-
កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផលនៅស្រុកកំពង់លែង និងស្រុកជលគិរី

កំពង់ឆ្នាំង៖កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ សកម្មភាពខាងលើនេះក្នុងនោះ ទី១. កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយ លោកអ៊ូ សោភ័ណ នាយរងខណ្ឌសហការជាមួយអធិការនគបាលស្រុកកំពង់លែង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុង ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចាប់ពីចំណុចភ្នំត្រង់ ទៅដល់ផ្លូវ ៥០C និងបានរុះរើបំផ្លាញចោលរបាំងស្បៃមុង ដែលជាបទល្មើសជលផល។ ទី២.កម្លាំងខណ្ឌរដ្ឋបាលជលផលសហការជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដែលឧបករណ៍របាំងស្បៃមុង ស្ថិតនៅចំណុចមេទឹកដីក្រហម មេទឹកសារកា ភូមិកោះថ្កួវ ឃុំកោះថ្កូវ ស្រុកជលគិរី ។ក្នុងសកម្មភាពនេះសមត្ថកិច្ចបានរុះរើ ដុតបំផ្លាញចោលនៅនឹងកន្លែងវត្ថុតាងរួមមាន រុះរើរបាំងស្បៃមុងចំនួនពីរករណី ស្មើនឹង ៦១កន្លែង ប្រវែង ១ ៣៥០ ម៉ែត្រ ,លូស្បៃមុងចំនួន៦១, បង្គោលចំនួន ៦៥០ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ៧០គីឡូក្រាម៕ដោយ៖សុខ គឹមសៀន
-
ទូកងខ្លាខ្មៅសាមគ្គីមានជ័យ ត្រៀមខ្លួនប្រកួតប្រណាំងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ

កំពង់ធំ ៖ ពិធីប្រណាំងទូកដែលជា ទំនៀមទំលាប់ប្រពៃណីខ្មែរ ត្រូវបានប្រារព្វជារៀងរាល់ឆ្នាំ ដោយមានកីឡាករ កីឡាការិនី ចូលរួមក្នុងពិធីប្រណាំងទូក ដែលនឹងប្រារព្ធឡើងនៅខេត្តកំពង់ធំនាពេលខាងមុខនេះ ។ក្នុងនោះទូកដែលមានឈ្មោះថា “ខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ” តំណាងឱ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា បានទទួលការជួយឧបត្ថម្ភគាំទ្រកីឡាករ និងលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានចំណុះទូកចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់។សរុបចំនួន៣០នាក់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីបង្ហាញនូវការចូលរួមអបអរ អមជាមួយនឹងទឹកចិត្តស្រឡាញ់វិស័យកីឡាដោយបានឧបត្ថម្ភថវិកា១,៥លានរៀលនិងភេសជ្ជៈមួយចំនួនជូនដល់កម្លាំងក្រុមកីឡាករ ដើម្បីបង្កើនការហ្វឹកហាត់ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែនៅខេត្តកំពង់ធំ ។ លោក ឈឿន សុខគា តំណាងឱ្យក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ បានអគុណឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូកទាំងអស់ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះឱ្យទទួលបានជោគជ័យ៕ដោយ៖ ប៊ុន រដ្ឋា
-
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធ ប្រចាំព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច ឯកឧត្តម ឯក ចន្ថា បានដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកញ្ញា២០២៤ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នៅក្នុងដំណើរចុះសួរសុខទុក្ខនិងការនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនជូនដលនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយ នាយរងនគរបាល និងពលនគរបាលជាតិ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយរួមមាន ៖គ្រឿងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួន។សរុប ប្រមាណ ២១២ លានរៀល។ ក្នុងឱកាសនេះឯកឧត្តម ឯក ចន្ថា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់…
-
ប្រជាពុទ្ធបរិស័ទខេត្តកំពតក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ

កំពត៖នៅវត្តត្រើយកោះ ក្រុងកំពត នាបិណ្ឌ៧កន្លងទៅនេះ ពុទ្ធ បរិស័ទ និងព្រះសង្ឃ បានថ្លែងនិងមានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មានប្រជាពុទ្ធបរិស័ទជាច្រើនបានមកចូលរួមគ្រប់កិច្ចកម្មវិធីប្រពៃណី នៃពិធីបុណ្យ មិនថាពេលបោះបាយបិណ្ឌ ប្រគេនចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ និងប្រគេនភេសជ្ជៈនៅពេលល្ងាច ដើម្បីសមាទានសីល និងស្តាប់ព្រះសង្ឃសម្តែងធម៌ទេសនាជាដើម។ទាក់ទងនឹងពិធីបុណ្យនេះដែរ ព្រះសាសនបាល ស៊ឹម ពន ព្រះវិន័យធម៌ គណខេត្ត ព្រះអនុគណក្រុងកំពត និងជាព្រះចៅអធិការវត្តត្រើយកោះ មានថេរដីកាថា តាមការពិនិត្យក្នុងរយៈ៧ថ្ងៃកន្លងមកនេះ ប្រជាពុទ្ធ បរិស័ទជិតឆ្ងាយបានមក បំពេញកុសលផលបុណ្យនៅវត្តត្រើយកោះ ច្រើន ដូចឆ្នាំមុនៗដែរ។ព្រះសាសនបាល ស៊ឹម ពន មានថេរដីកាថា ការចូលរួមក្នុងពិធី បុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ទី១. ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់បុព្វការីជនដែលបានចែកឋានរំលាយក្ខន្ធទៅហើយ ,ទី២ ដើម្បី បំពេញមគ្គផលកុសលបុណ្យសម្រាប់ខ្លួនឯង តាមរយៈការផ្គត់ផ្គង់់ចង្ហាន់ដល់សង្ឃ និងចម្រើនចាគៈ , ទី៣.ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីសាសនាកុំឲ្យបាត់បង់។ដើម្បីថែរក្សាទម្រង់នៃទំនៀមទម្លាប់ប្រពៃណីសាសនាឱ្យបានល្អ ព្រះចៅអធិការអំពាវនាវដល់ក្មេងៗជំនាន់ក្រោយ ខិតខំថែរក្សាប្រពៃណីបុណ្យនេះឱ្យបានល្អ ។ពិសេសត្រូវចេះស្លៀកពាក់ និងចេះរបៀបប្រណិប័តន៍ឱ្យបានសមរម្យ (សំពះមនុស្សចាស់ មាតាបិតា ជូនតា ថ្វាយបង្គំព្រះសង្ឃ…
-
ផ្សព្វផ្សាយជូនអតីតយុទ្ធជនខេត្តកំពង់ធំ ពីសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផ្សព្វផ្សាយជូនអតីតយុទ្ធជនស្តីពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចប់ការចូលរួម តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ការផ្សព្វផ្សាយនេះក្នុងឱកាសអញ្ជើញសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំប្រសាសន៍សាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ឧត្តមសេនីយ៍ទោ ក៏បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនូវអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕ដោយ៖ ប៊ុន រដ្ឋា
-
អភិបាលខេត្តកំពង់ធំចុះពិនិត្យស្ថានភាពនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្រ្តីក្រុមការងារបានអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅរដូវបិទនេសាទ និងពិនិត្យមើលការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងបេសកកម្មកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពនៅចំណុចមួយចំនួនដូចជា តំបន់ចុងព្រែឆ្កោក តំបន់ក្រឡុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ។ ខណៈជួបជាមួយអាជ្ញាធរ មន្រ្តីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់សហគមន៍នេសាទទាំងអស់ និងអាជ្ញាធរសូមបន្តផ្សព្វផ្សាយពីច្បាប់នេសាទជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ នៅរដូវបិទនេសាទ និងរដូវត្រីពងកូន ។ដោយឡែកគ្រប់សហគមន៍ទាំងអស់ក៏ត្រូវរៀបចំជាតំបន់អេកូទេសចណ៍ធម្មជាតិ ដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិ មកទស្សនាសត្វស្លាប ទស្សនាផ្ទះបណ្ដែតទឹក ជីវៈចម្រុះ ។ល។ពីព្រោះនៅបណ្ដាទីតាំងទាំងនេះសុទ្ធសឹងតែមានសក្ដានុពលទេសចរណ៍ផងដែរ បន្ថែមលើមុខរបរនេសាទ។ធ្វើបែបនេះនឹងបង្កើនចំណូលសម្រាប់គ្រួសារផងដែរ៕ដោយ៖ប៊ុនរដ្ឋា
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា កិច្ចការរៀបចំដែនដី ត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្ពុជាឆ្ពោះទៅមុខ និងក្លាយទៅជាប្រទេសចំណូលកម្រិតខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កិច្ចការរៀបចំដែនដី គឺដល់ពេលវេលាហើយដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខ និងធ្វើយ៉ាងណាកែប្រែឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅប្រទេសដែលមានចំណូលខ្ពស់ នាឆ្នាំ២០៥០ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតី វគ្គបំពាក់បំប៉នស្ដីពីការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ ទីប្រជុំជន ក្រុង ស្រុក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានឱ្យដឹងថា វគ្គបំពាក់បំប៉ននេះមានរយៈពេល ៣ ថ្ងៃ ជាឱកាសសម្រាប់មន្ត្រីបង្គោលទទួលបន្ទុកការងាររៀបចំដែនដី និងនគរូបនីយកម្មនៅថ្នាក់ក្រោមជាតិ និងអ្នកស្ម័គ្រចិត្តអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ជាទីប្រជុំជន ក្រុង ស្រុក ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងវិធីសាស្ត្រប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ការសរសេររបាយការណ៍បច្ចេកទេស និងការប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាព ដល់ការអនុវត្តការងារជាក់ស្តែងពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្មប្រកបដោយឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់ និងស្មារតីទទួលខុសត្រូវ…
-
អ្នកនាំពាក្យ៖សូមអ្នកប្រកបការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍បន្តចុះឈ្មោះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានអះអាងថា ចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងជាសាធារណកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អំពីការចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមក ក្រសួងព័ត៌មានបានបន្តទទួលសំណើសុំកូនសៀវភៅនេះជាច្រើន និងជាបន្តបន្ទាប់ ពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងតាមរយៈសារអេឡិចត្រូនិកនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា មកទល់ពេលនេះការស្នើសុំមានចំនួន ៨,២០០ ក្បាលហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្នមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ ក្បាលហើយ ដែលកំពុងស្ថិតក្នុងដៃអ្នកប្រកបអាជីពសារព័ត៌មាន និងត្រូវបានអ្នកសារព័ត៌មានដាក់តាមខ្លួនជាប្រចាំ ខណៈអ្នកសារព័ត៌មានផ្សេងទៀតបានប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងទម្រង់អេឡិចត្រូនិក។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈ នៃការគោរពតួនាទីនិងករណីយកិច្ចក្នុងអាជីពសារព័ត៌មាន និងការគាំទ្រយ៉ាងពេញលេញដល់ការអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានពីសំណាក់តួអង្គក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ការអនុវត្តយ៉ាងពេញលេញនេះគឺដោយសារតែអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងអំពីសារៈសំខាន់នៃការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈនេះក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារ គុណតម្លៃវិជ្ជាជីវៈ និងធានាប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវ។ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ អាចស្នើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែបំពេញព័ត៌មានក្នុងទម្រង់ស្នើសុំអនឡាញ។ សម្រាប់ការស្នើសុំទាំងអស់ ក្រសួងព័ត៌មាននឹងរៀបចំការប្រគល់ជូនក្នុងពេលឆាប់ៗនេះ។ ដូច្នេះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សូមចូលទៅកាន់ទម្រង់ស្នើសុំអនឡាញតាមរយៈQR Code ដែលអាចរកឃើញនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋនិងឯកជន។នេះបើតាមការគូសបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងព័ត៌មានដដែល៕ដោយ៖ ង៉ាន ទិត្យ
-
ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាលប្រវែង ២០ម៉ែត្រត្រូវបានធ្វើការជួសជុលបន្ថែមទៀត

(ភ្នំពេញ) ៖ ច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលបានបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថានៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ថា ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ ខាងមុខ ។ អ្នកស្រី នង បូរ៉ាវី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់មួយចំនួនស្រុតធ្លាក់ចូលក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូចខាតប្រមាណ៦០ភាគរយ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ដំបូងគឺត្រូវធ្វើទំនប់ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់ មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិតស្ថានភាពដុំថ្មនីមួយៗមុននឹងជួសជុលពង្រឹងថ្មដែលខូចខាត។ ជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំជណ្តើរថ្មបាយក្រៀមថ្មីចំនួន៧កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ បន្ទាប់មក រៀបកាំជណ្តើរថ្មភក់ចំនួន ៤កាំតាមលំនាំដើមឡើងវិញ ។ អ្នកស្រី នង បូរ៉ាវី បន្ថែមថា ការដ្ឋានជួសជុលដែលស្ថិតនៅជាប់នឹងទឹកនេះ មានបញ្ហាប្រឈមមួយចំនួនត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្សយូរអង្វែងបន្តទៀត។ មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង…
-
ដែនជម្រកកែវសីមា មានតម្លៃសំខាន់ជាសកល សម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ សត្វព្រៃ និងការលក់កាបូន

(មណ្ឌលគិរី)៖ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានចាត់ទុកជាតំបន់ការពារធម្មជាតិដែលមានតម្លៃសំខាន់ជាសកលដោយសារភាពសម្បូរបែប នៃប្រភេទធនធានជីវៈចម្រុះដែលបានរកឃើញនៅតំបន់នេះ និងបានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជា តំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូរបែបជាងគេបំផុតក្នុងចំណោមតំបន់ការពារធម្មជាតិ ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ ដែនជម្រកសត្វព្រៃកែវសីមាគ្របដណ្តប់លើផ្ទៃដី៣១៧ ៤៥៦ហិកតាស្ថិតនៅភាគខាងកើតប្រទេសកម្ពុ ជា ដោយមួយផ្នែកធំស្ថិតក្នុងខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ។តំបន់នេះស្ថិតគឺជាតំបន់ការពារធម្មជាតិមួយក្នុងចំណោមតំបន់ការពារធម្មជាតិសរុបទាំង៧៥តំបន់នៅក្នុងប្រទេសកម្ពុជា។ ដែនជម្រកសត្វព្រៃកែវសីមាមានសារសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សប្រភេទសត្វពានរ ឬវានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ដំរីអាស៊ី ប្រភេទមំសាសី និងប្រភេទសត្វស្លាប ជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ៨៥ប្រភេទជា ប្រភេទរងការគំរាមកំហែង នេះបើយោងតាមបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ ក្រៅពីនេះដែនជម្រកសត្វព្រៃកែវសីមាគឺជាផ្នែកមួយនៃទឹកដីកំណើតតាំងពីដូនតារបស់ជនជាតិដើមភាគតិចពូនងឬព្នង។ សម្រាប់ពួកគាត់ ព្រៃឈើនិងធនធានធម្មជាតិផ្សេងៗទៀតគឺជាប្រភពប្រាក់ចំណូលដ៏សំខាន់និងជាតម្លៃ ស្នូលនៃអត្តសញ្ញាណវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន។ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែថា៖ដើម្បីគ្រប់គ្រងធនធានធម្មជាតិនៅកែវសីមានិងតំបន់ផ្សេងៗទៀតក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការចំនួន៤គឺទីមួយអនុវត្តវិធានការច្បាប់១០០ភាគរយ និងបញ្ចប់វប្បធម៌ចរចាដោះលែង។ ក្នុងករណីប្រព្រឹត្តិបទល្មើសគឺកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស,ទី២សហការជាមួយរដ្ឋបាលខេត្តដើម្បីគ្រប់គ្រងធនធានធម្មជាតិរួមគ្នា, ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងអាវុធហត្ថលើផ្ទៃប្រទេស និងកងខេរៈភូមិន្ទដើម្បីរួមគ្នាបន្ថែមទៀតលើកិច្ចការពារធនធានធម្មជាតិរបស់យើង និងទី៤ជំរុញការបណ្តុះកូនឈើដើម្បីដាំស្តារគម្របព្រៃឈើឱ្យបានច្រើនគ្រប់តំបន់ និង សហគមន៍ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ លោក នេត្រ វិបុល នាយករង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថា អង្គការសមាគមអភិរក្សសត្វព្រៃសហការជាមួយ ក្រសួងបរិស្ថាន កំពុងអនុវត្ត គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែន ជម្រកសត្វព្រៃកែវសីមា…