាជ្ញាធរជាតិអប្សរា មានវគ្គបណ្តុះបណ្តាលមួយដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មាននៅ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕ដោយ៖ម៉ាដេប៉ូ
-
ខេត្តកែបប្រារព្ធសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់

កែប៖ រួមជាមួយរដ្ឋបាលខេត្តកែប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការ ធ្វើអធិការកិច្ចសំណង់ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ក្រោមអធិបតីភាពរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ចំនួន២រូប គឺ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ និងឯកឧត្តម ឡៅ ទិព្វសីហា លោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងមន្ត្រីជំនាញ ពាក់ព័ន្ធនៅសាលាខេត្តកែប។ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ក្នុងសិក្ខាសាលាកាលពីដើមសប្ដាហ៍ ថាសិក្ខាសាលានេះមានសារៈសំខាន់ សម្រាប់មន្ទីរជំនាញ,អាជ្ញាធរដែនដីនិងបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ក្នុងខេត្តកែប។នេះជាបទពិសោធន៍។កន្លងទៅក្នុងវិស័យសំណង់នេះតែងកើតមានការប្តឹងផ្តល់រវាងម្ចាស់សំណង់ និងអ្នកម៉ៅការ ដោយកត្តាផ្សេងៗ។ លោកក៏រំពឹងខ្ពស់ដែរថាមន្រ្តីអធិការកិច្ចនឹងចាប់ផ្តើមចុះត្រួតពិនិត្យលើការងារនេះដើម្បីទប់ស្កាត់រាល់វិវាទណាមួយដែលកើតឡើង រវាងអ្នកម៉ៅការ និងម្ចាស់សំណង់ ក្រោយបញ្ចប់ការសាងសង់។ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់ដែលជា វិស័យកំពុងមានការរីកចម្រើន ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ ដូចជា ការសាងសង់ ការជួសជុលការរុះរើដោយ គ្មានលិខិតអនុញ្ញាតឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម។ប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ សូមអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ត្រូវពង្រឹងការ គ្រប់គ្រងលើវិស័យនេះ និង…
-
រដ្ឋបាលខេត្តសៀមរាបចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម

សៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាល ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការនៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌ១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បន្ទាប់ពីបំពេញកិច្ចតាមទំនៀមទម្លាប់ប្រពៃណីសាសនា ឯកឧត្តម ប្រាក់ សោភ័ណ ព្រមទាំងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាបានប្រគេនទេយ្យទានមាន គ្រឿងឧបភោគ បរិភោគ ចំនួន១០មុខ និងបច្ច័យចំនួន ២លានរៀលនិងបច្ច័យចូល រួមរបស់មន្ត្រីរាជការក្នុងមួយវត្តៗ ព្រមទាំងបានជូនក្រណាត់ស និងថវិការៀល ដល់ដូនជី តាជី ក្នុងវត្តនីមួយៗចំនួន៥០នាក់ ។ ព្រះសាសនសត្ថា តង់ តន ព្រះបញ្ញាវិមលបាឡាត់គណខេត្តជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរៈដីកាថាពិធីកាន់ បិណ្ឌនិងភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ន៕ដោយ៖ ប៊ុន រដ្ឋា
-
រដ្ឋបាលខេត្តរតនគិរីអញ្ជើញកាន់បិណ្ឌនៅវត្តឦសាន្តរតនារាម ហៅវត្តភ្នំស្វាយ

រតនគិរី៖ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ,ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌ១ នៅវត្តឦសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ ក្នុងឱកាសកាន់បិណ្ឌនេះដែរ ថ្នាក់ដឹកនាំខេត្តបាននាំយកនូវគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃមាន អង្ករ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល ប៊ីចេង ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យ២លានរៀល។ដោយឡែកឆ្លើយតបនឹងការបិណ្ឌបាត្ររបស់ព្រះសង្ឃឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវបានប្រគេនបច្ច័យ១លានរៀល និងឯកឧត្តម ជា ថាវរិទ្ធ ចំនួន១លានសម្រាប់ ពេញមួយឆ្នាំដែរ។ ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីដែលបានចែកឋានទៅ ៕ដោយ៖ គតិ យុត្ត
-
ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិននូវែលសេឡង់ មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតីថា រដ្ឋាភិបាលនូវែលសេឡង់នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ សម្ដេចធិបតី ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រលើវិស័យជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរ។ សម្តេចធិបតីបានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ។ សម្ដេចធិបតី និងឯកឧត្តម ឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានអាទិ៍៖ ការអប់រំ…