Category: ព័ត៌មានជាតិ

  • សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែក​លើក​កម្ពស់ ទំនាក់ទំនងប្រទេសទាំងពីរ

    សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែក​លើក​កម្ពស់ ទំនាក់ទំនងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រះរាជាណាចក្រ​កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែក លើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ។ ការបញ្ចាក់របស់សម្ដេចធិបតី ក្នុងឱកាស អនុញាតិឱ្យឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការ​គួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើន​នៃ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការ​ដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់​សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាង​សកម្ម​របស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាង…

  • មូលនិធិអាស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពគ្នាថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស

    មូលនិធិអាស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពគ្នាថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស

    (ភ្នំពេញ)៖ មូលនិធិអាស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពគ្នាថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស ។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកស្រី លូរាល់ មីលឺ បានគោរពជម្រាបជូនសម្ដេចធិបតី ដោយសង្ខេប អំពីការងារសំខាន់ៗ របស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំ កន្លងមក និងវឌ្ឍនភាពការងារ នៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។ ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រី នាយកប្រតិបត្តិ បានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការស្វែងយល់ទាក់ទិននឹងគោលនយោ​បាយ​ដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការស្វែងយល់ទាក់ទិននឹងគោលនយោ​បាយ​ដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំបាឋកថា ដើម្បី​ពង្រីក​ការស្វែងយល់ទាក់ទិននឹងគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជាប្រយោជន៍ក្នុងការកសាងប្រទេសជាតិឱ្យបានល្អប្រសើរ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកា​ស​​​អញ្ជើញជាអធិបតីបាឋកថា ស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅ​កម្ពុជា ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានអបអរសាទរ និងកោតសរសើរចំពោះ​កម្ម​សិក្សា​ការី សិក្ខាកាមឆ្នាំ២០២៤នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានជ្រើស​រើស​អាជីពជាមន្ត្រីរាជការស៊ីវិលក្នុងជីវិតរបស់ខ្លួន ដែលទាមទារនូវការលះបង់ទាំងពេល​វេលា កម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ដើម្បីធ្វើយ៉ាងណាបម្រើឧត្តមប្រយោជន៍ដល់​ប្រទេស​ជាតិ និងផ្ដល់នូវសេចក្តីសុខសុភមង្គលជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រ​ជា​ពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិ​ភាព​ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យ​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ សំរាប់ប្រជាជាតិកម្ពុជា ដោយធ្វើយ៉ាងណា​ជំរុញ​ការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុងទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត ផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបគណៈប្រតិភូ នៃក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបគណៈប្រតិភូ នៃក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ គណៈប្រតិភូ នៃក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ កម្ពុជា បានបើកចំហរទទួលការវិនិយោគពីគ្រប់ប្រទេស ទាំងអស់នៅលើសកលលោក ។ ជាមួយគ្នានេះ តាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំកៀរគរវិនិយោគិនមាន សក្ដា នុពលពីប្រទេសនានារួមទាំងសហភាពអឺរ៉ុបផងដែរ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

  • នាយករដ្ឋមន្ត្រី៖ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ

    នាយករដ្ឋមន្ត្រី៖ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ

    (ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើបណ្ដាញសង្គម នារសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានបញ្ជាក់ថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោត សំឡេងភាគច្រើន លើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ។ សម្ដេចបន្តថា ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោត របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលជួបឯកអគ្គរាជទូតនូវែលសេឡង់

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលជួបឯកអគ្គរាជទូតនូវែលសេឡង់

    នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។ ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណឯកឧត្តម Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគីនូវែលសេឡង់ឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយនៃប្រទេសសមាជិកអាស៊ាន ដែលមានធរុជនជនជាតិនូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តដល់សិស្សានុសិស្សចាប់យការសិក្សាជំនាញឌីជីថល

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តដល់សិស្សានុសិស្សចាប់យការសិក្សាជំនាញឌីជីថល

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ និងសូម ជូនពរឱ្យទទួលបានជោគជ័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ បច្ចេកវិទ្យាឌីជីថល (Digital Technology) ក្នុងនោះ បច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technology) បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ការធ្វើអាជីវកម្ម និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណា ចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងគោលដៅស្វែងរក ការងារបានល្អ និងបានចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ ជាពិសេស ចូលរួមចំណែកលើក ស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស និងជាលើកទី១ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស និងជាលើកទី១ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា

    (កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានគូសបញ្ជាក់ថា ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់ ។ នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្រ្តដែលយើងបានបញ្ចប់ការងារចុះបញ្ជីដីធ្លីឡើងវិញនៅទូទាំងប្រទេស ដែលការងារនេះគឺតម្រូវឱ្យចំខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជាក្រោយឆ្នាំ១៩៧៩ ។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានឱ្យដឹងថា មកទល់ពេលនេះក្បាលដីដែលបានវាស់វែងរួចមានប្រមាណជាង ៧លាន ៥សែនក្បាលដី និងនៅសល់ប្រមាណជាង ១ លានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ។ ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងផ្ដល់នូវសេវាគាប់ចិត្តជូនប្រជាពលរដ្ឋដែលអាចប្រើប្រាស់សេវាគ្រប់បែបយ៉ាងរបស់ក្រសួងបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិតនិងមានភាពងាយស្រួលរហ័សទាន់ចិត្ត ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បន្តរួមគ្នាជំរុញការអភិវឌ្ឍខេត្តបន្ថែមទៀត មានភាពទាក់ទាញ ដើម្បីទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅរបឱ្យកាន់តែប្រសើរឡើង ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា…

  • អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ធំ ចាត់ទុកការជួបជុំគ្នាធ្វើបុណ្យធ្វើទាន ក្នុងពិធីបុណ្យកាន់បិណ្ឌ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព

    អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ធំ ចាត់ទុកការជួបជុំគ្នាធ្វើបុណ្យធ្វើទាន ក្នុងពិធីបុណ្យកាន់បិណ្ឌ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព

    (កំពង់ធំ)៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងចាត់ទុកការជួបជុំគ្នាជាមួយក្រុមការងារ និងប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន ក្នុងពិធីបុណ្យកាន់បិណ្ឌ នៅថ្ងៃថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី១ នៅវត្តសង់ឃ្លាំង វត្តធម្មនាថ និង វត្តសន្ទុកក្រៅ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ គឺដោយសារ ប្រទេសជាតិ មានសុខសន្តិភាព ។ សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌឆ្នាំនេះ ចាប់ផ្ដើមពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ ពិធីកាន់បិណ្ឌនេះ ត្រូវបានប្រជាជនកម្ពុជា ធ្វើការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា ហើយតាមទំនៀមទំលាប់ខ្មែរ…

  • អភិបាលខេត្តកណ្ដាល បានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក 

    អភិបាលខេត្តកណ្ដាល បានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក 

    (ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីចែកបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកប័ណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ជាពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញ​មកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន។ ពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះ​ប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់​សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមាន​កម្មសិទ្ធិ​គឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុត​ពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ឯកឧត្តមអភិបាកខេត្ត បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាន​នៅថ្ងៃនេះ​គឺមាន QR Code ផ្ទុកទិន្នន័យព័ត៌មានរបស់ម្ចាស់កម្មសិទ្ធិ មាននិយាមការច្បាស់លាស់ បញ្ជាក់ពីទីតាំង ព្រំដី និងទំហំដីពិតប្រាកដ អាចធានាបាននូវសុវត្ថិភាពដីធ្លី បញ្ជៀសបាន​នូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដីជាដើម ហើយមិនមានអ្នកណាម្នាក់អាចរំលោភបំពាន​លើព្រំដីរបស់បងប្អូនប្រជាពលរដ្ឋបានឡើយ ឯកឧត្តមអភិបាលខេត្តបាន សង្ឃឹមយ៉ាង​មុត​មាំថា ចាប់ពីថ្ងៃទទួលបានកម្មសិទ្ធិដីធ្លីនេះតទៅ ប្រជាពលរដ្ឋនៅភូមិចុងកោះនឹងមិន​មាន​ទំនាស់ដីធ្លីកើតឡើងទៀតឡើយ។ ក្រៅពីការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីវាស់វែង និងអាជ្ញាធរស្រុកលើកដែក ដែលបានខិតខំយកចិត្តទុកដាក់ចាប់តាំងពីការវាស់វែងដំបូង រហូតដល់សម្រេចបាន​ការចែកប័ណ្ណនាពេលនេះ…