-
វេចនំអន្សមមហាគ្រួសារ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប

សៀមរាប៖នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារតែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំមិនដែល ខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ។ក្រៅពីពិធីបុណ្យទាំងពីរនេះក៏មានពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ ។តាមការកត់សម្គាល់នៅមុនថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ មួយឬពីរថ្ងៃប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើងរៀបចំវេចនំអន្សមដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ ។ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយសមាគមចុងភៅកម្ពុជា ក្រោម ការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងជាអភិបាលខេត្តដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ និង សមាជិកសហភាពសហព័ន្ធកម្ពុជាខេត្ត បានរៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារ នៅបរិវេណសួនច្បារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ។ លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ជាអភិបាលរងខេត្ត បានឱ្យដឹងថា ការវេចអន្សម មហាគ្រួសារមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា មាន នំអន្សមជ្រូក នំអន្សមចេក នំបត់ និងនំគម ជាដើម។ លោកបន្តថាការវេចនំអន្សមនៅថ្ងៃនេះបង្ហាញពីភាពសាមគ្គីគ្នានៃមហាគ្រួសារខ្មែរ។ម៉្យាងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលបានចូលមកកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនេះបានភ្លក់នូវរសជាតិនូវនំអន្សមកូនខ្មែរនៃខេត្តសៀមរាប ។ លោកបន្តថា នំអន្សមដែលបានពីការចូលរួមគ្នាវេចនៅពេលនេះ នឹងយកទៅផ្តល់ដល់មណ្ឌលកុមារកំព្រា ,មន្ទីរពេទ្យកុមារ ជាដើម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំណាយក្នុងការព្យាបាលលើលោក ឆែម លី ដែលមានជំងឺបញ្ហាប្រឹសបេះដូង

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យសម្តេច ជួយព្យាបាល ប្អូនប្រុស ឆែម លី អាយុ ៤៥ឆ្នាំ មានជំងឺ បញ្ហាប្រឹសបេះដូង រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ជួយព្យាបាល ប្អូនប្រុស។ បច្ចុប្បន្ន លោក ឆែម លី មកតាមដាន និងព្យាបាល ជាប់ជាប្រចាំចំពោះជំងឺប្រឹសបេះដូង ឃើញថាបានធូរស្រាលគួរអោយកត់សម្គាល់។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន…
-
រដូវបុណ្យភ្ជុំបិណ្ឌនៅវត្តព្រះនរាយណ៍ ហៅវត្តខ្វែង

បាត់ដំបង៖ ឯកឧត្តម ញឹម ខេមរា អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកសង្កែ និងលោកជំទាវ និងឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវត្តតាមិម ជាតំណាងឯកឧត្តម ហែម វណ្ឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសង្កែ និងសហការី ជាមួយប្រជាពុទ្ធបរិស័ទបាននាំយកទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យមួយចំនួនចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះនរាយណ៍ ហៅវត្តខ្វែង ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២៤។ លោក ជាម សំអឿន អាចារ្យវត្តព្រះនរាយណ៍ ហៅវត្តខ្វែងបានរៀបរាប់ថាគិតចាប់តាំងពីបិណ្ឌទី១និងរហូតមកដល់បិណ្ឌទី១០នេះសម្រាប់វត្តខ្វែងមានប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅស្រុកបានមកចូលរួមពិធីកាន់វេនបិណ្ឌជាប់ជាហូរហែ។មិនមានការដាច់វេននោះទេ ព្រមជាមួយនេះ លោកអាចារ្យ ជាម សំអឿន បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ត្រូវបន្តរួមសាមគ្គីគ្នានាំគ្នាថែរក្សាការពារនូវសុខសន្តិភាព របស់យើងគ្រប់ៗគ្នា ឱ្យបានគង់វង្សយូរ។ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់ពុទ្ធសាសនិកខ្មែរ។បុណ្យភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ខែតុលានិងជាថ្ងៃបញ្ចប់នូវរដូវកាលនៃពិធីបុណ្យមួយនេះ ៕អត្ថបទនិង រូបភាព៖ អ៊ុក សំអាន បប.
-
សភាពាណិជ្ជកម្មកម្ពុជា បង្កើតឱកាសឱ្យសមាជិកសមាជិកាមកពីវិស័យផ្សេងៗតភ្ជាប់បណ្តាញអាជីវកម្ម

ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីរាត្រីបណ្តាញសមាជិក (Members Networking Night) ដែលពិធីនេះធ្វើឡើងនៅអគារ Urban Village Phase One រាជធានីភ្នំពេញ។ កម្មវិធីរាត្រីបណ្តាញសមាជិកនេះ បង្កើតឡើងក្នុងគោលបំណងឱ្យសមាជិក សមាជិកា មកពីវិស័យផ្សេងៗ បង្កេីតឱកាសតភ្ជាប់បណ្តាញអាជីវកម្ម, ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការគ្នា សងលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍រាត្រីនេះរៀបចំឡើងដើម្បីជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗនៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់បណ្តាញអាជីវកម្ម និង ឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗ សំដៅពង្រឹងខ្សែសង្វាក់តម្លៃរួម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមឧកញ៉ាបន្តថា កម្មវិធីនេះធ្វើឡើងតាមការសន្យាចំពោះសមាជិក សមាជិកា ដើម្បីបង្កើតភាពទាក់ទាញដល់ពាណិជ្ជករមកពីវិស័យនានា និង បណ្តាប្រទេសក្នុងតំបន់ ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត ស្វែងរកឱកាសធ្វើអាជីវកម្មថ្មីៗ និងបង្កើនទំនាក់ទំនងក្នុងភាពជាដៃគូរយូរអង្វែង។ គោលដៅរបស់អ្នកចូលរួម គឺដើម្បីចែករំលែកចំណេះដឹង ស្វែងរកការណែនាំ ឬពង្រីកបណ្តាញវិជ្ជាជីវៈនានា។ ឯកឧត្តមឧកញ៉ាជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះ នឹងពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍ធុរកិច្ច ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយ…
-
ប្រពៃណីជួបជុំវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ នៅស្រុកទឹកឈូ

កំពត៖ផ្តួចផ្តើមដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកទឹកឈូបានរៀបចំពិធីជួបជុំវេចនំអន្សមខ្មែរថែវប្បធម៌ជាតិ ។ពិធីនេះក្រៅពីការ ថែរក្សាវប្បធម៌ខ្មែរដ៏ល្អផូរផង់ក៏ដើម្បីបញ្រ្ជាបទៅកាន់យុវជន យុវនារីខ្មែរជំនាន់ក្រោយបានឃើញនិងចូលរួមថែរក្សាវប្បធម៌ ជាតិដ៏ថ្លៃថ្លាផងដែរ។ មានអាជីពជាអ្នកវេចនំអន្សម វ័យ៧០ឆ្នាំ អ្នកស្រី យិន ភូ រស់នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូបានបង្ហាញអារម្មណ៍ សប្បាយរីករាយ ក្នុងការមកចូលរួមជួយវេចនំ និងបង្រៀនដល់ក្មេងៗជំនាន់ក្រោយ។អ្នកស្រីនិយាយថា ក្មេងស្រីៗឥឡូវ ភាគច្រើនមិនចេះវេចនំអន្សមនោះទេ។ពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ឪពុកម្តាយជាអ្នកវេចនំអន្សម ដើម្បីផ្ញើកូន នៅពេលកូនៗមកលេងស្រុកកំណើត។ ចូលរួមក្នុងកម្មវិធីបណ្ដុះគំនិតស្រឡាញ់វប្បធម៌នេះដែរ ក្រុមយុវជនស្រុកទឹកឈូ បាននិយាយថា ពិធីវេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ ជាឱកាសល្អសម្រាប់ពួកគេ បានមកជួបគ្នា ស្គាល់គ្នា រៀនវេចនំអន្សមជាមួយគ្នា ។ ពិសេសបានបង្កើនភាពស្និទស្នាលជាមួយមន្ត្រីរាជការសាលាស្រុក។ ពួកគេបានអគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែននិងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ អាចជួបជុំគ្នា ធ្វើបុណ្យ ធ្វើទាន ។ លោកស្រី តាន់ គឹមហុង ប្រធានកិត្តិយស…
-
ដាក់ម្ហូបអាហារ នំចំណីជិត១០០មុខ ជូនភ្ញៀវទេសចរភ្លក់ ក្នុងទិវាទេសចរណ៍ពិភពលោក

សៀមរាប៖ម្ហូបអាហារនំចំណីមកពីហាងល្បីៗក្នុងខេត្តសៀមរាបជិត១០០មុខត្រូវរៀបចំយ៉ាងស្អាតប្រកបដោយអនាម័យ និង សោភណភាព ដាក់ជូនភ្ញៀវទេសចរជាតិនិងបរទេសភ្លក់ដោយមិនគិតប្រាក់នៅក្នុងតំបន់ផាប់ស្រ្ទីតនាទីក្រុងសៀមរាបកាលពី រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសទិវាទេសចរណ៍ពីភពលោក ក្រោមប្រធានបទ”ទេសចរណ៍ និងសន្តិភាព” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ។ ក្នុងព្រឹត្តិការណ៍ទេសចរណ៍ពិភពលោករដ្ឋបាលខេត្តបានរៀបចំការដង្ហែក្បួនចាប់ពីសួនច្បារព្រះរាជដំណាក់តាមបណ្តោយផ្លូវស៊ីវុត្ថា ឆ្ពោះមកតំបន់ផាប់ស្រ្ទីតដែលជាតំបន់ទេសចរណ៍សំខាន់ក្នុងពេលរាត្រី ចំកណ្តាលបេះដូងនៃខេត្តសៀមរាប ដោយមានអង្គភាព មន្ទីរនានា ធុរកិច្ចរកស៊ីវិស័យទេសចរណ៍ ក្នុងនោះក៏មានម្ចាស់ បុគ្គលិក សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមយុវជន ក្រុមឆៃយ៉ាំ ក្រុមគុនខ្មែរល្បុក្កតោជាង១ ០០០នាក់ចូលរួម ។ ពេលរាត្រីម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន បានយកនំ ចំណី និងម្ហូបអាហារដែលមានជិត១០០មុខ មកដាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅផាប់ស្រ្ទីត ភ្លក់ដោយមិនគិតប្រាក់។ភ្ញៀវទេសចរជាច្រើនបានភ្លក់ និងពោលពាក្យថា”ម្ហូប អាហារខ្មែរឆ្ងាញ់ពិសា” ។ទន្ទឹមនេះក៏មានការលក់ដូរបញ្ចុះតម្លៃពី៣០ទៅ៥០ភាគរយផងដែរ។ ជួបជាមួយទូរទស្សន៍អប្សរា ក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ផាប់ស្រ្ទីត បានថ្លែងអំណរគុណរដ្ឋបាលខេត្តសៀមរាបដែលបាន យកចិត្តទុកដាក់បង្កើតកម្មវិធីដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើន។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ រាជរដ្ឋាបាលភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកម្មវិធីពិសាអាហារ ពេលល្ងាច រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ

(អាមេរិក)៖ នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកម្មវិធី ពិសាអាហារការងារ ពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ច សម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) ដោយមានការចូលរួមពីក្រុមហ៊ុនអាមេរិកមួយចំនួន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និងឆ្លើយនឹងសំនួររបស់អ្នកចូលរួម អំពីស្ថានភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា ។ លោក Jeffrey Donald នាយកជាន់ខ្ពស់ BCIU បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានសំខាន់ៗស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ លោកនាយកជាន់ខ្ពស់ ក៏បានសន្យាជំរុញការវិនិយោគអាមេរិក នៅកម្ពុជា ៕ ដោយ ៖ សួង ពិសិដ្ឋ
-
កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជលគីរី និងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរីបានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលដោយប្រើរបាំងស្បៃមុង នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឧបករណ៍នេសាទលូសាច់អួន នៅភូមិឬស្សីដង្គួចក្នុង,ចំណុចស្វាស្លាប់ ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ល្មើសចំនួន២ ករណី នៅនឹងកន្លែងរួមមាន៖របាំងសាច់អួនចំនួនមួយករណី ស្មើនឹងបីកន្លែង ប្រវែង ៥៥០ម៉ែត្រ, លូសាច់អួនចំនួនប្រាំមួយគ្រឿង,បង្គោលចំនួន ២០០ ដើមនិងរុះរើរបាំងស្បៃមុងមួយករណី ស្មើនឹងប្រាំពីរកន្លែង ប្រវែង២៥០ម៉ែត្រ ,លបលូចំនួនប្រាំពីរមាត់, បង្គោលចំនួន១២០ដើម និងចាក់លែងត្រីចម្រុះចំនួន២៥គីឡូក្រាម៕ដោយ៖សុខ គឹមសៀន
-
នាំថវិកាបេឡាមរណសង្គ្រោះនិងអំណោយមនុស្សធម៌របស់សម្ដេចធិបតីទៅជូនគ្រួសារសពអតីតយុទ្ធជនពិការ

កំពង់ធំ ៖ថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានអង្ករ មី ទឹកត្រីទឹក ស៊ីអ៊ីវ និងត្រីខកំប៉ុង២យួរ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការីនាំយកទៅប្រគល់ជូនគ្រួសារសពលោកពលបាលឯក ប៉ុក ថន អតីតយុទ្ធជនពិការ ទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ កាលរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងឱកាសនេះក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ៕ដោយ ៖ប៊ុន រដ្ឋា
-
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣

ភ្នំពេញ: ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ បានចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារហូតដល់ ៤៣៨ លានដុល្លារ នេះបើយោងតាមរបាយការណ៍ផលវិជ្ជមាននៃសេដ្ឋកិច្ចសង្គមដែលត្រូវបានធ្វើឡើងស្របជាមួយនឹងការគម្រប់ខួបលើកទី ៣០ របស់ក្រុមហ៊ុននេះ។ របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ហ៊ិននីគែន» ត្រូវបានប្រគល់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមថ្មីៗនេះពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ របាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មសរុបរបស់ខ្លួនដែលមានតម្លៃ ១៤២ លានដុល្លារសហអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងសំខាន់ក្នុងវិស័យ ការវេចខ្ចប់ ដឹកជញ្ជូន កសិកម្ម ថាមពល ទីផ្សារ និងការវិនិយោគក្នុងស្រុក។ អ្នកផ្គត់ផ្គង់ក្នុងស្រុកមួយដែលទទួលបានអត្ថប្រយោជន៍ពីការចំណាយក្នុងស្រុករបស់ក្រុមហ៊ុន ហ៊ិននីគែន កម្ពុជា…